សព្វាវុធ Archives - Kampuchea Thmey Daily

អាមេរិក ​នៅ​តែ​ជាប់ឈ្មោះ​​នាំ​ចេញ​អាវុធ​ធំ​​បំផុត​​លើ​លោក ទោះបី​​ជា​ បរិមាណ​​អាវុធ​ថយ​ចុះ​
សហរដ្ឋ​អាមេរិក​ នៅតែជាប្រទេស​នាំ​ចេញអាវុធ​ធំជាង​គេបំផុត​របស់​ពិភពលោក ប៉ុន្តែ​សង្គ្រាម​ជាមួយអ៊ីរ៉ង់​កាល​ពី​ថ្មី​ៗ​នេះ​ កំពុង​ធ្វើ​ឱ្យ​សន្និធិ (Stock) ​អាវុធ​មានភាព​រអាក់​រអួល​​ ថែម​ទាំង​​ពន្យារពេលការ​ដឹកជញ្ជូនទៅ​ឱ្យ​សម្ព័ន្ធមិត្ត បង្កើន​ជា​​សំណួរថ្មីៗ​ លើ​ភាពជឿជាក់​នៃការផ្គត់ផ្គង់​សម្ភារៈ​យោ​ធា​​របស់​សហ​រដ្ឋ​អាមេរិក​ អំឡុងពេលមាន​វិបត្តិ​។ នេះ​បើយោង​តាម​សារព័ត៌មាន​ CNA ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ ។

យោង​តាមទិន្នន័យពីវិទ្យាស្ថាន​ស្រាវជ្រាវសន្តិភាព​អន្តរជាតិ​ស្តុកហូម (Stockholm)​ ឱ្យ​ដឹង​ថា សហ​រដ្ឋអាមេរិក​ ​បាន​នាំ​ចេញ​អាវុធ​សំខាន់​ៗ​ចំនួន​ ៤២ភាគរយ​នៅ​ទូទាំងពិភពលោក  រួមទាំង​យន្តហោះ​ប្រយុទ្ធ និងប្រព័ន្ធមីស៊ីល​ ចន្លោះ ឆ្នាំ២០២១ និង ២០២៥ ។ ​តួ​លេខ​នេះ​គឺខ្ពស់​ជាង​ការ​នាំ​ចេញ​រួមគ្នារបស់​រុស្ស៊ី ចិន និងសហភាព​អឺរ៉ុប​ទៅ​ទៀត​។

យន្ត​ហោះ​ចម្បាំង​ F-22 របស់​អាមេរិក​។ រូបភាព៖ Reuters

យ៉ាងណា ទោះបីជាខ្លួន​មានឥទ្ធិពលលើទីផ្សារ​អាវុធសកល​ក៏ដោយ ទីក្រុងវ៉ាស៊ីនតោន​កំពុងប្រឈមនឹង​សម្ពាធកាន់តែខ្លាំង​ឡើង​ ក្នុង​ការ​បំពេញស្តុកអាវុធ​ដែលអស់​ដោយសារការប្រយុទ្ធគ្នា​ជាច្រើន​ខែជាមួយអ៊ីរ៉ង់​។

ក្នុង​ចំណោមប្រទេស​រងផលប៉ះពាល់​គឺ​ប្រទេស​ប៉ូឡូញ ទទួល​បាន​យន្ត​ហោះ​ចម្បាំង F-35A Lightning II ត្រឹម​តែ​បីគ្រឿង​​ដំបូង​ប៉ុណ្ណោះ​ ​ក្នុង​ចំណោម​យន្តហោះ ៣២គ្រឿង​ ដែល​ផលិត​នៅសហរដ្ឋអាមេរិក​កាលពី​ខែ​ឧសភា ដោយ​យន្តហោះ​ចំនួន ២៩គ្រឿងនៅ​សល់​ គ្រោងនឹងដឹកជញ្ជូននាចុង​ទសវត្សរ៍​នេះ។

ប៉ុន្តែ​របាយការណ៍​បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន​បានព្រមាន​សម្ព័ន្ធមិត្ត ​រួមទាំង​ប្រទេសប៉ូឡូញ ​ត្រូវ​ទទួល​យក​ការពន្យារពេល​ក្នុង​ការ​ដឹក​ជញ្ជូន​អាវុធ ខណៈ​អាមេរិក​កំពុង​ស្តារ​​​ស្តុក​អាវុធ​ខ្លួន​ឡើង​វិញ​។

កាល​ពីខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ទទួលស្គាល់​ នៅចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថា ការ​បំពេញស្តុកអាវុធឡើងវិញ​អាចត្រូវការ​ពេលវេលា។

ប៉ុន្មាន​សប្តាហ៍ក្រោយមក រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិសហរដ្ឋ​អាមេរិក​ស្តីទី លោក Hung Cao និយាយថា មន្ទីរបញ្ច​កោណបាន​ផ្អាកកញ្ចប់​អាវុធចំនួន ១៤​ប៊ី​លានដុល្លារអាមេរិក​សម្រាប់​តៃវ៉ាន់ ដើម្បីធានា​ថា​យោធាសហរដ្ឋអាមេរិក​រក្សាគ្រាប់​រំសេវគ្រប់គ្រាន់​សម្រាប់ជម្លោះជា​មួយ​អ៊ីរ៉ង់។

មិន​តែ​ប៉ុណ្ណោះ របាយការណ៍បង្ហាញ​ទៀត​ថា ការដឹកជញ្ជូន​ទៅ​កាន់​ដៃ​គូអាមេរិក​ផ្សេងទៀត រួមមាន​ប្រទេសជប៉ុន ចក្រភពអង់គ្លេស ន័រវែស អេស្តូនី លីទុយ​អានី និង​ស្វីស ក៏ត្រូវ​ពន្យារពេល​ផង​ដែរ​៕

សម្រួល៖ ណឺ មិនា

The post អាមេរិក ​នៅ​តែ​ជាប់ឈ្មោះ​​នាំ​ចេញ​អាវុធ​ធំ​​បំផុត​​លើ​លោក ទោះបី​​ជា​ បរិមាណ​​អាវុធ​ថយ​ចុះ​ appeared first on Kampuchea Thmey Daily.

