សេដ្ឋកិច្ច
កម្ពុជា ពង្រឹងមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញ
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ពីការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញ ការទាក់ទាញវិនិយោគបរទេស និងការលើកកម្ពស់សកម្មភាពផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។

លោកស្រី ជា សិរី បានលើកឡើង ក្នុងពេលចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាក្នុងវេទិកា Nikkei Forum ស្តីពីអនាគតអាស៊ី ក្រោមប្រធានបទ “អាស៊ាន+៣៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរួមចំណែកក្នុងស្ថិរភាពសកល” នៅរថ្ងៃទី ១០ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោកស្រីទេសាភិបាល បានលើកឡើងពីទំនាក់ទំនងនៃកត្តាខាងក្រៅ ចំពោះប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងកម្រិតដុល្លារូបនីយកម្មខ្ពស់។
លោកស្រី ជា សិរី បានលើកឡើងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពង្រីកការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលជាការរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅក្នុងវិស័យថាមពល។

បើតាមលោកស្រី ជា សិរី ប្រព័ន្ធហិរញ្ញវត្ថុដែលដំណើរការប្រកបដោយប្រសិទ្ធភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើន និងភាពធន់នៃសេដ្ឋកិច្ច។
លោកស្រីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញការទូទាត់ឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនដែលបច្ចុប្បន្នបានតភ្ជាប់ជាមួយប្រទេសជាច្រើនក្នុងតំបន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
បន្ថែមលើនេះ លោកស្រីក៏បានបញ្ជាក់ពីសារៈសំខាន់នៃហិរញ្ញប្បទានប្រកបដោយចីរភាព និងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ផងដែរ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


