សេដ្ឋកិច្ច Archives - Kampuchea Thmey Daily

អ្នកស្រាវជ្រាវគោលនយោបាយ​តំបន់ថា ថៃបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចដាក់កម្ពុជា
អ្នកស្រាវជ្រាវគោលនយោបាយចិន និងអាស៊ីអាគ្នេយ៍លោក Richard Yarrow  បានលើកឡើងថា ប្រទេសថៃបានបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដោយសារតែភាពធន់ និងសមត្ថភាពបត់បែនយ៉ាងរហ័សរបស់កម្ពុជាក្នុងការប្រឈមមុខនឹងវិបត្តិនេះ។ លោកមើលឃើញថា ទោះបីជាគ្មានការផ្គត់ផ្គង់ទំនិញ និងប្រេងឥន្ធនៈពីថៃ ក៏សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវកំណើនធម្មតា។

នៅក្នុងអត្ថបទវិភាគដ៏វែងមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ New Mandala កាលពីថ្ងៃទី១២ ខែមិថុនា លោក Richard បានកត់សម្គាល់ពីការព្យាយាមប្រើប្រាស់សម្ពាធសេដ្ឋកិច្ចរបស់ថៃលើកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០២៥ តាមរយៈការបិទច្រកព្រំដែនពាណិជ្ជកម្ម កាត់ផ្តាច់ចរន្តអគ្គិសនី ប្រព័ន្ធអ៊ីនធឺណិត និងការរឹតបន្តឹងលើការនាំចូលប្រេងឥន្ធនៈ។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រនេះត្រូវបានចាត់ទុកថា «បរាជ័យ»។

លោកបានស្រង់សម្តីមេបញ្ជាការកងទ័ពភាគភូមិភាគទី២ របស់ថៃ ឧត្តមសេនីយ៍ Boonsin Padklang ដែលបានថ្លែងកាលពីខែកញ្ញាថា៖ «វាគឺជាយុទ្ធសាស្ត្រដែលផ្តល់ឱ្យប្រទេសថៃនូវអត្ថប្រយោជន៍នៅក្នុងការប្រយុទ្ធ… សន្តិសុខជាតិត្រូវតែមានអាទិភាពលើអត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លី រួមទាំងពាណិជ្ជកម្មប្រេងឥន្ធនៈ អាហារ ស៊ីម៉ងត៍ និងទំនិញផលិតផ្សេងទៀត»។

អ្នកវិភាគរូបនេះក៏បានលើកឡើងពីវិធានការតបតវិញរបស់កម្ពុជាផងដែរ ដូចជាការរឹតបន្តឹងការនាំចូលទំនិញ និងប្រេងពីរដ្ឋភិបាល ការអំពាវនាវឱ្យមានការធ្វើពហិការស្ម័គ្រចិត្តលើទំនិញប្រើប្រាស់របស់ថៃ និងការជំរុញឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ។ លោកសង្កត់ធ្ងន់ថា កម្ពុជាបានបង្ហាញពីភាពធន់ និងអាចឆ្លងកាត់វិបត្តិនេះបានយ៉ាងល្អ ដោយរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ព្រមទាំងមិនមានការឡើងថ្លៃទំនិញ ឬប្រេងឥន្ធនៈហួសហេតុនោះឡើយ។

មូលហេតុចម្បងដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចនេះបាន គឺដោយសារតែក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយការពឹងផ្អែកលើថៃ ដោយងាកទៅពង្រឹងពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយ ចិន វៀតណាម និងអាមេរិក ដែលអាចមើលឃើញថាទំហំនាំចូលពីចិន និងវៀតណាមបានវ៉ាដាច់ថៃទៅហើយ។ បន្ថែមលើនេះ កម្ពុជាក៏បានស្វែងរកប្រភពថាមពលជំនួសយ៉ាងរហ័ស រួមទាំងការទិញប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី ព្រមទាំងការតភ្ជាប់បណ្តាញអគ្គិសនីផ្ទៃក្នុង និងជាមួយវៀតណាម។

