Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ បញ្ជាក់លក្ខខណ្ឌ ២ ចំណុច ដែលខ្លួននឹងប្រើកម្លាំងយោធា ជុំវិញបញ្ហា កោះតៃវ៉ាន់

បានផុស

នៅ

លោក Sun Yeli អ្នកនាំពាក្យសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនិស្តចិន បាននិយាយកាលពីថ្ងៃសៅរ៍ទី១៥ខែតុលាថា ប្រទេសចិន មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់នោះទេ ប៉ុន្តែនឹងប្រើដើម្បីប្រឆាំងនឹងអ្នកគាំទ្រឯករាជ្យភាពរបស់កោះនេះ និងការជ្រៀតជ្រែកពីប្រទេសទីបីប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sun Yeli អ្នកនាំពាក្យសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនិស្តចិន

លោក Sun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងមិនសន្យាថានឹងបោះបង់ចោលការប្រើប្រាស់កម្លាំងទេ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ប្រឆាំងនឹងការជ្រៀតជ្រែករបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងបំបែកខ្លួនឯករាជ្យដែលគាំទ្រតៃវ៉ាន់ និងសកម្មភាពបំបែកខ្លួនរបស់ពួកគេ”។

យោងតាមអ្នកនាំពាក្យ, សកម្មភាពរបស់ចិន នឹងមិនត្រូវបានកំណត់ទៅលើប្រជាជនតៃវ៉ាន់ឡើយ ព្រោះគោលដៅរបស់ទីក្រុងប៉េកាំង គឺត្រូវជំរុញដំណើរការនៃការបង្រួបបង្រួមកោះនេះដោយសន្តិវិធីជាមួយចិនដីគោក។

លោកបានសង្កត់ធ្ងន់ថា “ការបង្រួបបង្រួមដោយសន្តិភាព គឺស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសចិន និងជាជម្រើសទី១សម្រាប់បញ្ហាតៃវ៉ាន់។ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវការបង្រួបបង្រួមដោយសន្តិវិធី។ ទោះបីជាមានលទ្ធភាពតិចតួចបំផុតនៃការបង្រួបបង្រួមបែបនេះក៏ដោយ ប៉ុន្តែយើងនឹងអនុវត្តវាដល់ទីបញ្ចប់”។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ដំណោះស្រាយយោធាចំពោះបញ្ហានេះ គឺជាមធ្យោបាយចុងក្រោយ ហើយចោទប្រកាន់ អ្នកបំបែកខ្លួនតៃវ៉ាន់ ពីបទបង្ករឿង និងកងកម្លាំងខាងក្រៅ ពីបទ ប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តៃវ៉ាន់ ថា ចិន កំពុង សម្លឹង មើល សង្រ្គាម អ៊ុយក្រែន ដើម្បី អភិវឌ្ឍ យុទ្ធសាស្ត្រ “កូនកាត់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម