សមាជបក្ស Archives - Kampuchea Thmey Daily

៧ ចំណុចសំខាន់ នៃសុន្ទរកថារបស់លោក ស៊ី ក្នុងសមាជបក្សកុម្មុយនិស្ត ចិន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យទី១៦ខែតុលា បានចាប់ផ្តើមសមាជរយៈពេលប្រាំឆ្នាំម្តងរបស់គណបក្សកុម្មុយនិស្ត ជាមួយនឹងសុន្ទរកថាដ៏វែងអន្លាយ ដែលគូសបញ្ជាក់ពីសមិទ្ធផលរបស់បក្សកាន់អំណាចនាប៉ុន្មានឆ្នាំថ្មីៗនេះ និងទិសដៅសម្រាប់ឆ្នាំខាងមុខ។

ខាងក្រោមនេះ គឺ​ជា​ចំណុច​សំខាន់ៗ​ នៅ​ក្នុង​សុន្ទរកថា​របស់​លោក ស៊ី ដែល​បាន​ថ្លែង​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​ចិន​ប្រមាណ ២៣០០ នាក់​ក្នុង​មហាវិមាន​ប្រជាជន នៃ​ទីក្រុង​ប៉េកាំង។

១. កូវីដ១៩

លោក ស៊ី និយាយថា ប្រទេសចិន បានទទួលការកោតសរសើរពីអន្តរជាតិ សម្រាប់វិធីសាស្រ្តរបស់ខ្លួនចំពោះជំងឺរាតត្បាតកូវីដ១៩។

ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ក្នុងប្រទេសចិន

លោកនិយាយថា ប្រទេសចិន បានដាក់ប្រជាជន និងជីវិតរបស់ពួកគេជាអាទិភាព ហើយសម្រេចបាននូវលទ្ធផលវិជ្ជមានសំខាន់ៗ ក្នុងការសម្របសម្រួលបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។

ប្រទេសនេះចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងបន្ថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់ខ្លួន, បង្កើតគោលនយោបាយគាំទ្រគ្រួសារ និងដោះស្រាយឲ្យកាន់តែប្រសើរឡើងជាមួយនឹងប្រជាជនវ័យចំណាស់របស់ខ្លួន។

២.កោះតៃវ៉ាន់

លោក ស៊ី និយាយថា ប្រទេសចិនបានធ្វើការតស៊ូដ៏ធំមួយប្រឆាំងនឹងការបំបែកខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីបរទេសនៅលើកោះដែលគ្រប់គ្រងដោយស្វ័យភាព មួយនេះ។

ប្រទេសចិន ចាត់ទុកតៃវ៉ាន់ជាខេត្តធ្វើអ្វីតាមតែអំពើចិត្ត ដែលកំពុងរង់ចាំការបង្រួបបង្រួមជាមួយដីគោកជាថ្មី ប្រសិនបើចាំបាច់។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង

លោកប្រធានាធិបតីនិយាយថា “ការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាបញ្ហាសម្រាប់ប្រជាជនចិនខ្លួនឯង ដែលត្រូវសម្រេចដោយប្រជាជនចិន។ យើងនឹងមិនបោះបង់សិទ្ធិក្នុងការប្រើប្រាស់កម្លាំងទេ ក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ ហើយនឹងចាត់គ្រប់វិធានការចាំបាច់ ដើម្បីបញ្ចប់ចលនាផ្តាច់ខ្លួនទាំងអស់”។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា គណបក្សនឹងតែងតែ គោរព យកចិត្តទុកដាក់ និងធ្វើការដើម្បីជាប្រយោជន៍ដល់ជនរួមជាតិនៅតៃវ៉ាន់។

៣. ហុងកុង

ដោយសំដៅទៅការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានអង្រួនទីក្រុងក្នុងឆ្នាំ២០១៩, លោក ស៊ី និយាយថា ប្រទេសចិន បានសម្រេចការគ្រប់គ្រងយ៉ាងធំធេងលើទីក្រុងហុងកុង ដោយបានបង្វែរស្ថានការណ៍ពីភាពវឹកវរទៅជាអភិបាលកិច្ច។

បាតុកម្មក្នុងទីក្រុង ហុងកុង

លោក​និយាយ​ថា វា​គឺជាការប្រែក្លាយ​ដ៏​សំខាន់​សម្រាប់​ភាព​កាន់​តែ​ប្រសើរ។ ហុងកុង និងម៉ាកាវ ត្រូវតែប្រកាន់ខ្ជាប់នូវគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ក្នុងរយៈពេលវែង ដូចដែលវាត្រូវបានបង្ហាញថា ជាយន្តការស្ថាប័នដ៏ល្អបំផុតសម្រាប់ទីក្រុងទាំងពីរ។

