សង្គ្រាមកម្ពុជា-ថៃ Archives - Kampuchea Thmey Daily

ប្រព័ន្ធផ្សព្វផ្សាយពិភពលោក កំពុងផ្ដោតការចាប់អារម្មណ៍លើសំណើកម្ពុជាទៅកាន់​បារាំង
ឯកសារប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់រយឆ្នាំ បានក្លាយជាចំណុចសំខាន់​នៃវិវាទការទូតរវាង​ក្រុង​ភ្នំពេញ និង​ក្រុង​បាងកក ខណៈដែលស្ថាប័នព័ត៌មានអន្តរជាតិ រួមមាន DW របស់អាល្លឺម៉ង់ និង France 24 របស់បារាំង បានផ្តោតអារម្មណ៍លើការស្នើសុំដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (រូបថត៖ EPA)

ការផ្ញើលិខិតផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ដើម្បីសុំការគាំទ្រលើឯកសារប័ណ្ណសារសម័យអាណានិគម បានបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាកំពុងប្តូរយុទ្ធសាស្ត្រព្រំដែនពី «សមរភូមិជួរមុខ» មកជា «សមរភូមិឯកសារ» វិញ។

អ្នកសង្កេតការណ៍អន្តរជាតិកំពុងលើកឡើងពីបញ្ហាបច្ចេកទេសដែលជាចំណុចស្នូលនៃវិវាទ៖ នោះគឺការតស៊ូរវាងប្រព័ន្ធផែនទីពីរខុសគ្នា។ ខណៈដែលភាគីថៃតែងតែយោងទៅលើផែនទីថ្មីខ្នាត ១:៥០ ០០០ កម្ពុជានៅតែរក្សាជំហរយ៉ាងរឹងមាំក្នុងការការពារផែនទីដែលផលិតដោយបារាំងខ្នាត ១:២០០ ០០០ យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ អ្នកវិភាគបរទេសយល់ឃើញថា តាមរយៈការទាញបញ្ហានេះទៅកាន់ទីក្រុងប៉ារីស កម្ពុជាកំពុងព្យាយាម «បញ្ជាក់ពីភាពស្របច្បាប់» នៃឯកសារប្រវត្តិសាស្ត្រទាំងនេះ ដែលជាជំហានដ៏មានឥទ្ធិពល ប្រសិន​បើបញ្ហានេះត្រូវបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ហេតុអ្វីបានជាពិភពលោកតាមដានរឿងនេះ?

រឿងរ៉ាវនេះបានក្លាយជាប្រធានបទក្តៅក្នុងឆាកអន្តរជាតិ បន្ទាប់ពីការផ្ទុះអាវុធនៅតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ ដែលបានបង្ក​ឲ្យ​មានការជម្លៀសប្រជាជនជាង ៥០ម៉ឺននាក់។ សម្រាប់សហគមន៍សកលលោក ការស្នើសុំរបស់កម្ពុជាមិនមែនគ្រាន់តែជារឿងព្រំដែននោះទេ ប៉ុន្តែវាគឺជាការសាកល្បងមួយអំពីរបៀបដែលប្រទេសធ្លាប់ស្ថិតក្រោមអាណានិគម ប្រើប្រាស់«ការទូតផែនទី» ដើម្បីជៀសវាងសង្គ្រាមទ្រង់ទ្រាយធំ។

ដូចដែលស្ថាប័ន DW បានកត់សម្គាល់ ការចូលរួមរបស់ប្រទេសបារាំង ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបន្ថែមទម្ងន់ដល់ការទូត «មហាអំណាច» លើបញ្ហានេះ។ តាមរយៈការចុះផ្សាយនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកំពុងទទួលស្គាល់តួនាទីរបស់កម្ពុជា ក្នុងនាមជាអ្នកការពារច្បាប់អន្តរជាតិ និងសន្តិភាពក្នុងតំបន់យ៉ាងសកម្ម៕

ដោយ៖ ឈាង

The post ប្រព័ន្ធផ្សព្វផ្សាយពិភពលោក កំពុងផ្ដោតការចាប់អារម្មណ៍លើសំណើកម្ពុជាទៅកាន់​បារាំង appeared first on Kampuchea Thmey Daily.