ប៉ូឡូញ​នឹង​ក្លាយ​ជា​ប្រទេសផលិតសព្វា​វុធធំ​​ទី​៣​ នៅ​អឺរ៉ុប​ នាពេល​ខ្លី​ខាង​មុខ​​
ប្រទេសប៉ូឡូញ​កំពុងស្ថិត​លើគន្លងដ៏រឹងមាំ​មួយ​ ដើម្បីក្លាយជា​ប្រទេសផលិតអាវុធធំជាង​គេមួយនៅអឺរ៉ុប​ខាងកើត។ ដោយមានការ​គាំទ្រ​ ដោយ​​ផ្ទេរ​បច្ចេកវិទ្យា​​សំខាន់ៗ​របស់សហរដ្ឋអាមេរិក និងការ​ផ្តល់​ប្រាក់​កម្ចី​ការពារជាតិ​រាប់សិប​ពាន់លានដុល្លារ​ពីអឺរ៉ុប ទីក្រុងវ៉ាសូវី​កំពុង​ផ្លាស់​ប្តូរ​ពីប្រទេសនាំចូលប្រព័ន្ធ​ការពារ​ជាតិ​​ពី​បរទេស​ទៅ​ជាមជ្ឈមណ្ឌល​ផលិតកម្ម និងផ្គត់ផ្គង់ខ្សែសង្វាក់​ក្នុង​ស្រុក​វិញ​។​

យន្តហោះ​ចម្បាំង​ប៉ូឡូញ។ រូបភាព៖ AN

យោង​តាម​សារព័ត៌មាន​ Politico ចេញ​ផ្សាយ​កាល​ពី​ដើម​ខែឧសភា ឆ្នាំ​២០២៦  មាន​កត្តាជំរុញកំណើន​ផលិត​​កម្ម​​អាវុធ​​នៅ​ប៉ុឡូញ​សំខាន់ៗ ចំនួន​បី​៖

១. កិច្ច​ព្រមព្រៀង​បច្ចេកវិទ្យា និងផលិតកម្មរបស់សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនកំពុង​បើកទ្វារឱ្យប្រទេសប៉ូឡូញផ្លាស់ប្តូរពីការទិញ​ឧបករណ៍ដែល​មានស្រាប់ទៅជាការផលិតរួមគ្នាក្នុងស្រុក​។

​ជាពិសេស​ ក្រសួង​ការបរទេសសហរដ្ឋអាមេរិកបាន​អនុម័តបណ្ដោះអាសន្ននូវការផលិត​មីស៊ីល Patriot PAC-3 MSE ក្នុង​ស្រុកក្នុងប្រទេសប៉ូឡូញ។ លើសពីនេះ ក្រុមហ៊ុនអាមេរិក Northrop Grumman កំពុង​សហការ​ជាមួយក្រុមការពារជាតិ​ប៉ូឡូញ ដើម្បីផលិតគ្រាប់កាំភ្លើង​ធំ​រហូត​ដល់ ​១៨០ ០០០គ្រាប់​ ជារៀងរាល់ឆ្នាំ។

២. មូលនិធិអឺរ៉ុប៖ ប្រទេសប៉ូឡូញទទួល​បានប្រាក់កម្ចី​ ជាមួយ​អត្រា​ការប្រាក់​ទាប រហូត​ដល់ ៥២ប៊ីលានដុល្លារ ពីគម្រោង​សកម្មភាព​សន្តិ​សុខ​សម្រាប់​អឺរ៉ុប(SAFE) របស់សហភាពអឺរ៉ុប។

ទីក្រុងវ៉ាសូវី​នឹងប្រើប្រាស់មូលនិធិអឺរ៉ុបមួយ​ចំនួន​ធំ ដើម្បី​វិនិយោគ​លើ​ឧស្សាហកម្មក្នុងស្រុក ដោយ​ផ្តោតលើ ដ្រូន​ ពង្រឹង​សមត្ថភាព​ប្រឆាំង​ដ្រូន​ និងគ្រាប់រំសេវដែលមានភាពជាក់លាក់​ខ្ពស់​រយៈ​ចម្ងាយ​ឆ្ងាយ។

៣. ការចំណាយលើការការពារជាតិខ្ពស់បំផុតមិនធ្លាប់មាន៖ ប្រទេស​ប៉ូឡូញចំណាយ​​ជិត​៥% នៃ​ផលិតផលក្នុងស្រុកសរុប​សម្រាប់​វិស័យ​ការពារជាតិ​ ​ដែល​សមាមាត្រខ្ពស់បំផុត​ក្នុងចំណោមប្រទេស​សមាជិក​ណាតូទាំង​អស់។

​​អ្នក​ជំនាញព្យាករណ៍​ថា ការផ្ទេរ​បច្ចេកវិទ្យានិងខ្សែសង្វាក់​ផលិតកម្ម​ដ៏​ធំ​ទាំងនេះ​អាច​ចាត់​ថ្នាក់​ប្រទេសប៉ូឡូញ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​សព្វាវុធ​កំពូល​ទាំងបី ឬ៤របស់​អឺរ៉ុប នា​ពេលអនាគតដ៏ខ្លីខាងមុខ៕

សម្រួល៖ ណឺ​ មិនា

The post ប៉ូឡូញ​នឹង​ក្លាយ​ជា​ប្រទេសផលិតសព្វា​វុធធំ​​ទី​៣​ នៅ​អឺរ៉ុប​ នាពេល​ខ្លី​ខាង​មុខ​​ appeared first on Kampuchea Thmey Daily.

