ស្ថានទូតបារាំងប្រចាំកម្ពុជា Archives - Kampuchea Thmey Daily
វិទ្យាស្ថាន​បារាំង និងស្ថានទូតបារាំងប្រចាំ​កម្ពុជា រៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី
ឆ្នាំនេះ វិទ្យាស្ថាន​បារាំងកម្ពុជា និងស្ថានទូតបារាំងប្រចាំ​កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីលើក​កម្ពស់ភាសាបារាំង និងវប្បធម៌នៃប្រទេសប្រើប្រាស់​​ភាសាបារាំងនាសប្តាហ៍ភាសា​បារាំង និងហ្រ្វង់កូហ្វូនី និងដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
តាមរយៈសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានបារាំង នឹងរៀបចំឱ្យមានជំនួបជាមួយអ្នកនិពន្ធសៀវភៅរឿង និងជំនួបផ្សេងទៀត ដើម្បីអបអរភាសាបារាំងតាមរយៈចម្រៀង ឬសិល្បៈនៃការថ្លែងជាសាធារណៈ ការចាក់បញ្ចាំងភាព​យន្ត​​និយាយភាសាបារាំងដែលមានការគាំទ្រពីអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) រឿងនិទានភាសាបារាំងសម្រាប់កុមារ និងការសម្ដែងល្ខោននិយាយ “Maliroots” ដែលនិពន្ធ និងសម្តែងដោយសិល្បករពហុជំនាញ Ladji Diallo ។
ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី និងសប្តាហ៍ភាសាបារាំង ត្រូវបាន​រៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងអំឡុងថ្ងៃទី២០​ ខែមីនា ក្រោមការផ្ដួចផ្ដើមរបស់ក្រសួងវប្បធម៌បារាំង។ កម្មវិធីនេះ បានក្លាយទៅជាព្រឹត្តិការណ៍​អន្តរជាតិដ៏សំខាន់មិនអាចខ្វះបានសម្រាប់គ្រប់វិទ្យាស្ថាន និងស្ថានទូតបារាំងជុំវិញពិភពលោក។ ជាពេលវេលាវប្បធម៌ អប់រំ និងការកម្សាន្តសម្រាប់សាធារណៈជន ភាសាបារាំងបានក្លាយទៅជាចលករនៃភាពរីករាយ ការបំផុសគំនិត កិច្ចសន្ទនាលើព្រឹត្តិការណ៍នានា និងសកម្ម​ភាព​គរុកោសល្យ ។
ក្នុងឆ្នាំនេះ ហ្រ្វង់កូហ្វូនីត្រូវបានប្រារព្ធឡើងដោយមានទស្សនីយ៍ភាពដ៏រស់រវើក ជាមួយនឹងការសម្ដែងរឿងល្ខោន “Maliroots” របស់លោក Ladji Diallo នៅភ្នំពេញ សៀមរាប និង​បាត់ដំបង អមដោយសិក្ខាសាលាសម្រាប់សិស្សានុសិស្ស និងនិស្សិតសាកលវិទ្យាល័យដែលប្រើប្រាស់ភាសាបារាំង ។ លោកស្រី Julie Dupré អ្នកនិទានរឿង មកពីប្រទេស Nouvelle Calédonie ក៏នឹងសម្តែងនៅតាមគ្រឹះស្ថានឧត្តមសិក្សាផងដែរ ដែលគាំទ្រដោយមជ្ឈមណ្ឌលកិច្ចប្រជុំ និងផ្លាស់ប្តូរអន្តរជាតិប៉ាស៊ីហ្វិក (CREIPAC) និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) ។
បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា បច្ចុប្បន្នមាននិស្សិតជាង ២២ ០០០នាក់ កំពុងសិក្សាភាសាបារាំងនៅប្រទេសកម្ពុជា។ ស្ថានទូតបារាំងផ្តល់ការគាំទ្រដល់ការបង្រៀនភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំកម្ពុជា តាមរយៈការបណ្តុះបណ្តាលគ្រូ និងការរៀបចំសកម្មភាពផ្សេងៗសម្រាប់សិស្ស ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃភាសាបារាំងនៅក្នុងវិថីសិក្សា និងអាជីពការងាររបស់ពួកគេ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាលើកទី២ ក្នុងតំបន់អាស៊ី បន្ទាប់ពីរយៈពេលជិត ៣០ឆ្នាំ ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយឆ្នាំ ១៩៩៧។ កិច្ចប្រជុំកំពូលខាងលើ នឹងជាឱកាសបង្ហាញពីភាពរស់រវើកនៃហ្វ្រង់កូហ្វូនីនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាឧទ្ទិសថ្វាយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលទ្រង់ជាបិតាស្ថាបនិកមួយអង្គនៃហ្វ្រង់កូហ្វូនីពហុភាគី។
លោកព្យែរ វ៉ាំងសង់ ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ និងជានាយកវិទ្យាស្ថានបារាំងនៅកម្ពុជាបានមានប្រសាសន៍ថា «ហ្វ្រង់កូហ្វូនីនៅកម្ពុជាមានភាពសកម្មខ្លាំង ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ច្បាប់ សេដ្ឋកិច្ច វេជ្ជសាស្ត្រ វិស្វកម្ម កិច្ចសហប្រតិបត្តិការយោធា ឬឧស្សាហកម្មវប្បធម៌ និងកែច្នៃ។ ការចេះភាសាបារាំងគឺជាការធានានូវសមាជិកភាពក្នុងសហគមន៍ដែលមានអ្នកនិយាយភាសាបារាំងចំនួន ៣៤៣ លាននាក់ជុំវិញពិភពលោក ។ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនឹងជាឱកាសមួយដើម្បីបង្កើតភាពសហការថ្មីរវាងប្រទេសកម្ពុជា និងពិភពនៃអ្នកប្រើប្រាស់ភាសាបារាំង»៕
The post វិទ្យាស្ថាន​បារាំង និងស្ថានទូតបារាំងប្រចាំ​កម្ពុជា រៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី appeared first on Kampuchea Thmey Daily.
