ព័ត៌មានអន្ដរជាតិ
មេដឹកនាំកាណាដា ទ្រូដូ ហៅវិធានការពន្ធ ត្រាំ ថាជារឿង «ល្ងង់ខ្លាំង»
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បានហៅវិធានការពន្ធ ២៥ ភាគរយ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើទំនិញកាណាដា ថាជារឿង «ល្ងង់ខ្លាំង» ក្រោយពេលលោកបានប្រកាសពន្ធសង់សឹក ២៥ ភាគរយ ដូចគ្នាវិញ ទៅលើទំនិញអាមេរិក ដែលមានទំហំទឹកប្រាក់ប្រមាណ ១០៥ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងសន្និសីទកាសែតស្ដីពីពន្ធកាលពីថ្ងៃអង្គារ លោក ទ្រូដូ លោកលើកឡើងថា៖ «ថ្ងៃនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសកាណាដា ដែលជាដៃគូ និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏និយាយអំពីការធ្វើការជាវិជ្ជមានជាមួយរុស្ស៊ី ដោយផ្គាប់ចិត្តលោក វ្ល៉ាឌីមៀ ពូទីន ដែលជាមេដឹកនាំ(រុស្ស៊ី)ផ្តាច់ការ ពោរពេញដោយការកុហក និងការសម្លាប់។ គួរតែយល់ហើយ»។
ថ្លែងអំពីរដ្ឋបាល ត្រាំ លោក ទ្រូដូ និយាយយ៉ាងដូច្នេះថា៖ «ពួកគេបានជ្រើសរើសធ្វើសង្គ្រាមពាណិជ្ជកម្ម ដែលនឹងធ្វើឱ្យប៉ះពាល់ដល់គ្រួសារជនជាតិអាមេរិកមុនគេ ហើយនេះជារឿងល្ងង់ណាស់ដែលត្រូវធ្វើ»។
គួរគូសបញ្ជាក់ថា វិធានការពន្ធ ២៥ ភាគរយ របស់ ត្រាំ លើទំនិញម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយ លើប្រេងកាតកាណាដា និង ២០ ភាគរយ លើចិន បានចូលជាធរមានកាលពីថ្ងៃអង្គារ។
លោក ទ្រូដូ បន្តយ៉ាងដូច្នេះថា៖ «អ្វីដែលលោក (ត្រាំ) ចង់ឃើញ គឺការដួលរលំទាំងស្រុងនៃសេដ្ឋកិច្ចកាណាដា ព្រោះវានឹងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការកាត់ទឹកដីរបស់ពួកយើង។ វាមិនដែលកើតឡើងនោះទេ។ យើងនឹងមិនក្លាយជារដ្ឋទី ៥១ នោះទេ»។ លោកថ្លែងបែបនេះ ដោយសំដៅលើការលើកឡើងរបស់ ត្រាំ ដែលចង់ឱ្យម៉ិកស៊ិក ក្លាយជារដ្ឋថ្មីរបស់អាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ មានសេចក្ដីរាយការណ៍ពីបណ្ដាញទូរទស្សន៍ CNN ថា លោក ត្រាំ និងលោក ទ្រូដូ គ្រោងនឹងនិយាយចរចាគ្នាជាថ្មីនៅថ្ងៃពុធនេះ ខណៈលេខាធិការពាណិជ្ជកម្មរបស់លោក ត្រាំ លោក Howard Lutnick បានកាលពីរសៀលថ្ងៃអង្គារថា លោក ត្រាំ អាចប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយម៉ិកស៊ិក និងកាណាដា បានឆាប់នៅថ្ងៃពុធផងដែរ។
យ៉ាងណាមិញ ក្នុងបរិបទដ៏ក្ដៅនៃសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង លោក ត្រាំ គំរាមដាក់ពន្ធឱ្យកាន់តែខ្ពស់លើទំនិញកាណាដា។ លោកបានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថា៖ «សូមពន្យល់ទៅមេដឹកនាំកាណាដា លោក ទ្រូដូ ថា នៅពេលដាក់ពន្ធសងសឹកលើសហរដ្ឋអាមេរិក នោះពន្ធឆ្លើយតបឱ្យស្មើភាពគ្នារបស់យើង នឹងបង្កើនអត្រាភ្លាម»។
ជាថ្មីម្ដងទៀតនៅយប់ថ្ងៃអង្គារនេះ លោក ត្រាំ ដែលថ្លែងទៅកាន់សភាជាលើកដំបូងរាប់តាំងពីលោកឡើងកាន់អំណាចលើកនេះ បានបញ្ជាក់ពីការដាក់ពន្ធឆ្លើយតបឱ្យស្មើភាពគ្នា ទៅលើប្រទេសទាំងអស់ដែលដាក់ពន្ធលើទំនិញអាមេរិកខ្ពស់ជាងអាមេរិកដាក់ពន្ធលើទំនិញរបស់ពួកគេ។ ដោយរំឭកថា វានឹងចូលជាធរមាននៅថ្ងៃទី ២ មេសា លោកបានហៅចំឈ្មោះប្រទេសផ្សេងៗ រួមមានកាណាដា ម៉ិកស៊ិក ប្រេស៊ីល ឥណ្ឌា ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។
នាពេលកន្លងមក សេដ្ឋវិទូបានព្រមានថា គោលនយោបាយពន្ធគយរបស់អាមេរិក នឹងធ្វើឱ្យអតិផរណាក្នុងស្រុកកើនឡើង ខណៈធ្វើឱ្យធ្លាក់ចុះពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល និងផ្លាស់ប្ដូរសន្តិសុខសណ្ដាប់ធ្នាប់ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