បារាំង​ជា​ប្រទេស​នាំ​ចេញ​សព្វា​វុធ​ ឈាន​មុខ​គេ​​ចេញ​ពី​តំបន់​​អឺរ៉ុប​
ស្របពេលដែល​ពិភពលោក​ កំពុង​​​​ប្រឈមសង្គ្រាម​​​ស្ទើរគ្រប់តំបន់ ​ទីផ្សារ​អាវុធ​​បាន​ក្លាយ​ជា​​​ពាណិជ្ជកម្ម​​ដ៏​ពេញ​និយម ​សម្រាប់​ប្រទេសដែល​គ្មាន​លទ្ធភាព​​​​ផលិត​​​​អាវុធ​។ ​គ្រប់ប្រទេសមហាអំណាច​សុទ្ធ​សឹងតែ​មាន​ឧស្សាហកម្ម​​​ផលិ​ត​អាវុធ និង​ មាន​ទីផ្សារ​នាំចេញ​​​​របស់​ពួកគេ​។

យោង​តាម​ទិន្នន័យ​វិទ្យាស្ថានស្រាវជ្រាវសន្តិភាព​អន្តរជាតិ​ Stockholm (SIPRI)​ ដែល​មាន​មូល​ដ្ឋាន​​នៅ​ប្រទេស​ស៊ុយអែត បណ្តា​ប្រទេស​​នានា​នៅ​អឺរ៉ុប​សុទ្ធ​តែ​​​មាន​លទ្ធ​ភាព​ផលិត​អាវុធ និង​ការ​នាំចេញ​​អាវុធ​ទៅកាន់​បណ្តា​ប្រទេស​នានា​​​ទាំងនៅទ្វីប​អាស៊ី និង​ទ្វីប​អាហ្វ្រិក​​ ហើយ​​បារាំង​​​​ជា​​ប្រទេស​ឈាន​​មុខ​​គេ​ក្នុង​ការ​ចែក​ចាយ​សព្វា​វុធ​​​ចេញ​ពី​ទ្វីប​អឺរ៉ុប​​​។

នៅ​ទូទាំងពិភពលោក ប្រទេស​បារាំងជាប់ចំណាត់ថ្នាក់​ជា​អ្នក​នាំ​ចេញអាវុធធំជាង​គេ​ទី​ពីរ ដែល​​មាន​ចំនួនជិត១០% នៃទីផ្សារ​នាំ​ចេញ​អាវុធ​ទូទាំងពិភពលោក។ ​នេះ​បើយោង​តាម​របាយការណ៍​ដដែល​។​

យន្តហោះ​ចម្បាំង​បារាំង។ រូបភាព៖ Reuters

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មានរ៉យ​ទ័រ​ចេញ​ផ្សាយ​កាល​ពី​ខែមីនា ឆ្នាំ​២០២៦ ប្រទេស​ដែល​នាំចេញ​អាវុធកំពូល​របស់អឺរ៉ុប​រួមមាន៖

បារាំង៖ ប្រទេស​នាំចេញអាវុធលំដាប់​កំពូលរបស់អឺរ៉ុប ដោយមាន​​តម្រូវ​ការខ្ពស់​ គឺ​​យន្ត​ហោះចម្បាំង Rafale ទូទាំង​ពិភពលោក​។

អាល្លឺម៉ង់៖ ថ្មីៗនេះ​បានវ៉ាដាច់ប្រទេស​ចិន ដើម្បីក្លាយជាប្រទេស​នាំ​ចេញអាវុធលំដាប់ទី៤​ ​នៅ​ទូទាំងពិភពលោក ដោយ​ផ្នែកសំខាន់​នៃ​ការនាំចេញរបស់ខ្លួន​​គឺ​ទៅអ៊ុយក្រែន និង​សម្ព័ន្ធមិត្តអឺរ៉ុបផ្សេង​ទៀត។

អ៊ីតាលី៖ ជាប់​ចំណាត់ថ្នាក់ជាអ្នកនាំចេញអាវុធលំដាប់​ទី៦ ដោយ​កើន​ឡើង១៥៧% នៃការនាំចេញ​អាវុធ​ នា​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​។

ចក្រភពអង់គ្លេស៖ ជាប្រទេស​ដ៏សំខាន់មួយ​ក្នុងទីផ្សារការពារជាតិ​​អឺរ៉ុបនិង​សកល ដែល​គាំទ្រដោយអ្នកម៉ៅ​ការការពារជាតិ​កំពូលៗ​ដូចជា ក្រុម​ហ៊ុន BAE Systems មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេរិក អង់គ្លេស​ និង​ស៊ុយ​អែត​។

ខណៈប្រទេស​រុស្ស៊ី​ធ្លាប់កាន់​កាប់ចំណែក​ធំ​មួយ​ក្នុង​ចំណោម​៥​ ប្រទេស​ទូទាំង​ពិភពលោក​ ប៉ុន្តែ​បរិមាណ​នាំចេញរបស់ខ្លួន​ធ្លាក់​ចុះ​គួរ​ឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ដោយ​សារ​សង្រ្គាម​ជា​មួយ​អ៊ុយ​ក្រែន ការ​ដាក់​ទណ្ឌ​កម្ម​ពី​អន្តរ​ជាតិ​​ជា​ដើម​៕

សម្រួល៖ ណឺ មិនា

The post បារាំង​ជា​ប្រទេស​នាំ​ចេញ​សព្វា​វុធ​ ឈាន​មុខ​គេ​​ចេញ​ពី​តំបន់​​អឺរ៉ុប​ appeared first on Kampuchea Thmey Daily.