ស្ថានទូតបារាំង នឹងបើកទ្វារ​ឱ្យសាធារណជនចូលរួមទស្សនាដោយសេរី នូវព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥
ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ស្ថានទូតនឹងរៀបចំព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥ ដែលអស្ចារ្យ និងធំជាងមុន ព្រមទាំងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាដោយសេរីពីស្តង់ផលិតផល អាហារ និងសួនច្បារដ៏ស្រស់ស្អាតចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ ល្ងាច។
សូមបញ្ជាក់ថា ការចូលរួមនេះមិនគិតថ្លៃនោះទេ ចំពោះកាតាប ឬកាបូប សត្វចិញ្ចឹម ឬសម្ភារៈសំពីងសំពោង មិនត្រូវបានអនុញ្ញាតឱ្យយកចូលឡើយ៕
The post ស្ថានទូតបារាំង នឹងបើកទ្វារ​ឱ្យសាធារណជនចូលរួមទស្សនាដោយសេរី នូវព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.
អូលីវ្យេ រីឆា រដ្ឋទូតបារាំងថ្មីចាប់ផ្ដើមបេសកកម្មនៅកម្ពុជា ដោយបានថ្វាយសារតាំងព្រះមហាក្សត្រ
ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង លោក អូលីវ្យេ រីឆា (Olivier Richard) បានមកដល់កម្ពុជាហើយសម្រាប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ដោយផ្ដើមដំបូង លោកបានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីថ្វាយសារតាំង។
ការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត អូលីវ្យេ រីឆា នៅកម្ពុជាពេលនេះ ដើម្បីជំនួសលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ដែលត្រូវចប់អាណត្តិការងារ។ លោក ហ្សាក់ ប៉ឺឡេ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីឆ្នាំ២០២១ ត្រូវបញ្ចប់មុខងារការទូតក្នុងឆ្នាំ២០២៥នេះ។
រយៈពេល៤ឆ្នាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានធ្វើការយ៉ាងសកម្មក្នុងការរួមចំណែកពង្រឹងពង្រីកនូវទំនាក់ទំនងជាមិត្ត ភាព និងកិច្ចសហប្រតិបត្តិការដែលផ្សារភ្ជាប់ប្រទេសកម្ពុជា និងប្រទេសបារាំងកាន់ជិតស្និទ្ធិ ដែលក្នុងនោះវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដ៏សម្បូរបែប​រវាងប្រទេសទាំងពីរត្រូវបានចងរឹត ជាពិសេសការលើកកម្ពស់ភាសាបារាំង និងការអភិរក្សបេតិកភណ្ឌ។
បន្តពីឯកអគ្គរដ្ឋទូតចាស់ លោកឯកអគ្គរដ្ឋទូតថ្មី អូលីវ្យេ រីឆា ក្នុងឱកាសថ្វាយសារតាំងព្រះមហាក្សត្រកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង បានសម្តែងនូវក្ដីរីករាយ ដែលលោកអាចចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា។ តាមខ្លឹមសារចុះផ្សាយលើទំព័រហ្វេសប៊ុកស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក អូលីវ្យេ រីឆា គូសបញ្ជាក់​សាជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសបារាំង និង​ប្រទេសកម្ពុជា៕
The post អូលីវ្យេ រីឆា រដ្ឋទូតបារាំងថ្មីចាប់ផ្ដើមបេសកកម្មនៅកម្ពុជា ដោយបានថ្វាយសារតាំងព្រះមហាក្សត្រ appeared first on Kampuchea Thmey Daily.
បុគ្គលិកអង្គការPSE​ ម្នាក់ សង្ស័យគាំងបេះដូងទើបធ្លាក់ពីលើចិញ្ចើមផ្លូវស្លាប់ក្នុងប្រឡាយនៅសៀមរាប
បុគ្គលិករបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាជនជាតិបារាំងម្នាក់ឈ្មោះ GIRARD FABRE LISA CELINE VERONICA ដែលបាត់ខ្លួនក្នុងពេលរត់ម៉ារ៉ាតុងជាមួយមិត្តភក្តិ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាបរកឃើញសាកសពនៅត្រង់ចំណុចនៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ក្នុងភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប បន្ទាប់ពីទទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ។ សេ​ចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្ត ឱ្យដឹងថា ឆ្លងកាត់ធ្វើកោសល្យវិច័យពីអ្នកជំនាញ ជាមួយគ្រូពេទ្យអមសាលាដំបូង និងតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ ដែលអាចបណ្តាលមកពីគាំងបេះដូង។
នៅថ្ងៃទី០៥ ខែសីហា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)  បានប្រកាសពីដំណឹងមរណភាពរបស់ កញ្ញា “Lisa Girard-Fabre”  ដែលជាប្រធានគម្រោងអប់រំ នៃសាលាពាណិជ្ជសាស្រ្ដ ផ្នែកគ្រប់គ្រង និងការលក់របស់អង្គការ។ បើតាមអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)  កញ្ញាLisa បានបាត់ខ្លួនតាំងពីព្រឹកថ្ងៃសៅរ៍ទី០២ ខែសីហា ឆ្នាំ២០២៥ អំឡុងពេលរត់ ក្នុងបរិវេណប្រាសាទអង្គរវត្ត ជាមួយមិត្តភក្តិរបស់ខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាបឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា សមត្ថកិច្ចនគរបាលថ្នាក់ក្រោមទទួលបានព័ត៌មាន ពីតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE អំពីករណីបាត់ដំណឹងស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះថា Lisa Girard-Fabre នៅម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចចម្រុះស្ថាប័ន បានចុះស្រាវជ្រាវដល់ទីតាំងដែលបាត់ដំណឹងចុងក្រោយ ពីចំណុចប្រាសាទតាសោម បន្តមកតាមព្រៃ ឧទ្យានអង្គរ មកដល់កស្សិណអង្គរខាងលិចកែងផ្លូវ៦០ម៉ែត្រ ចាប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ជាលទ្ធផលពុំមានតម្រុយពាក់ព័ន្ធនឹងដំណើររបស់ស្ត្រីជនជាតិបារាំងនោះឡើយ ។
លុះមកដល់ ម៉ោងប្រហែល ១០៖០៥នាទី ថ្ងៃទី៤ ខែសីហា សមត្ថកិច្ចក៏ទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ ថា៖«នៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចមុខចំហៀងខាងត្បូងអាហារដ្ឋានមាន់ស្រែ ឃើញសត្វរុយកំពុងរោមអ្វីមួយប៉ុន្តែមិនដឹងជាអ្វីនោះទេ»។  បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមានការសង្ស័យ ក៏បានចុះទៅពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុប្រទះឃើញសាកសព និងពិនិត្យឃើញថា ជាសពរបស់ស្ត្រីជនជាតិបារាំង កញ្ញា Lisa Girard-Fabreដែល បានបាត់ខ្លួនកាលពីថ្ងៃទី០២ ខែសីហា កន្លងទៅ។
ភ្លាមៗ សមត្ថកិច្ចជំនាញ រួមជាមួយគ្រូពេទ្យអមសាលាដំបូង និងតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាបបានស្រាវជ្រាវ និងធ្វើកោសល្យវិច័យ និងសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ ដែលអាចបណ្តាលមកពីគាំងបេះដូង។ បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត។
ទំព័រហ្វេសប៊ុករបស់PSE ឱ្យដឹងថា កញ្ញា Lisa បានបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការដើម្បីភាពញញឹមនៃកុមារចប់សព្វគ្រប់កាលពី ២ឆ្នាំមុន ដោយធ្វើដំណើរថ្មើរជើងពីទីក្រុងប៉ារីសប្រទេសបារាំង មកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា។ PSE ចាត់ទុកថា Lisa ជានារី ដែលមានភាពក្លាហាន មានភាពរួសរាយរាក់ទាក់ ព្រមទាំងមានសន្ដានចិត្តល្អ ចេះជួយយកអាសារអ្នកដទៃ៕
The post បុគ្គលិកអង្គការPSE​ ម្នាក់  សង្ស័យគាំងបេះដូងទើបធ្លាក់ពីលើចិញ្ចើមផ្លូវស្លាប់ក្នុងប្រឡាយនៅសៀមរាប appeared first on Kampuchea Thmey Daily.
