Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​អាមេរិក លាតត្រដាង​ពី​ការ​​ទាម​ទាររបស់​ត្រាំ​ ​មិន​ឱ្យ​ចិន​​​លូកដៃ​​ជួយ​​អ៊ីរ៉ង់​

បានផុស

នៅ

បេស​ក​ជនពាណិជ្ជកម្មជាន់ខ្ពស់​របស់ លោក ដូណាល់ ត្រាំ ​បាន​លើក​ឡើង​កាលពីថ្ងៃអាទិត្យ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​​ទាមទារ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ពីប្រទេសចិន​ ថា​​​ នឹង​មិនផ្តល់​ការ​គាំទ្រ​ណាមួយ​​ដើម្បី​ពង្រឹង​សមត្ថភាព​​អ៊ីរ៉ង់​​ ប៉ុន្តែ​សហរដ្ឋ​អាមេរិកមិនបាន​ស្វែងរកជំនួយដោយ​ផ្ទាល់ពីប្រទេសចិន ដើម្បីបើកច្រកសមុទ្រហ័រមូស​ឡើងវិញ​ទេ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ ABC ផ្សាយ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ ។

លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ​លើក​ឡើង​ក្នុង​កម្មវិធី «This Week» របស់​សារព័ត៌មាន​ ABC ថា៖ « នៅ​ពេល​ប្រធានាធិបតី​ចូលទៅ[ជជែក​ជាមួយ​ចិន​] លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មិន​បាន​ទៅសុំឱ្យ​​ពួកគេ [ចិន] ឱ្យចាត់​វិធានការ​​ក្នុង​ច្រក​សមុទ្រហ័រ​មូសទេ​។ លោក​ផ្តោត​ការយកចិត្តទុកដាក់យ៉ាងខ្លាំង​ ដើម្បី​​ប្រាកដ​ថា​ ពួកគេ​មិន​ផ្តល់​ការ​គាំទ្រសម្ភារៈ​[ជំនួយជាក់ស្តែងណាមួយដែលអាចពង្រឹងសមត្ថភាពយោធា ឬយុទ្ធសាស្ត្រ] ដល់អ៊ីរ៉ង់។ នោះជាការប្តេជ្ញាចិត្ត​ដែលលោក​ទទួល​ និងបាន​បញ្ជាក់»។

លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Greer បន្ថែម​ថា៖ « ប្រទេសចិនមានចំណាប់​អារម្មណ៍​យ៉ាង​ច្បាស់លាស់ក្នុង​ការ​បើកច្រកសមុទ្រ​ឡើង​វិញ។ ខ្ញុំបាន​ចូលរួមក្នុង​កិច្ច​ប្រជុំទាំងនោះ​[ត្រាំ-ស៊ី​ នៅ​ទី​ក្រុង​ប៉េកាំង]​ ហើយនេះ​​ជា​អ្វីដែល​ប្រទេស​ចិន​បាន​និយាយ។  ប៉ុន្តែគ្មានការចូលរួមដោយ​ផ្ទាល់ទេ វាមិនច្បាស់​ថា​តើ​ជំហរ​របស់ប្រទេសចិន​នឹងធ្វើអ្វីមួយ​ ដើម្បីដាក់សម្ពាធលើ​អ៊ីរ៉ង់ឬអត់​នោះទេ​»។

​លោក Greer បន្ត​ថា៖ « ប្រធានាធិបតី​មិន​​បាន​ស្វែងរក​ការ​ធ្វើ​ប្រតិបត្តិ​ការយោធា​រួមគ្នាជាមួយចិនទេ​។ ខ្ញុំមិនគិត​ថាប្រធានាធិបតីអាមេរិកធ្វើបែបនោះទេ។ ប៉ុន្តែជាក់​ស្តែង យើងចង់ធ្វើឱ្យប្រាកដ​ថា ពួកគេ​មិន​រារាំង​អ្វី​ដែល​យើងកំពុងធ្វើ […]»។

គួរ​បញ្ជាក់​ថា លោក ដូណាល់ ត្រាំ បាន​ធ្វើទស្សនកិច្ច​ទៅ​ប្រទេសចិន​កាល​ពីថ្ងៃទី​១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្រាប់កិច្ច​ប្រជុំកំពូល​រយៈពេល២​ថ្ងៃ​ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។

អំឡុង​ពេលនៃដំណើរទស្សនកិច្ច​ អ៊ីរ៉ង់​គឺជាប្រធានបទ​សំខាន់មួយដ៏សំខាន់​និង​ក្តៅ​​បំផុត​​នៃ​ការ​ពិភាក្សា​របស់​​មេដឹកនាំ​កំពូល​ទាំងពីរ​​។ លោក ត្រាំ បានដាក់សម្ពាធ​លើប្រទេសចិន​មិន​ឱ្យ​ផ្តល់ការគាំទ្រផ្នែក​​យោធា​ណាមួយ​ដល់​អ៊ីរ៉ង់ និងបានស្វែងរកជំនួយ​ពីទីក្រុងប៉េកាំងក្នុងការលើកទឹកចិត្តទីក្រុងតេហេរ៉ង់ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​បទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់​ដែល​កំពុងបន្ត​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម