ស្នាដៃអ្នកនិពន្ធខ្មែរ Archives - Kampuchea Thmey Daily

បុគ្គលជំនាន់ដើម ៥ រូប បន្សល់ស្នាដៃ​​លេចធ្លោ​​បន្ត​ដល់​​​កូនខ្មែរ​ជំនាន់ក្រោយ​
ច្បាស់​ណាស់​ថា​ មហាជន​និង​អ្នក​ជំនាន់​ក្រោយ​មួយ​ភាគ​ធំ​បាន​ស្គាល់​ពី​បុគ្គល​ជំនាន់​ដើមមួយ​ចំនួន​ ដែល​បាន​បន្សល់ទុក​ស្នាដៃ​មួយ​ចំនួន ទាំង​ផ្នែក​ចំណេះ​ដឹង ​ការ​​តែង​និពន្ធ កំណាព្យ​ សំណង់​ស្ថាបត្យកម្ម ផ្នែក​សិល្បៈ​សម្រាប់​កូន​ខ្មែរ​បាន​ស្គាល់​រហូត​ដល់​សព្វថ្ងៃ។

«កម្ពុជា​ថ្មី​» នឹង​លើក​យក​បុគ្គល​​ជំនាន់​ដើម ៥​រួប ក្នុង​ចំណោម​បុគ្គល​ជំនាន់​ដើម​ល្បី​ៗជា​ច្រើន​រូប​ទៀត មក​បង្ហាញ​ពី​ចំណេះ​ដឹង ​ស្នាដៃ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់ និងការ​ផ្តល់​តម្លៃ​ដល់បច្ចុប្បន្ន​។

បុគ្គល​​ជំនាន់​ដើម ៥​រូប​ដែល​យើង​នឹង​លើក​យក​មក​បង្ហាញ​នោះ​រួម​មាន៖​

១.​ សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត

សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត ប្រសូត​នៅ​ថ្ងៃ​ទី១១ ខែ​មិនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកាកោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្តេច​ព្រះ​សង្ឃ​រាជ គឺ​ជា​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ​មួយ​រូប ដែល​មាន​ល្បី​ល្បាញ​តាម​រយៈ​ស្នាដៃ​តែង​និពន្ធ ការ​ប្រែ​ភាសា​បាលី​ មក​ជា​ភាសា​ខ្មែរ សំស្ក្រឹត និង​គម្ពីរ​ស្លឹក​រឹត​ជា​ច្រើន​។ ពិសេស​គឺ វចនានុក្រម​ខ្មែរ​​ដែល​បាន​បន្សល់​ទុក​ដល់​កូន​ខ្មែរ​ យុវជន និង​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ប្រើ​ប្រាស់ និង​ទទួល​ស្គាល់​រហូត​ដល់​បច្ចុប្បន្ន​​នេះ។

១. បណ្ឌិត​សាស្ត្រាចារ្យ កេង​ វ៉ាន់សាក់

បណ្ឌិត​សាស្ត្រាចារ្យ កេង​ វ៉ាន់សាក់ កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​១៩២៥។ លោក ត្រូវ​បាន​គេ​ស្គាល់​ថា ជា​​អ្នក​បង្កើត​ពុម្ពអក្សរ​ខ្មែរ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ម៉ាស៊ីន​អង្គុលី​លេខ និង​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌ អក្សរសាស្ត្រ និង​ល្ខោន កំណាព្យ និង​រឿង​ខ្លី​ៗ​ជា​ច្រើន​តាំង​ពី​ទសវត្សរ៍ ១៩៤០​។ លោក​ កេង​ វ៉ាន់​សាក់ ក៏​បាន​បង្កើត​នៅ​ស្នា​ដៃ​ជា​ច្រើន​ដូច​ជា​រឿង សាច់​មិន​បាន​ស៊ី​ យក​ឆ្អឹង​ព្យួរ​ក, អន្ទិត​គោ​លោត, ចិត្ត​​ក្រមុំ, គុក​កាម​កិលេស, ល្បែង​ល្បោយ, ខ្មែរ​ស្លាប់​ ខ្មែរ​រស់​។ បន្ថែម​នេះ ក៏​នៅ​មាន​ជា​ប្រភេទអត្ថបទ​នៃ​និក្ខេបបទ វប្បធម៌​ខ្មែរ​ដ៏​ល្អកម្រ​រក​បាន និង​កំណាព្យ​ជា​ភាសា​បារាំង​ជា​ដើម។

៣. វណ្ណ មូលីវ៉ាន់

លោក វណ្ណ មូលីវ៉ាន់ កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​១៩២៦ នៅ​ខេត្ត​កំពត។ លោក​គឺ​ជា​ស្ថាបត្យករ​ជើង​ចាស់​មួយ​រូប​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្មហៅ​ថា​ ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៥–១៩៧០)​ ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បាទ​នរោត្តម​សីហនុ។