ស្ថានទូតបារាំង រៀបចំពិព័រណ៍ និងបញ្ចាំងភាពយន្តដើម្បីប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ
ស្ថានទូតបារាំង នឹងរៀបចំពិព័រណ៍ និងការបញ្ចាំងភាពយន្ត ដែលអនុញ្ញាតឱ្យមហាជនចូលរួមដោយសេរី ​ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក៏ដូចជារក្សាការចងចាំអំពីហេតុការណ៍ ខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ។តាមរយៈពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធី​ ​បញ្ចាំង​​ភាព​យន្ត ព្រឹត្តិការណ៍ទាំងនេះមានគោលដៅលើកកម្ពស់ការបញ្ជ្រាបការចងចាំ​​ដល់​មនុស្ស​ជំនាន់​ក្រោយ ក៏​ដូច​ជាបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងចំពោះទំនាក់ទំនង​ជាមួយកម្ពុជា ដែលផ្អែក​លើ​​កា​រ​ទទួល​​ស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។
ចាប់ពីថ្ងៃទី០៦ ខែឧសភា​ វេលាម៉ោង១៨៖៣០នាទី ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរក្រហម­ស្ថានទូត​បារាំង​ជាប់​ចូល​​ក្នុង​ការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​បារាំង នៅកម្ពុជា។ កម្មវិធីនេះ រៀប​ចំ​ដោយ​ស្ថាន​ទូត​បារាំង និងវិទ្យាស្ថានបារាំង ក្រោមការចាត់ចែងរបស់​អ្នក​ស្រាវ​ជ្រាវ​បារាំងពីររូប ពិព័រណ៍​ខាងលើ​នឹង​បង្ហាញ​ពី​ព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្ម រួមទាំងឯកសារ​ដែល​សាធារណជន​​មិន​ធ្លាប់​​​​ឃើញ ក្នុងនោះមានបណ្ណាសាររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង រូបភាព និងវីដេអូផងដែរ។
នៅថ្ងៃពុធ ទី០៧ ខែឧសភា វេលាម៉ោង១៨៖៣០នាទី វេទិកាពិភាក្សាជាមួយសាធារណ​ជន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានបារាំង ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និង​អ្នក​ថត​រូបសា​រ​ព័ត៌មាន Roland Neveu។ បុគ្គលទាំងពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។ កិច្ច​ពិភា​ក្សា​នេះនឹង​បើក​ជូន​សាធារណជន​ចូល​រួម​ដោយសេរី ដោយធ្វើឡើងជាភាសាបារាំង ជាមួយការបកប្រែជា​ភាសា​ខ្មែរ។
នៅថ្ងៃទី០៨ ខែឧសភា​ ដោយមានការចូលរួមពីអ្នករស់រានមានជីវិត សាក្សី តំណាងសង្គមស៊ីវិល តំណាង​អាជ្ញាធរ​កម្ពុជា និងអង្គទូត ស្ថានទូតបារាំងនឹងរៀបចំពិធីរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នក​ដែល​បានមក​ស្វែង​រក​ការ​ជ្រកកោននៅក្នុងស្ថានទូតបារាំង ព្រមទាំងជនរងគ្រោះទាំងអស់។
ជាងនេះទៅទៀត ចាប់ពីថ្ងៃទី១០ ខែឧសភា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និងភាពយន្ត​​ឯកសារ​​ប្រមាណ​១២រឿង ​ដែល​ផ្តោត​លើ​ប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម ដោយសហការជាមួយ មជ្ឈ​មណ្ឌល​​បុប្ផាណា។ ជា​វណ្ណ​កម្ម​របស់​ផលិតករកម្ពុជា និងបរទេសដូចជាលោក ប៉ាន់ រិទ្ធី លោក ដាវី ជូ លោក​Denis Do លោកស្រី អែន​ជេលី​ណា ​ជូលី លោក Arthur Dong និងលោក ឆាយ បូរ៉ា​​​ ស្នា​ដៃ​ទាំង​នេះ​បង្ហាញ​ពីការចងចាំផ្ទាល់ខ្លួន និងការចងចាំរួម ពីអំពើ​ហិង្សាក្នុងរបប​ខ្មែរ​ក្រហម ហើយឆ្លុះ​បញ្ចាំង​ពី​បញ្ហា​នៃ​ការ​បញ្ជ្រាប​ចំណេះ​ដឹងពីរបបខ្មែរក្រហម និងការតស៊ូជម្នះលើការប៉ះទង្គិចផ្លូវចិត្ត។ កម្មវិធី​លម្អិត​មានលើគេហ​ទំព័រ​វិទ្យាស្ថា​ន​បារាំង​​នៅ​កម្ពុជា៖ institutfrancais-cambodge.com។
បើតាមស្ថានទូតបារាំងបានឱ្យដឹងថា កាលពី៥០ឆ្នាំមុន ពោល គឺនៅថ្ងៃទី១៧ ខែមេសា ​ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពី​សង្រ្គាម​​​ស៊ីវិលដ៏វិនាសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ នៅថ្ងៃនោះ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុង​សម័យ​កាល​ដ៏​ខ្មៅ​​ងងឹត​​បំផុ​តមួយនៃ​ប្រវត្តិ​សាស្រ្តរបស់ខ្លួន។ ក្នុងស្ថានភាពវឹកវរដែលកើតមានឡើងក្រោយការដួលរលំទីក្រុង​ភ្នំពេញ មនុស្សជាច្រើនរយនាក់បាននាំគ្នាមកជ្រកកោននៅក្នុងស្ថានទូតបារាំង ដោយសង្ឃឹមថាទទួលបាន​ការ​ការពារនៅ​​ទី​នោះ។ ជាក់ស្តែង ពលរដ្ឋបារាំង​ជាង​៥០០នាក់ត្រូវបានទទួលឱ្យស្នាក់នៅក្នុងស្ថានទូត រួមជា​មួយ​ពល​រដ្ឋ​ប្រមាណ​១០០​នាក់​នៃប្រទេសចំនួន២០ផ្សេងទៀត (រួម​មានអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត បែលហ្ស៊ិក កាណាដា អេស្ប៉ាញ សហរដ្ឋអាម៉េរិក ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ លីបង់ នូវែលហ្សេឡង់ ប៉ាគីស្ថាន អង់គ្លេស ស៊ុយអែត ស្វ៊ីស ថៃ និង​វៀត​ណាម)។ គេប៉ាន់ប្រមាណថា ​ជន​ជាតិ​ខ្មែរប្រហែល៦០០នាក់​ក៏​បានមកជ្រក​កោននៅក្នុង​ស្ថានទូត​បារាំងផង​ដែរ។ ក្នុង​រយៈ​​ពេល​ជាងពីរសប្តាហ៍ បរិវេណស្ថាន​ទូត​​បាន​​ក្លាយទៅជា​ទី​​កន្លែង​​ហ៊ុំព័ទ្ធមួយ ដែលចុងក្រោយបានជួបវាសនាដ៏សោកសង្រេង ជាមួយ​ការចាក​ចេញ​របស់​ពលរដ្ឋកម្ពុជា បន្ទាប់​មក​ការ​​ជម្លៀស​ជនបរទេស​ទៅ​កាន់​​ប្រទេស​ថៃ​តាម​ក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែ​មេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ​១៩៧៥៕
The post ស្ថានទូតបារាំង រៀបចំពិព័រណ៍ និងបញ្ចាំងភាពយន្តដើម្បីប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ appeared first on Kampuchea Thmey Daily.
កម្ពុជាកំពុងបោះជំហានទៅឧស្សាហកម្មវប្បធម៌ ភាពយន្ត ការតែងនិពន្ធ និងថ្នាលគំនូរជីវចល
ស្ថានទូតបារាំ​ងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្មីមួយ​ឈ្មោះថា «ចតុ» ដើម្បីជួយគាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែល​មានទេពកោសល្យ​នៅ​ក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ គម្រោងនេះទទួលហិរញ្ញវត្ថុ​ពី​មូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង  ហើយត្រូវអនុវត្តក្នុងភាពជាដៃគូជាមួយ​តួអង្គសំខាន់ៗនៃវិស័យវប្បធម៌កម្ពុជារួមមាន គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ​ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងតាំងពីខែតុលា ឆ្នាំ២០២៤ និងមានរយៈពេលមួយឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរួមចេញផ្សាយ នៅថ្ងៃទី​១៥ ខែមករានេះ បានបញ្ជាក់ថា គម្រោង «​ចតុ» មានគោលដៅពង្រឹងសមត្ថភាពយុវជន យុវនារីកម្ពុជាដែលមានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺ ​គំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ។ កម្មវិធីនេះផ្តោតជាពិសេសលើសារសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិត។ កម្មវិធីខាងលើមានគោលដៅបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំមួយស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
លោកស្រី Fanny Pagès នាយិកាប្រតិភូ និងជាមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំងនៅកម្ពុជា មានប្រសាសន៍ថា «យើងដាក់ឈ្មោះកម្មវិធីនេះថា ចតុ ដោយសារពាក្យនេះឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងលើកស្ទួយតម្លៃភាសា និងវប្បធម៌ខ្មែរ។ ចតុ មានន័យថាបួន ហើយជាពាក្យដ៏សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ។ ជាក់ស្តែង ពាក្យនេះត្រូវបានប្រើ​សំដៅលើទិសធំៗទាំងបួន សាលសន្និសីទចតុមុខដែលស្ថិតនៅចំណុចប្រសព្វនៃទន្លេទាំងបួន ឬ​ឈ្មោះ​ប្រវត្តិ​សាស្រ្ត​របស់រាជធានីភ្នំពេញជាដើម។  តាមរយៈឈ្មោះនេះ កម្មវិធីចតុស្ថិតនៅចំណុចប្រសព្វនៃវិស័យសំខាន់ៗបួន ដោយធ្វើឱ្យវិស័យទាំងនោះមានទំនាក់ទំនងគ្នា និងផ្តល់ភាពសម្បូរបែបឱ្យគ្នាទៅវិញទៅមក» ។
