សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង Archives - Kampuchea Thmey Daily

ត្រាំ ដាក់ពន្ធ ៣៥% លើកាណាដា ​បង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងជាថ្មី ​
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក​នឹង​ដាក់ពន្ធ ៣៥ ភាគរយ លើទំនិញនាំចូលពីកាណាដា ចាប់ផ្ដើមពីខែក្រោយ​ទៅ ខណៈកំណត់អត្រាពន្ធ ចន្លោះ ១៥-២០ ភាគរយ សម្រាប់ដៃគូពាណិជ្ជកម្មផ្សេងៗទៀត​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ក្នុងលិខិត​ដែល​បង្ហោះនៅលើបណ្ដាញសង្គម លោក ត្រាំ បាន​និយាយថា ពន្ធ ៣៥ ភាគរយ នឹង​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ដំណាលគ្នានឹងការអនុវត្តសម្រាប់ប្រទេសដែលទទួលរងពន្ធខ្ពស់ផ្សេងទៀតដែរ។ លោក ត្រាំ បាន​ព្រមាន​កាណាដាកុំឱ្យ​សងសឹក បើមិនដូច្នោះទេ ពន្ធខ្ពស់នឹង​ត្រូវដំឡើងបន្ថែមទៀត។

មែនទែនទៅ ៣៥ ភាគរយ ជាកំណើនពីត្រឹម ២៥ ភាគរយ ដែល​លោក ត្រាំ បាន​ប្រកាសលើកាណាដា កាលពីខែកុម្ភៈ ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង ក្រោយ​កាណាដាប្ដេជ្ញាសងសឹក​ ដោយ​ការដាក់ពន្ធលើទំនិញ​អាមេរិក​ដូចគ្នា។

មន្ត្រីរដ្ឋបាល​ ត្រាំ ម្នាក់និយាយថា​ ពន្ធថ្មីនឹង​មិនរាប់បញ្ជូល​ទំនិញនៅក្រោមកិច្ចព្រមព្រៀងសហរដ្ឋ​អាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ​និងពន្ធ ១០ ភាគរយ​ លើថាមពល និងជី នោះទេ ខណៈ ត្រាំ មិនទាន់សម្រេចចុងក្រោយ។ ​

ត្រាំ បាន​ទទូចថា ការដំឡើងពន្ធ ៣៥ ភាគរយ គឺដោយសារតែតួនាទីរបស់កាណាដាក្នុងលំហូរថ្នាំញៀនហ្វេនតានីលចូលមកសហរដ្ឋអាមេរិក​ និងគោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធ និងមិនមែនពន្ធគយ ដែល​បង្កជាឱនភាពពាណិជ្ជកម្មសម្រាប់អាមេរិក ហើយគំរាមកំហែង​ដល់​សេដ្ឋកិច្ច និងសន្តិសុខជាតិ។ លោក ត្រាំ និយាយថា ប្រសិន​បើ​កាណាដា ដោះស្រាយបញ្ហា​ហ្វេនតានីល លោកនឹង​ពិចារណា​កែសម្រួលអត្រាពន្ធ។

ជុំវិញ​ការប្រកាសពន្ធចុង​ក្រោយ រដ្ឋាភិបាល​កាណាដារបស់លោកនាយករដ្ឋមន្រ្តី Mark Carney មិនទាន់ប្រតិកម្មយ៉ាងណាទេ។ ខណៈបង្ហាញចេតនាក្នុងការចរចា កាណាដាក៏មាន​ជំហរសងសឹកពន្ធរបស់ ត្រាំ ផងដែរ។ កាល​ពី​ខែ​មុន​ លោក Carney បាន​និយាយថា លោក​ និងលោក ត្រាំ បាន​ព្រម​គ្នា​បញ្ចប់​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​ និង​សន្តិសុខ​ថ្មី ​​ត្រឹម​រយៈ​ពេល​ ៣០ ​ថ្ងៃ។

គួរគូសបញ្ជាក់ថា លោក ត្រាំ បាន​បង្កើនសង្រ្គាមពាណិជ្ជកម្មពិភពលោកជាថ្មី ក្រោមការដាក់ពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មសំខាន់ៗ រួមទាំងពន្ធ ២៥ ភាគរយ លើជប៉ុន និងកូរ៉េខាងត្បូង ខណៈបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលជាប្រភពផ្គត់ផ្គង់ទំនិញច្រើន ក៏រងនូវអត្រាខ្ពស់ចន្លោះពី ២០-៤០ ភាគរយ ផងដែរ។

ការដាក់ពន្ធរបស់លោក ធ្វើ ឡើងទោះបីមានក្ដីបារម្ភ​ពាក់ព័ន្ធនឹងកំណើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក ក្នុងចំណោលផលប៉ះពាល់សេដ្ឋកិច្ចផ្សេងៗទៀត។ ​មែនទែនទៅ កាណាដាគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់​អាមេរិក​ បន្ទាប់ពីម៉ិកស៊ិក ​​ហើយកាណាដា ក៏ជាអ្នកទិញធំបំផុតនៃ​ទំនិញអាមេរិក​​ ក្នុងចំនួន​ប្រមាណ ៣៤៩,៤ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន។ ក្នុងឆ្នាំដដែល កាណាដាបាន​នាំចេញទំនិញ​ទៅសហរដ្ឋអាមេរិក​ប្រមាណ ៤១២,៧ ប៊ីលាន​ដុល្លារ។  នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិក​។