លោក វណ្ណ មូលីវ៉ាន់ ​បាន​សាង​​សំណង់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ខ្មែរ​ក្រោម​គំនិត​ស្នាដៃ​នៃ​ការ​ច្នៃ​ប្រឌិត​ និង​បាន​បន្សល់​ទុក​ជា​ប្រវត្តិសាស្ត្រ​មួយ​ដល់​កម្ពុជា និង​យុវជន​ខ្មែរ​ជំនាន់​ក្រោយ។ ស្នា​ដៃ​នៃ​ស្ថាបត្យករ​ជើង​ចាស់​រូប​នេះ​រួម​មាន​ សាល​សន្និសីទ​ចតុ​មុខ, វិមាន​​​ឯករាជ្យ, ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក, សាល​មហោស្រព​ព្រះសុរាម្រិត,​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ, វិទ្យាស្ថាន​ភាសា​បរទេស, ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ចាស់​, សំណង់​ផ្ទះ ១០០​ខ្នង និង​វិមាន​រដ្ឋ​ចំការ​មន​ ជា​ដើម។

៤. លោក​ ​ស៊ិន ស៊ី​សាមុត

កិត្តិនាមក៏​ដូច​ជា​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បាញ​របស់​លោក​ ស៊ិន ស៊ីសាមុត ត្រូវ​បាន​មហាជន​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្គាល់​តាម​រយៈ​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ​ពីរោះ​រណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោ​សញ្ចេតនា​គ្រប់​រសជាតិ​យ៉ាង​អន្លង់អន្លោច ស្ទើរ​គ្រប់​ទម្រង់​ដែល​មាន​ទាំង​សប្បាយ កម្សត់ ខ្លោច​ផ្សា​ផ្សេងៗ ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​ជា​មួយ​ដៃ​គូ​អ្នក​និពន្ធ​ដ៏​ទៃ​ទៀត​ក្នុង​ជំនាន់​នោះ​។ លោក​តា​ស៊ិន ស៊ីសាមុត កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​១៩៣៣ នៅ​ខេត្ត​ស្ទឹង​ត្រែង ហើយ​ដោយ​សារ​ទឹក​ដម​សំឡេង​ដ៏​ល្អ​ក្រអួន​ក្រអៅ​បែប​នេះ​ហើយ លោក​តាមាន​រហស្សនាម​ថា​ជា​ អធិរាជ​សំឡេង​មាស​ ដែល​ត្រូវ​បាន​បំពាក់​មេដៃ​មាស​កិត្តិយស​ពី​ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះ​បាទ​នរោត្តម​ សី​ហនុ។

កេរ្តិ៍​ឈ្មោះ​ដ៏​ល្បីល្បាញ​របស់​លោក​តា ស៊ិន ស៊ី​សាមុត រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នៅ​តែ​ដក់​​ជាប់​ក្នុង​ការ​ចងចាំ និង​គោរព​ពី​សំណាក់​សិល្បករ-សិល្ប​ការិនី​ និង​មនុស្ស​ស្ទើរ​តែ​គ្រប់​ស្រទាប់​វណ្ណៈ​។

៥.​ លោក នូ ហាច

លោក​ នូ ហាច​ កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩១៦ ស្ថិត​នៅ​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ លោកគឺ​ជា​អ្នក​និពន្ធ​មួយ​រូប​ដែល​កេរ្តិ៍​ឈ្មោះ ​តាម​រយៈ​ស្នាដៃ​តែង​និពន្ធ​ជា​ច្រើន​ជា​ពិសេស​រឿង​ផ្កា​ស្រពោន​ដែល​ជា​ស្នាដៃ​ដំបូង​របស់​លោក ហើយ​ត្រូវ​បាន​ក្រសួង​អប់រំ​ជាតិ ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​មធ្យម​សិក្សា​តាំង​ពី​ឆ្នាំ​១៩៥៨។​

ក្រៅ​ពី​នេះលោក​ក៏​នៅ​មាន​ស្នាដៃ​តែង​និពន្ធ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដូច​ជា រឿង​នារី​ជា​ទី​ស្រលាញ់, លាវ័ណ្យ និង​រវន្ត និង​មាលា​ដួង​ចិត្ត​ជា​ដើម៕

The post បុគ្គលជំនាន់ដើម ៥ រូប បន្សល់ស្នាដៃ​​លេចធ្លោ​​បន្ត​ដល់​​​កូនខ្មែរ​ជំនាន់ក្រោយ​ appeared first on Kampuchea Thmey Daily.

