ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង
មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថាជា “សត្រូវធំបំផុត” ហើយបាននិយាយថា គោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរទេទោះអ្នកណាឡើងកាន់អំណាចក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថា ថ្លែងក្នុងសមាជគណបក្សនៅទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងចូលកាន់តំណែង លោក គីម បាននិយាយថា ការទម្លាក់ចោលគោលនយោបាយអរិភាពទាំងនោះ នឹងក្លាយជាគន្លឹះសម្រាប់ទំនាក់ទំនងកូរ៉េខាងជើង-សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់ KCNA បានឲ្យដឹងថា លោក គីម និយាយថា “សកម្មភាពនយោបាយការបរទេសរបស់យើង គួរតែផ្តោតនិងបង្វែរទៅលើការជម្នះសហរដ្ឋអាមេរិកដែលជាសត្រូវដ៏ធំបំផុត និងជាឧបសគ្គចម្បងចំពោះការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតរបស់យើង”។

ដោយប្តេជ្ញាពង្រីកទំនាក់ទំនងជាមួយកងកម្លាំងប្រឆាំងចក្រពត្តិនិយមនិងកងកម្លាំងឯករាជ្យ លោកគីមបាននិយាយថា “មិនថានរណាជាអ្នកកាន់អំណាចនៅអាមេរិកទេ ធម្មជាតិពិតរបស់សហរដ្ឋអាមេរិកនិងគោលនយោបាយជាមូលដ្ឋានរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងជើង មិនដែលផ្លាស់ប្តូរឡើយ”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយភ្លាមៗណាមួយពីក្រសួងការបរទេសសហរដ្ឋអាមេរិកទេ ហើយអ្នកនាំពាក្យយុទ្ធនាការរបស់លោក បៃដិន ក៏បដិសេធធ្វើអត្ថាធិប្បាយដែរ។

ការកត់សម្គាល់នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកគីមកំពុងរិះរកមធ្យោបាយដើម្បីបន្តទំនាក់ទំនងអន្តរកូរ៉េ និងប្តេជ្ញាពង្រីកទំនាក់ទំនងការទូតនៅក្នុងសុន្ទរកថាទៅកាន់សមាជ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក គីម ជុងអ៊ុន បង្ហាញឯកសណ្ឋានយោធាពណ៌សថ្មីជាលើកដំបូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


