Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុន ផលិត​អាវុធអាមេរិក​​ជាច្រើន​ ​ទទួលបាន​ការបញ្ជាទិញច្រើន​

បានផុស

នៅ

ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ ​សង្គ្រាមរបស់​សហរដ្ឋអាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ និងជម្លោះ​រវាងរុស្ស៊ី​ជាមួយ​អ៊ុយក្រែន ជំរុញ​ឱ្យ​​មាន​តម្រូវ​ការ​កើន​ឡើង​សម្រាប់​ក្រុមហ៊ុន​​ផលិត​​​​​សម្ភារៈ​ការពារជាតិ​​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែលទ្ធផលត្រីមាសទីមួយ បានបង្ហាញថា​ កំណើនប្រាក់​ចំណេញ​មាន​កម្រិ​ត ផ្ទុយ​ពី​ភាព​ជាក់ស្តែង ដែល​បណ្តាល​មក​ពីពេលវេលា និងការកកស្ទះ​​​ការផ្គត់ផ្គង់​ ខណៈមន្ទីរ​​បញ្ច​កោណ​​​កំពុងប្រណាំងប្រជែង​បំពេញ​ស្តុកអាវុធនិងយន្តហោះ​។ នេះ​បើយោង​តាម​សារព័ត៌មាន Al Jazeera និង​ Reuters ផ្សាយ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ ។

យន្តហោះ​ចម្បាំង F-35 ​របស់​ក្រុមហ៊ុន Lockheed Martin. Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​ត្រីមាស​ទីមួយ បង្ហោះនៅសប្តាហ៍នេះ ​ពីក្រុម​ហ៊ុន​ Lockheed Martin, Northrop Grumman, RTX Corporation និង Boeing រក​ឃើញ​កំណើន​មាន​កម្រិត ខណៈខ្សែ​សង្វាក់​ផ្គត់ផ្គង់និងពន្យារ​ពេល​ផលិតកម្ម​បាន​ជះឥទ្ធិពលដល់​ឧស្សាហកម្ម​នេះ​។ ក្រុមហ៊ុន Lockheed Martin រាយការណ៍ពីប្រាក់ចំណូល​ត្រី​មាស​ទីមួយរបស់ខ្លួន​នៅថ្ងៃព្រហស្បតិ៍ថា​ ចំណូល​​ធ្លាក់ចុះទាប​ជាង​ការរំពឹង​ទុក​ ហើយប្រាក់​ចំណេញ​ត្រីមាស​ទីមួយ​​ក៏ទាបដែរ​។

ប្រាក់​ចំណូល​សុទ្ធ​នៅ​ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ មាន​ចំនួន ១.៥ប៊ីលានដុល្លារ ធ្លាក់ចុះពី ១.៧ប៊ីលានដុល្លារ​ ក្នុងត្រីមាស​ទីមួយ​នៃឆ្នាំ ២០២៥​ ។

ក្រុមហ៊ុនការពារជាតិយក្ស​ដែល​មានមូលដ្ឋាននៅទីក្រុង Bethesda រដ្ឋ Maryland និយាយថា ផ្នែក​អាកាសចរណ៍របស់ខ្លួន​ត្រូវបាន​រង​ផល​ប៉ះពាល់​ដោយ​ការពន្យារពេល​ក្នុងការអភិវឌ្ឍ​យន្តហោះចម្បាំង F-១៦ ទៅ​នឹង​ការ​​ធ្វើ​តេស្តហោះ​ហើរ ខណៈភាពតានតឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​មាន​ទម្ងន់​លើយន្តហោះ​ដឹក​ជញ្ជូន C-១៣០ របស់ក្រុមហ៊ុន។

នាយកប្រតិបត្តិ​ម្នាក់របស់​ក្រុមហ៊ុន Lockheed លើក​ឡើង​ថា​៖ « ការ​ចំណាយ​រួមគ្នានៃការកែលម្អនិងការពង្រីកកាល​វិភាគ​បានឆ្លងកាត់​ការ​ប៉ាន់ស្មាន​កម្មវិធី​របស់យើង»។

ការលក់បានធ្លាក់ចុះ ខណៈបរិមាណ​នៃ​កម្ម​វិធី​សម្ងាត់​ថយ​ចុះ ៣២៥លាន​ដុល្លារពីត្រីមាសមុន ទោះយ៉ាងណា ការ​ខាតបង់ត្រូវ​បាន​ទូទាត់​ដោយ​ការកើនឡើង​នៃការលក់យន្តហោះចម្បាំង F-៣៥ ។ រដ្ឋបាល​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្នើ​ទិញ​យន្ត​ហោះចម្បាំង F-៣៥ ថ្មីចំនួន ៨៥គ្រឿង នៅ​ឆ្នាំ២០២៧ ។

លោក Seth Seifman អ្នកវិភាគនៅ​ធនាគារ JP Morgan និយាយ​ថា៖ « យើងមិនមានការភ្ញាក់ផ្អើលទេ ដោយសារបំណងប្រាថ្នារបស់ថ្នាក់​គ្រប់គ្រង​ក្នុងការតម្រឹម​ជាមួយរបៀបវារៈ​របស់អតិថិជន»។

គួរ​បញ្ជាក់​ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Lockheed កំពុងធ្លាក់ចុះ​នៃ​​ការជួញដូរ ធ្លាក់​ចុះ ៥.១ភាគរយ​ ចាប់តាំងពីទីផ្សារបាន​បើក​នៅ​ថ្ងៃព្រហស្បតិ៍ ហើយ​ធ្លាក់​ចុះជាង ១២ភាគរយក្នុងរយៈពេល៥ថ្ងៃ​ចុ​ង​ក្រោយនេះ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម