ព័ត៌មានជាតិ
ស្ថានទូតបារាំង នឹងបើកទ្វារឱ្យសាធារណជនចូលរួមទស្សនាដោយសេរី នូវព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥
ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ស្ថានទូតនឹងរៀបចំព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥ ដែលអស្ចារ្យ និងធំជាងមុន ព្រមទាំងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាដោយសេរីពីស្តង់ផលិតផល អាហារ និងសួនច្បារដ៏ស្រស់ស្អាតចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ ល្ងាច។

ស្ថានទូតបានបញ្ជាក់ថា កាលពីឆ្នាំមុន ផ្សារបារាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានអ្នកចូលទស្សនាជាង ១ម៉ឺននាក់ ហេតុនេះ នៅឆ្នាំ២០២៥ នឹងមានការតាំងពិព័រណ៍ជាង ៧០ រួមទាំងការតាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដូចជាមុខម្ហូបពិសេសៗរបស់បារាំង និងការភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ៗជាច្រើន។ បន្ថែមពីនេះ ក៏មានសកម្មភាពកីឡាផ្សេងៗ ទីលានវាយកូនបាល់ អមជាមួយសួនច្បារដ៏ស្រស់ស្អាតរបស់ស្ថានទូត ដែលអាចឱ្យមហាជនទទួលបានអារម្មណ៍ស្រស់ថ្លា ខ្យល់អាកាសបរិសុទ្ធ និងការបន្ធូរអារម្មណ៍ជាមួយធម្មជាតិ។
សូមបញ្ជាក់ថា ការចូលរួមនេះមិនគិតថ្លៃនោះទេ ចំពោះកាតាប ឬកាបូប សត្វចិញ្ចឹម ឬសម្ភារៈសំពីងសំពោង មិនត្រូវបានអនុញ្ញាតឱ្យយកចូលឡើយ៕



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