ជប៉ុនផ្ដល់ជំនួយប្រមាណ១.៥លានដុល្លារដល់ពលរដ្ឋខ្មែរភៀសសឹក ពលករ និងសង់រចនាសម្ព័ន្ធខូចខាតព្រោះសង្គ្រាមឡើងវិញ
រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយប្រមាណ១ លាន៥សែនទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីជួយជាស្បៀងដល់ពលរដ្ឋខ្មែររងគ្រោះព្រោះជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន និងពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងជួយពលករដែលវិលចូលប្រទេសកម្ពុជាវិញ ក៏ដូចជាការសាងសង់រចនាសម្ព័ន្ធដែលខូចខាតព្រោះការវាយប្រហារដោយយោធាថៃ ដើម្បីចូលរួមស្ដារជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរផងដែរ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាឱ្យដឹងថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយលោកស្រី ផាក ឃ្យុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា  នៅថ្ងៃទី១២ ខែកុម្ភៈ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី គម្រោងជំនួយឥតសំណង “ការស្តារជីវភាពរស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ដែលមានទឹកប្រាក់សរុបចំនួន២២០ លានយ៉េន ឬប្រមាណ១ លាន៥សែនដុល្លារអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ទេសរដ្ឋមន្ត្រី គន់ គីម  អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា សង្កត់ធ្ងន់ថា៖«ជំនួយនេះនឹងផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនរួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់ភៀសសឹកតាមតំបន់ព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅស្ថានដើមវិញ និងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។ ជំនួយនេះនឹងរួមចំណែកដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ។»។

គួររម្លឹកថា កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥ ក្រោយថៃ-កម្ពុជា ប្រយុទ្ធគ្នាដោយអាវុធជុំទី១ រដ្ឋាភិបាលជប៉ុន ក៏ធ្លាប់បានផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។

ការប្រយុទ្ធគ្នាជុំទី២ រវាងកងទ័ពថៃមកលើកម្ពុជា រយៈពេល២១ថ្ងៃ ចាប់ពីដើមខែ ដល់ចុងខែធ្នូ បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាជាង៦៤ម៉ឺននាក់ ក្លាយជាជនភៀសសឹក រត់គេចពីការបាញ់ប្រហារដោយកាំភ្លើងធំ គ្រាប់បែកចង្កោម និងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់យោធាថៃឈ្លាន ដែលជាការវាយប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីទីតាំងយោធានៅតាមខ្សែបន្ទាត់ព្រំដែន។

ទង្វើឈ្លានពានរបស់យោធាថៃ បានបណ្ដាលឱ្យផ្ទះសម្បែងជិត១ពាន់ខ្នងរបស់ពលរដ្ឋខ្មែរស្លូតត្រង់ សាលារៀនចំនួន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ខ្សែ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរងការខូចខាតយ៉ាងដំណំចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។

ទោះបីការប្រយុទ្ធរវាងកងទ័ពថៃមកលើកម្ពុជា បានឈប់រយៈពេលជិត៥០ថ្ងៃក៏ដោយ ក៏ពលរដ្ឋខ្មែរជិត៨ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។ មិនទាន់ទៅផ្ទះវិញបាន បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ក៏ព្រោះតែផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ត្រូវយោធាថៃវាយកម្ទេច បំផ្លិចបំផ្លាញ រាយបន្លាលួស ដាក់ទូរកុងតឺន័រ ហាមឃាត់មិនឱ្យចូលទៅរស់នៅ បំពានបទឈប់បាញ់ និងផ្ទះខ្លះទៀតត្រូវខាចខាតទាំងស្រុងព្រោះអាវុធធុនធ្ងន់របស់យោធាថៃវាយប្រហារ៕

ដោយ៖ ង៉ិល ណារ៉ាត់

ពាក់កណ្ដាលខែកុម្ភៈនេះ រដ្ឋនឹងដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍ជួយស្ដារជីវភាព និងជួសជុលផ្ទះពលរដ្ឋរងគ្រោះព្រោះថៃឈ្លានពាន

The post ជប៉ុនផ្ដល់ជំនួយប្រមាណ១.៥លានដុល្លារដល់ពលរដ្ឋខ្មែរភៀសសឹក ពលករ និងសង់រចនាសម្ព័ន្ធខូចខាតព្រោះសង្គ្រាមឡើងវិញ appeared first on Kampuchea Thmey Daily.