ក្រៅតែពីការដាក់ពន្ធខ្ពស់លើកាណាដា និងប្រទេសជាង ២០ រួមទាំងពន្ធ ៥០ ភាគរយ​ លើប្រេស៊ីល​ ដែល​លោក ត្រាំ បាន​ប្រកាសឡើងនៅសប្ដាហ៍នេះ ប្រធានាធិបតីរូបនេះបាន​បញ្ជាក់ថា មិនមែនគ្រប់ប្រទេសទាំងអស់នឹង​ទទួលបាន​លិខិតរបស់លោកនោះទេ។ លោកថ្លែងក្នុងបទសម្ភាសន៍ជាមួយ NBC ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា៖ «​មិនមែនគ្រប់​ប្រទេសសុទ្ធតែ​ទទួលបានលិខិតនោះទេ។ ​យើងគ្រាន់តែកំណត់ពន្ធគយរបស់យើងប៉ុណ្ណោះ។​ យើងនឹងនិយាយថា ប្រទេសដែលនៅសល់ទាំង​ប៉ុន្មាន នឹងជាប់ពន្ធ មិនថា ២០ ឬ ១៥ ភាគរយ នោះទេ។ យើងកំពុងធ្វើការលើបញ្ហានេះ»៕

The post ត្រាំ ដាក់ពន្ធ ៣៥% លើកាណាដា ​បង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងជាថ្មី ​ appeared first on Kampuchea Thmey Daily.

ខេត្ត Ontario កាណាដា ដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅអាមេរិក
​អភិបាល​ខេត្ត Ontario នៃប្រទេស​កាណាដា លោក Doug Ford កាល​ពីថ្ងៃចន្ទ បាន​ប្រកាស​ដាក់ពន្ធ ២៥ ភាគរយ លើ​អគ្គិសនី​នាំចេញ​ទៅសហរដ្ឋអាមេរិក ដែល​គ្រប​ដណ្ដប់​លើ​ការប្រើប្រាស់​របស់​ប្រជាជន​អាមេរិក​ប្រមាណ ១,៥ លាន​នាក់ ដើម្បីជាការ​ឆ្លើយ​តប​ទៅនឹង​វិធានការពន្ធ​របស់​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ។ ​នេះបើតាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

ខេត្ត Ontario ផ្គត់ផ្គង់​អគ្គិសនីប្រើប្រាស់ទៅរដ្ឋ​ចំនួន​ ៣ របស់​សហរដ្ឋ​អាមេរិក​ រួម​មាន​ មីនីសូតា ញូវយ៉ក និងមីឈីហ្គែន។

លោក​ Ford បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «ពន្ធរបស់ប្រធានាធិបតី ត្រាំ គឺជាគ្រោះមហន្តរាយសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ វា​កំពុង​គ្រួសារ និងអាជីវកម្មអាមេរិក​កាន់តែចំណាយ​ច្រើន​»។ នេះបើតាម​សម្រង់សម្ដីរបស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​បន្តថា​៖ «ដរាបណាការគំរាមកំហែងនៃពន្ធ​នៅតែមាន​ នោះខេត្ត​ Ontario នឹងមិនដកថយ​ក្រោយឡើយ។ យើងនឹងឈរយ៉ាងរឹងមាំ ដោយ​ប្រើប្រាស់គ្រប់ឧបករណ៍​ដែល​យើងមាន​ និង​ធ្វើអ្វីគ្រប់យ៉ាងដែល​ត្រូវការ ដើម្បីការពារខេត្ត​ Ontario»។

បន្ថែមពីលើ​នេះ លោក​និយាយ​ក្នុង​ក្រុង​ Toronto នៃខេត្ត Ontario៖ «​ខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការបង្កើន​អត្រាពន្ធនោះ​ទេ​។ ប្រសិនបើសហរដ្ឋអាមេរិក​បង្កើនភាពតានតឹង​ ខ្ញុំក៏នឹងមិនស្ទាក់ស្ទើរក្នុងការបិទការ​ផ្គត់​ផ្គង់​ភ្លើងទាំងស្រុងនោះដែរ​»។ លោក​បន្ថែម​ថា​៖ «ខ្ញុំមិនចង់ធ្វើបែបនេះ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ​ចំពោះប្រជាជន​អាមេរិក​ ​ដែល​មិន​មែន​ជា​អ្នក​ចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មនេះ។ ​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះដែល​ត្រូវទទួល​ខុស​ត្រូវ​ គឺ​លោក​ប្រធានាធិបតី ត្រាំ»។

គួរគូស​បញ្ជាក់ថា​ នេះ​គឺជា​ការវិវត្តចុង​ក្រោយ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិកខាងជើង ដែល​ផ្ទុះឡើង​ក្រោម​ចំណាត់ការពន្ធ​របស់​លោក ដូណាល់ ត្រាំ ដែល​បង្ក​ជាការ​សងសឹក​ពីកាណាដា តាម​រយៈវិធាន​ការពន្ធ​ដូចគ្នា​។ យ៉ាង​ណា​មិញ ការ​ប្រកាស​របស់​លោក Ford ធ្វើ​ឡើង​​ ទោះ​បីជា​​វិធានការពន្ធ​រវាងកាណាដា និង​អាមេរិក ត្រូវ​បាន​ពន្យារពេល​រហូតដល់ខែក្រោយក៏ដោយ​។

​លោក Ford លើកឡើងថា​ ការពន្យារពេល​ជាថ្មីនេះ គ្រាន់តែបន្ថែមភាព​ស្រពិច​ស្រពិល​ប៉ុណ្ណោះ ខណៈ​ថា​ ការដំឡើង​ពន្ធលើ​អគ្គិសនីនាំចេញ នឹងធ្វើ​ឱ្យខេត្ត​របស់​លោករក​ប្រាក់បាន​​ពី ៣០០ ០០០-៤០០ ០០០ ដុល្លារកាណាដា​​/ថ្ងៃ។​

ខេត្ត Quebec របស់​កាណាដា ក៏មាន​គម្រោង​ដាក់ពន្ធដូចខេត្ត Ontario ផងដែរ៕

The post ខេត្ត Ontario កាណាដា ដាក់ពន្ធ ២៥ ភាគរយ លើអគ្គិសនីនាំចេញទៅអាមេរិក appeared first on Kampuchea Thmey Daily.