“សំណែន” ឈរលើតារាងមានអ្នកចុចអានច្រើនបំផុតទាំង ១០ នៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី
ប្រលោមលោកខ្នាតខ្លីក្រោមចំណងជើង “សំណែន” របស់កម្មវិធី MST Writer បានឈរលើតារាង Top 10 នៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី ដែលនេះជាមោទកភាពមួយ ខណៈម្ចាស់ស្នាដៃជាកវីវ័យក្មេង​ ទើបប្រឡូកក្នុងវិស័យតែងនិពន្ធថ្មីសន្លាង។

កាលពីចុងខែសីហា ឆ្នាំ២០២១ កន្លងទៅ អ្នកនិពន្ធ ម៉ីសន សុធារីបានបង្កើតកម្មវិធីមួយឈ្មោះថា MST Writer រដូវកាលទី១ ក្រោមប្រធានបទ អ្នកនិពន្ធក្រៅសាលា សម្រាប់យុវវ័យដែលមានបំណងក្លាយជាអ្នកនិពន្ធ។

ក្រោយប្រកាសកម្មវិធីនេះ មានប្រិយមិត្តដាក់ពាក្យ និងផ្ញើសា្នដៃឱ្យចេញផ្សាយលើវេបសាយ meysansotheary.com ជាច្រើនរឿង។ ក្នុងនោះដែរប្រលោមលោកខ្នាតខ្លីរឿង “សំណែន” ដែលជាស្នាដៃនិពន្ធរបស់ សៀក ម៉ាវិន បានដណ្ដើមការចាប់អារម្មណ៍ និងមានអ្នកចូលអានយ៉ាងច្រើន រហូតអាចប្រជែងជាមួយប្រលោមលោកធំៗរបស់អ្នកនិពន្ធ ម៉ីសន សុធារី ទៀតផង។

ស្របពេលជាមួយគ្នានេះ អ្នកនិពន្ធ ម៉ីសន សុធារី បានសម្ដែងនូវការត្រេកអរ ក៏ដូចជាពោលសរសើរដល់កវីជំនាន់ថ្មី ព្រមទាំងលើកទឹកចិត្តឱ្យគ្រប់គ្នាជួយគាំទ្រដល់អ្នកនិពន្ធជំនាន់ក្រោយនេះផងដែរ។

ម្ចាស់ស្នាដៃ បេះដូងមេគង្គ រូបនេះ មានប្រសាសន៍ថា “ការបូកដំបូង គឺគ្នាយើងម្នាក់បានឡើង Top១០ ទៅហើយ។ រឿង សំណែន មានអ្នកអានជាង៥០០នាក់ នេះជាការចាប់ផ្តើមដ៏ល្អមួយ ។ សូមទាំងអស់គ្នា បង្កើនទំនុកចិត្ត ជួយចែកចាយព័ត៌មាន និងធ្វើអ្វីៗក្នុងទំហំដែលអាចទៅរួចដើម្បីគាំទ្រគ្នាទៅវិញទៅមក។”

បន្ថែមពីលើនេះ អ្នកនិពន្ធជើងចាស់រូបនេះ ក៏អំពាវនាវឱ្យមានស្នាដៃ មានគំនិតរឿងល្អ ហើយចង់បង្ហាញ អាចផ្ញើរឿងរបស់ខ្លួនទៅកាន់សហការីរបស់អ្នកស្រី ដើម្បីអាចឱកាសក្លាយជាម្ចាស់រង្វាន់គួរឱ្យភ្ញាក់ផ្អើល៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក

ចុចអាន៖ អ្នកស្រី ម៉ីសន សុធារី បង្ហើប ៥ ចំណុចសម្គាល់ថា បុគ្គលនោះអាចក្លាយជាអ្នកនិពន្ធអាជីពបាន

The post “សំណែន” ឈរលើតារាងមានអ្នកចុចអានច្រើនបំផុតទាំង ១០ នៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី appeared first on Kampuchea Thmey Daily.

សៀវភៅ៤ក្បាលរៀបរាប់អំពីពុកនិងម៉ែ អានហើយភ្ញាក់ខ្លួន
សៀវភៅគ្រប់ក្បាលសុទ្ធតែផ្ញើសារពុទ្ធិតិចឬច្រើន មិនដែលអត់នោះទេ។ សៀវភៅខ្លះជាការជំរុញទឹកចិត្ត ខ្លះជាការដាស់តឿន និងខ្លះទៀតផ្ដល់ចំណេះដឹងផ្សេងៗជុំវិញសង្គមនិងការរស់នៅប្រចាំថ្ងៃ។