ប៉េកាំងធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាក្រៅផ្លូវការ ចិន-កម្ពុជា-ថៃ ដើម្បីពង្រឹងបទឈប់បាញ់ និងស្តារទំនុកចិត្តឡើងវិញ
កិច្ចសន្ទនាក្រៅផ្លូវការរវាង ចិន-កម្ពុជា-ថៃ បានបើកធ្វើឡើងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាអំពីការពង្រឹងបទឈប់បាញ់ ការស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការឡើងវិញរវាងភាគីពាក់ព័ន្ធ។

កិច្ចសន្ទនានេះមានការចូលរួមពី អ្នកជំនាញផ្នែកបញ្ហាអន្តរជាតិ និងវិស័យយោធា មកពីប្រទេសទាំងបី ដែលបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រនានា ដើម្បីអនុវត្តជាក់ស្តែងនូវ គំនិតឯកភាពរួម “Fuxian” និងជំរុញការកសាងសន្តិភាព និងទំនុកចិត្តគ្នាបន្ថែមទៀត។

ក្នុងកិច្ចពិភាក្សានេះ ភ្ញៀវកិត្តិយសបានផ្លាស់ប្តូរមតិយោបល់អំពីការប្រែក្លាយគំនិតឯកភាពរួមឲ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងលើកសំណើមានលក្ខណៈស្ថាបនាជាច្រើន ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការអនុវត្តជាក់ស្តែងនៅលើដី។

តាមរយៈការបញ្ចេញមតិរបស់អ្នកចូលរួម គេអាចកត់សម្គាល់ថា ភាគី កម្ពុជា និងថៃ បានបង្ហាញឆន្ទៈ និងគំនិតឯកភាពរួមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ខណៈភាគីទាំងពីរក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជួយសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយជាបន្តបន្ទាប់។

កិច្ចសន្ទនានេះក៏បានបង្ហាញពីតួនាទីរបស់ចិន ក្នុងនាមជាប្រទេសធំ ដែលបានបង្ហាញទំនួលខុសត្រូវក្នុងការជួយជំរុញសន្តិភាព និងការបន្ថយភាពតានតឹងក្នុងតំបន់៕

ប្រភព៖វិទ្យុមិត្តភាពកម្ពុជាចិន

The post ប៉េកាំងធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាក្រៅផ្លូវការ ចិន-កម្ពុជា-ថៃ ដើម្បីពង្រឹងបទឈប់បាញ់ និងស្តារទំនុកចិត្តឡើងវិញ appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃRBC ៣ថ្ងៃ យោធាកម្ពុជា-ថៃ រកចំណុចរួមគ្នាមិនទាន់ឃើញឡើយ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ រយៈពេល៣ថ្ងៃ បានបញ្ចប់ទៅដោយមិនអាចរកឃើញចំណុចស្របគ្នាបានឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ចេញនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោយភាគីទាំងពីរបានជួបប្រជុំគ្នាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមក្រសែភ្នែករបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)របស់កម្ពុជា និងថៃ។

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖«ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ។»។

ក្រសួងការពារជាតិកម្ពុជា រំលឹកថា កិច្ចប្រជុំនេះ ធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

