ព័ត៌មានអន្ដរជាតិ
អត្រាគ្មានការងារធ្វើនៃយុវជនចិន ធ្លាក់ចុះមកវិញ ក្រោយហក់ឡើង២ខែជាប់ៗគ្នា
អត្រាគ្មានការងារធ្វើរបស់យុវជនចិន បានធ្លាក់ចុះមកវិញជាង ១ ភាគរយ ក្រោយពេលហក់ឡើង២ខែជាប់ៗគ្នា ចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសស្ថិតនៅក្នុងភាពស្រពិចស្រពិល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនាថ្ងៃអង្គារនេះ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ បានបង្ហាញថា អត្រាគ្មានការងារធ្វើសម្រាប់យុវជនអាយុពី ១៦-២៤ ឆ្នាំ ក្នុងប្រទេសចិន ដោយមិនរាប់បញ្ជូលសិស្ស បានធ្លាក់ចុះមកត្រឹម ១៧,៦ ភាគរយ ក្នុងខែកញ្ញា ពី ១៨,៨ ភាគរយ ក្នុងខែសីហា។
អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជន និងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បានហក់ឡើងពី ១៣,២ ភាគរយ នៅខែមិថុនា ដល់ ១៧,១ ភាគរយ នៅខែកក្កដា ក្រោយពេលសិស្សប្រមាណ ១២ លាននាក់ បញ្ចប់ការសិក្សាទូទាំងប្រទេស ហើយស្វែងរកការងារធ្វើ។
អត្រាគ្មានការងារធ្វើ បានកើនឡើងដល់ចំណុចខ្ពស់បំផុតនៅខែសីហា រាប់តាំងពីការិយាល័យស្ថិតិជាតិ សម្រេចផ្លាស់ប្ដូរការកំណត់អត្រាគ្មានការងារធ្វើ ដោយមិនរាប់បញ្ចូលសិស្ស នៅខែធ្នូ ឆ្នាំ ២០២៣។

តាមវិធីសាស្រ្តចាស់ ដែលរាប់បញ្ជូលទាំងសិស្សសាលា អត្រាគ្មានការងារធ្វើរបស់យុវជនបានកើនឡើងដល់កម្រិតខ្ពស់បំផុត ២១,៣ ភាគរយ ក្នុងខែមិថុនា ឆ្នាំ ២០២៣។
ខណៈអត្រាអត់ការងារធ្វើបានប្រសើរឡើង ក្រុមមន្ត្រីចិនកាលពីសប្ដាហ៍មុន បានបង្ហាញទំនុកចិត្តថា សេដ្ឋកិច្ចចិននឹងបន្តមានស្ថិរភាព និងនិន្នាការស្ទុះងើបងើបឡើងវិញ ដែលមានក្នុងខែកញ្ញា»។ សេដ្ឋកិច្ចចិនបានកើនឡើង ៤,៦ ភាគរយ នៅត្រីមាសទី៣ឆ្នាំ២០២៤ ដោយលើសការរំពឹងទុក ៤,៥ ភាគរយ ប៉ុន្តែនៅតែយឺតបំផុតរាប់តាំងពីដើមឆ្នាំ ២០២៣។
ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិនស្ថិតនៅក្នុងភាពស្រពិចស្រពិលលើការឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំ ៥ ភាគរយ របស់ប្រទេស ដែលជំរុញឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចផ្សេងៗ៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