ដោយឡែក សៀវភៅ ៤ ក្បាលខាងក្រោមនេះវិញ ជាសៀរភៅដែលបរិយាយអំពីលោកឪពុក និងអ្នកម្ដាយ ដែលពួកគាត់តែងតែព្យាយាមលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់កូនៗឱ្យរស់នៅបានសុខសប្បាយ។

​កូនរបស់ម៉ែ

សៀវភៅ “​កូនរបស់ម៉ែ”​ ជាប្រភេទសៀវភៅកំណត់ហេតុរៀបរាប់ខ្សែជីវិតពិតរបស់អ្នកនិពន្ធ និងមានប្រលោមលោកខ្លីមួយចំនួនទៀតអមជាមួយគ្នា។  កូនសៀវភៅពណ៌សនេះជាស្នាដៃអ្នកនិពន្ធ គឹម សុធាថងឌី ដែលមានឈ្មោះក្រៅហៅ អេមី។

“កូនរបស់ម៉ែ” ចង់ផ្ញើសារប្រាប់អ្នកអានគ្រប់រូបឲ្យយល់ពី ព្រហ្មវិហារធម៌ទាំង៤ របស់ម្តាយម្នាក់ដែលជាស្រី្តមេម៉ាយ ក៏ដូចជាជាស្រី្តធ្លាប់រងគ្រោះដោយអំពើហិង្សាមកពីជនបទដាច់ស្រយាល ព្រមទាំងបង្ហាញនូវការខំប្រឹងតស៊ូ និងការលះបង់ដ៏ធំធេងក្នុងភាពជាម្តាយ ដើម្បីផ្តល់ឲ្យជីវិតកូនបានរុងរឿងខ្ពង់ខ្ពស់។ ហេតុនេះកូនៗត្រូវចេះទទួលយកព្រហ្មវិហារធម៌ដែលម្តាយបានផ្តល់ឲ្យ ដោយសម្តែងនូវការដឹងគុណ ការភ្ញាក់រលឹក ដើម្បីតបស្នងតម្លៃដ៏សក្តិសមនឹងការលះបង់របស់អ្នកមានគុណដែលមានចំពោះកូនម្នាក់ៗ។

ដើម្បីកូន

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនលើភាពយន្តខា្នតធំរឿង “ដើម្បីកូន” ដែលស្នាដៃនិពន្ធរបស់លោក ហ៊ុយ យ៉ាងឡេង រឿងនេះបានបោះផ្សាយជាសៀវភៅបែបអត្ថបទភាពយន្តដំបូងគេក្នុងប្រទេសកម្ពុជា។

សៀវភៅរឿង “ដើម្បីកូន” ក្រៅពីតម្លៃអប់រំដែលនិយាយពីឪពុកធាក់ស៊ីក្លូពិការជើងម្នាក់ ខិតខំលះបង់គ្រប់បែបយ៉ាងសូម្បីជីវិតមិនស្តាយព្រោះតែកូនជាទីស្រឡាញ់ ដែលតំណាងឱ្យទឹកចិត្តស្រឡាញ់របស់ឪពុករាប់លាននាក់ រឿងនេះក៏បានឆ្លុះបញ្ចាំងពីគុណបំណាច់របស់មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ផងដែរ។ ជាពិសេសនោះ ថវិកា ១០ % ដែលបានមកពីការលក់សៀវភៅនេះ ត្រូវបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

និទានម៉ែ

“​និទាន​ម៉ែ​” ​ជា​ប្រភេទ​សៀវភៅ​បែប​ទស្សន​វិជ្ជា​អប់រំ​ ​ព្រម​ទាំង​ជំរុញ​ លើក​ទឹក​ចិត្ត​ដល់​យុវជន​ទាំង​អស់ឱ្យ​យល់​ដឹង​ពី​ដំណើរ​ជីវិត​របស់​អ្នក​ម្តាយ​។ ក្នុងនោះ​ “​និទាន​ម៉ែ​” ​បាន​បញ្ជ្រាប​អត្ថន័យ​ពិសេស​ឱ្យអ្នក​អាន​អាច​ស្វែងយល់​និង​បាន​រៀន​បន្ថែម​ពី​បទ​ពិសោធន៍​ជីវិត​របស់​ម៉ែ​ដែល​​បាន​ឆ្លងកាត់​កន្លងមក​ ថាពួកលំបាកប៉ុនណា។ សៀវភៅនេះជាស្នាដៃ​​អ្នក​និពន្ធ​វ័យ​ក្មេង​​ ​តុន​ ​ច័ន្ទ​រិទ្ធិ​ ​​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី ដើមខែ​មករា ​ឆ្នាំ​២០២០​។