តំបន់ភូមិភាគ១របស់ថៃ គឺគ្របដណ្ដប់ខេត្តស្រះកែវ ទល់មុខនឹងខេត្តបន្ទាយមានជ័យ ក្នុងតំបន់យោធិភូមិភាគទី៥របស់កម្ពុជា។ ក្រោយពីជម្លោះប្រដាប់អាវុធបញ្ចប់ទៅនៅចុងខែធ្នូ ឆ្នាំមុន កងទ័ពភូមិភាគ១ថៃ បានបន្តឈូសឆាយផ្ទះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាងសង់លេណដ្ឋាន ដាក់ទូរកុងតឺន័រ  រាយបន្លាលួសចូលជ្រៅមកក្នុងទឹកដីកម្ពុជា តួយ៉ាងមានដូចជាភូមិជោគជ័័យ និងភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ទង្វើរបស់យោធាថៃ បានបណ្ដាលឱ្យពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ជាង១ពាន់គ្រួសារ និងពលរដ្ឋនៅតំបន់បឹងត្រកួនជាង១ពាន់គ្រួសារ មិនអាចវិលទៅរស់នៅផ្ទះសម្បែងវិញបាន ត្រូវបន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ទោះបីជាក្នុងកិច្ចប្រជុំGBC  កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំមុន ថៃ-កម្ពុជា ឯកភាព អនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាឱ្យបានឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួនក៏ដោយ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃRBC ៣ថ្ងៃ យោធាកម្ពុជា-ថៃ រកចំណុចរួមគ្នាមិនទាន់ឃើញឡើយ appeared first on Kampuchea Thmey Daily.

ផលដំឡូងមី និងស្រូវ នៅស្រុកជាំក្សាន្ត ទទួលបានតិច ដោយសារសង្គ្រាម
បន្ទាប់ពីស្ថានភាពតាមព្រំដែនមានភាពធូរស្រាលពីការបាញ់ប្រហាររបស់យោធាថៃ ប្រជាកសិករនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានភៀសសឹក ចាប់ផ្តើមវិលត្រឡប់ទៅផ្ទះវិញ ហើយបានប្រកបរបរកសិកម្មឡើងវិញ។

ប៉ុន្តែពួកគាត់បានត្អូញត្អែថា ដំឡូងមី និងស្រូវ ឆ្នាំនេះមិនសូវបានផល ដោយសារយោធាថៃបាញ់ផ្លោងមកកម្ពុជា ធ្វើឱ្យពលរដ្ឋរត់ភៀសសឹក មិនមានពេលមើលថែទាំចំការរបស់ពួកគាត់។

លោក រឿង រឿម អាយុ៤២ឆ្នាំ ជនភៀសសឹកមកពីឃុំទឹកក្រហម ស្រុកជាំក្សាន្ត ជិតមុំបី និងអានសេះ បានស្នាក់នៅមណ្ឌលសុវត្ថិភាព កំពង់សង្កែ ស្រុកឆែប រយៈពេល ២២ ថ្ងៃបានប្រាប់ថា ពេលដែលលោកទៅដល់លំនៅដ្ឋានវិញ អ្វីដែលលោកគិតធ្វើមុនគេនោះ គឺបន្តមុខរបរកសិកម្ម ដើម្បីរកចំណូលស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ប៉ុន្តែគាត់ត្អូញត្អែថា ដំឡូង និងស្រូវ ឆ្នាំនេះមិនសូវបានផល ដោយសារសង្គ្រាម មិនមានពេលមកថែទាំ ធ្វើឲ្យស្មៅដុះច្រើន ហើយភ្លើងឆេះដំឡូងទៀតផង។

ចំណែកអ្នកស្រី រេន រ៉ម ជនភៀសសឹកមកពីស្រុកជាំក្សាន្ត ដែលបានភៀសសឹកមកស្នាក់នៅវត្តកំពុងសង្កែ ក្នុងរយៈពេល ១១ ថ្ងៃកន្លងមក ក៏បានសម្តែងអារម្មណ៍ត្រេកអរ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់លើជនភៀសសឹករបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានកន្លែងស្នាក់នៅស្អាត បន្ទប់ទឹកមានអនាម័យ រួមជីវភាពប្រចាំថ្ងៃផង។

អ្នកស្រីបន្តថា ក្រោយវិលដល់លំនៅដ្ឋានវិញ នឹងចាប់ផ្តើមឡើងវិញមុខរបរចាស់ គឺផលដំណាំកសិកម្ម ដែលជាដើមទុនសម្រាប់ផ្គត់ផ្គង់លើជីវភាពរស់នៅ ក្រោយចាកចេញពីភូមិកំណើតមួយរយៈដោយសារការចូលទន្រ្ទានពីប្រទេសថៃ។