គម្រោង«ចតុ»មានគោលដៅសំខាន់ៗ៣គឺ៖ ការពង្រឹងសមត្ថភាពសិល្បៈ ការអភិវឌ្ឍសមត្ថភាពផ្នែកសហគ្រិនភាព​នៅក្នុង​វិស័យវប្បធម៌ និងការរៀបចំសិក្ខាសាលាកម្រិតតំបន់មួយ​ដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
ការបណ្តុះបណ្តាលគឺជាចំណុចចាប់ផ្តើមនៃកម្មវិធីនេះ ហើយសិក្ខាកាមមកពីតំបន់នានានឹងទទួលការបណ្តុះបណ្តាល​ដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងទៅតាមជំនាញរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់មធ្យោបាយចាំបាច់នានាដល់យុវជនក្នុងការដុសខាត់សមត្ថភាពបច្ចេកទេស និងពង្រីកវិសាលភាព​ ច្នៃប្រឌិតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល សិក្ខាកាមត្រូវអនុវត្ត​ជាក់ស្តែង ដោយបញ្ចេញសមត្ថភាពបង្កើតស្នាដៃសិល្បៈទៅតាមជំនាញរៀងខ្លួន ដូចជាផលិតគំនូរជីវចល សរសេរពាក្យពេចន៍តួអង្គ និពន្ធបទភ្លេង ឬបង្កើតក្បាច់រាំ ដែលបង្ហាញពីទម្រង់សិល្បៈចម្រុះនៃកម្មវិធីនេះ។
នៅចុងបញ្ចប់ ស្នាដៃសិល្បៈផ្សេងៗនឹងត្រូវបង្ហាញជូនសាធារណជនកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយដែលអនុញ្ញាតឱ្យយុវជនយុវ​នា​​រីជាអ្នកច្នៃប្រឌិតបញ្ចេញស្នាដៃរបស់ខ្លួន។ ការបង្ហាញនេះមានគោលដៅធ្វើឱ្យមហា​ជន​ស្គាល់ពួកគេកាន់តែច្បាស់ និងរួមចំណែកយ៉ាងសកម្មក្នុងភាពរស់រវើកនៃវប្បធម៌ ដែលកំពុងរីកដុះដាលនៅកម្ពុជា។
ចំពោះដៃគូគម្រោង កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលអំពីការផលិតគំនូរជីវចលពីរឿងនិទាន ដោយសហការជាមួយ​គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ការបណ្តុះបណ្តាលអំពីការសរសេរពាក្យពេចន៍តួអង្គ ដោយសហការជាមួយផលិតកម្ម Anti-Archive និងការបណ្តុះបណ្តាលជំនាញភ្លេងនិងតន្រ្តី ដោយសហការជាមួយផលិតកម្មកងចក្រ។ ក្រៅពីនេះ កម្មវិធីចតុក៏ជួយជ្រោមជ្រែងសិល្បករក្នុងការបង្កើតក្បាច់រំាំថ្មីៗផងដែរ ដោយសហការជាមួយអង្គការសិល្បៈខ្មែរអមតៈ។ ការបណ្តុះបណ្តាលមានថិរវេលាជាមធ្យម៨ថ្ងៃ និងត្រូវធ្វើឡើងដោយគ្រូជនជាតិបារាំង ដែលក្រៅពីការបង្ហាត់បង្រៀន នឹងជួយជ្រោមជ្រែងសិក្ខាកាមក្នុងការបង្កើតស្នាដៃសិល្បៈ។
ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនឱ្យចូលសិក្សាវិញ យុវជនកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការប្រកាសទទួលបេក្ខភាពដែលត្រូវបាន​ផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងដៃគូ។ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានបទពិសោធន៍ និងត្រូវបង្ហាញគម្រោងសិល្បៈមួយ ដែលខ្លួនចង់បង្កើតឡើងនៅក្នុងជំនាញរបស់ខ្លួន។ បេក្ខជន៦០នាក់ដែលត្រូវបានជ្រើសរើស(១៥នាក់ក្នុងមួយមុខជំនាញ) មានឱកាសចូលរួមក្នុងវគ្គសិក្សាពេញម៉ោងដឹកនាំដោយគ្រូជនជាតិបារាំង ដែលនឹងផ្តល់ឱ្យពួកគេនូវចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពដ៏មុតស្រួចក្នុងជំនាញនីមួយៗ។
សម្រាប់រយៈពេលវែង  កម្មវិធី«ចតុ»មានគោលដៅគាំទ្រដល់ខឿនវប្បធម៌ខ្មែរ ដោយផ្តល់ដល់យុវជន ដែលមានទេពកោសល្យនូវមធ្យោ​បាយចាំបាច់ដើម្បីអភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន។ អ្នកទទួលផលចុងក្រោយគឺមហាជន​កម្ពុជា ដែលអាចទស្សនាស្នាដៃនានាបង្កើតឡើងក្នុងពេលបណ្តុះបណ្តាល និងរួមចំណែកលើកស្ទួយកិត្យា​នុភាព​នៃឧស្សាហកម្មវប្បធម៌កម្ពុជា។ «ចតុ»មានគោលដៅយូរអង្វែង ដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាងកម្ពុជា និងបារាំង ដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃទេពកោសល្យកម្ពុជា៕
