ព័ត៌មានអន្ដរជាតិ
សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនិស្ត ចិន ចាប់ផ្តើមហើយ
សមាជជាតិលើកទី២០ របស់គណបក្សកុម្មុយនិស្ត ដែលជាព្រឹត្តិការណ៍នយោបាយដ៏វិសេសវិសាលបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ បានចាប់ផ្តើមហើយនៅមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។

ការជួបជុំពីរដងក្នុងរយៈពេលមួយទសវត្សរ៍ នឹងឈានចូលអាណត្តិទី៣ដែលមិនធ្លាប់មានពីមុនរបស់លោក ស៊ី ជីនពីង ក្នុងនាមជាអគ្គលេខាធិការបក្ស ក៏ដូចជាអគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមដែលមានកម្លាំង៣០០នាក់ និងជាស្ថាប័នរៀបចំគោលនយោបាយកំពូលរបស់បក្សផងដែរ។
សមាជនេះ នឹងបង្កើតឲ្យមានការផ្លាស់ប្តូរដ៏ធំសម្រាប់មន្ត្រីនៅតំណែងកំពូលៗ ខណៈលោក ស៊ី កសាងក្រុមថ្មីសម្រាប់អាណត្តិទីបីរបស់គាត់។

លោក ស៊ី ដែលមានអាយុ ៦៩ ឆ្នាំ គឺជាមេដឹកនាំគណបក្សដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីលោក Deng Xiaoping មក។ លោកនឹងផ្តល់របាយការណ៍សង្ខេប អំពីសមិទ្ធិផលក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ និងគូសវាសគន្លងសម្រាប់គណបក្ស និងប្រទេសក្នុងរយៈពេល ៥ឆ្នាំខាងមុខ និងលើសពីនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិន បញ្ជាក់លក្ខខណ្ឌ ២ ចំណុច ដែលខ្លួននឹងប្រើកម្លាំងយោធា ជុំវិញបញ្ហា កោះតៃវ៉ាន់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


