ព័ត៌មានអន្ដរជាតិ
លោក គីម ទទួលស្គាល់ថា ៥ឆ្នាំមកនេះ កូរ៉េខាងជើងស្ទើរតែគ្មានសម្រេចបានគោលដៅអភិវឌ្ឍណាមួយសោះ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញថា ស្ទើរតែគ្មានគោលដៅអភិវឌ្ឍណាមួយសោះរបស់ប្រទេសនេះត្រូវសម្រេចបានចាប់តាំងពីគោលការណ៍ត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០១៦។

លោកគីមបានបើកសមាជគណបក្សពលករជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំនៅទីក្រុងព្យុងយ៉ាងកាលពីម្សិលមិញនេះ។
គណៈប្រតិភូនិងអ្នកសង្កេតការណ៍រាប់ពាន់នាក់បានអង្គុយនៅជិតៗគ្នាស្របពេលមានការអះអាងថា ប្រទេសនេះមិនទាន់រកឃើញករណីឆ្លងវីរុសកូរ៉ូណាសូម្បីតែមួយករណី។

យោងតាមទីភ្នាក់ងារព័ត៌មាន KCNA បានឲ្យដឹងថា លោកគីមបានថ្លែងសុន្ទរកថាបើកដោយលោកនិយាយថា គោលដៅអភិវឌ្ឍន៍ដែលបានកំណត់នៅក្នុងសមាជឆ្នាំ២០១៦មិនបានសម្រេចបំពេញស្ទើរតែគ្រប់វិស័យទាំងអស់។
លោកបានបន្ថែមទៀតថា “យើងគួរតែលើកកម្ពស់និងពង្រីកបន្ថែមទៀតនូវជោគជ័យនិងជ័យជម្នះដែលយើងទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់យើងប៉ុន្តែរារាំងយើងមិនឲ្យទទួលបានមេរៀនឈឺចាប់ម្តងទៀត”។

ស្របពេលជាមួយគ្នានោះ លោកបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ផែនការរយៈពេល៥ឆ្នាំថ្មីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងពិនិត្យមើលស្ថានភាពនៃលោហៈធាតុ គីមីនិងឧស្សាហកម្មសំខាន់ៗដទៃទៀតរបស់ប្រទេសកូរ៉េខាងជើងដោយកំណត់ភារកិច្ចសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

សមាជឆ្នាំនេះបានកើតឡើងចំពេលដែលលោកគីមប្រឈមនឹងឧបសគ្គធំបំផុតនៃការគ្រប់គ្រងរយៈពេលប្រាំបួនឆ្នាំរបស់ខ្លួនដោយសារតែអ្វីដែលលោកហៅថា “វិបត្តិជាច្រើន” ដូចជាសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញដោយការបិទព្រំដែនបណ្តាលមកពីជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់កាលពីរដូវក្តៅនិងទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក។
ក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារ លោកគីមបានពណ៌នាការលំបាកនេះថាជាអ្វីដែលអាក្រក់បំផុតនិងមិនធ្លាប់មានពីមុនមក៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អតីតមិត្តរួមថ្នាក់ ទម្លាយខ្ទេចអំពីចរិតរបស់លោក គីម ជុងអ៊ុន កាលនៅរៀន
ចុចអាន៖ អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