មន្ត្រី​អាមេរិក លាតត្រដាង​ពី​ការ​​ទាម​ទាររបស់​ត្រាំ​ ​មិន​ឱ្យ​ចិន​​​លូកដៃ​​ជួយ​​អ៊ីរ៉ង់​
បេស​ក​ជនពាណិជ្ជកម្មជាន់ខ្ពស់​របស់ លោក ដូណាល់ ត្រាំ ​បាន​លើក​ឡើង​កាលពីថ្ងៃអាទិត្យ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​​ទាមទារ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ពីប្រទេសចិន​ ថា​​​ នឹង​មិនផ្តល់​ការ​គាំទ្រ​ណាមួយ​​ដើម្បី​ពង្រឹង​សមត្ថភាព​​អ៊ីរ៉ង់​​ ប៉ុន្តែ​សហរដ្ឋ​អាមេរិកមិនបាន​ស្វែងរកជំនួយដោយ​ផ្ទាល់ពីប្រទេសចិន ដើម្បីបើកច្រកសមុទ្រហ័រមូស​ឡើងវិញ​ទេ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ ABC ផ្សាយ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ ។

លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ​លើក​ឡើង​ក្នុង​កម្មវិធី «This Week» របស់​សារព័ត៌មាន​ ABC ថា៖ « នៅ​ពេល​ប្រធានាធិបតី​ចូលទៅ[ជជែក​ជាមួយ​ចិន​] លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មិន​បាន​ទៅសុំឱ្យ​​ពួកគេ [ចិន] ឱ្យចាត់​វិធានការ​​ក្នុង​ច្រក​សមុទ្រហ័រ​មូសទេ​។ លោក​ផ្តោត​ការយកចិត្តទុកដាក់យ៉ាងខ្លាំង​ ដើម្បី​​ប្រាកដ​ថា​ ពួកគេ​មិន​ផ្តល់​ការ​គាំទ្រសម្ភារៈ​[ជំនួយជាក់ស្តែងណាមួយដែលអាចពង្រឹងសមត្ថភាពយោធា ឬយុទ្ធសាស្ត្រ] ដល់អ៊ីរ៉ង់។ នោះជាការប្តេជ្ញាចិត្ត​ដែលលោក​ទទួល​ និងបាន​បញ្ជាក់»។

លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។ រូបភាព៖ Reuters

លោក Greer បន្ថែម​ថា៖ « ប្រទេសចិនមានចំណាប់​អារម្មណ៍​យ៉ាង​ច្បាស់លាស់ក្នុង​ការ​បើកច្រកសមុទ្រ​ឡើង​វិញ។ ខ្ញុំបាន​ចូលរួមក្នុង​កិច្ច​ប្រជុំទាំងនោះ​[ត្រាំ-ស៊ី​ នៅ​ទី​ក្រុង​ប៉េកាំង]​ ហើយនេះ​​ជា​អ្វីដែល​ប្រទេស​ចិន​បាន​និយាយ។  ប៉ុន្តែគ្មានការចូលរួមដោយ​ផ្ទាល់ទេ វាមិនច្បាស់​ថា​តើ​ជំហរ​របស់ប្រទេសចិន​នឹងធ្វើអ្វីមួយ​ ដើម្បីដាក់សម្ពាធលើ​អ៊ីរ៉ង់ឬអត់​នោះទេ​»។

​លោក Greer បន្ត​ថា៖ « ប្រធានាធិបតី​មិន​​បាន​ស្វែងរក​ការ​ធ្វើ​ប្រតិបត្តិ​ការយោធា​រួមគ្នាជាមួយចិនទេ​។ ខ្ញុំមិនគិត​ថាប្រធានាធិបតីអាមេរិកធ្វើបែបនោះទេ។ ប៉ុន្តែជាក់​ស្តែង យើងចង់ធ្វើឱ្យប្រាកដ​ថា ពួកគេ​មិន​រារាំង​អ្វី​ដែល​យើងកំពុងធ្វើ […]»។

គួរ​បញ្ជាក់​ថា លោក ដូណាល់ ត្រាំ បាន​ធ្វើទស្សនកិច្ច​ទៅ​ប្រទេសចិន​កាល​ពីថ្ងៃទី​១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្រាប់កិច្ច​ប្រជុំកំពូល​រយៈពេល២​ថ្ងៃ​ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។

អំឡុង​ពេលនៃដំណើរទស្សនកិច្ច​ អ៊ីរ៉ង់​គឺជាប្រធានបទ​សំខាន់មួយដ៏សំខាន់​និង​ក្តៅ​​បំផុត​​នៃ​ការ​ពិភាក្សា​របស់​​មេដឹកនាំ​កំពូល​ទាំងពីរ​​។ លោក ត្រាំ បានដាក់សម្ពាធ​លើប្រទេសចិន​មិន​ឱ្យ​ផ្តល់ការគាំទ្រផ្នែក​​យោធា​ណាមួយ​ដល់​អ៊ីរ៉ង់ និងបានស្វែងរកជំនួយ​ពីទីក្រុងប៉េកាំងក្នុងការលើកទឹកចិត្តទីក្រុងតេហេរ៉ង់ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​បទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់​ដែល​កំពុងបន្ត​៕

សម្រួល៖ ណឺ មិនា

The post មន្ត្រី​អាមេរិក លាតត្រដាង​ពី​ការ​​ទាម​ទាររបស់​ត្រាំ​ ​មិន​ឱ្យ​ចិន​​​លូកដៃ​​ជួយ​​អ៊ីរ៉ង់​ appeared first on Kampuchea Thmey Daily.