ពេលម៉ែចាស់ទៅ

“ពេលម៉ែចាស់ទៅ​” ជាស្នាដៃរបស់អ្នកនិពន្ធជើងចាស់អ្នកស្រី ពាន់ភួង បុប្ផា និងអ្នកនិពន្ធវ័យក្មេង លោក ជា តុងហៃ។

រឿងនេះរៀបរាប់ ជីវិតវ័យចំណាស់របស់អ្នកម៉ែ ដែលតែងមានអារម្មណ៍ប្រែប្រួលមិនទៀងទាត់ ភ្នែកមើលមិនសូវឃើញច្បាស់ ត្រចៀក​ក៏ស្តាប់មិនសូវឮ អណ្តាតវិញក៏រឹតតែលែងសុវដឹងរសជាតិដែរ។ ដោយសារតែបែបនេះទើបកូនៗមួយចំនួនកើតការធុញទ្រាន់ជាមួយម៉ែខ្លួនឯង។

សៀវភៅមួយក្បាលនេះបង្ហាញយ៉ាងច្បាស់ពីជីវិតជាម្តាយ និងពេលដែលចាស់ទៅយើងបែបណា។ ក្តីស្រលាញ់ដ៏ធំមហិមា ប៉ុន្តែកូនៗបែជាមើលរំលងដោយសារហេតុផលរៀងខ្លួន ព្រោះម៉ែចូលចិត្តរអ៊ូច្រើន ធ្វើឲ្យកូនក្នក់ចិត្ត អារម្មណ៍មួរម៉ៅម្តងៗដោយសារតែម៉ែរឹងរូស។  ទោះម៉ែមាត់ធំមាត់តូចដាក់កូនយ៉ាងណា តែម៉ែនៅតែជាម៉ែរបស់កូន កុំចាកចោលម៉ែទោះម៉ែដេញ កុំបន្ទោសម៉ែពេលម៉ែភ្លេចយើង ព្រោះជរាភាព។

សម្រាប់អ្នកមិនទាន់អាន ឬចង់ជូនជាអំណោយទៅកាន់មនុស្សជាទីស្រឡាញ់ អាចរកទិញបានណា៎!

អត្ថបទ៖ សន្យា

ចុចអាន៖ ចំណុចពិសេស ៣ នៃរឿង “មកតាមសន្យា” ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ

ចុចអាន៖ កុំរំលង! សំណុំក្ដីថ្មី ក្នុងស្នាដៃទី៦របស់សំណេររឿង “អាពាហ៍ពិពាហ៍​ក្រាលឈាម”

The post សៀវភៅ៤ក្បាលរៀបរាប់អំពីពុកនិងម៉ែ អានហើយភ្ញាក់ខ្លួន appeared first on Kampuchea Thmey Daily.

បាត់អផ្សុកហើយ! រឿងស៊ើបអង្កេត៤ខ្សែពី “សុភាប្រុស” អានហ្វ្រីលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី
កម្រងរឿងក្ដីព្រហ្មទណ្ឌ យ៉ាងចាក់ស្រ្តេសពី សុភាប្រុស ចំនួន៤រឿង ពេលនេះប្រិយមិត្កអាចអានបានដោយសេរីនៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី ក្រោយគេហទំព័រ Meysansoteary.com សម្ពោធជាផ្លូវការ។

សម្រាប់ហ្វេនៗដែលនិយមប្រលោមលោកស៊ើបអង្កេត ប្រាកដជាមិនទាន់ភ្លេចទេនូវសំណុំរឿងក្ដីរបស់ សុភាប្រុស ទាំង ៤ ខ្សែ ដែលធ្លាប់អានដាច់បាយដាច់ទឹក ដាច់ទាំងយប់ទៀតនោះ ឥឡូវនេះប្រិយមិត្តអាចចូលអានម្ដងទៀតលើគេហទំព័រអ្នកនិពន្ធដោយមិនគិតថ្លៃឡើយ។ ចំណែកប្រិយមិត្តមិនទាន់អានប្រលោមលោកទាំងនេះ ក៏អាចចូលអានបានដោយហ្វ្រីៗដូចគ្នា។

សំណុំរឿងយ៉ាងអាថ៌កំបាំង បំបែកក្ក្ដីយ៉ាងស្មុគស្មាញ ធំៗចំនួន៤រឿងនោះរួមមានរឿង “ស្ទូឌីយោលេខ7” រឿង “ម៉ោង១២រំលងអាធ្រាត្រនៅសង្កាត់លេខ១” រឿង “សំណុំឯកសារZ22” និងរឿង “គម្រោងការណ៍សម្ងាត់២០៣៥” ។

ក្រៅពីប្រលោមលោកទាំង៤នេះ ក៏មានប្រលោមលោកមនោសញ្ចេតនាជាច្រើនរឿង ក៏ដូចជាសៀវភៅល្អៗផ្សេងទៀតដែលអាចអានគ្មានដែកកំណត់ផងដែរ។

ចាំអីទៀត! ចូលទៅអានហ្វ្រីៗ កុំឱ្យអផ្សុកកំលុងនៅផ្ទះ!

អត្ថបទ៖ សន្យា

ចុចអាន៖ មិន​ធម្មតា! ប្រលោមលោក “បេះដូង​មេគង្គ” ទាក់ចិត្ត​ដល់​តួឯក​ប្រុស ស្រទន់​មន្ត​ស្នេហ៍ ស្លុង​អារម្មណ៍​តាម​សាច់រឿង

ចុចអាន៖ ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

The post បាត់អផ្សុកហើយ! រឿងស៊ើបអង្កេត៤ខ្សែពី “សុភាប្រុស” អានហ្វ្រីលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី appeared first on Kampuchea Thmey Daily.

ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!
ក្រោយ​ដាក់​សម្ពោធ​​​ឲ្យ​ប្រើប្រាស់នូវ​វេបសាយ​ប្រលោមលោកបែប​ឌីជីថលរបស់អ្នកនិពន្ធ ម៉ីសន សុធារី នាដើមខែមេសានេះ ឥឡូវប្រិយមិត្តអាចអានរឿងមួយចំណងដោយហ្វ្រីៗហើយ!

ប្រលោមលោកមនោសញ្ចេតនា ស្នេហាកក់ក្ដៅ រវាងកូនប្រុសទោលនៃត្រកូលអ្នកនយោបាយនិងគ្រូបង្វឹកបង្ហាញម៉ូដរឿង​ “កិច្ចសន្យាស្នេហាយើង” ដែលធ្លាប់ចេញផ្សាយកាលពីឆ្នាំ ២០១៣ ពេលនេះហ្វេនៗអាចចូលអានមួយរឿងពេញដោយសេរីពីវេបសាយអ្នកនិពន្ធផ្ទាល់ម្ដង។

ក្រៅពីប្រលោមលោកមនោសញ្ចេតនាល្បីៗរបស់អ្នកនិពន្ធ ម៉ីសន សុធារី ប្រិយមិត្តយើងក៏អាចអានប្រលោមលោកស៊ើបអង្កេតពី សុភាប្រុស ប្រលោកលោកអបិយជំនឿ មន្តអាគម របស់ ពេជ្របណ្ឌិត និងសៀវភៅល្បីៗផ្សេងៗ រួមទាំងប្រលោមលោកចេញថ្មីជាច្រើនទៀតផងដែរ ជឿថាមិនធ្វើឱ្យខកបំណងសម្រាប់អ្នកស្នេហាការអានទាំងឡាយឡើយ។

ចង់អានហ្វ្រីទេ?​ ចូលវេបសាយអ្នកនិពន្ធបានណា៎! ឬអាចតាមផេក Meysan Sotheary Digital ក៏បាន!

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នក​គាំទ្រ​ប្រលោមលោក រំភើប​ចិត្ត​ចំពោះ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វេបសាយ​នៃ​អ្នក​និពន្ធ​ផ្ទាល់

ចុចអាន៖ អ្នកនិពន្ធ ៣ រូប ហ្វេនៗ​ស្ងើចសរសើរ​សរសេរ​រឿង​បែប​រន្ធត់​បាន​ល្អ​ខ្លាំង

The post ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ! appeared first on Kampuchea Thmey Daily.

អ្នក​គាំទ្រ​ប្រលោមលោក រំភើប​ចិត្ត​ចំពោះ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វេបសាយ​នៃ​អ្នក​និពន្ធ​ផ្ទាល់
កំណើន​អ្នក​អាន​សៀវភៅ បាន​ធ្វើ​ឲ្យ​វិស័យ​តែង​និពន្ធ​កាន់​តែ​រីក​ដុះដាល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្រប​ពេល​នេះ​ដែរ​ អ្នក​និពន្ធ​ ម៉ីសន សុធារី​ បាន​ដាក់​សម្ពោធ​​​ឲ្យ​ប្រើប្រាស់​វេបសាយ​បែប​ឌីជីថល​របស់​អ្នក​និពន្ធ​ផ្ទាល់​តែ​ម្ដង។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​វេបសាយ​បែប​ឌីជីថល ​​ជា​ការ​​ជួយ​សម្រួល​ដល់​មិត្ត​អ្នក​អាន ​ក៏​ដូចជា​ហ្វេន​ដែល​កំពុង​សម្រាក​ធ្វើការ​ពី​ផ្ទះ​ឬ​មិន​អាច​ចេញ​ទៅ​ណា​បាន​ក្នុង​អំឡុង​ពេល​នេះ។

