ព័ត៌មានអន្ដរជាតិ
អាមេរិក នៅតែជាប់ឈ្មោះនាំចេញអាវុធធំបំផុតលើលោក ទោះបីជា បរិមាណអាវុធថយចុះ
សហរដ្ឋអាមេរិក នៅតែជាប្រទេសនាំចេញអាវុធធំជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្មីៗនេះ កំពុងធ្វើឱ្យសន្និធិ (Stock) អាវុធមានភាពរអាក់រអួល ថែមទាំងពន្យារពេលការដឹកជញ្ជូនទៅឱ្យសម្ព័ន្ធមិត្ត បង្កើនជាសំណួរថ្មីៗ លើភាពជឿជាក់នៃការផ្គត់ផ្គង់សម្ភារៈយោធារបស់សហរដ្ឋអាមេរិក អំឡុងពេលមានវិបត្តិ។ នេះបើយោងតាមសារព័ត៌មាន CNA ផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (Stockholm) ឱ្យដឹងថា សហរដ្ឋអាមេរិក បាននាំចេញអាវុធសំខាន់ៗចំនួន ៤២ភាគរយនៅទូទាំងពិភពលោក រួមទាំងយន្តហោះប្រយុទ្ធ និងប្រព័ន្ធមីស៊ីល ចន្លោះ ឆ្នាំ២០២១ និង ២០២៥ ។ តួលេខនេះគឺខ្ពស់ជាងការនាំចេញរួមគ្នារបស់រុស្ស៊ី ចិន និងសហភាពអឺរ៉ុបទៅទៀត។

យ៉ាងណា ទោះបីជាខ្លួនមានឥទ្ធិពលលើទីផ្សារអាវុធសកលក៏ដោយ ទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ក្នុងការបំពេញស្តុកអាវុធដែលអស់ដោយសារការប្រយុទ្ធគ្នាជាច្រើនខែជាមួយអ៊ីរ៉ង់។
ក្នុងចំណោមប្រទេសរងផលប៉ះពាល់គឺប្រទេសប៉ូឡូញ ទទួលបានយន្តហោះចម្បាំង F-35A Lightning II ត្រឹមតែបីគ្រឿងដំបូងប៉ុណ្ណោះ ក្នុងចំណោមយន្តហោះ ៣២គ្រឿង ដែលផលិតនៅសហរដ្ឋអាមេរិកកាលពីខែឧសភា ដោយយន្តហោះចំនួន ២៩គ្រឿងនៅសល់ គ្រោងនឹងដឹកជញ្ជូននាចុងទសវត្សរ៍នេះ។
ប៉ុន្តែរបាយការណ៍បង្ហាញថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានសម្ព័ន្ធមិត្ត រួមទាំងប្រទេសប៉ូឡូញ ត្រូវទទួលយកការពន្យារពេលក្នុងការដឹកជញ្ជូនអាវុធ ខណៈអាមេរិកកំពុងស្តារស្តុកអាវុធខ្លួនឡើងវិញ។
កាលពីខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ទទួលស្គាល់ នៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាថា ការបំពេញស្តុកអាវុធឡើងវិញអាចត្រូវការពេលវេលា។
ប៉ុន្មានសប្តាហ៍ក្រោយមក រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកស្តីទី លោក Hung Cao និយាយថា មន្ទីរបញ្ចកោណបានផ្អាកកញ្ចប់អាវុធចំនួន ១៤ប៊ីលានដុល្លារអាមេរិកសម្រាប់តៃវ៉ាន់ ដើម្បីធានាថាយោធាសហរដ្ឋអាមេរិករក្សាគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់ជម្លោះជាមួយអ៊ីរ៉ង់។
មិនតែប៉ុណ្ណោះ របាយការណ៍បង្ហាញទៀតថា ការដឹកជញ្ជូនទៅកាន់ដៃគូអាមេរិកផ្សេងទៀត រួមមានប្រទេសជប៉ុន ចក្រភពអង់គ្លេស ន័រវែស អេស្តូនី លីទុយអានី និងស្វីស ក៏ត្រូវពន្យារពេលផងដែរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


