ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសពន្ធថ្មី ១០ ភាគរយ បន្ថែមទៀតលើទំនិញចិន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងបង្កើនពន្ធ ១០ ភាគរយ បន្ថែមទៀតលើទំនិញនាំចូលពីចិន ដែលធ្វើឱ្យអត្រានេះកើនដល់ ២០ ភាគរយ រាប់ទាំងពន្ធដែលចូលជាធរមានកាលពីដើមខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោក ត្រាំ បានបញ្ជាក់ថា ពន្ធបន្ថែមថ្មី នឹងចូលជាធរមានចាប់ពីថ្ងៃទី ៤ មីនា តទៅ ពោលគឺចំថ្ងៃដែលវិធានការពន្ធ ២៥ ភាគរយ លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក នឹងត្រូវបានចាប់ផ្ដើមអនុវត្ត ក្រោយពន្យាពេលអស់រយៈពេល ៣០ ថ្ងៃ ។
កន្លងមក លោក ត្រាំ បានលើកឡើងថា ពន្ធប្រឆាំងនឹងចិន កាណាដា និងម៉ិកស៊ិក ធ្វើឡើងដោយសារតែការពាក់ព័ន្ធរបស់ប្រទេសទាំងនេះលើលំហូរនៃខ្សែចង្វាក់ផ្គត់ផ្គង់ថ្នាំញៀនហ្វេនតានីល បន្ថែមពីលើបញ្ហាអន្តោប្រវេសន៍ និងអតិរេកពាណិជ្ជកម្ម។
ជាថ្មីម្ដងទៀត ប្រធានាធិបតីរូបនេះបានសរសេរលើបណ្ដាញសង្គម Social Truth របស់លោក ដោយមិនផ្ដល់ភស្តុតាងជាក់លាក់ថា គ្រឿងញៀនខុសច្បាប់នៅតែហូរចូលអាមេរិកពីម៉ិកស៊ិក និងកាណាដាក្នុងកម្រិតខ្ពស់ «និងមិនអាចទទួលយកបាន» បើទោះបីជាមានការសន្យាពីប្រទេសជិតខាងទាំង២ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់តាមព្រំដែន។

លោកបន្តថា៖ «យើងមិនអាចអនុញ្ញាតឱ្យគ្រោះមហន្តរាយនេះ បន្តធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកទេ បើវាមិនឈប់ ឬកាត់បន្ថយខ្លាំងនោះទេ នោះពន្ធដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមិនា នឹងចូលជាធរមានតាមការគ្រោងទុក»។
ក្រៅពីពន្ធលើប្រទេសទាំង ៣ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការដាក់ពន្ធឆ្លើយតបឱ្យស្មើគ្នា ដែលសំដៅលើពន្ធដាក់លើទំនិញរបស់ប្រទេសដទៃក្នុងអត្រាដែលប្រទេសទាំងនោះដាក់លើទំនិញអាមេរិក ក៏នឹងចូលជាធរមានផងដែរ នៅថ្ងៃទី ២ ដើមខែមេសា។
គួរគូសបញ្ជាក់ថា វិធានការពន្ធគឺជារបៀបវារៈស្នូលរបស់លោក ត្រាំ នៅអាណត្តិទី២បច្ចុប្បន្ន ដោយលោកលើកឡើងពីការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មជាដើម ខណៈអ្នកវិភាគព្រមានពីកំណើនអតិរផណាក្នុងស្រុក និងការធ្លាក់ចុះនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ជុំវិញគោលនយោបាយនេះ។
ក្រៅពីកំណត់គោលដៅលើប្រទេសនីមួយៗ ក៏ដោយដូចជា គំរាមកំហែងលើប្រទេសផ្សេងៗទៀត លោក ត្រាំ បានបញ្ជាឱ្យដាក់ពន្ធ ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមនាំចូល ខណៈមានគម្រោងដាក់ពន្ធផងដែរលើរថយន្ត ឱសធ និងបន្ទះឈីប៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