កញ្ញា​​ នាង មុនីច័ន្ទ ជា​សិស្ស​ថ្នាក់​ទី​១២ និង​ជា​សមាជិក MST ហ្វេន​ក្លឹប ​បាន​ប្រាប់​កម្ពុជា​ថ្មី​​ ក្នុង​បទសម្ភាសន៍​ថា ​ប្អូន​​មាន​អារម្មណ៍​​សប្បាយចិត្ត ព្រោះ​ថា​នៅ​ក្នុង​សម័យ​កូវីដ​នេះ នរណា​ក៏​ខ្លាច​រអា​ការ​ឆ្លង​ជំងឺ​ ហើយ​នៅ​ពេល​ដែល​អ្នក​និពន្ធ​​សម្ពោធ​វេបសាយ​ផ្ទាល់ ​​គឺ​ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​អាន​ក្នុង​ការ​ចូល​ទៅ​អាន​រឿង​ថ្មីៗ​របស់​អ្នក​និពន្ធ​​បាន​គ្រប់​ពេល​វេលា​និង​ទី​កន្លែង។

កញ្ញា​ក៏​បាន​បន្ថែម​ជា​ការ​សំណូមពរ​ទៅ​កាន់​អ្នក​និពន្ធ​ថា ​សូម​ឲ្យ​អ្នក​និពន្ធ​ចេញ​រឿង​ស្នេហា​បែប​សិស្ស​វិទ្យាល័យ​ម្ដង​ ព្រោះ​នាង​ចូលចិត្ត​អាន​រឿង​ប្រភេទ​នេះ​ជា​ពិសេស។

កញ្ញា​ នាង មុនីច័ន្ទ

​កញ្ញា ​អ៊ិន បូបូ

ដោយឡែក​ កញ្ញា ​អ៊ិន បូបូ ជា​ជា​សមាជិក​ទសប៉ាកកា​មួយ​រូបក៏​បាន​ផ្ដល់​ចំណាប់អារម្មណ៏​រំភើបរីករាយដែរ​ថា ​កញ្ញា​មាន​អារម្មណ៍​ថា​ថ្មី ប្លែក ហើយ​ងាយស្រួល​ក្នុង​ការ​អាន គ្រប់​ចំណងជើង​របស់​អ្នក​និពន្ធ​មាន​បង្ហាញ​នៅ​លើ​វេបសាយ​ទាំងអស់ ចឹង​អ្នក​អាន​អាច​ជ្រើសរើស​ចំណងជើង​ដែល​ចង់​អាន​បាន​តាម​ចិត្ត​ និង​កាត់បន្ថយ​ចំណាយ​បាន​ខ្លះ​ បើ​ធៀប​ទៅ​នឹង​ការ​ទិញ​សៀវភៅ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា​ អាន​លើ​ឌីជីថល​ក៏​​មាន​ផល​រំខាន​តិច​តួច​ដល់​អ្នក​ដែល​មិន​ទម្លាប់ បើ​អ្នក​ខ្លះ​គាត់​ស្រឡាញ់​ការ​អាន​លើ​សៀវភៅ​ជាង។ តែ​យ៉ាង​ណា​ការ​បង្កើត​វេបសាយ​អាន​ ​ ជា​ការ​ឈាន​មួយ​ជំហាន​ទៀត​ សមស្រប​នឹង​កាលៈទេសៈ​បច្ចុប្បន្ន ជួយ​សម្រាល​អារម្មណ៍​ស្មុគស្មាញ​ក្នុង​រយៈ​ពេល​តឹងតែង​នេះ​បាន។

សូម​បញ្ជាក់​ដែរ​ថា ​អ្នក​និពន្ធ​ ម៉ីសន សុធារី​ ក៏​បាន​បញ្ចេញ​នូវ​ចំណងជើង​រឿង​ប្រលោម​ទាំង​ស្នេហា​និង​អបិយ​ជំនឿ​​​ខ្លះៗនៅ​លើ​វេបសាយបែប​ឌីជីថល​ថ្មី​ដែល​ទើប​តែ​សម្ពោធ​​ដូចជា ៖ បេះដូង​មេគង្គ , ស្រលាញ់​បង​ជ្រៅ​ជាង​សមុទ្រ , ថ្ងៃ​ណា​មួយ ​និង​ រូប​ខ្មៅ​ស្រអាប់៕

អត្ថបទ​​៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនៈនានាអំពីកម្រងនិទាន “សង្វៀនផ្លូវងងឹត” ដែលឆ្លុះបញ្ចាំងប្រពៃណី និងអបិយជំនឿដូនតាខ្មែរ

ចុចអាន៖វិស័យ​តែងនិពន្ធ​ប៉ុន្មាន​ឆ្នាំចុងក្រោយ ស្ថិត​លើ​ផ្លូវវិជ្ជមាន​

The post អ្នក​គាំទ្រ​ប្រលោមលោក  រំភើប​ចិត្ត​ចំពោះ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វេបសាយ​នៃ​អ្នក​និពន្ធ​ផ្ទាល់ appeared first on Kampuchea Thmey Daily.