ទោះជាយ៉ាងណា លោក Richard ក៏បានកត់សម្គាល់ថា សម្ពាធសេដ្ឋកិច្ចពីថៃបានជះឥទ្ធិពលអវិជ្ជមានខ្លះៗដែរ ជាពិសេសនៅតំបន់ព្រំដែនភាគខាងលិច ដូចជាវិស័យកសិកម្ម ការកម្សាន្ត និងលំហូរត្រឡប់នៃពលករ ប៉ុន្តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលទេ ព្រោះមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចចម្បងៗរបស់កម្ពុជាស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

ផ្ទុយទៅវិញ ក្រុមហ៊ុនថៃខ្លួនឯងទេដែលកំពុងរងគ្រោះពីសម្ពាធរបស់រដ្ឋាភិបាលខ្លួនឯង ដោយអាជីវកម្មថៃនៅតាមបណ្តោយព្រំដែនកំពុងខាតបង់ ហើយក្រុមហ៊ុនថៃធំៗ (ដូចជា PTT) ក៏កំពុងតស៊ូយ៉ាងលំបាកដើម្បីរក្សាទីផ្សាររបស់ខ្លួននៅកម្ពុជា ដោយគ្មានសញ្ញាណាមួយថាអ្នកនយោបាយថៃនឹងជួយពួកគេនោះឡើយ។

លោក Richard Yarrow បានសន្និដ្ឋានថា បច្ចុប្បន្នការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចអវិជ្ជមាន (ដូចជាការដាក់ទណ្ឌកម្ម ឬបិទច្រកពាណិជ្ជកម្ម) ដាក់ប្រទេសជិតខាង គឺលែងសូវមានប្រសិទ្ធភាពទៀតហើយនៅអាស៊ីអាគ្នេយ៍ ព្រោះប្រទេសរងគ្រោះមានភូមិសាស្ត្រជាប់ប្រទេសច្រើន និងមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចឱ្យពួកគេប្តូរដៃគូពាណិជ្ជកម្មបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រំដែនគោកកម្ពុជា និងថៃត្រូវបានបិទជិតជិត ១ ឆ្នាំហើយ បន្ទាប់ពីមានភាពរកាំរកូសនឹងគ្នា។ កម្ពុជាបានហាមឃាត់ការនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីប្រទេសថៃ ហើយការនាំចូលទំនិញថៃតាមព្រំដែនគោកខុសច្បាប់ក៏ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមរបស់សម្តេចថា រាល់ទំនិញថៃដែលលួចឆ្លងកាត់ព្រំដែនគោកទាំងអស់ គឺជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា៖ «អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍»។

អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកស្រាវជ្រាវគោលនយោបាយ​តំបន់ថា ថៃបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចដាក់កម្ពុជា appeared first on Kampuchea Thmey Daily.

​កម្ពុជា​ ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ តាមរយៈ​ការធ្វើ​ពិពិធកម្មផលិតផល ​និង​ទីផ្សារ​នាំចេញ​
លោកស្រី ជា សិរី ទេសាភិបាល ​ធនាគារជាតិនៃកម្ពុជា​បានមានប្រសាសន៍​ពីការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា ​តាមរយៈការធ្វើពិពិធកម្មផលិតផល ​និង​ទីផ្សារនាំចេញ ​ការទាក់ទាញវិនិយោគ​បរទេស ​និង​ការ​លើកកម្ពស់​សកម្មភាព​ផលិតកម្ម​ដែល​មាន​តម្លៃបន្ថែមខ្ពស់។

លោកស្រី ជា សិរី បានលើកឡើង ក្នុងពេល​ចូលរួមជាវាគ្មិន​កិត្តិយសនៅ​ក្នុងកិច្ចពិភាក្សា​ក្នុងវេទិកា Nikkei Forum ​ស្តីពីអនាគតអាស៊ី ក្រោមប្រធានបទ “អាស៊ាន+៣៖ ការពង្រឹងកិច្ចស​ហ​ប្រតិបត្តិការ​ក្នុងតំបន់ ដើម្បីរួមចំណែក​ក្នុងស្ថិរភាពសកល” នៅរថ្ងៃទី ១០ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន​។

​លោកស្រីទេសាភិបាល ​បានលើកឡើងពីទំនាក់ទំនងនៃកត្តាខាងក្រៅ​ ចំពោះប្រទេសដែល​មានសេដ្ឋកិច្ច​បើកចំហ និងកម្រិតដុល្លារូបនីយកម្មខ្ពស់។ ​

​លោកស្រី ​ជា សិរី ​បាន​លើកឡើងពីការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រីក​ការ​ផ្គត់ផ្គង់​ថាមពលកកើតឡើងវិញ ​ដែលជាការរួមចំណែកកាត់បន្ថយផល​ប៉ះពាល់ពីកត្តា​ខាងក្រៅ​ក្នុងវិស័យ​ថាមពល។​

​បើតាម​លោកស្រី ​ជា សិរី ប្រព័ន្ធហិរញ្ញវត្ថុដែលដំណើរការប្រកបដោយ​ប្រសិទ្ធភាពគឺជាមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំសម្រាប់ការរីកចម្រើន និងភាពធន់នៃសេដ្ឋកិច្ច។​

លោកស្រីក៏​បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង​របស់ធនាគារជាតិនៃកម្ពុជា​ក្នុងការជំរុញការទូ​ទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនដែល​បច្ចុប្បន្នបានតភ្ជាប់​ជាមួយប្រទេស​ជាច្រើន​ក្នុងតំបន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ ​

​បន្ថែមលើនេះ ​លោកស្រីក៏បានបញ្ជាក់ពីសារៈសំខាន់នៃហិរញ្ញប្បទានប្រកបដោយចីរភាព និង​ការ​ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ផងដែរ៕​

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជា​ ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ តាមរយៈ​ការធ្វើ​ពិពិធកម្មផលិតផល ​និង​ទីផ្សារ​នាំចេញ​ appeared first on Kampuchea Thmey Daily.

វិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម
ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ច នៅខេត្តសៀមរាប នាថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោក ប៊ូ ច័ន្ទភីរូ បានបន្តថា ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្ដី សេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់ ៦% ក្នុងឆ្នាំ ២០២៤។ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១” និង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០” របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោកបញ្ជាក់ថា តាមរយៈការអង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជាមានកត្តាចំនួន ៣ ដែលបណ្ដាលឲ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន ៖ ទី១.ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន ពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម។ ទី២.ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និងទី៣.ក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចអនុវត្ត ពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ច នៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តសៀមរាប មានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្ដារាជធានី-ខេត្តដទៃទៀត និងឆ្លងកាត់ព្រំដែនផងដែរ។

គួរជម្រាបថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង? តើមានការធានារ៉ាប់រងអ្វីខ្លះ? ដែលត្រូវបានកំណត់ជាកាតព្វកិច្ចក្នុងច្បាប់៕
អត្ថបទ ៖ គឿនវេត

The post វិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម appeared first on Kampuchea Thmey Daily.

ម៉ាក្រូសេដ្ឋកិច្ចរក្សាស្ថិរភាពល្អ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា មាន​ប្រសាសន៍​ក្នុងពិធីមីទ្ទីងរំឮកខួប ទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សា យ៉ាង​ល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើនឡើង ដោយរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥។

នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា សម្រេចបាន ២៥,៥ ពាន់លាន​ដុល្លារ កើន ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ពាន់លានដុល្លារ កើន ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២៤។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៩០ គម្រោង កើនឡើង ១៣៧ គម្រោង និងមានទុន​វិនិយោគប្រមាណ ៤,២ ពាន់លាន ដុល្លារ កើន ១,៤ ពាន់លានដុល្លារ និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។

ចំនួនសហគ្រាសគ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមាន​កម្មករ​និយោជិត សរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់។