ត្រាំ ​ផ្អាក​អនុវត្ត​ពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀង​អាមេរិកខាងជើង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ផ្អាកជាថ្មីនូវការ​អនុវត្តវិធានការពន្ធ ២៥ ភាគរយ លើទំនិញ​ម៉ិកស៊ិក និងកាណាដា ដែល​ចូលជាធរមាន​កាលពីថ្ងៃអង្គារ​ ដែល​ជា​វិវត្តន៍ចុង​ក្រោយ​ ចំពេល​មាន​ការ​ព្រួយបារម្ភ​អំពី​អតិផរណា និង​ភាព​យឺត​យ៉ាវនៃកំណើន​សេដ្ឋកិច្ចអាមេរិក​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។​

ការ​ពន្យាពេល​នេះ នឹង​មាន​រហូត​ទៅដល់ថ្ងៃទី ២ មេសា ពោលគឺចំថ្ងៃដែល​លោក​ ត្រាំ គ្រោង​អនុវត្ត​លើ​ពន្ធឆ្លើយតបឱ្យ​ស្មើភាព​គ្នា​ លើ​បណ្ដា​ប្រទេស​ផ្សេងៗ​ទូទាំង​ពិភព​លោក​ រួមទាំង​ដៃគូពាណិជ្ជកម្ម​ ដែល​ដាក់ពន្ធលើទំនិញ​អាមេរិក​ ខ្ពស់ជាងអាមេរិក​ដាក់ពន្ធ​លើទំនិញ​របស់​ពួកគេ​។ ​

ដើម​ឡើយ លោក ត្រាំ បាន​លើកឡើងពីការ​លើកលែងអនុវត្តពន្ធ ២៥ ភាគរយ តែ​លើ​ទំនិញ​ម៉ិកស៊ិក​ប៉ុណ្ណោះកាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រោយ​មក ​ការកែសម្រួល​បទ​បញ្ជា​ដែលលោក​បានចុះហត្ថលេខា​នា​រសៀលថ្ងៃដដែល ក៏​គ្រប​ដណ្តប់​លើទំនិញ​កាណាដាផងដែរ។

ប្រទេសទាំង ៣ គឺជាដៃគូនៅក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីសហរដ្ឋអាមេរិក​-កាណាដា-ម៉ិកស៊ិក (USMCA) ខណៈ​មន្រ្តីសេតវិមាន​គូស​បញ្ជាក់ថា​ ការលើកលែង​ពន្ធ​មាន​លើទំនិញ​ដែលស្ថិត​នៅក្រោម​កិច្ចព្រមព្រៀង​នេះ។  ​ប្រហែល ៥០ ភាគរយ​ នៃទំនិញ​នាំចូលពីម៉ិកស៊ិក និង ៣៨ ភាគរយ​ នៃទំនិញ​នាំចូល​ពីកាណាដា ​ស្ថិត​នៅក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដដែល​។

ជាការឆ្លើយតប​ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកាណាដា លោក​ Dominic LeBlanc បាន​ឱ្យដឹង​ថា​ កាណាដានឹង​លើកលែង​ពន្ធសងសឹក​ ២៥ ភាគរយ ក្នុងជុំទី២​​ លើ​ទំនិញអាមេរិក​ តម្លៃប្រមាណ ១២៥ ប៊ីលាន​ដុល្លារកាណាដា រហូតដល់​ថ្ងៃទី ២ មេសា ដែរ។

គួរគូស​បញ្ជាក់ថា​ លោក ត្រាំ បានដាក់ពន្ធគយបន្ទាប់ពីការប្រកាសភាពអាសន្នជាតិនៅថ្ងៃទី ២០ ខែមករា ដែលជាថ្ងៃ​លោក​ឡើង​កាន់អំណាច​នៅអាណត្តិទី២​នេះ ជុំវិញបញ្ហា​ថ្នាំញៀន​ហ្វេនតានីល ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាច្រើន​នាក់​ក្នុងមួយ​ឆ្នាំៗ។ លោក​អះអាងថា​ ថ្នាំនេះ​មាន​ប្រភព​ពី​ចិន​ និងចូល​អាមេរិក​តាម​រយៈម៉ិកស៊ិក​ និងកាណាដា។ ​

ពន្ធ ២៥ ភាគរយ​ ត្រូវ​បាន​ប្រកាស​ឡើង​តាំងតែពីដើម​ខែ​កុម្ភៈ ប៉ុន្តែត្រូវ​ពន្យាពេល​វិញ​ ៣០ ថ្ងៃ ក្រោយ​មាន​ការ​ចរចា​គ្នា ហើយចូលជាធរមាន​ជាថ្មីនៅ​ថ្ងៃអង្គារ​កន្លង​ទៅ។ ដោយ​ឡែក​ពន្ធ ២០ ភាគរយ​ លើ​ទំនិញ​ចិន​ មិន​មាន​ការ​ផ្អាក​ការ​អនុវត្តនោះទេ​។

ចិន​ និងកាណាដា​ សុទ្ធតែ​ប្រកាស​ពន្ធសងសឹក​ ខណៈម៉ិកស៊ិក ក៏បាន​ប្ដេជ្ញា​ថានឹង​ធ្វើដូចគ្នា ប៉ុន្តែ​មិន​ទាន់ឃើញ​មាន​ជាផ្លូវការនៅឡើយ​ទេ​​៕

The post ត្រាំ ​ផ្អាក​អនុវត្ត​ពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀង​អាមេរិកខាងជើង appeared first on Kampuchea Thmey Daily.