សព្វថ្ងៃអ្នកស្រីសម្រុកប្រមូលផលដំឡូងមី ដើម្បីយកមកកាប់ហាលក្រៀមលក់នៅសៃឡូ ដោយដំឡូងក្រៀមក្នុងមួយគីឡូលក់បានតម្លៃ៥៧០រៀល។

ឆ្នាំនេះដំឡូងរបស់អ្នកស្រីមិនសូវបានផលទេដោយសារភាគីថៃផ្លោងចំ ចំការរបស់គាត់ បណ្ដាល​ឲ្យឆាបឆេះដំឡូងអស់មួយចំនួនធំ។

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ថា ដោយសារពលរដ្ឋបានភៀស​​សឹកទៅរកទីកន្លែងសុវត្ថិភាព អស់ជាច្រើនថ្ងៃ សង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ធ្វើឱ្យពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ឆ្នាំនេះមិនសូវទទួលបានផលប៉ុន្មានទេ។

ព្រោះពួកគាត់មិនមានពេលថែរក្សា ធ្វើឲ្យស្មៅដុះក្នុងស្រែចម្ការ ហើយចម្ការខ្លះក៏ត្រូវភ្លើងឆេះជាដើម។ ការកើតឡើងសង្គ្រាមនេះធ្វើឲ្យពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត មានការប៉ះពាល់ដល់ជីវភាពយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាអាជ្ញាធរសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីគិតគូរពីសុខសុវត្ថិភាពជូនពួកគាត់៕

អត្ថបទ៖ជុន កុសល

The post ផលដំឡូងមី និងស្រូវ នៅស្រុកជាំក្សាន្ត ទទួលបានតិច ដោយសារសង្គ្រាម appeared first on Kampuchea Thmey Daily.

មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​​​លើកលែង​បំណុល​និង​​ការ​ប្រាក់​ដល់​ជន​ភៀស​សឹក​និង​ទាហាន​ពលី​ ពិការ របួស​ សរុប​ជិត​១២​លាន​ដុល្លារ​អាមេរិក
អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​ ប៉ែន បូណា​ បាន​ឱ្យ​ដឹង​ថា​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយ​សម្រេច​លុប​បំណុល​ដល់​ទាហាន​ពលី របួស ពិការ ក្នុង​សង្គ្រាម​ការពារ​ជាតិ​ប្រមាណ​ជាង​១លានដុល្លារ ព្រម​ទាំង​លើក​លែង​ការ​ប្រាក់​ដល់​ជនភៀសសឹក​ជាង​១០,៦លាន​ដុល្លារ​អាមេរិក។

លោក ប៉ែន បូណា បាន​លើក​ឡើង​​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ថាន​ការ​ព្រំដែន​កម្ពុជា​ថៃ​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា​នេះ​ថា​ការ​រួម​ចំណែក​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជា​ការ​បង្ហាញ​នូវ​ការ​ដឹង​គុណ​ដល់​ការ​លះបង់​របស់​កង​ទ័ព​កម្ពុជា ក៏​ដូច​ជា​បាន​ជួយ​សម្រួល​ជីវភាព​របស់​ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​ផង​ដែរ​។

លោក​ថា៖ «ថ្នាក់​ដឹក​នាំ​នៃ​យើង​ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ចងចាំ​ជានិច្ច​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កង​ទ័ព​ វីរ​កង​នគរបាល​ជាតិ ដែល​បាន​បូជាជីវិត​ដើម្បី​បូរណភាព​ទឹក​ដី​និង​នាំ​មក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប»។

​​​​របាយការណ៍​ក្រសួង​មហាផ្ទៃ​ឱ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៦ មាន​ជន​ភៀស​សឹក​ប្រមាណ​៥​សែន​១ម៉ឺន​នាក់​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​វិញ ខណៈ​ពលរដ្ឋ​ប្រមាណ​១៣​ម៉ឺននាក់​បន្ត​ស្នាក់​នៅ​ជំរំ​ភៀស​សឹក​នៅ​ឡើយ​។