ការបង្កបង្កើនផលស្រូវ រដូវប្រាំង​ឆ្នាំ ២០២៥ សម្រេចបាន ៩០៧ ៨៨៩ ហិកតា លើសឆ្នាំមុន ៦៧ ៧០១ហិកតា ឯការ​ប្រមូល​ផល​ស្រូវរដូវប្រាំងសម្រេចបាន ៤ ២៥៤ ៥០៨តោន លើសឆ្នាំមុន ៤១៨ ០០០តោន ស្មើនឹង ១០,៩០%។

កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៩៥ លាននាក់ កើន ១១,៧% ឯទេសចរ​ជាតិ​មាន​ចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។

ជាមួយគ្នានេះ ការ​កសាង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនា​សម្ព័ន្ធតាម​ព្រំដែន ប្រព័ន្ធ​ធារា​សាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្តហោះ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន៕

The post ម៉ាក្រូសេដ្ឋកិច្ចរក្សាស្ថិរភាពល្អ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ថៃ​គ្រោង​បង្រ្កាប​លើ​ទំនិញថោកៗពីបរទេស​ ដោយថា​វា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ SMEs ក្នុងស្រុក
កាសែតបាងកកប៉ុស្តិ៍​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​រៀបចំ​ផែនការ​ដើម្បី​ទប់​ស្កាត់​លំហូរ​ចូល​នៃ​ទំនិញ​ក្រោម​ស្តង់ដារ​ថោក​ៗ​ពី​បរទេស ដោយលើក​ឡើង​ថា​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគ្រាសធនតូច​ និង​មធ្យម (SMEs)​ របស់​ប្រទេស​។

គម្រោង​របស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ រៀប​ចំឡើង​ក្រោយ​មាន​ការតវ៉ាជាសាធារណៈពី​គ្រប់​ទិសទី​ ​អំពី​វត្តមាន​នៃ​វេទិកាពាណិជ្ជកម្ម​អេឡិចត្រូនិកបរទេស​ក្នុងប្រទេសថៃ ដែលបង្ក​ឱ្យ​មាន​លំហូរចូល​នៃ​ផលិតផល​ក្រោម​ស្តង់ដារថោកៗ​កាន់តែច្រើន ហើយ​​បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងផល​ប៉ះពាល់​ SMEs ក្នុងស្រុក​។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Napintorn Srisunpang បាន​ថ្លែង​ថា អនុគណៈកម្មាធិការរបស់ក្រសួងដែលទទួលបន្ទុកគាំទ្រសហគ្រាសធុនតូច និងមធ្យមថៃ និងបង្ក្រាបទំនិញបរទេសដែលមានគុណភាពអន់ បានបើកកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយតំណាងទីភ្នាក់ងាររដ្ឋាភិបាលចំនួន ២០ ដើម្បីពិភាក្សាអំពីវិធានការបង្ក្រាបទំនិញទាំងនេះ ដោយបែងចែកគ្នា​ជា៣ក្រុម៖ កសិកម្ម អ្នកប្រើប្រាស់ និងឧស្សាហកម្ម។

​លោក​បន្ត​ថា ផលិតផល​កសិកម្ម​នឹង​ត្រូវ​ពិនិត្យ​រក​ប្រភព​ដើម និង​សារជាតិ​​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស។ ទំនិញប្រើប្រាស់ នឹងត្រូវបានត្រួតពិនិត្យសម្រាប់សុវត្ថិភាព និងគុណភាព ជាពិសេសទំនិញ​ដែល​ជួញដូរ​តាមរយៈប្រព័ន្ធអនឡាញ​ដូចជា Temu និង Lazada ​ជាដើម​។

ចំណែកឯ​​ទំនិញ​ឧស្សាហកម្មវិញ​ នាយកដ្ឋាន​គយ​គ្រោង​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ទំនិញ​ ដែល​កំណត់​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​ឧស្សាហកម្ម​ថៃ​៕

The post ថៃ​គ្រោង​បង្រ្កាប​លើ​ទំនិញថោកៗពីបរទេស​ ដោយថា​វា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ SMEs ក្នុងស្រុក appeared first on Kampuchea Thmey Daily.

