KPT+
លោក ង៉ែត ជូ យល់ឃើញថា លេងជះទឹក និងប៉ាតម្សៅធ្វើឱ្យខាតបង់វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន
អ្នកវិភាគសេដ្ឋកិច្ច លោក ង៉ែត ជូ បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ថា ការលេងបាញ់ទឹក ប៉ាតម្សៅ គឺមិនមានផលចំណេញអ្វីទេ ផ្ទុយទៅវិញ ធ្វើឱ្យខាតទាំងផ្នែកវប្បធម៌ ខាតផ្នែកសេដ្ឋកិច្ច រួមទាំងបរិស្ថានផង។

លោកលើកឡើងបែបនេះ ស្របពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិត្រូវបានបញ្ចប់ និងមានប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរបរទេសជាច្រើនសប្បាយរីករាយជាមួយនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានការលេងទឹក និងប៉ាតម្សៅផងដែរ។ ត្រង់ចំណុចនេះ លោក ង៉ែត ជូ បានបញ្ជាក់ថា ការលេងទឹក និងប៉ាតម្សៅនេះ លោកមិនហ៊ានថាខុស ឬ ត្រូវនោះឡើយ លោកបានមើលឃើញពីការខាតបង់ចំនួន៣ចំណុច។

ខាតបង់ទី១ គឺផ្នែកវប្បធម៌ លោកយល់ថា ការលេងទឹក និងប៉ាតម្សៅនេះ ជាល្បែងដែលមិនបង្កប់ន័យអប់រំដូចល្បែងប្រជាប្រិយខ្មែរនោះទេ ហើយថែមទាំងធ្វើឱ្យបាត់បង់អត្តសញ្ញាណជាខ្មែរទៀតផង ប្រសិនបើយុវជនខ្មែរងប់ងុលហើយបំភ្លេចនូវអ្វីដែលជារបស់ខ្មែរ។ ទី២ ខាតបង់ផ្នែក សេដ្ឋកិច្ច ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថាការលេងប៉ាតម្សៅ និងជះទឹក ធ្វើឱ្យប្រជាជនចំណាយលើការទុញម្សៅ និងកាំភ្លើងបាញ់ទឹក ដែលសុទ្ធតែជារបស់នាំចូល មានន័យថា លុយហូរចេញពីប្រទេស ហើយអាចមានតម្លៃសរុបរាប់សិបលានដុល្លារឯណោះ។

ក្រៅពីខាតបង់វប្បធម៌ និងសេដ្ឋកិច្ច លោក ង៉ែត ជូ ឃើញបញ្ហាបរិស្ថានក៏សំខាន់ដូចគ្នា។ នៅពេលដែលលេងចប់ កាកសំណល់ពីការលេងជះទឹក និងប៉ាតម្សៅ នឹងក្លាយជាសមរាមរាប់តោន។ លោកក៏បានប្រៀបធៀបជាមួយនឹងប្រទេសសឹង្ហបុរី ដែលហាមមិនឱ្យប្រជាជមដុតក្រដាសសែនចិននោះទេ ព្រោះខាតបង់ទាំងសេដ្ឋកិច្ច និងបរិស្ថាន។ លោកក៏បានដាក់សំណួរថា តើកម្ពុជាអាចរៀនអ្វីខ្លះពីមេរៀនដ៏ល្អមួយនេះ?៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