ដោយ​ឡែក​សម្រាប់​គ្រួសារ​យោធិន ពលី របួស ពិការ ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ជា​បន្តបន្ទាប់​ដោយ​ក្នុង​នោះ​ផ្ដល់​ជូន​នូវ​អំណោយ​ដើម្បី​សម្រួល​ជីវភាព ផ្ដល់​នូវ​មុខ​របរ​ចិញ្ចឹម​ជីវិត ការ​ផ្ដល់​អាហារូបករណ៍​ដល់​កូន​ៗ​ឱ្យ​បាន​សិក្សា​ដល់​បរិញ្ញាបត្រ រៀបចំ​ឥណទាន​ឡើង​វិញ និង​ដោះស្រាយ​បំណុល ព្រមទាំង​បង្កើត​នូវ​មូលនិធិ​សម្រាប់​ជួយ​ដល់​គ្រួសារ​យុទ្ធ​ជន​ពលី​ផង​ដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​

The post មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​​​លើកលែង​បំណុល​និង​​ការ​ប្រាក់​ដល់​ជន​ភៀស​សឹក​និង​ទាហាន​ពលី​ ពិការ របួស​ សរុប​ជិត​១២​លាន​ដុល្លារ​អាមេរិក appeared first on Kampuchea Thmey Daily.

ប្រតិបត្តិករទេសចរណ៍៖ជម្លោះរវាងថៃ-កម្ពុជា បានផ្ដល់មេរៀនថ្មី និងឱកាសឱ្យកម្ពុជាពង្រឹងខ្លួនឯង ពិសេសលើវិស័យទេសចរណ៍
ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប លោក ឌុច សារ៉េត លើកឡើងថា ជម្លោះប្រដាប់អាវុធដែលថៃវាយប្រហារមកលើកម្ពុជា បានផ្ដល់ជាមេរៀនថ្មីមួយ និងឱកាសកម្ពុជាអភិវឌ្ឍ ពង្រឹងខ្លួនឯង ជាពិសេសនៅលើវិស័យទេសចរណ៍ផ្ទាល់។ លោកលើកឡើងដូច្នេះ ក្នុងសន្នីសារព័ត៌មានស្ដីពី«ការវិវត្តន៍នៃទីផ្សារទេសចរណ៍កម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ»  នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លើទឹកដីខេត្តសៀមរាប។

លោក ឌុច សារ៉េត ពន្យល់ថា ជម្លោះរវាងថៃនិងកម្ពុជា បង្កើតបានជាឱកាសសម្រាប់វិស័យទេសចរណ៍នៅត្រង់ថា ផ្ដល់ឱកាសឱ្យភ្ញៀវជ្រើសរើសវិធីសាស្ត្រធ្វើដំណើរឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយធ្វើដំណើរតាមបែបថ្មី គឺប្ដូរពីការធ្វើដំណើរតាមរថយន្តឆ្លងកាត់ព្រំដែន ទៅជាការហោះហើរតាមផ្លូវអាកាសចូលមកកម្ពុជា ដែលនេះបានជួយឱ្យកម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍។

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបមើលឃើញថា ​ជារឿងដ៏ល្អដែលកម្ពុជា បានដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបកាលពីជាង២ឆ្នាំមុន និងអាកាសយានដ្ឋានអន្តរជាតិតេជោនៅខែតុលា ឆ្នាំ២០២៥ ជាស្ថាពរ អនុញ្ញាតឱ្យមានការផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរណ៍គ្រប់ទីកន្លែងបានដឹងថា កម្ពុជា មានអាកាសយានដ្ឋានខ្នាតអន្តរជាតិអាចទទួលការចុះចតពីយន្តហោះខ្នាតធំៗមកពីជុំវិញពិភពលោក។

លោក ឌុច សារ៉េត  សង្កត់ធ្ងន់ថា៖«ទាំងអស់នេះហើយ គឺជាឱកាសក្នុងការពង្រឹង និងការពន្លឿនវិស័យទេសចរណ៍កម្ពុជាឱ្យមានតភ្ជាប់វិស័យអាកាសចរណ៍ពីតំបន់មួយទៅតំបន់មួយចូលមកកាន់ប្រទេសកម្ពុជាផ្ទាល់។»។