The post កម្ពុជាកំពុងបោះជំហានទៅឧស្សាហកម្មវប្បធម៌ ភាពយន្ត ការតែងនិពន្ធ និងថ្នាលគំនូរជីវចល appeared first on Kampuchea Thmey Daily.
ស្ថានទូតបារាំង ប្រកាសផ្តល់អាហារូបករណ៍ «France Excellence» ដល់និស្សិតខ្មែរប្រមាណ ៦០សម្រាប់ឆ្នាំ២០២៥-២០២៦
ស្ថានទូតបារាំងប្រចាំកម្ពុជា ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» ដល់និស្សិតខ្មែរប្រមាណ៦០ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីអាហារូបករណ៍នេះ បើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។
តាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ អាហារូបករណ៍ប្រមាណ៦០ នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់អ្នកដែលធ្លាប់បានទទួលកន្លងមក)។ កាលពីឆ្នាំសិក្សា២០២៤-២០២៥ និស្សិតកម្ពុជា៥៦នាក់ បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។
ក្រៅពីនេះ ស្ថានទូតបារំាងក៏បានបង្កើតសហហិរញ្ញប្បទានអាហារូបករណ៍ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះមានការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បីបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។
បច្ចុប្បន្ន និសិ្សតកម្ពុជាជាង១៧០នាក់ កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការផ្តល់អាហារូបករណ៍ និងហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence, អាហារូបករណ៍ France Excellence Eiffel, កម្មវិធី Erasmus+ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/ជំនាញជាន់ខ្ពស់(DFMS/DFMSA)។ តាំងពីឆ្នាំ២០១៤ មក និស្សិតកម្ពុជាជាង ១ ២០០នាក់ បានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសបារាំង។
ជាមួយគ្នានោះ ស្ថានទូតបារាំងបានលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកឱកាសនេះដើម្បីទៅសិក្សានៅប្រទេសបារាំង  ដើម្បីពង្រឹងចំណេះដឹង និងមានឱកាសការងារច្រើន។ ការសិក្សានៅប្រទេសបារំាងនៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗនឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។ កាលពីឆ្នាំ២០២៣-២០២៤ និស្សិតបរទេសជាង ៤៣០ ០០០ នាក់ ក្នុងនោះនិស្សិតកម្ពុជាជាង៨០០នាក់ បានចុះឈ្មោះសិក្សានៅក្នុងប្រព័ន្ធឧត្តមសិក្សាបារាំង ដែលធ្វើឱ្យបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេសដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេលើលោក។
សម្រាប់កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។ បេក្ខជនទាំងអស់ត្រូវទាញយកពាក្យសុំអាហារូបករណ៍ និងអានឯកសារពន្យល់ដោយយកចិត្តទុកដាក់ ដែលមាននៅលើគេហទំព័រស្ថានទូតបារាំងប្រចាំកម្ពុជា និងនៅលើគេហទំព័រ Campus France Cambodge ។
ចំពោះរាល់ចម្ងល់ទាក់ទងនឹងការសិក្សានៅប្រទេសបារាំង និស្សិតអាចទាក់ទងការិយាល័យ Campus France Cambodge ដែលជាទីភ្នាក់ងារបារាំងសម្រាប់លើកកម្ពស់ឧត្តមសិក្សា និងជួយជ្រោមជ្រែងការបំពេញបែបបទទៅសិក្សានៅប្រទេសបារំាង។ Campus France Cambodge : ស្តិតនៅក្នុងមជ្ឈមណ្ឌលភាសានៃវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្ទះលេខ១៨ ផ្លូវ១៨៤ ភ្នំពេញ ឬទូរស័ព្ទ : 076 268 8782 អ៊ីមែល : campusfrance@ifcambodge.com  www.cambodge.campusfrance.org  និង www.facebook.com/campusfrancecambodge ស្ថានទូតបារាំងប្រចាំកម្ពុជា : https://kh.ambafrance.org/ ៕
The post ស្ថានទូតបារាំង ប្រកាសផ្តល់អាហារូបករណ៍ «France Excellence» ដល់និស្សិតខ្មែរប្រមាណ ៦០សម្រាប់ឆ្នាំ២០២៥-២០២៦ appeared first on Kampuchea Thmey Daily.
