ព័ត៌មានជាតិ
ប្រតិបត្តិករទេសចរណ៍៖ជម្លោះរវាងថៃ-កម្ពុជា បានផ្ដល់មេរៀនថ្មី និងឱកាសឱ្យកម្ពុជាពង្រឹងខ្លួនឯង ពិសេសលើវិស័យទេសចរណ៍
ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប លោក ឌុច សារ៉េត លើកឡើងថា ជម្លោះប្រដាប់អាវុធដែលថៃវាយប្រហារមកលើកម្ពុជា បានផ្ដល់ជាមេរៀនថ្មីមួយ និងឱកាសកម្ពុជាអភិវឌ្ឍ ពង្រឹងខ្លួនឯង ជាពិសេសនៅលើវិស័យទេសចរណ៍ផ្ទាល់។ លោកលើកឡើងដូច្នេះ ក្នុងសន្នីសារព័ត៌មានស្ដីពី«ការវិវត្តន៍នៃទីផ្សារទេសចរណ៍កម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ» នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លើទឹកដីខេត្តសៀមរាប។

លោក ឌុច សារ៉េត ពន្យល់ថា ជម្លោះរវាងថៃនិងកម្ពុជា បង្កើតបានជាឱកាសសម្រាប់វិស័យទេសចរណ៍នៅត្រង់ថា ផ្ដល់ឱកាសឱ្យភ្ញៀវជ្រើសរើសវិធីសាស្ត្រធ្វើដំណើរឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយធ្វើដំណើរតាមបែបថ្មី គឺប្ដូរពីការធ្វើដំណើរតាមរថយន្តឆ្លងកាត់ព្រំដែន ទៅជាការហោះហើរតាមផ្លូវអាកាសចូលមកកម្ពុជា ដែលនេះបានជួយឱ្យកម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍។

ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបមើលឃើញថា ជារឿងដ៏ល្អដែលកម្ពុជា បានដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបកាលពីជាង២ឆ្នាំមុន និងអាកាសយានដ្ឋានអន្តរជាតិតេជោនៅខែតុលា ឆ្នាំ២០២៥ ជាស្ថាពរ អនុញ្ញាតឱ្យមានការផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរណ៍គ្រប់ទីកន្លែងបានដឹងថា កម្ពុជា មានអាកាសយានដ្ឋានខ្នាតអន្តរជាតិអាចទទួលការចុះចតពីយន្តហោះខ្នាតធំៗមកពីជុំវិញពិភពលោក។

លោក ឌុច សារ៉េត សង្កត់ធ្ងន់ថា៖«ទាំងអស់នេះហើយ គឺជាឱកាសក្នុងការពង្រឹង និងការពន្លឿនវិស័យទេសចរណ៍កម្ពុជាឱ្យមានតភ្ជាប់វិស័យអាកាសចរណ៍ពីតំបន់មួយទៅតំបន់មួយចូលមកកាន់ប្រទេសកម្ពុជាផ្ទាល់។»។
គូររម្លឹកថា កងទ័ពថៃ នៅថ្ងៃទី៧ ខែមិថុនា គឺជាអ្នកចាប់ផ្ដើមលែងល្បែងបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃ បិទច្រកទ្វារព្រំដែនចេញចូលជាមួយកម្ពុជាទាំងអស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរប្រវែងជាង៨០០គីឡូម៉ែត្រ គ្របដណ្ដប់លើខេត្តចំនួន៧របស់កម្ពុជា។ ការបិទច្រកទ្វារព្រំដែនគោកពីសំណាក់កងទ័ពថៃ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើពលរដ្ឋ សេដ្ឋកិច្ច និងវិស័យទេសចរណ៍ដែលធ្លាប់តែធ្វើដំណើរឆ្លងដែនតាមផ្លូវគោក។
កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជិត ៧ លាននាក់ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៤ កំណើននេះ ដោយសារការងើបឡើងវិញយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរចិន។ បើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៥ ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ៦៤ ៨២១ជើង កើនឡើង ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន ៦ ៩៨៨ ២៥៩ នាក់ កើនឡើង ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១%៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