មេដឹកនាំកាណាដា ទ្រូដូ ហៅវិធានការពន្ធ ត្រាំ ថាជារឿង «ល្ងង់ខ្លាំង»
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បាន​ហៅវិធានការពន្ធ ២៥ ភាគរយ របស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​លើទំនិញ​កាណាដា ថាជា​រឿង «ល្ងង់ខ្លាំង» ក្រោយ​ពេលលោក​​បាន​ប្រកាសពន្ធសង់សឹក ២៥ ភាគរយ ដូចគ្នា​វិញ ទៅលើទំនិញ​អាមេរិក​ ដែល​មាន​ទំហំ​ទឹក​ប្រាក់ប្រមាណ ១០៥ ប៊ីលាន​ដុល្លារ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ក្នុង​សន្និសីទកាសែតស្ដីពីពន្ធ​កាលពីថ្ងៃអង្គារ លោក ទ្រូដូ លោកលើកឡើងថា​៖ «ថ្ងៃនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសកាណាដា ដែលជាដៃគូ និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់​ខ្លួន​។ ក្នុងពេលជាមួយគ្នានេះ ពួកគេ​ក៏​និយាយ​អំពីការធ្វើការ​ជាវិជ្ជមានជាមួយរុស្ស៊ី ដោយផ្គាប់ចិត្តលោក វ្ល៉ាឌីមៀ ពូទីន ដែលជាមេដឹកនាំ(រុស្ស៊ី)ផ្តាច់ការ ​ពោរពេញ​ដោយ​ការ​កុហក និងការ​សម្លាប់។ គួរតែយល់ហើយ»។​

​ថ្លែងអំពីរដ្ឋបាល​ ត្រាំ លោក ទ្រូដូ និយាយ​យ៉ាងដូច្នេះថា៖ «ពួក​គេ​បាន​ជ្រើសរើស​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គ្រួសារ​ជនជាតិ​អាមេរិក​មុន​គេ ហើយ​នេះ​ជា​រឿង​ល្ងង់​ណាស់​ដែល​ត្រូវ​ធ្វើ»។

គួរគូស​បញ្ជាក់ថា​ វិធានការ​ពន្ធ ២៥ ភាគរយ របស់​ ត្រាំ លើទំនិញម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ​ លើ​ប្រេងកាតកាណាដា និង ២០ ភាគរយ លើចិន​ បាន​ចូល​ជាធរមានកាលពីថ្ងៃអង្គារ។ ​

លោក ទ្រូដូ បន្ត​យ៉ាងដូច្នេះថា​៖ «អ្វីដែល​លោក (ត្រាំ) ចង់ឃើញ គឺការដួលរលំទាំងស្រុងនៃសេដ្ឋកិច្ចកាណាដា ព្រោះវានឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុង​ការកាត់ទឹកដីរបស់​ពួកយើង​។ វាមិនដែលកើតឡើងនោះទេ។ យើងនឹងមិនក្លាយជារដ្ឋទី ៥១ នោះទេ»។ លោក​ថ្លែងបែបនេះ ដោយសំដៅលើ​ការលើកឡើងរបស់​ ត្រាំ ដែលចង់ឱ្យ​ម៉ិកស៊ិក ក្លាយជារដ្ឋថ្មីរបស់អាមេរិក។

ទោះបីជាយ៉ាងណា​ក៏ដោយ​ ​មាន​សេចក្ដីរាយការណ៍ពីបណ្ដាញទូរទស្សន៍ CNN ថា​​ លោក ត្រាំ និងលោក ទ្រូដូ គ្រោងនឹង​និយាយ​ចរចា​គ្នា​ជាថ្មីនៅថ្ងៃពុធ​នេះ ខណៈ​លេខាធិការពាណិជ្ជកម្មរបស់លោក ត្រាំ លោក Howard Lutnick បាន​កាលពីរសៀលថ្ងៃអង្គារ​ថា ​លោក ត្រាំ អាចប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​ម៉ិកស៊ិក និងកាណាដា បានឆាប់នៅ​ថ្ងៃពុធ​ផងដែរ។

យ៉ាងណា​មិញ ក្នុងបរិបទ​ដ៏ក្ដៅនៃសង្រ្គាម​ពាណិជ្ជកម្មអាមេរិក​ខាងជើង លោក ត្រាំ គំរាម​ដាក់ពន្ធឱ្យ​កាន់តែខ្ពស់​លើ​ទំនិញ​កាណាដា។ លោក​បាន​សរសេរនៅលើបណ្ដាញសង្គមរបស់លោកថា៖ «សូមពន្យល់ទៅមេដឹកនាំកាណាដា លោក ទ្រូដូ ថា​ នៅពេល​ដាក់ពន្ធសងសឹកលើសហរដ្ឋអាមេរិក​ នោះ​ពន្ធឆ្លើយតបឱ្យស្មើភាពគ្នា​របស់​យើង​ នឹង​បង្កើន​អត្រា​ភ្លាម»។