អត្រាគ្មានការងារធ្វើ​នៃយុវជនចិន​ ធ្លាក់ចុះ​មក​វិញ​ ក្រោយ​ហក់​ឡើង​២​ខែ​ជាប់​ៗ​គ្នា​
អត្រាគ្មាន​ការងារ​ធ្វើ​របស់​យុវជន​ចិន​ បាន​ធ្លាក់​ចុះ​មក​វិញ​ជាង​ ១ ភាគរយ​ ក្រោយ​ពេល​ហក់​ឡើង​២​ខែ​ជាប់​ៗ​គ្នា​ ចំពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ស្ថិត​នៅ​ក្នុងភាព​ស្រពិច​ស្រពិល​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​នា​ថ្ងៃ​អង្គារ​នេះ​។

ទិន្នន័យ​ពី​ការិយាល័យស្ថិតិជាតិ បាន​បង្ហាញថា​ អត្រាគ្មានការងារធ្វើសម្រាប់​យុវជន​អាយុពី ១៦-២៤ ឆ្នាំ​ ក្នុង​ប្រទេស​ចិន​ ដោយ​មិន​រាប់​បញ្ជូល​សិស្ស​ បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ១៧,៦ ភាគរយ​ ក្នុង​ខែ​កញ្ញា​ ពី​ ១៨,៨ ភាគរយ​ ក្នុង​ខែ​សីហា​។​

​អត្រា​គ្មាន​ការងារធ្វើក្នុងចំណោមយុវជន និងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បាន​ហក់ឡើងពី ១៣,២ ភាគរយ​ ​នៅ​ខែ​មិថុនា ដល់​ ១៧,១ ភាគរយ​ នៅ​ខែ​កក្កដា​ ក្រោយ​ពេល​សិស្ស​ប្រមាណ​ ១២ លាន​នាក់ បញ្ចប់​ការ​សិក្សា​ទូទាំង​ប្រទេស​ ហើយ​ស្វែង​រក​ការងារ​ធ្វើ​។

អត្រា​​គ្មាន​ការងារ​ធ្វើ​ បាន​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​នៅ​ខែ​សីហា​ រាប់តាំង​ពី​​ការិយាល័យស្ថិតិជាតិ ​សម្រេច​ផ្លាស់​ប្ដូរ​ការ​កំណត់​អត្រាគ្មាន​ការងារ​ធ្វើ​ ដោយ​មិនរាប់បញ្ចូលសិស្ស នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០២៣​។​

តាម​វិធីសាស្រ្ត​ចាស់​ ដែល​រាប់​បញ្ជូល​ទាំង​សិស្សសាលា អត្រាគ្មាន​ការងារ​ធ្វើ​របស់យុវជនបានកើនឡើងដល់កម្រិតខ្ពស់បំផុត ២១,៣ ភាគរយ ក្នុង​ខែ​មិថុនា​ ឆ្នាំ​ ២០២៣​។

ខណៈ​អត្រា​អត់​ការងារ​ធ្វើ​បាន​ប្រសើរ​ឡើង​ ក្រុមមន្ត្រីចិន​កាលពីសប្ដាហ៍​មុន​ ​បាន​បង្ហាញទំនុកចិត្តថា សេដ្ឋកិច្ចចិន​នឹង​បន្តមាន​ស្ថិរភាព និង​និន្នាការ​ស្ទុះងើបងើបឡើងវិញ ដែល​មាន​ក្នុង​ខែកញ្ញា»។ សេដ្ឋកិច្ច​ចិន​បាន​កើន​ឡើង​ ៤,៦ ភាគរយ​ នៅ​ត្រីមាស​ទី​៣​ឆ្នាំ​​២០២៤ ដោយ​លើស​ការ​រំពឹង​ទុក​ ៤,៥ ភាគរយ​ ប៉ុន្តែ​នៅ​តែ​យឺត​បំផុត​រាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២៣​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ សេដ្ឋកិច្ច​ចិន​ស្ថិត​នៅ​ក្នុងភាព​ស្រពិច​ស្រពិល​លើ​ការ​ឆ្ពោះ​ទៅរក​គោលដៅ​ប្រចាំ​ឆ្នាំ​ ៥ ភាគរយ​ របស់​ប្រទេស​ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​ផ្សេង​ៗ​៕

