ព័ត៌មានជាតិ
ជប៉ុនផ្ដល់ជំនួយប្រមាណ១.៥លានដុល្លារដល់ពលរដ្ឋខ្មែរភៀសសឹក ពលករ និងសង់រចនាសម្ព័ន្ធខូចខាតព្រោះសង្គ្រាមឡើងវិញ
រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយប្រមាណ១ លាន៥សែនទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីជួយជាស្បៀងដល់ពលរដ្ឋខ្មែររងគ្រោះព្រោះជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន និងពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងជួយពលករដែលវិលចូលប្រទេសកម្ពុជាវិញ ក៏ដូចជាការសាងសង់រចនាសម្ព័ន្ធដែលខូចខាតព្រោះការវាយប្រហារដោយយោធាថៃ ដើម្បីចូលរួមស្ដារជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរផងដែរ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាឱ្យដឹងថា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយលោកស្រី ផាក ឃ្យុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី គម្រោងជំនួយឥតសំណង “ការស្តារជីវភាពរស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ដែលមានទឹកប្រាក់សរុបចំនួន២២០ លានយ៉េន ឬប្រមាណ១ លាន៥សែនដុល្លារអាម៉េរិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា សង្កត់ធ្ងន់ថា៖«ជំនួយនេះនឹងផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនរួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់ភៀសសឹកតាមតំបន់ព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅស្ថានដើមវិញ និងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។ ជំនួយនេះនឹងរួមចំណែកដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ។»។
គួររម្លឹកថា កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥ ក្រោយថៃ-កម្ពុជា ប្រយុទ្ធគ្នាដោយអាវុធជុំទី១ រដ្ឋាភិបាលជប៉ុន ក៏ធ្លាប់បានផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។
ការប្រយុទ្ធគ្នាជុំទី២ រវាងកងទ័ពថៃមកលើកម្ពុជា រយៈពេល២១ថ្ងៃ ចាប់ពីដើមខែ ដល់ចុងខែធ្នូ បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាជាង៦៤ម៉ឺននាក់ ក្លាយជាជនភៀសសឹក រត់គេចពីការបាញ់ប្រហារដោយកាំភ្លើងធំ គ្រាប់បែកចង្កោម និងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់យោធាថៃឈ្លាន ដែលជាការវាយប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីទីតាំងយោធានៅតាមខ្សែបន្ទាត់ព្រំដែន។
ទង្វើឈ្លានពានរបស់យោធាថៃ បានបណ្ដាលឱ្យផ្ទះសម្បែងជិត១ពាន់ខ្នងរបស់ពលរដ្ឋខ្មែរស្លូតត្រង់ សាលារៀនចំនួន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ខ្សែ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរងការខូចខាតយ៉ាងដំណំចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។
ទោះបីការប្រយុទ្ធរវាងកងទ័ពថៃមកលើកម្ពុជា បានឈប់រយៈពេលជិត៥០ថ្ងៃក៏ដោយ ក៏ពលរដ្ឋខ្មែរជិត៨ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។ មិនទាន់ទៅផ្ទះវិញបាន បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ក៏ព្រោះតែផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ត្រូវយោធាថៃវាយកម្ទេច បំផ្លិចបំផ្លាញ រាយបន្លាលួស ដាក់ទូរកុងតឺន័រ ហាមឃាត់មិនឱ្យចូលទៅរស់នៅ បំពានបទឈប់បាញ់ និងផ្ទះខ្លះទៀតត្រូវខាចខាតទាំងស្រុងព្រោះអាវុធធុនធ្ងន់របស់យោធាថៃវាយប្រហារ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