ជាថ្មីម្ដងទៀតនៅយប់ថ្ងៃអង្គារនេះ លោក ត្រាំ ដែល​ថ្លែង​ទៅកាន់សភាជាលើកដំបូងរាប់តាំងពីលោកឡើងកាន់អំណាចលើកនេះ បាន​បញ្ជាក់ពីការដាក់ពន្ធឆ្លើយតប​ឱ្យ​ស្មើភាពគ្នា​ ទៅលើ​ប្រទេស​ទាំងអស់​ដែល​ដាក់ពន្ធលើទំនិញ​អាមេរិក​ខ្ពស់ជាង​អាមេរិក​ដាក់ពន្ធ​លើ​ទំនិញរបស់ពួកគេ។ ដោយ​រំឭកថា​ វានឹង​ចូល​ជា​ធរមាន​នៅថ្ងៃទី ២ មេសា លោក​បាន​ហៅចំឈ្មោះប្រទេស​ផ្សេងៗ រួមមាន​កាណាដា ម៉ិកស៊ិក ប្រេស៊ីល ឥណ្ឌា ចិន​ កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម​។

នាពេល​កន្លង​មក សេដ្ឋវិទូបាន​ព្រមាន​ថា​ គោលនយោបាយពន្ធគយរបស់​អាមេរិក នឹងធ្វើឱ្យ​អតិផរណាក្នុង​ស្រុកកើនឡើង ខណៈធ្វើឱ្យ​ធ្លាក់ចុះ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចសកល និង​ផ្លាស់ប្ដូរ​សន្តិសុខសណ្ដាប់ធ្នាប់ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន៕

The post មេដឹកនាំកាណាដា ទ្រូដូ ហៅវិធានការពន្ធ ត្រាំ ថាជារឿង «ល្ងង់ខ្លាំង» appeared first on Kampuchea Thmey Daily.

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន
សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធមិត្ត​នៅអាមេរិកខាង​ជើង​ផ្ទុះឡើងជាថ្មី ក្រោយ​វិធានការពន្ធ ២៥ ភាគរយ លើទំនិញ​នាំចូលពីកាណាដា និងម៉ិកស៊ិក​ របស់​ប្រធានាធីបតីអាមេរិក លោក​ ដូណាល់ ត្រាំ ចូលជាធរមាន​នៅម៉ោង ១២ រំលង​អធ្រាត្រ នាថ្ងៃអង្គារ ទី ៤ មីនា នេះ​ (ម៉ោងនៅសហរដ្ឋអាមេរិក​)។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ការចូលជាធរមាន​នេះ កើត​ឡើងក្នុងរយៈពេល​ ១ ខែ​ ក្រោយ​វិធានការពន្ធដដែលត្រូវបាន​ពន្យារពេល​អនុវត្ត ក្រោយ​លោក ត្រាំ និង​មេដឹកនាំកាណាដា ក៏ដូចជា​ម៉ិកស៊ិក ធ្វើការចរចាគ្នា​ ដោយ​សង្កត់ធ្ងន់លើ​ការទាមទារ​របស់​ ត្រាំ ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ខុស​ច្បាប់ និង​លំហូរថ្នាំញៀនហ្វេនតានីល ទៅអាមេរិក​។ អាមេរិក​ក៏បង្កើន​ពន្ធដល់ ២០ ភាគរយ លើ​ទំនិញចិន​ផងដែរ។​

ក្រោយ​ការចូល​ជា​ធរមាន ចិន​បាន​ប្រកាស​ពន្ធ​សងសឹក​ភ្លាមៗ ដោយ​ដាក់ពន្ធថ្មី ១០-១៥ ភាគរយ លើបណ្ដា​ផលិតកម្មកសិកម្ម និងស្បៀងអាមេរិក ខណៈ​ក៏កំណត់ការរឹតត្បឹត​លើ​ការនាំចេញ និងការវិនិយោគសម្រាប់​ក្រុមហ៊ុនអាមេរិក​ ផងដែរ ដោយ​ចូលជាធរមាន​ចាប់ពីថ្ងៃទី ១០ ទៅ។

ជាមួយ​គ្នានោះ ដូចការព្រមាន​ទុក នាយករដ្ឋ​មន្រ្តីកាណាដា​ លោក ចាស្ទីន ទ្រូដូ បាន​និយាយ​កាលពីថ្ងៃចន្ទថា​ ​កាណាដា​នឹង​ឆ្លើយតបភ្លាមៗ​ជាមួយនឹងពន្ធ ២៥ ភាគរយ ​លើទំនិញនាំចូលពីសហរដ្ឋអាមេរិក សរុប​តម្លៃ ២០,៧ ប៊ីលាន​ដុល្លារ​ សម្រាប់​ជុំ​បន្ទាន់​ និង​ជុំក្រោយ​ ៣ សប្ដាហ៍ខាងមុខ លើទំនិញ​សរុប​ជាទឹក​ប្រាក់​ ៨៦,២ ប៊ីលា​នដុល្លារ)។

​កន្លង​មក កាណាដាបាន​បញ្ចេញបញ្ជីគោលដៅលើទំនិញអាមេរិក ដែល​រួមមាន​បសុបក្សីរស់ ផលិតផលទឹកដោះគោ បន្លែ កាហ្វេ និងតែ ផលិតផលពីឧស្សាហកម្មកិន គ្រាប់ប្រេង ស្ករ ភេសជ្ជៈរួមទាំងគ្រឿងស្រវឹង​ ​ ​ថ្នាំជក់ ផ្លាស្ទិច កៅស៊ូ ឈើ ក្រដាស សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់​ក្នុងផ្ទះផ្សេងៗ បន្ថែមពីលើ​ផលិតជាច្រើនមុខទៀត។

​នាយករដ្ឋមន្រ្តីដដែល​បន្តថា​៖ «ពន្ធគយនឹងរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មដែល​សម្រេច​បាន​ដោយ​ជោគជ័យមិនគួរឱ្យជឿ» ដោយលោក​បន្ថែមថា វា​​បំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលបានចុះហត្ថលេខាដោយលោក ត្រាំ ​នៅ​អាណត្តិដំបូងរបស់​លោក។

ទន្ទឹម​នឹង​ការប្រកាសជាថ្មីរបស់​លោក ទ្រូដូ លោក Doug Ford ដែលជាអភិបាលខេត្ត Ontario របស់​កាណាដា បានប្រាប់ទូរទស្សន៍ NBC ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ការនាំចេញនីកែល និង​អគ្គិសនីពីខេត្តរបស់លោក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹក លុះត្រាតែ ត្រាំ ដកពន្ធចេញ។

ចំណែកឯ​ម៉ិកស៊ិកវិញ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនេះបាននិយាយថា លោកស្រីប្រធានាធិបតី​ Claudia Sheinbaum ​នឹងប្រកាសការឆ្លើយតបរបស់​ខ្លួន​ក្នុង​សន្និសីទសារព័ត៌មាន ​នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅម៉ិកស៊ិក)៕

The post សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន appeared first on Kampuchea Thmey Daily.

ត្រាំ ប្រកាសពន្ធថ្មី ១០ ភាគរយ បន្ថែមទៀតលើទំនិញចិន​
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក​នឹង​បង្កើន​ពន្ធ ១០ ភាគរយ បន្ថែម​ទៀត​លើទំនិញនាំចូលពីចិន​ ដែលធ្វើឱ្យ​អត្រានេះកើនដល់ ២០ ភាគរយ រាប់ទាំងពន្ធ​ដែល​ចូល​ជា​ធរមាន​​កាលពីដើម​ខែកុម្ភៈ។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញទូរទស្សន៍ CNBC។

លោក ត្រាំ បាន​បញ្ជាក់ថា​ ពន្ធបន្ថែមថ្មី នឹង​ចូលជា​ធរមាន​ចាប់ពីថ្ងៃទី ៤ មីនា តទៅ ពោលគឺចំថ្ងៃដែល​វិធានការពន្ធ ២៥ ភាគរយ លើទំនិញ​នាំចូលពីកាណាដា និងម៉ិកស៊ិក នឹងត្រូវបានចាប់ផ្ដើម​អនុវត្ត​ ក្រោយពន្យាពេល​អស់រយៈពេល​ ៣០ ថ្ងៃ​ ។ ​

កន្លងមក​ លោក ត្រាំ បាន​លើកឡើងថា​ ពន្ធប្រឆាំងនឹង​ចិន កាណាដា និងម៉ិកស៊ិក ធ្វើឡើង​ដោយ​សារ​តែ​ការពាក់ព័ន្ធរបស់​ប្រទេសទាំងនេះ​លើ​លំហូរ​នៃ​ខ្សែចង្វាក់ផ្គត់ផ្គង់ថ្នាំញៀនហ្វេនតានីល បន្ថែមពីលើបញ្ហា​អន្តោប្រវេសន៍ និង​អតិរេកពាណិជ្ជកម្ម​។

ជាថ្មីម្ដង​ទៀត​ ប្រធានាធិបតីរូប​នេះ​បាន​សរសេរ​លើបណ្ដាញ​សង្គម Social Truth របស់​លោក ដោយ​មិន​ផ្ដល់ភស្តុតាង​ជាក់លាក់​ថា គ្រឿងញៀនខុសច្បាប់នៅតែហូរចូល​អាមេរិក​ពីម៉ិកស៊ិក និងកាណាដាក្នុងកម្រិតខ្ពស់ «និងមិនអាចទទួលយកបាន» បើទោះបីជាមានការសន្យាពីប្រទេសជិតខាងទាំង២ ​ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់តាមព្រំដែន​។

លោក​បន្ត​ថា៖ «យើងមិនអាចអនុញ្ញាតឱ្យគ្រោះមហន្តរាយនេះ បន្តធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកទេ ​បើវា​មិន​​ឈប់ ឬ​កាត់បន្ថយ​ខ្លាំង​នោះទេ​ នោះ​ពន្ធ​ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមិនា នឹងចូលជាធរមានតាមការគ្រោងទុក»។

ក្រៅពីពន្ធលើ​ប្រទេស​ទាំង​ ៣ លោក ត្រាំ ក៏បាន​បញ្ជាក់ផងដែរ​ថា​ ការដាក់ពន្ធឆ្លើយតបឱ្យស្មើគ្នា​ ដែលសំដៅលើ​ពន្ធ​ដាក់លើទំនិញ​របស់​ប្រទេសដទៃក្នុងអត្រាដែលប្រទេសទាំងនោះ​ដាក់លើ​ទំនិញអាមេរិក ក៏នឹង​ចូលជាធរមាន​ផងដែរ នៅថ្ងៃទី ២ ដើម​ខែមេសា​។