The post អត្រាគ្មានការងារធ្វើ​នៃយុវជនចិន​ ធ្លាក់ចុះ​មក​វិញ​ ក្រោយ​ហក់​ឡើង​២​ខែ​ជាប់​ៗ​គ្នា​ appeared first on Kampuchea Thmey Daily.

អង្គការភ្លែនរៀបចំវេទិកាពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជន និងស្ត្រី ឱ្យពួកគេមានជំនាញការងារច្បាស់លាស់
អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទទិកាស្តីពី “ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវការពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញដែលភ្ជាប់ទៅនឹងការទទួលបានការងារ និងសហគ្រិនភាពសម្រាប់ជាជម្រើសក្នុងការធ្វើគោលនយោបាយ” នៅថ្ងៃទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីចែករំលែកនូវការរកឃើញ លទ្ធផលសម្រេចបាន និងអនុសាសន៍ ដែលទទួលបានពីគម្រោងពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញ (YEESD) ទៅកាន់ភាគីពាក់ព័ន្ធ។

វេទទិកានេះ មានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រសួងកិច្ចការនារី ក៏ដូចជាវត្តមានពីសំណាក់ដៃគូអភិវឌ្ឍនានា តំណាងវិស័យឯកជន តំណាងស្ថាប័នអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្នាក់ខេត្ត ក៏ដូចជាយុវជន និងភា គឺផ្សេងៗទៀតពីបណ្តាខេត្ត និងរាជធានី។ គម្រោង “ពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជនតាមរយៈការអភិវឌ្ឍជំនាញ (YEESD)” មានគោលបំណងដើម្បីផ្តល់ជាដំណោះស្រាយទៅលើកង្វះជំនួយផ្លូវចិត្ត និងធនធានដល់យុវជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី ដែលជំរុញឱ្យពួកគេ ទទួលបាននូវការអភិវឌ្ឍជំនាញ និងការងារសមរម្យ។

លោកស្រី គ្វីនេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា គម្រោងនេះបានផ្តោតសំខាន់ លើការផ្តល់ធនធានគ្រប់គ្រាន់ទៅកាន់យុវជនដែលងាយរងគ្រោះ ជាពិសេសស្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវការ បណ្តុះបណ្តាលបច្ចេកទេស ក៏ដូចជាបណ្តុះគំនិតជាសហគ្រិនភាព រួមនឹងការគាំទ្រ ចំណេះអំពីទីផ្សារ និងធនធាន ហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់មហិច្ឆតាអាជីវកម្មរបស់ពួកគេ។ លោកស្រី និយាយថា៖ “គម្រោងនេះគឺផ្តោតសំខាន់លើការអប់រំសហគ្រិនភាព និងការរួមបញ្ចូលជាមួយគោលនយោបាយសិក្សាពេញមួយជីវិត។ គម្រោងនេះក៏បានបង្ហាញអំពីការស្របគ្នាជាមួយនឹងគោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់អាស៊ានផងដែរ ជាពិសេសក្នុងការលើកកម្ពស់នូវរួមបញ្ចូលឱកាស ការងារនាពេលអនាគត និងការពង្រឹងលទ្ធភាពការងាររបស់កម្មករដែលមានជំនាញទាប ខណៈដែលសង្គមប្រឈម នឹងការរីកចម្រើននៃបច្ចេកវិទ្យា”។ លោកស្រី បន្តថា តាមរយៈការវាយតម្លៃគម្រោងជំនាញដើម្បីភាពជោគជ័យបានផ្តល់ដំណោះស្រាយទៅលើតម្រូវការរបស់ក្មេងស្រី និងបុរស ដែលបានបោះបង់ការសិក្សាពាក់កណ្តាលទី និងកំពុងតែប្រឈមមុខនឹងការខ្វះឱកាសការងារ តាមរយៈការសម្របនូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមចំណង់ចំណូលរបស់សិស្ស តម្រូវការសម្រាប់ទីផ្សារការងារក្នុងស្រុក និងបំណងប្រាថ្នាដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេផ្នែកហិរញ្ញវត្ថុ។