រដ្ឋបាល ត្រាំ​ លក់​សម្ភារៈយោធាតម្លៃ​សរុប​ជាង ៨.៦ប៊ីលានដល់​អ៊ីស្រាអែល​និង​ប្រទេស​បីនៅ​ឈូង​សមុទ្រ​ ​ ដោយ​មិនឆ្លងសភា​
រដ្ឋបាល​ ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បាន​រំលង​ការពិនិត្យឡើង​វិញ​របស់​សភាអាមេរិក​ ដើម្បីអនុម័តការលក់​សម្ភារៈយោធា​តម្លៃ​សរុប​ជាង ៨.៦ប៊ីលាន​ដុល្លារ​ដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម​​ នាពេល​ថ្មីៗ​នេះ​។

យោងតាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ នៅ​ថ្ងៃ​ទី​០២ ខែ៥ ឆ្នាំ​២០២៦ ការប្រកាសរបស់​ក្រសួង​ការ​បរទេស​ កាល​ពី​ថ្ងៃសុក្រ​​បានកើតឡើង​ពេល​សង្គ្រាមរបស់​សហរដ្ឋ​អាមេរិក​និងអ៊ីស្រាអែលប្រឆាំង​នឹងអ៊ីរ៉ង់ ក្នុង​រយៈពេលប្រាំបួនសប្តាហ៍​ចាប់​តាំង​ពី​ការចាប់ផ្តើម​និងជាងបីសប្តាហ៍​ចាប់តាំងពីបទឈប់បាញ់ដ៏ផុយ​ស្រួយបានចូលជាធរមាន។

លោក ត្រាំ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក។ រូបភាព៖ Reuters

ការ​សម្រេចចិត្តរបស់ប្រធានាធិបតី លោក ត្រាំ បាន​បង្កើនល្បឿន​សមត្ថភាពការពារជាតិទៅកាន់​តំបន់នោះ​ អំឡុងពេល​នៃអស្ថិរភាព​គួរ​ឱ្យកត់សម្គាល់។

ដោយ​ឡែក រដ្ឋ​មន្ត្រីការបរទេស​ លោក​ Marco Rubio បាន​កំណត់ថា៖ « មាន​អាសន្ន​ដែលតម្រូវឱ្យមានការលក់ជាបន្ទាន់​ដល់ប្រទេសទាំងនោះ​ ដែល​លើកលែងតម្រូវការពិនិត្យឡើងវិញ​តាម​ស្តង់​ដារ​របស់​សភា​»។

ការ​អនុម័តទាំងនោះ​រួមមានការលក់ប្រព័ន្ធការពារមីស៊ីល​ Patriot ឡើងវិញ​ សម្រាប់យោធាទៅកាន់ប្រទេសកាតា មានតម្លៃ ៤.០១ ប៊ីលានដុល្លារ និងប្រព័ន្ធ​អាវុធសម្លាប់​ដោយ​ភាពជាក់លាក់​ខ្ពស់ ​(APKWS) មានតម្លៃ ៩៩២.៤ លានដុល្លារ។

គួរ​បញ្ជាក់​ថា ការលក់នេះ​ក៏រួមបញ្ចូលទាំងប្រព័ន្ធ​បញ្ជាការប្រយុទ្ធ​រួម​បញ្ចូលគ្នាសម្រាប់ប្រទេសគុយវ៉ែតមានតម្លៃ ២.៥ ប៊ីលានដុល្លារ និង APKWS សម្រាប់​ប្រទេសអ៊ីស្រាអែលក្នុងតម្លៃ ៩៩២.៤ លានដុល្លារ​។

ក្រសួងការបរទេស​ក៏បានអនុម័តការ​លក់ APKWS ទៅ​ឱ្យប្រទេស​អារ៉ាប់រួម ក្នុងតម្លៃ ១៤៧.៦លានដុល្លារ​ផង​ដែរ​។

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាន​វាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ជំរុញឱ្យមានការវាយប្រហារសងសឹកលើ​អ៊ីស្រាអែលនិង​រដ្ឋឈូង​សមុទ្រដែល​មានមូលដ្ឋានទ័ពអាមេរិក។ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្រឈមនឹងការត្រួតពិនិត្យយ៉ាង​ម៉ត់ចត់​លើទំនាក់ទំនងយោធារបស់ខ្លួន​ជាមួយប្រទេសគុយវ៉ែត អារ៉ាប់រួម និងកាតា​ រដ្ឋបាល​នេះ​បាន​រក្សាការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន។

ការ​សម្រេចចិត្តរបស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​​ផ្តល់អាទិភាពដល់ស្ថិរភាព​ក្នុង​តំបន់ជាង​ពេលវេលា​ត្រួតពិនិត្យតាម​ស្តង់ដារប្រទេស​ខ្លួន​៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋបាល ត្រាំ​ លក់​សម្ភារៈយោធាតម្លៃ​សរុប​ជាង ៨.៦ប៊ីលានដល់​អ៊ីស្រាអែល​និង​ប្រទេស​បីនៅ​ឈូង​សមុទ្រ​ ​ ដោយ​មិនឆ្លងសភា​ appeared first on Kampuchea Thmey Daily.