គូររម្លឹកថា កងទ័ពថៃ នៅថ្ងៃទី៧ ខែមិថុនា គឺជាអ្នកចាប់ផ្ដើមលែងល្បែងបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃ បិទច្រកទ្វារព្រំដែនចេញចូលជាមួយកម្ពុជាទាំងអស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរប្រវែងជាង៨០០គីឡូម៉ែត្រ គ្របដណ្ដប់លើខេត្តចំនួន៧របស់កម្ពុជា។ ការបិទច្រកទ្វារព្រំដែនគោកពីសំណាក់កងទ័ពថៃ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើពលរដ្ឋ សេដ្ឋកិច្ច​ និងវិស័យទេសចរណ៍ដែលធ្លាប់តែធ្វើដំណើរឆ្លងដែនតាមផ្លូវគោក។

កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​ចេញ-ចូល ​តាម​ផ្លូវ​អាកាស​ជិត ៧ ​លាន​នាក់ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៤ ​កំណើននេះ ដោយសារការងើបឡើង​វិញយ៉ាងខ្លាំង​នៃចំនួន​ភ្ញៀវទេស​ចរ​ចិន​។​ បើយោង​តាម​របាយ​ការណ៍​របស់រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ នៅ​ក្នុងឆ្នាំ ២០២៥ ​ជើង​ហោះហើរចេញ-ចូល (ទ្វេទិស) មាន​ចំនួន ​៦៤ ៨២១ជើង កើនឡើង ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន ៦ ៩៨៨ ២៥៩ នាក់ កើនឡើង ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ​៩៣ ៨៨៩ តោន ​កើន ២១%៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ប្រតិបត្តិករទេសចរណ៍៖ជម្លោះរវាងថៃ-កម្ពុជា បានផ្ដល់មេរៀនថ្មី និងឱកាសឱ្យកម្ពុជាពង្រឹងខ្លួនឯង ពិសេសលើវិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.

មេស៊ីម៉ាក់៖ ថៃត្រូវតែទទួលខុសត្រូវ ចំពោះទង្វើដ៏មហាព្រៃផ្សៃបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ហៅទង្វើយោធាថៃបាញ់កម្ទេចប្រាសាទព្រះវិហារថាជាទង្វើឈ្លានពាន បំផ្លិចបំផ្លាញដ៏មហាឃោរឃៅព្រៃផ្សៃ និងថាត្រូវតែទទួលខុសត្រូវចំពោះទង្វើបំផ្លាញប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកលើកឡើងដូច្នេះលើទំព័ហ្វេសប៊ុកផ្លូវការ បន្ទាប់ពីយោធាថៃវាយប្រហារលើកម្ពុជានៅតាមសរមភូមិជាច្រើន ហើយថៃបានបាញ់ប្រហារមកលើប្រាសាទព្រះវិហារបណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរក្នុងសង្គ្រាមនៅចុងខែកក្កដា និងរយៈពេល២១ថ្ងៃក្នុងខែធ្នូ ឆ្នាំ២០២៥។

លោក ហេង រតនា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដូច្នេះ៖« ប្រាសាទព្រះវិហារ​ ជាសម្បត្តិមនុស្សជាតិ​លេីពិភពលោកនេះ​ និងជាទីតាំងមានសក្តិសិទ្ធិភាព​ ត្រូវបានរងការទម្លាក់គ្រាប់បែក​និងបាញ់ផ្លោង​កម្ទេច​ បំផ្លិចបំផ្លាញដ៏មហាឃោរឃៅព្រៃផ្សៃ​ដោយសារការឈ្លានពានបូរណភាពទឹកកម្ពុជាទាំងកំរោលរបស់សៀម! អ្នកបំផ្លិចបំផ្លាញត្រូវតែមានការទទួលខុសត្រូវ។ »។

ប្រាសាទព្រះវិហារ ស្ថិត​នៅ​លើ​ខ្ពងរាប​នៃ​ជួរ​ភ្នំ​ដងរែក ដែល​មាន​កម្ពស់​៦២៥ម៉ែត្រ​ធៀបនឹង​ទឹកសមុទ្រ ស្ថិត​ក្នុងស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិហារ។ ប្រាសាទ​នេះ​បាន​ចាប់​ផ្ដើម​កសាង​ក្នុង​ រជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០គ.ស) ដើម្បីឧទ្ទិសដល់អាទិទេព ព្រះឥសូរក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរ និងភដ្រេស្វរ។ ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ។