ចំណែកកញ្ញា ផារី តំណាងយុវជនទាំង៣ខេត្ត បានលើកឡើងក្នុងវេទិកានេះថា ​ខ្លួនបានបោះបង់ការសិក្សាព្រោះតែជីវភាពគ្រួសារ​ និងទៅធ្វើជាឈ្នួលដើម្បីជួយដល់គ្រួសារ។ បន្ទាប់មកកញ្ញាក៏សម្រេចចិត្តរៀនជំនាញដើម្បីទៅប្រកបរបរដោយខ្លួនវិញ។ កញ្ញា បន្តថា តាមរយៈរៀនជំនាញនេះ ជួយឱ្យខ្លួនមានជំនាញមួយច្បាស់លាស់ក្នុងជីវិត។ បន្ថែមពីនេះ កញ្ញា ឃើញថាអ្នករៀនជំនាញមួយចំនួនជួបនូវបញ្ហាមួយចំនួនដូចជា គ្រួសារមិនគាំទ្រ ឬ រៀនហើយទៅប្រកបមុខរបរខុសជំនាញជាដើម។ កញ្ញា សង្ឃឹមថា តាមរយៈវេទិកានេះ នឹងអាចជួយរកដំណោះស្រាយដល់យុវជនងាយរងគ្រោះ និងស្ត្រី ក្នុងការស្វែងរកការងារសម្រាប់ពួកគេ។

តាមរបាយការណ៍របស់អង្គការភ្លែនបានឱ្យដឹងថា ត្រឹមឆ្នាំ២០២៣ យុវជនដែលបោះបង់ការសិក្សាជាង ១ម៉ឺននាក់ (៥០% ជាស្ត្រី) បានទទួលអត្ថប្រយោជន៍ដោយ ផ្ទាល់ពីអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងអប់រំបណ្តុះបណ្តា លបច្ចេកទេស និងវិជ្ជាជីវៈ ដោយក្នុងនោះមាន ៣៥០០នាក់ (៥១% ជាស្ត្រី) បានចូលរួមដោយផ្ទាល់ក្នុងវគ្គបណ្តុះ បណ្តាលបច្ចេកទេស និងការវាយតម្លៃជំនាញមុនការរៀន ក្នុងខេត្តសៀមរាប ត្បូងឃ្មុំ រតនគីរី និងស្ទឹងត្រែង។ ជាសរុប យុវជនជាង ៨៣% ទទួលបានការងារសមរម្យ ឬបានចាប់ផ្តើមបង្កើតអាជីវកម្មខ្នាតតូចរបស់ពួកគេ ក្នុងរយៈ ពេល៦ខែក្រោយពីរៀនចប់ ដែលតួលេខនេះគឺខ្ពស់ជាងតួលេខមធ្យមរបស់រាជរដ្ឋាភិបាលលើចំនួនយុវសិស្សដែល ទទួលបានការងារក្រោយការបណ្តុះបណ្តាល (រង្វង់ ៦០%)។ បន្ថែមពីលើនេះទៀត អង្គការភ្លែនអន្តរជាតិកម្ពុជា បានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (តាមរយៈអគ្គនាយកដ្ឋានអប់រំបណ្តុះប ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) ដើម្បីពង្រឹងនូវប្រព័ន្ធ TVET ក្នុងការធ្វើឌីជីថលភាវូបនីយកម្ម និងប្រព័ន្ធ TVET បៃតង (ប្រព័ន្ធជាតិវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនពីចម្ងាយសម្រាប់ការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់ គុណវុឌ្ឍជាតិកម្ពុជា និងបច្ចុប្បន្ននៅក្រោមការអភិវឌ្ឍឌីជីថល និងជីវិតបៃតងសម្រាប់សិស្ស TVET)៕

The post អង្គការភ្លែនរៀបចំវេទិកាពង្រឹងសមត្ថភាពសេដ្ឋកិច្ចយុវជន និងស្ត្រី ឱ្យពួកគេមានជំនាញការងារច្បាស់លាស់ appeared first on Kampuchea Thmey Daily.