ក្រុម​ហ៊ុន ផលិត​អាវុធអាមេរិក​​ជាច្រើន​ ​ទទួលបាន​ការបញ្ជាទិញច្រើន​
ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ ​សង្គ្រាមរបស់​សហរដ្ឋអាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ និងជម្លោះ​រវាងរុស្ស៊ី​ជាមួយ​អ៊ុយក្រែន ជំរុញ​ឱ្យ​​មាន​តម្រូវ​ការ​កើន​ឡើង​សម្រាប់​ក្រុមហ៊ុន​​ផលិត​​​​​សម្ភារៈ​ការពារជាតិ​​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែលទ្ធផលត្រីមាសទីមួយ បានបង្ហាញថា​ កំណើនប្រាក់​ចំណេញ​មាន​កម្រិ​ត ផ្ទុយ​ពី​ភាព​ជាក់ស្តែង ដែល​បណ្តាល​មក​ពីពេលវេលា និងការកកស្ទះ​​​ការផ្គត់ផ្គង់​ ខណៈមន្ទីរ​​បញ្ច​កោណ​​​កំពុងប្រណាំងប្រជែង​បំពេញ​ស្តុកអាវុធនិងយន្តហោះ​។ នេះ​បើយោង​តាម​សារព័ត៌មាន Al Jazeera និង​ Reuters ផ្សាយ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ ។

យន្តហោះ​ចម្បាំង F-35 ​របស់​ក្រុមហ៊ុន Lockheed Martin. Reuters

លទ្ធផល​ត្រីមាស​ទីមួយ បង្ហោះនៅសប្តាហ៍នេះ ​ពីក្រុម​ហ៊ុន​ Lockheed Martin, Northrop Grumman, RTX Corporation និង Boeing រក​ឃើញ​កំណើន​មាន​កម្រិត ខណៈខ្សែ​សង្វាក់​ផ្គត់ផ្គង់និងពន្យារ​ពេល​ផលិតកម្ម​បាន​ជះឥទ្ធិពលដល់​ឧស្សាហកម្ម​នេះ​។ ក្រុមហ៊ុន Lockheed Martin រាយការណ៍ពីប្រាក់ចំណូល​ត្រី​មាស​ទីមួយរបស់ខ្លួន​នៅថ្ងៃព្រហស្បតិ៍ថា​ ចំណូល​​ធ្លាក់ចុះទាប​ជាង​ការរំពឹង​ទុក​ ហើយប្រាក់​ចំណេញ​ត្រីមាស​ទីមួយ​​ក៏ទាបដែរ​។

ប្រាក់​ចំណូល​សុទ្ធ​នៅ​ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ មាន​ចំនួន ១.៥ប៊ីលានដុល្លារ ធ្លាក់ចុះពី ១.៧ប៊ីលានដុល្លារ​ ក្នុងត្រីមាស​ទីមួយ​នៃឆ្នាំ ២០២៥​ ។

ក្រុមហ៊ុនការពារជាតិយក្ស​ដែល​មានមូលដ្ឋាននៅទីក្រុង Bethesda រដ្ឋ Maryland និយាយថា ផ្នែក​អាកាសចរណ៍របស់ខ្លួន​ត្រូវបាន​រង​ផល​ប៉ះពាល់​ដោយ​ការពន្យារពេល​ក្នុងការអភិវឌ្ឍ​យន្តហោះចម្បាំង F-១៦ ទៅ​នឹង​ការ​​ធ្វើ​តេស្តហោះ​ហើរ ខណៈភាពតានតឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​មាន​ទម្ងន់​លើយន្តហោះ​ដឹក​ជញ្ជូន C-១៣០ របស់ក្រុមហ៊ុន។

នាយកប្រតិបត្តិ​ម្នាក់របស់​ក្រុមហ៊ុន Lockheed លើក​ឡើង​ថា​៖ « ការ​ចំណាយ​រួមគ្នានៃការកែលម្អនិងការពង្រីកកាល​វិភាគ​បានឆ្លងកាត់​ការ​ប៉ាន់ស្មាន​កម្មវិធី​របស់យើង»។

ការលក់បានធ្លាក់ចុះ ខណៈបរិមាណ​នៃ​កម្ម​វិធី​សម្ងាត់​ថយ​ចុះ ៣២៥លាន​ដុល្លារពីត្រីមាសមុន ទោះយ៉ាងណា ការ​ខាតបង់ត្រូវ​បាន​ទូទាត់​ដោយ​ការកើនឡើង​នៃការលក់យន្តហោះចម្បាំង F-៣៥ ។ រដ្ឋបាល​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្នើ​ទិញ​យន្ត​ហោះចម្បាំង F-៣៥ ថ្មីចំនួន ៨៥គ្រឿង នៅ​ឆ្នាំ២០២៧ ។

លោក Seth Seifman អ្នកវិភាគនៅ​ធនាគារ JP Morgan និយាយ​ថា៖ « យើងមិនមានការភ្ញាក់ផ្អើលទេ ដោយសារបំណងប្រាថ្នារបស់ថ្នាក់​គ្រប់គ្រង​ក្នុងការតម្រឹម​ជាមួយរបៀបវារៈ​របស់អតិថិជន»។

គួរ​បញ្ជាក់​ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Lockheed កំពុងធ្លាក់ចុះ​នៃ​​ការជួញដូរ ធ្លាក់​ចុះ ៥.១ភាគរយ​ ចាប់តាំងពីទីផ្សារបាន​បើក​នៅ​ថ្ងៃព្រហស្បតិ៍ ហើយ​ធ្លាក់​ចុះជាង ១២ភាគរយក្នុងរយៈពេល៥ថ្ងៃ​ចុ​ង​ក្រោយនេះ​៕

ប្រែសម្រួល៖ ណឺ មិនា

The post ក្រុម​ហ៊ុន ផលិត​អាវុធអាមេរិក​​ជាច្រើន​ ​ទទួលបាន​ការបញ្ជាទិញច្រើន​ appeared first on Kampuchea Thmey Daily.