ឥឡូវនេះ ប្រទេសចិនត្រូវតែធានាថា ហុងកុងត្រូវបានគ្រប់គ្រងដោយអ្នកស្នេហាជាតិ ដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរបស់ខ្លួន ហើយទីក្រុងប៉េកាំង នឹងគាំទ្រហុងកុង ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មជាមួយចិនដីគោក។

៤. ទំនាក់ទំនង​អន្តរជាតិ

លោក ស៊ី និយាយថា ប្រទេសចិន សូមប្រឆាំងនឹង “គំនិតនៃសង្រ្គាមត្រជាក់” ក្នុងទំនាក់ទំនងការទូតពិភពលោក។ ចិនប្រឆាំងដាច់ខាត ចំពោះគ្រប់ទម្រង់នៃអនុត្តរភាព និងនយោបាយអំណាច ប្រឆាំងនឹងចិត្តគំនិតសង្រ្គាមត្រជាក់ ប្រឆាំងការជ្រៀតជ្រែកក្នុងនយោបាយក្នុងស្រុករបស់ប្រទេសដទៃ ប្រឆាំងនឹងស្តង់ដារ២។ ទីក្រុងប៉េកាំង នឹងមិនស្វែងរកអនុត្តរភាព ហើយនឹងមិនដែល ចូលរួមក្នុងការវាតទីឡើយ។

ប្រធានាធិបតីអាមេរិកលោក ចូ​ បៃដិន (ឆ្វេង) និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង

លោក ស៊ី បន្តថា ខណៈដែលប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មពិភពលោកដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខ្លួននឹងមិនចូលរួមក្នុង ការវាតទីនិយមឡើយ ហើយនឹងនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយទូលំទូលាយរបស់ខ្លួន ក្នុងការបើកសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពខាងក្រៅ។

ចំណែកលើបញ្ហាការពារជាតិវិញ មេដឹកនាំចិននិយាយថា គណបក្សមានគោលបំណង កសាងយោធាដ៏រឹងមាំក្នុងយុគសម័យថ្មី។ លោកបានសន្យានូវរូបរាងថ្មី និងរចនាសម្ព័ន្ធថ្មីសម្រាប់កងទ័ពរំដោះប្រជាជន ជាមួយនឹងឧបករណ៍ទំនើបៗ បច្ចេកវិទ្យា និងសមត្ថភាពយុទ្ធសាស្ត្រ។

៥. ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច

លោក ស៊ី និយាយថា ការអភិវឌ្ឍន៍ គឺជាអាទិភាពចម្បងរបស់ប្រទេសចិន ខណៈដែលលោកបានដាស់តឿនប្រទេសនេះឲ្យផ្តោតលើការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ និងពង្រីកតម្រូវការក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ចចិន។

ប្រទេសចិន នឹងរួមបញ្ចូលការបង្កើតតម្រូវការក្នុងស្រុក ជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ហើយបង្កើនល្បឿននៃការអភិវឌ្ឍន៍យុទ្ធសាស្ត្រសេដ្ឋកិច្ចទ្វេដងរបស់ខ្លួន។

កំពង់ផែចិន

ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី បានសាទរចំពោះការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងរបកគំហើញផ្នែកឱសថ និងការរុករកអវកាសផងដែរ។

នៅក្នុងសុន្ទរកថារបស់លោក លោក ស៊ី ក៏បានលើកឡើងផងដែរ អំពីសមិទ្ធផលរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅមួយរយឆ្នាំចំនួន២របស់គណបក្ស។

ប្រទេសចិននឹងលើកកម្ពស់យុទ្ធសាស្រ្ត “វិបុលភាពរួម” របស់ខ្លួន ដោយបង្កើនទំហំប្រជាជនដែលមានប្រាក់ចំណូលមធ្យម។ ប្រទេសចិន ក៏នឹងបង្កើតប្រព័ន្ធលំនៅដ្ឋានដែលធានាការផ្គត់ផ្គង់ពីមធ្យោបាយផ្សេងៗ និងផ្តល់ការគាំទ្រពីបណ្តាញផ្សេងៗគ្នា ដើម្បីលើកទឹកចិត្តទាំងការជួល និងការទិញផងដែរ។

៦. បរិស្ថាន

លោក ស៊ី បានប្តេជ្ញាផ្តល់អាទិភាពដល់បរិស្ថាន ការពារធម្មជាតិ និងលើកកម្ពស់ការរស់នៅបៃតង។

ផ្សែងអព្ទក្នុងទីក្រុង ប៉េកាំង

ដោយលើកឡើងពី “បដិវត្តន៍ថាមពល”, លោកបានសន្យាថា នឹងលុបបំបាត់ការបំពុលខ្យល់ និងទឹកយ៉ាងធ្ងន់ធ្ងរ គ្រប់គ្រងការបំពុលដីឲ្យបាន ហើយប្រើប្រាស់ធ្យូងថ្មឲ្យកាន់តែស្អាត និងមានប្រសិទ្ធភាពជាងមុន។

៧.សង្គម និងវប្បធម៌

លោក ស៊ី បានសង្កត់ធ្ងន់លើសារសំខាន់នៃវប្បធម៌ “សង្គមនិយម” ដ៏រឹងមាំនៅក្នុងប្រទេសចិន តម្រូវការក្នុងការផ្សព្វផ្សាយវប្បធម៌ក្នុងចំណោមយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយ “រឿងចិន” ទៅកាន់ពិភពលោកទាំងមូល។

ម៉ុងសាយ

ទីក្រុងប៉េកាំង នឹងធ្វើឲ្យការអប់រំស្នេហាជាតិកាន់តែស៊ីជម្រៅ និងដឹកនាំសាសនាឆ្ពោះទៅរកភាពស៊ីគ្នា ជាមួយនឹងសង្គម សង្គមនិយមរបស់ខ្លួន។

លោកបានបន្ថែមថា ការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់របស់គណបក្សលើមនោគមវិជ្ជា និងប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកដល់ស្ថិរភាពសង្គម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ ថ្លែងបើកសមាជបក្ស, លោក ស៊ី ប្តេជ្ញាតស៊ូប្រឆាំងការបំបែកខ្លួនរបស់ កោះតៃវ៉ាន់

The post ៧ ចំណុចសំខាន់ នៃសុន្ទរកថារបស់លោក ស៊ី ក្នុងសមាជបក្សកុម្មុយនិស្ត ចិន appeared first on Kampuchea Thmey Daily.

ថ្លែងបើកសមាជបក្ស, លោក ស៊ី ប្តេជ្ញាតស៊ូប្រឆាំងការបំបែកខ្លួនរបស់ កោះតៃវ៉ាន់
នៅថ្ងៃអាទិត្យទី១៦ខែតុលានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយក្នុងសុន្ទរកថាមួយ អំឡុងពេលបើកសមាជបក្សកុម្មុយនិស្តរយៈពេល៥ឆ្នាំម្តងក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន សម្រេចបាននូវការគ្រប់គ្រងទ្រង់ទ្រាយធំលើទីក្រុងហុងកុង ដោយបង្វែរទីក្រុងនេះ ពីភាពវឹកវរទៅជាអភិបាលកិច្ច។

លោក ស៊ី បន្ថែមថា ប្រទេសចិន ក៏បានធ្វើការតស៊ូដ៏ធំមួយ ប្រឆាំងនឹងការបំបែកខ្លួនរបស់កោះតៃវ៉ាន់ផងដែរ ហើយបានប្តេជ្ញាចិត្តចំពោះបូរណភាពទឹកដី ដោយថ្កោលទោសនូវអ្វីដែលលោកនិយាយថា ជាការជ្រៀតជ្រែកលើកោះដែលគ្រប់គ្រងដោយស្វ័យភាពមួយនេះ។

លោកបានប្តេជ្ញាថា នឹងមានការតស៊ូដ៏ធំប្រឆាំងនឹងការបំបែកខ្លួន និងការជ្រៀតជ្រែកនៅក្នុងបញ្ហាកោះតៃវ៉ាន់។

លោក ស៊ី ក៏បានសាទរចំពោះការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តផងដែរ នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំដ៏សំខាន់ ដែលលោកត្រូវបានគេរំពឹងថានឹងទទួលបានអំណាចអាណត្តិទីបីជាប្រវត្តិសាស្ត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនិស្ត ចិន ចាប់ផ្តើមហើយ

The post ថ្លែងបើកសមាជបក្ស, លោក ស៊ី ប្តេជ្ញាតស៊ូប្រឆាំងការបំបែកខ្លួនរបស់ កោះតៃវ៉ាន់ appeared first on Kampuchea Thmey Daily.

សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនិស្ត ចិន ចាប់ផ្តើមហើយ
សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនិស្ត ដែលជាព្រឹត្តិការណ៍នយោបាយដ៏វិសេសវិសាលបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ បានចាប់ផ្តើមហើយនៅមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។

ការជួបជុំពីរដងក្នុងរយៈពេលមួយទសវត្សរ៍ នឹងឈានចូលអាណត្តិទី៣ដែលមិនធ្លាប់មានពីមុនរបស់លោក ស៊ី ជីនពីង ក្នុងនាមជាអគ្គលេខាធិការបក្ស ក៏ដូចជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមដែលមានកម្លាំង៣០០នាក់ និងជាស្ថាប័នរៀបចំគោលនយោបាយកំពូលរបស់បក្សផងដែរ។

សមាជនេះ ​នឹង​បង្កើតឲ្យ​មាន​ការ​ផ្លាស់​ប្តូ​រ​ដ៏ធំសម្រាប់មន្ត្រីនៅតំណែង​កំពូលៗ ​ខណៈលោក ស៊ី កសាង​ក្រុម​ថ្មី​សម្រាប់​អាណត្តិ​ទី​បី​របស់​គាត់​។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង

លោក ស៊ី ដែលមានអាយុ ៦៩ ឆ្នាំ គឺជាមេដឹកនាំគណបក្សដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីលោក Deng Xiaoping មក។ លោកនឹងផ្តល់របាយការណ៍សង្ខេប អំពីសមិទ្ធិផលក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ និងគូសវាសគន្លងសម្រាប់គណបក្ស និងប្រទេសក្នុងរយៈពេល ៥ឆ្នាំខាងមុខ និងលើសពីនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ចិន បញ្ជាក់លក្ខខណ្ឌ ២ ចំណុច ដែលខ្លួននឹងប្រើកម្លាំងយោធា ជុំវិញបញ្ហា កោះតៃវ៉ាន់

The post សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនិស្ត ចិន ចាប់ផ្តើមហើយ appeared first on Kampuchea Thmey Daily.

នៅថ្ងៃបញ្ចប់សមាជបក្ស លោក គីម ជុងអ៊ុន នៅតែផ្ដោតសំខាន់សកម្មភាពមួយនេះ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានអំណាចយោធាខ្លាំងបំផុត និងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរកាន់តែខ្លាំងឡើង ខណៈដែលសមាជបក្សកាន់អំណាចដ៏កម្រមួយបានឈានដល់ទីបញ្ចប់ បន្ទាប់ពីការពិភាក្សាគោលនយោបាយអស់រយៈពេល ៨ ថ្ងៃ ។

សមាជគណបក្សលើកទី ៨ មានរយៈពេលតិចជាងពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានចូលកាន់តំណែង និងចំពេលមានកិច្ចចរចាដ៏យូរអង្វែងមួយក្នុងគោលបំណងដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។

ដោយដកស្រង់សម្ដីដោយ KCNA លោក គីម បាននិយាយនៅចុងបញ្ចប់នៃសមាជថា “យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបង្កើនការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀតនៅពេលដែលយើងកសាងសមត្ថភាពយោធាខ្លាំងបំផុត” ។

ទន្ទឹមនោះលោក គីម បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងពង្រីកសមត្ថភាពយោធាដើម្បីការពារប្រទេសឲ្យកាន់តែប្រសើរ និងបានអំពាវនាវឲ្យដាក់សមត្ថភាពការពារជាតិនៅកម្រិតខ្ពស់ជាងនេះ ។

ចាប់តាំងពីការប្រកាសផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចាប់ផ្តើមពីឆ្នាំ ២០១៨ មក លោក គីម បានអំពាវនាវឲ្យបន្តផលិតអាវុធនុយក្លេអ៊ែរនៅឯឃ្លាំងអាវុធរបស់គាត់ បាញ់មីស៊ីលតូចៗ និងបានបង្ហាញអ្វីដែលជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ធំបំផុតរបស់កូរ៉េខាងជើងនៅឯព្យុហយាត្រាមួយកាលពីខែតុលាឆ្នាំមុន ។

គួរបញ្ជាក់ថា សមាជដែលបានដំណើរការអស់រយៈពេល ៨ ថ្ងៃនៅទីក្រុងព្យុងយ៉ាងគឺជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ ហើយបានចាប់ផ្ដើមលើកដំបូងបំផុតតាំងពីឆ្នាំ ១៩៨០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ លោក គីម ជុងអ៊ុន ទទួលបានមុខតំណែងស្នងឪពុក

ចុចអាន ៖ គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង

The post នៅថ្ងៃបញ្ចប់សមាជបក្ស លោក គីម ជុងអ៊ុន នៅតែផ្ដោតសំខាន់សកម្មភាពមួយនេះ appeared first on Kampuchea Thmey Daily.

សមាជបក្សកូរ៉េខាងជើងពោរពេញទៅដោយអ្នកមិនពាក់ម៉ាស និងអនុវត្តគម្លាតសង្គម
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងអាចនឹងរាយការណ៍ខុសនូវចំនួននៃការធ្វើតេស្តជំងឺកូវីដ ១៩ ដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេសដល់អង្គការសុខភាពពិភពលោក (WHO) ។

សារព័ត៌មាន Dailian បានរាយការណ៍កាលពីថ្ងៃពុធថា វាមិនទំនងទេដែលសមាជគណបក្សជាព្រឹត្តិការណ៍មួយដែលចូលរួមដោយមនុស្ស ៧,០០០ នាក់ ហើយអង្គុយជិតគ្នានៅឯវិមានវប្បធម៌ April 25 House of Culture បានកើតឡើងដោយមិនចាំបាច់ធ្វើតេស្តរាល់បុគ្គលទាំងនោះ ។ អ្នកចូលរួមទាំងនេះរួមមានអ្នកនយោបាយតំណាងឲ្យសមាជិកគណបក្សពលករកូរ៉េ និងអ្នកសង្កេតការណ៍ចំនួន ៩.១ លាននាក់ ។

យោងតាមស្ថិតិពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មនុស្សនៅកូរ៉េខាងជើងសរុប ៧៦៦ នាក់ត្រូវបានធ្វើតេស្តចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១០ ខែធ្នូ ចំនួន ៧៧៧ នាក់ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែធ្នូ និងមនុស្សចំនួន ៧៨៧ នាក់ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែធ្នូ ។ សរុបមកមនុស្សចំនួន ២,៦៦៩ នាក់ត្រូវបានធ្វើតេស្តចាប់ពីថ្ងៃទី ១ ខែធ្នូដល់ថ្ងៃទី ២៤ ខែធ្នូដែលជាចំនួនប្រជាជនតិចជាងនៅសមាជបក្សទៅទៀត ។

យោងតាមសារព័ត៌មាន ​​Dailian បានឲ្យដឹងថា ចំនួនដែលកូរ៉េខាងជើងបានបញ្ជូនទៅ WHO អាចមានភាពត្រឹមត្រូវ ហើយវាទំនងជាទីក្រុងព្យុងយ៉ាងកំពុងតែរាយការណ៍អំពីចំនួនមនុស្សដែលត្រូវបានធ្វើតេស្តប៉ុណ្ណោះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានអះអាងថា អ្នកនយោបាយបក្សបានចាប់ផ្តើមមកដល់រដ្ឋធានីនៅចុងខែធ្នូដោយចាកចេញពីស្រុកកំណើតរបស់ពួកគេនៅដើមខែធ្នូ ឆ្នាំ ២០២០ ហើយប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើងពួកគេនឹងត្រូវរាយការណ៍ទៅ WHO ។

កូរ៉េខាងជើងក៏បានផ្សព្វផ្សាយរូបភាពអ្នកនយោបាយនៅឯសមាជបក្សមិនពាក់ម៉ាស និងមិនអនុវត្តគម្លាតសង្គមក្នុងបរិវេណសាលប្រជុំ ខណៈដែលក៏មិនមានការធ្វើតេស្ត ឬពិនិត្យសីតុណ្ហភាពលើអ្នកចូលរួមទាំង ៧,០០០ នាក់នោះផងដែរ ។

លោក Choi Jung-hoon ដែលជាអ្នករត់ចោលជួរ និងជាសាស្ត្រាចារ្យជនជាតិកូរ៉េខាងជើងនៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យកូរ៉េខាងត្បូងបានប្រាប់កាសែតជប៉ុន Sankei Shimbun ថា ការបង្កើតស្ថិតិគឺជា “អាថ៌កំបាំងបើកចំហ” នៅក្នុងប្រទេសកូរ៉េខាងជើង ។ លោក Choi ដែលបានធ្វើការជាវេជ្ជបណ្ឌិតនៅកូរ៉េខាងជើងក៏បាននិយាយដែរថា លោកប៉ាន់ស្មានថាមនុស្សជាង ៣០,០០០ នាក់នៅកូរ៉េខាងជើងបានឆ្លងវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ កូរ៉េខាងជើង កំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដែលអាចបុកទម្លាយខែលការពាររបស់ អាមេរិក

ចុចអាន ៖ លោក គីម ទទួលស្គាល់ថា ៥ឆ្នាំមកនេះ កូរ៉េខាងជើងស្ទើរតែគ្មានសម្រេចបានគោលដៅអភិវឌ្ឍណាមួយសោះ

The post សមាជបក្សកូរ៉េខាងជើងពោរពេញទៅដោយអ្នកមិនពាក់ម៉ាស និងអនុវត្តគម្លាតសង្គម appeared first on Kampuchea Thmey Daily.