លោក ង៉ែត ជូ យល់ឃើញថា លេងជះទឹក និងប៉ាតម្សៅធ្វើឱ្យខាតបង់វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន
អ្នកវិភាគសេដ្ឋកិច្ច លោក ង៉ែត ជូ បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ថា ការលេងបាញ់ទឹក ប៉ាតម្សៅ គឺមិនមានផលចំណេញអ្វីទេ ផ្ទុយទៅវិញ ធ្វើឱ្យខាតទាំងផ្នែកវប្បធម៌ ខាតផ្នែកសេដ្ឋកិច្ច រួមទាំងបរិស្ថានផង។

លោកលើកឡើងបែបនេះ ស្របពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិត្រូវបានបញ្ចប់ និងមានប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរបរទេសជាច្រើនសប្បាយរីករាយជាមួយនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានការលេងទឹក និងប៉ាតម្សៅផងដែរ។ ត្រង់ចំណុចនេះ លោក ង៉ែត ជូ បានបញ្ជាក់ថា ការលេងទឹក និងប៉ាតម្សៅនេះ លោកមិនហ៊ានថាខុស ឬ ត្រូវនោះឡើយ លោកបានមើលឃើញពីការខាតបង់ចំនួន៣ចំណុច។

ខាតបង់ទី១ គឺផ្នែកវប្បធម៌ លោកយល់ថា ការលេងទឹក និងប៉ាតម្សៅនេះ ជាល្បែងដែលមិនបង្កប់ន័យអប់រំដូចល្បែងប្រជាប្រិយខ្មែរនោះទេ ហើយថែមទាំងធ្វើឱ្យបាត់បង់អត្តសញ្ញាណជាខ្មែរទៀតផង ប្រសិនបើយុវជនខ្មែរងប់ងុលហើយបំភ្លេចនូវអ្វីដែលជារបស់ខ្មែរ។ ទី២ ខាតបង់ផ្នែក សេដ្ឋកិច្ច ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា​ការលេងប៉ាតម្សៅ និងជះទឹក ធ្វើឱ្យប្រជាជនចំណាយលើការទុញម្សៅ និងកាំភ្លើងបាញ់ទឹក ដែលសុទ្ធតែជារបស់នាំចូល មានន័យថា លុយហូរចេញពីប្រទេស ហើយអាចមានតម្លៃសរុបរាប់សិបលានដុល្លារឯណោះ។

ក្រៅពីខាតបង់វប្បធម៌ និងសេដ្ឋកិច្ច លោក ង៉ែត ជូ ឃើញបញ្ហាបរិស្ថានក៏សំខាន់ដូចគ្នា។​ នៅពេលដែលលេងចប់ កាកសំណល់ពីការលេងជះទឹក និងប៉ាតម្សៅ នឹងក្លាយជាសមរាមរាប់តោន។ លោកក៏បានប្រៀបធៀបជាមួយនឹងប្រទេសសឹង្ហបុរី ដែលហាមមិនឱ្យប្រជាជមដុតក្រដាសសែនចិននោះទេ ព្រោះខាតបង់ទាំងសេដ្ឋកិច្ច និងបរិស្ថាន។ លោកក៏បានដាក់សំណួរថា តើកម្ពុជាអាចរៀនអ្វីខ្លះពីមេរៀនដ៏ល្អមួយនេះ?៕

The post លោក ង៉ែត ជូ យល់ឃើញថា លេងជះទឹក និងប៉ាតម្សៅធ្វើឱ្យខាតបង់វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន appeared first on Kampuchea Thmey Daily.