​ជប៉ុនបើក​ឲ្យ​នាំ​អាវុធ​ទៅ​ក្រៅ​ប្រទេស ​ចំណេញ​ទាំងសេដ្ឋកិច្ច​​ជាតិ​ និង​កើន​សម្ព័ន្ធមិត្ត​
ប្រទេសជប៉ុន​​​បាន​លុបចោល​គោល​ការណ៍​ហាមឃាត់នូវ​​ការ​នាំចេញអាវុធ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀតនៅ​ថ្ងៃ​អង្គារ ទី​២១ ខែមេសា ឆ្នាំ​២០២៦ ដែល​អនុញ្ញាតឱ្យប្រទេស​នេះ​​អាច​​លក់​ឧបករណ៍ការពារជាតិ​ទៅកាន់ប្រទេស​ដៃ​គូចំនួន១៧ ដោយ​ដាក់ទីតាំងឧស្សាហកម្ម​ការពារ​ជាតិរបស់​ខ្លួន​ក្នុង​កម្រិត​បច្ចេកវិទ្យាខ្ពស់ និង​ក្នុង​តម្លៃ​មួយ​សម​រម្យ​​។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស្រី សាណាអេ តាកាអ៊ិឈិ។ រូបភាព៖ Reuters

តើ​ការលក់​អាវុធ​នេះ​នឹង​ជួយ​អ្វី​ខ្លះ​ដល់​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​និង​ជប៉ុន​ផ្ទាល់​?​

យោង​តាម​សារព័ត៌មាន Financial Times ផ្សាយ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦ ខាង​ក្រោម​នេះ​ ជាហេតុផល​ដែល​​​ជះឥទ្ធិពល​​លើ​សេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ​សំខាន់ៗ​ដល់​ប្រទេស​​​​ជប៉ុន៖

១. កំណើនឧស្សាហកម្មការពារជាតិ៖ ក្រុមហ៊ុនផលិត​អាវុធ​ជប៉ុន​ដូចជា Mitsubishi Heavy Industries, NEC និង Kawasaki Heavy Industries កំពុង​ពង្រីក​សមត្ថភាព​ ដើម្បី​បំពេញ​តម្រូវ​ការ​ ផ្លាស់ប្តូរពី​ការ​ពឹងផ្អែកលើកិច្ចសន្យាតូចៗក្នុងស្រុក ទៅ​ជាភាពជា​ដៃគូអន្តរជាតិ។

២. ពង្រឹងសម្ព័ន្ធភាព៖ តាមរយៈការនាំចេញទៅកាន់សម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនៅអាស៊ីអាគ្នេយ៍ (ហ្វីលីពីន) ប្រទេស​ជប៉ុន​កំពុងពង្រឹងតួនាទីរបស់ខ្លួន​នៅក្នុង​ខ្សែសង្វាក់ផ្គត់ផ្គង់​ការពារជាតិសកល។

៣. កិច្ចសហការបច្ចេកវិទ្យា៖ ការផ្លាស់ប្តូរនេះអនុញ្ញាត​ឱ្យមានគម្រោង​អភិវឌ្ឍន៍រួមគ្នា ដូចជាកម្មវិធីអាកាសចរណ៍ប្រយុទ្ធសកល (GCAP) ជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី អនុញ្ញាតឱ្យមានការចំណាយ​អភិវឌ្ឍន៍រួមគ្នានិងការចែករំលែក​បច្ចេកវិទ្យាទំនើប។

៤. ការផ្លាស់ប្តូរសក្ដានុភាពសន្តិសុខតំបន់៖ ការផ្លាស់ប្តូរគោលនយោបាយ ​ដែល​ជាការឆ្លើយតបទៅនឹងក្តីបារម្ភសន្តិសុខតំបន់ អាចបង្កើនល្បឿន​នៃការប្រណាំងប្រជែង​សព្វាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ​ទាក់ទាញ​ទាំងការគាំទ្រ និង​រិះគន់​ទាក់ទងនឹងឥរិយាបថសន្តិភាព​និយមក្រោយសង្គ្រាម​លោក​លើក​ទី​២ របស់ជប៉ុន។

៥. រឹតបន្តឹង​ការ​នាំចេញ៖ ខណៈការរឹតបន្តឹង​ត្រូវបានលើក​លែងលើ​អាវុធជាច្រើន តែការនាំចេញទៅកាន់ប្រទេសដែល​មានជម្លោះសកម្ម នៅតែត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ទោះបីជាករណីលើកលែងអាច​ធ្វើ​ទៅ​បានក៏ដោយ។ ការណ៍​នេះ​ ជប៉ុន​អនុញ្ញាតឱ្យមានការនាំចេញដែល​មានគោលដៅនិងជាយុទ្ធសាស្ត្រ។

សរុបមក​ ការ​ជះ​ឥទ្ធិពល​រយៈពេលវែង​ទំនងជា​នឹងពង្រឹងសមត្ថភាពបច្ចេកវិទ្យា​នៃវិស័យការពារជាតិរបស់ជប៉ុន ខណៈការ​ធ្វើសមាហរណកម្ម​ក្នុង​ប្រទេស​នេះកាន់​តែស៊ីជម្រៅ​ទៅក្នុងក្របខ័ណ្ឌសន្តិសុខសកល ជាពិសេសប្រឆាំងនឹងហានិភ័យសន្តិសុខនិងការប្រកួតប្រជែង​ជាមួយក្រុមហ៊ុន​ផលិត​អាវុធ​ធំៗផ្សេងទៀត៕

ប្រែសម្រួល៖ ណឺ មិនា

The post ​ជប៉ុនបើក​ឲ្យ​នាំ​អាវុធ​ទៅ​ក្រៅ​ប្រទេស ​ចំណេញ​ទាំងសេដ្ឋកិច្ច​​ជាតិ​ និង​កើន​សម្ព័ន្ធមិត្ត​ appeared first on Kampuchea Thmey Daily.