CCIFC នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅខែកក្កដា ខាងមុខនេះ
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ពិធីបើកវេទិកានឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងក្នុងសន្និសីទសាព័ត៌មាន​ ស្តីពី ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក Jacques Pellet ឯកគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា វេទិកាធុរកិច្ចនេះ ធ្វើឡើងក្រោមកិច្ចសហការ ជាមួយគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF) និងសមាគមឧកញ៉ាកម្ពុជា។ ព្រឹត្តិការណ៍ខាងលើ នឹងមានការចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។​ ក្នុងនោះ តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើននឹងមានវត្តមាន ដូចជា ក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្លឹក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។
លោកឯកគ្គរដ្ឋទូត បានបញ្ជាក់ថា វេទិកាធុរកិច្ចលើកទី២ នេះ នឹងជួយពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ ហើយក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។
លោកបន្ថែមថា ក្នុងងអំឡុងវេទិកាធុរកិច្ចនេះ កិច្ចពិភាក្សាតាមប្រធានបទផ្សេងៗនឹងអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក កសិអាហារ កសិកម្ម សុខាភិបាល និងថាមពល។ បទបង្ហាញនឹងត្រូវធ្វើឡើងដោយតំណាងក្រសួងពាក់ព័ន្ធនីមួយៗ។  វេទិកានេះ ក៏មានបទបង្ហាញអំពីចក្ខុវិស័យសេដ្ឋកិច្ច និងគតិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហិរញ្ញប្បទានសាធារណៈ និងឯកជនផងដែរ។ កិច្ចពិភាក្សាតុមូលនឹងអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាលម្អិតអំពីកាលានុវត្តភាពក្នុងវិស័យអាទិភាពដូចជា ទេសចរណ៍ ឌីជីថល ការចែកចាយ សំណង់ សុខាភិបាល ថាមពល កសិកម្ម ឡូជីស្ទិក ដឹកជញ្ជូន និងបរិស្ថាន។
ដោយឡែក នៅថ្ងៃទី៣ នៃវេទិកានឹងប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់អំពីទីតាំងសេដ្ឋកិច្ច សំខាន់ៗនៅក្រុងព្រះសីហនុ និងជួបជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជានៅទីនោះ។ វេទិកាធុរកិច្ចកម្ពុជា-បារាំង ឆ្នាំ២០២៤ គឺ ជាកាតាលីករមួយនៃកិច្ចសហការសេដ្ឋកិច្ចទ្វេភាគីថ្មីៗ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។
សូមជម្រាបថា អស់រយៈពេលប្រមាណ ២ឆ្នាំ មកហើយ ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង មានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពី សករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។
កិច្ចព្រមព្រៀងខាងលើក៏បង្ហាញឱ្យឃើញផងដែរពីការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការពង្រឹងវិស័យឯកជន។ ទំហំនៃបម្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺ ជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ ៣១% ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។
ចំណែក ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញ មានទំហំទឹកប្រាក់ ១ ១៩២ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេស ក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។ ក្នុងទំហំប្រមាណ ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំង នៅកម្ពុជា (ជាង ៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំងនៅកម្ពុជា។ តួលេខទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕
The post CCIFC នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅខែកក្កដា ខាងមុខនេះ appeared first on Kampuchea Thmey Daily.