ប្រាសាទព្រះវិហាររងនូវការឈឺចាប់ និងការបំផ្លិចបំផ្លាញម្ដងហើយម្ដងទៀតពីសំណាក់ភាគីថៃ ចាប់តាំងពីត្រូវបានដាក់បញ្ជូនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ពោលគឺរងការបំផ្លិចបំផ្លាញក្នុងសង្គ្រាមដែលថៃវាយប្រហារមកលើកម្ពុជានៅឆ្នាំ២០០៨ដល់ឆ្នាំ២០១១ ក្នុងសង្គ្រាម៥ថ្ងៃនៅចុងខែកក្កដា និងសង្គ្រាម២១ថ្ងៃ ឆ្នាំ២០២៥។

ក្នុងសង្គ្រាមឆ្នាំ២០០៨ ដល់ឆ្នាំ២០១១  ប្រាសាទព្រះវិាហររងគ្រាប់ផ្លោងធំៗពីសំណាក់យោធាសៀមជាង​៥៥០គ្រាប់ និងកាំភ្លើងតូចធំរាប់មុឺនគ្រាប់។ ចេតនាសៀម គឺចង់បំផ្លាញប្រាសាទដ៏ពិសិដ្ឋនេះឱ្យរលាយបាក់បែករាបទៅជាដី។ នេះបើតាមបណ្ឌិត្យសភាចារ្យ រស់ ចន្ត្រាបុត្រ សរសេរនៅក្នុងសៀវភៅ “ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ” ចែកចាយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

របាយការណ៍​របស់អាជ្ញាធរជាតិ​ព្រះវិហារគិតត្រឹម ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ នៅចុងខែកក្កដា ឆ្នាំ២០២៥ កងទ័ព​សៀមបាន​បាញ់​ប្រហារ​លើ​ប្រាសាទ​ព្រះវិហារបណ្ដាលឱ្យមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។

ក្នុងសង្គ្រាមរយៈពេល២១ថ្ងៃ នៅខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិធ្លាប់បញ្ជាក់ថា យោធាថៃបាន ប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់  យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំប្រភេទ ១៥៥ម.ម និងកាំជ្រួចហ្វូង DTI-2  និងSR4 , កាំជ្រួចហ្វូង DTI-1G បាញ់ប្រហារលើភូមិសាស្ត្រប្រាសាទព្រះវិហារ។ ការខូចខាតប្រាសាទព្រះវិហារ ពីព្រោះតែសព្វាវុធធុនធ្ងន់នេះ គឺក្រសួងវប្បធម៌កម្ពុជា អះអាងថា ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកអំពីការខូចខាតព្រោះសង្គ្រាមនៅក្នុងខែកក្កដា ឆ្នាំ២០២៥។

តាមក្រសួងវប្បធម៌ បើយោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។  ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការងារ អភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួលរងការខូចខាតទាំងស្រុង។

ព្រះបាទសុរិយាវរ្ម័នទី២ ដែលកសាងប្រាសាព្រះវិហារ បានដាក់បណ្ដាសាថា៖ «បុគ្គលណាដែលបានថែរក្សាទីកន្លែងសក្ការៈបូជានេះ បុគ្គល ទាំងនោះនឹងបានសោយសុខនៅឋានសួគ៌ ចាកផុតពីបាបកម្ម។ ជនណាដែលបំផ្លាញផ្ទាំង សិលាចារឹកនេះ ជននោះនឹងធ្លាក់ទៅក្នុងឋាននរក ៣២ ជាន់ ជាយូរអង្វែងជានិច្ច បើកាលណាព្រះអាទិត្យ និងព្រះច័ន្ទនៅតែរះ»។ នេះបើតាមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដកស្រង់ចេញពីសិលាចារឹកប្រាសាទព្រះវិហារ K383 រៀបរៀងក្នុងសៀវភៅ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ»៕

ដោយ៖ ង៉ិល ណារ៉ាត់

The post មេស៊ីម៉ាក់៖ ថៃត្រូវតែទទួលខុសត្រូវ ចំពោះទង្វើដ៏មហាព្រៃផ្សៃបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ appeared first on Kampuchea Thmey Daily.