ស្វីស​មិន​​ឲ្យ​នាំ​ចេញ​អាវុធទៅ​អាមេរិក​ទេ​ ខណៈ​សង្រ្គាម​នៅ​អ៊ីរ៉ង់​​​​​កំពុង​រាលដាល​​
​ប្រទេសស្វីសលើក​ឡើង​ថា​ខ្លួន​នឹង​មិន​ចេញអាជ្ញាប័ណ្ណ​សម្រាប់​ក្រុម​ហ៊ុនក្នុង​ប្រទេស​​ស្វីស​​នាំ​ចេញអាវុធទៅ​កាន់សហរដ្ឋអាមេរិកនោះ​ទេ ខណៈ​​សង្គ្រាម​​កំពុងបន្តលើប្រទេស​អ៊ីរ៉ង់ ដោយ​លើកឡើង​ពី​គោលការណ៍​អព្យាក្រឹត​យូរអង្វែង​របស់ប្រទេសនេះ​។​

សារ​ព័ត៌មាន Al Jazeera មាន​មូលដ្ឋាន​នៅ​ប្រទេសកាតា​ បានចេញផ្សាយ​ថ្ងៃ​ទី​២០ខែមីនា ឆ្នាំ​២០២៦ រដ្ឋាភិបាល​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​សុក្រ​ថា ៖«ការនាំចេញ​​ឧបករណ៍​សង្គ្រាម​ទៅកាន់ប្រទេស​ដែលពាក់ព័ន្ធនឹង​ជម្លោះ​ប្រដាប់​អាវុធ​អន្តរជាតិ​ជាមួយអ៊ីរ៉ង់ ​មិន​អាចត្រូវ​បាន​អនុញ្ញាត​អំឡុង​ពេល​ជម្លោះនោះទេ»។

សព្វាវុធ​របស់​ប្រទេស​ស្វីស។ រូបភាព៖ Getty Images

សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា​៖ «ការនាំចេញ​ឧបករណ៍​សង្គ្រាម​ទៅ​កាន់សហរដ្ឋអាមេរិកមិនអាចត្រូវ​បាន​អនុញ្ញាតក្នុង​ពេលនេះឡើយ​»។

ការប្រកាសនេះ​កើតឡើងពេលដែលសង្គ្រាម​រវាងសហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើអ៊ីរ៉ង់​ឈាន​ចូល​សប្តាហ៍​​ទី៤​ នាំ​ឱ្យ​មាន​វិបត្តិមនុស្សធម៌​កាន់តែធ្ងន់ធ្ងរនៅ​ទូទាំងមជ្ឈិមបូព៌ា និងថាមពលសកលកើន​ឡើង​ផង​ដែរ​។​

មិន​តែ​ប៉ុណ្ណោះ រឿង​នេះ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​ស្វីស​សម្រេចចិត្ត​ បិទ​ដែន​អាកាស​របស់​ខ្លួន​ ចំពោះ​ជើងហោះហើរ​របស់​យោធាអាមេរិក​ដែល​ភ្ជាប់ដោយផ្ទាល់ទៅនឹង​អ៊ីរ៉ង់។

គួរ​បញ្ជាក់​ថា​ ច្បាប់សហព័ន្ធប្រទេស​ស្វីស​ត្រូវបាន​អនុម័តក្នុងឆ្នាំ ១៩៩៦ ចែងថាការនាំចូល នាំចេញ និង​ការឆ្លងកាត់​ដោយ​សម្ភារៈ​សង្គ្រាមនិង​បច្ចេក​វិទ្យា​ពាក់ព័ន្ធ តម្រូវ​ឱ្យមានអាជ្ញាប័ណ្ណ​នាំចេញ​ដោយ​ផ្អែកលើគោលការណ៍​សិទ្ធិមនុស្ស និងអព្យាក្រឹតភាព។

ចាប់​តាំងពីសង្គ្រាមអ៊ីរ៉ង់បាន​ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ប្រទេស​ស្វីស​ប្រកាស​ថា​ មិន​មានអាជ្ញាប័ណ្ណនាំចេញ​ថ្មី​ណាមួយ​ចេញឱ្យសហរដ្ឋ​អាមេរិក​នោះទេ។

រដ្ឋាភិបាល​ក៏បានសង្កត់​ដែរ​ថា មិនមានអាជ្ញាប័ណ្ណ​ច្បាស់លាស់​​ណា​សម្រាប់​ការនាំចេញសម្ភារៈសង្គ្រាមទៅកាន់អ៊ីស្រាអែល​អស់​រយៈ​ពេល​ជាច្រើនឆ្នាំមកហើយ ហើយចំពោះ​អ៊ីរ៉ង់​ក៏​ដូច​គ្នា​។

ចំណែក​អាជ្ញាប័ណ្ណអាមេរិក​ដែលមានស្រាប់បច្ចុប្បន្នប្រឈម​មុខ​នឹង​ការពិនិត្យឡើងវិញ​ជាប្រចាំ​ដោយក្រុមអ្នកជំនាញ ដើម្បី​វាយតម្លៃថា​តើ​ជំហាន​នានាត្រូវបានទាមទារ​ក្រោមច្បាប់អព្យាក្រឹតភាពឬអត់​​។

យោងតាម​ទិន្នន័យរបស់រដ្ឋាភិបាលស្វីស​ សហរដ្ឋអាមេរិក​គឺជាអ្នក​ទិញ​ ​អាវុធ​ពី​ប្រទេស​ស្វីស​ធំជាងគេ​ទីពីរកាលពីឆ្នាំមុន​ដែល​មានតម្លៃ ១១៩លានដុល្លារ៕

ប្រែសម្រួល៖ ណឺ មិនា

The post ស្វីស​មិន​​ឲ្យ​នាំ​ចេញ​អាវុធទៅ​អាមេរិក​ទេ​ ខណៈ​សង្រ្គាម​នៅ​អ៊ីរ៉ង់​​​​​កំពុង​រាលដាល​​ appeared first on Kampuchea Thmey Daily.