គួរគូស​បញ្ជាក់ថា​ វិធានការពន្ធគឺជា​របៀបវារៈស្នូលរបស់​លោក ត្រាំ នៅអាណត្តិទី២​​បច្ចុប្បន្ន ដោយ​លោកលើកឡើង​ពីការជំរុញ​ផលិតកម្មក្នុងស្រុក និង​កាត់បន្ថយឱនភាពពាណិជ្ជកម្មជាដើម​ ខណៈ​អ្នកវិភាគ​ព្រមាន​ពីកំណើនអតិរផណា​ក្នុងស្រុក និងការធ្លាក់ចុះ​នៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ជុំវិញ​គោលនយោបាយនេះ​។

ក្រៅពីកំណត់គោលដៅ​លើប្រទេសនីមួយៗ ក៏ដោយ​ដូចជា​ គំរាមកំហែង​លើ​ប្រទេស​ផ្សេងៗទៀត លោក​ ត្រាំ បាន​បញ្ជាឱ្យដាក់ពន្ធ​ ២៥ ភាគរយ លើដែកថែប​ និងអាលុយមីញ៉ូមនាំចូល ខណៈ​មាន​គម្រោង​ដាក់ពន្ធផងដែរលើរថយន្ត ឱសធ​ និង​បន្ទះឈីប៕

The post ត្រាំ ប្រកាសពន្ធថ្មី ១០ ភាគរយ បន្ថែមទៀតលើទំនិញចិន​ appeared first on Kampuchea Thmey Daily.

ការលក់ទង់ជាតិកាណាដាហក់ឡើង ជុំវិញភាពតានតឹងជាមួយអាមេរិក
ក្រុមហ៊ុនផលិតទង់ជាតិកាណាដា Flags Unlimited បានរាយការណ៍ថា ការលក់ទង់ជាតិ​របស់ខ្លួន​បាន​កើន​ឡើងទ្វេដង​ធៀប​នឹង​ឆ្នាំមុន ចំពេលដែល​ភាព​តាន​តឹង​ជាមួយ​សហរដ្ឋអាមេរិក​ បាន​ជំរុញ​ឱ្យ​រលកស្នេហាជាតិពុះកញ្ជ្រោលឡើង។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីសប្ដាហ៍មុន​។  ​

កំណើន​នៃការលក់ស្ទុះឡើងមុន​ទិវា​ទង់ជាតិ​កាណាដា​នៅ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ដែល​ជា​ការ​ប្រារព្ធ​ខួបទី ៦០ ឆ្នាំ នៃទង់ជាតិបច្ចុប្បន្ន​របស់​ប្រទេស។ ​ សហម្ចាស់កម្មសិទ្ធិក្រុមហ៊ុន Flags Unlimited លោក Matt Skipp បាន​ផ្សារភ្ជាប់​កំណើន​ទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ ត្រាំ លើ​អធិបតេយ្យភាពរបស់​កាណាដា។

លោក Skipp បាន​លើកឡើងថា៖ «វាគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបរិយាកាសនយោបាយ ដោយជនជាតិកាណាដាបានប្រមូលផ្តុំគ្នានៅពីក្រោយទង់ជាតិរបស់ខ្លួន​ជានិមិត្តរូបនៃការរួបរួម​គ្នា​»។

សារព័ត៌មាន​ក្នុងស្រុក CBC បាន​ផ្សាយថា ក្រុមហ៊ុនផលិតទង់ជាតិផ្សេងទៀត ដូចជា ក្រុមហ៊ុន​ Flying Colours International ក៏ឃើញពី​កំណើន​នៃការលក់ទង់ជាតិកាណាដាផងដែរ។

គួរគូស​បញ្ជាក់ថា​ ចំពេលដែលភាពតានតឹង​កើន​ឡើង អ្នកនយោបាយកាណាដាបានអំពាវនាវឱ្យពលរដ្ឋខ្លួន​ដាក់​បង្ហាញទង់ជាតិនៅចុងសប្តាហ៍មុន​ ដើម្បីបង្ហាញពីការរួបរួម និងមោទនភាពជាតិកាណាដា។

កន្លងមក​ មាន​សេចក្ដីរាយការណ៍ថា ប្រជាជនកាណាដាបានលុបចោលការធ្វើដំណើរកំសាន្តទៅសហរដ្ឋអាមេរិក​ ​ធ្វើពហិការចំពោះគ្រឿងស្រវឹង និងផលិតផលផ្សេងៗរបស់​អាមេរិក ហើយថែមទាំងបានស្រែកហ៊ោចំអកក្នុងព្រឹត្តិការណ៍កីឡាជាច្រើន​ ​បន្ទាប់​ពី​លោក​ ត្រាំ បាន​ប្រកាស​ពន្ធ ២៥ ភាគរយ លើគ្រប់មុន​ទំនិញ​ និង ១០ ភាគរយ លើ​ប្រេង​កាត របស់​កាណាដា ​នៅថ្ងៃទី៣ កុម្ភៈ ប៉ុន្តែក្រោយ​មក​ប្រកាសពន្យារពេល ៣០ ថ្ងៃចិន​។ ​

ក្រៅពីនេះ ក៏​មាន​សេចក្ដីរាយការណ៍ផងដែរថា ​លោក​នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បាន​ប្រាប់មេដឹកនាំអាជីវកម្មក្នុងស្រុក ថា​លោក​ ត្រាំ «ពិតជានិយាយមែន»  ជុំវិញ​ការចង់ឱ្យ​កាណាដាក្លាយជារដ្ឋទី ៥១ របស់​សហរដ្ឋអាមេរិក ដោយ​សារតែកាណាដាមាន​ធនធានធម្មជាតិដ៏សម្បូរបែប​៕

The post ការលក់ទង់ជាតិកាណាដាហក់ឡើង ជុំវិញភាពតានតឹងជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

EU រិះគន់វិធានការពន្ធ​របស់​ ត្រាំ ខណៈប្ដេជ្ញាឆ្លើយតប​
ក្នុងភាព​វឹកវរនៃភាព​តានតឹង​ជម្លោះ​ពាណិជ្ជកម្ម​ចុង​ក្រោយ​ សហភាព​អឺរ៉ុប (EU) បាន​រិះ​គន់វិធាកការពន្ធ​របស់​សហរដ្ឋ​អាមេរិក​លើ​ម៉ិកស៊ិក កាណាដា និងចិន​ ​ខណៈ​បាន​ប្ដេជ្ញា​ថា ប្លុក​នឹង​សងសឹង​ពេញ​ទំហឹង​ប្រសិន​បើ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​ពិតជានឹងប្រកាស​​ដាក់ពន្ធ​លើទំនិញ​របស់​​ខ្លួន​នា​ពេល​ខាង​មុខតាម​ការ​គំរាម​​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ផ្សេ​ងៗ​។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយថា ខ្លួន «សោកស្តាយ» ចំពោះ​ការសម្រេចចិត្តរបស់លោក ​ត្រាំ ក្នុងការដាក់ពន្ធលើទំនិញលើ​កាណាដា ម៉ិកស៊ិក និងចិន កាលពីថ្ងៃសៅរ៍។ ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​របស់​ ត្រាំ អំពីចំណាត់ការពន្ធ​លើ​សហភាព​អឺរ៉ុប​ ​អ្នកនាំពាក្យ​របស់​គណៈកម្មការ បាន​និយយា​នៅថ្ងៃអាទិត្យ​ថា​៖ «ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់យើងជាមួយសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងដ៏ធំបំផុតនៅក្នុងពិភពលោក។ វា​មាន​ហានិភ័យជាច្រើន​។ ​ពន្ធ​បង្កើត​ការ​រំខាន​សេដ្ឋកិច្ច​ដែល​មិន​ចាំបាច់ និង​ជំរុញ​អតិផរណា។ វា​ធ្វើ​ឲ្យ​ខូច​ខាត​គ្រប់​ភាគី»។

ទោះ​បីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យបាននិយាយថា៖ «សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់ពន្ធគយដោយអយុត្តិធម៌ ឬតាមអំពើចិត្តលើទំនិញរបស់សហភាពអឺរ៉ុប»។

ទន្ទឹម​នឹង​ការប្ដេជ្ញា​នេះ​ គេ​ឃើញ​មាន​ការប្រតិកម្ម​ប្រឆាំង​នឹង​គោលនយោបាយការពារនិយម​របស់​ ត្រាំ ផ្សេង​ៗ​ ពី​សំណាក់មន្រ្តី​ជាន់ខ្ពស់​នៃ​ប្រទេស​ក្នុងសហភាព​អឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ ​(Olaf Scholz​) ក៏ដូចជា​រដ្ឋមន្ត្រី​ឧស្សាហកម្ម​បារាំង លោក Marc Ferracci បាន​លើកពី​វិធានការឆ្លើយតប​ ខណៈ​ខ្លះ​ទៀត​ជំរុញ​ឱ្យ​មាន​ការចរចា និង​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ភាពស្ងៀម​ស្ថាត់សិន​។

​ចំណែក​ឯ​ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប​ លោក Bernd Lange វិញ បានហៅ​ពន្ធគយរបស់លោក ត្រាំ ថាជាការបំពានច្បាប់អន្តរជាតិ។ លោកបានបន្ថែមថា ឥឡូវនេះ សហភាព​អឺរ៉ុប​ ​ត្រូវត្រៀម​ «ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ១ ទល់នឹង​ ១»  ​ខណៈ​លោក​បាន​អំពាវនាវឱ្យទីក្រុងព្រុចសែល «រក្សាស្ថិរភាព និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មយ៉ាងឆាប់រហ័ស» ជាមួយប្រទេសដទៃទៀត។

គួរគូស​បញ្ជាក់ថា​ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានចុះហត្ថលេខាលើ​អធិបញ្ជា​​ដំឡើងពន្ធ ១០ ភាគរយ លើទំនិញនាំចូលពី​ចិន ២៥ ភាគរយលើទំនិញពីម៉ិកស៊ិក និងកាណាដា និង​ ១០ ភាគរយ លើប្រេង​កាតកាណាដា​ ដោយចូលជាធរមានចាប់ពីថ្ងៃអង្គារតទៅ។ ចំណាត់ការនេះ បាន​បំផ្ទុះ «សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិកខាង​ជើង» ដោយ​បានទាក់ទាញការប្រឆាំងទ្រង់ទ្រាយធំ​​ និងការសងសឹកភ្លាមៗពីកាណាដា ក៏ដូចជា​ការប្ដេជ្ញា​សងសឹង​ពីម៉ិកស៊ិក។

ក្រៅពី​នេះ ក្រសួងពាណិជ្ជកម្មចិនឯណោះវិញ បាននិយាយកាលពីថ្ងៃអាទិត្យថា ​ចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក និងចាត់វិធានការតបតគ្នា ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕

The post EU រិះគន់វិធានការពន្ធ​របស់​ ត្រាំ ខណៈប្ដេជ្ញាឆ្លើយតប​ appeared first on Kampuchea Thmey Daily.