ទស្សនៈនានាអំពីកម្រងនិទាន “សង្វៀនផ្លូវងងឹត” ដែលឆ្លុះបញ្ចាំងប្រពៃណី និងអបិយជំនឿដូនតាខ្មែរ
(ផ្សាយឡើងវិញ) ភាគនិទានបែបមន្តអាគម “សង្វៀនផ្លូវងងឹត” ត្រូវបានយុវជន៣រូបបញ្ចេញទស្សនៈវិជ្ជមានចំពោះដំណើរដើមទងនៃរឿង ព្រមទាំងតម្លៃនៃពុទ្ធិ ថាជាប្រលោមលោកដែលឆ្លុះបញ្ចាំងពីប្រពៃណីនិងអបិយជំនឿដូនតាខ្មែរ ដែលអាចរៀនសូត្របានសន្ធឹកក្នុងនាមពួកគេជាកូនចៅជំនាន់ក្រោយ។

លោក ជា តុងហៃ អ្នកនិពន្ធមកពីក្រុមទសប៉ាកកា បានលើកឡើងថា ខ្លួនជាអ្នកគាំទ្រស្នាដៃរបស់ ពេជ្រ បណ្ឌិត ជាយូរមកហើយ តាំងតែពីលោកមិនទាន់ក្លាយជាអ្នកនិពន្ធមកម្លេះ។ លោកថា ពេជ្រ បណ្ឌិត មានស្នាដៃបែបមន្តអាគមប្រមាណ ១០ រឿងនៅលើវេបសាយអនឡាញប្រលោមលោក Sabbay ហើយលោកជាអ្នកគាំទ្រម្នាក់ដែលអានស្នាដៃទាំងនោះដោយមិនចន្លោះណាមួយឡើយ ។ ស្នាដៃរឿងនីមួយៗសុទ្ធតែមានលក្ខណៈពិសេស ដោយមិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ តែវាបានផ្ដល់នូវចំណេះដឹងពីវប្បធម៌ក្នុងជំនឿខ្មែរ ដែលសូម្បីតែរូបលោកជាកូនខ្មែរម្នាក់ក៏មិនធ្លាប់បានស្គាល់ ឬបានដឹងផង។

ចំណែកឯ កញ្ញា  សំ ច័ន្ទមុន្នីកា ប្រាប់មកកម្ពុជាថ្មីថា នៅពេលកញ្ញាបានអានប្រលោមលោករបស់ ពេជ្រ បណ្ឌិត កញ្ញារកឃើញថា ស្នាដៃរបស់អ្នកនិពន្ធរូបនេះមានភាពខុសប្លែកពីស្នាដៃមន្តអាគមផ្សេងៗ។ កញ្ញាថា លក្ខណៈខុសប្លែកនោះរួមមាន ១.និយាយពីអបិយជំនឿគួបផ្សំនឹងហេតុផលដោយបញ្ជាក់ពីប្រភពច្បាស់លាស់ ២. អភិរក្សប្រពៃណីអត្តសញ្ញាណជាតិ ៣.ឆ្លុះបញ្ចាំងពីកម្មពៀររបស់អ្នកប្រព្រឹត្តមន្តអាគមខ្មៅងងឹតដែលបំពានអ្នកដទៃ នឹងទទួលកម្មតបស្នងមិនចាំបាច់ជាតិក្រោយឡើយ។

ងាកមកយុវជនម្នាក់ទៀតនោះគឺ លោក លី គឹមសួរ ដែលជាអ្នកនិពន្ធជំនាន់ថ្មីមួយរូបមកពីក្រុមទសប៉ាកកាផងនោះ បានឲ្យដឹងថា លោកអានកម្រងរឿងបែបមន្តអាគមរបស់អ្នកនិពន្ធរូបនេះ ធ្វើឲ្យលោកស្លុងអារម្មណ៍ ព្រឺព្រួច ដូចស្ថិតក្នុងហេតុការណ៍ជាមួយតួអង្គពិតៗ។

ដោយឡែក អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែលជាម្ចាស់ស្នាដៃប្រលោមលោកមន្តអាគមជាច្រើនរឿង មានប្រសាសន៍ថា ចំពោះអ្នកស្រីនៅពេលសរសេររឿងមន្តអាគម អ្នកស្រីគិតទៅលើចំណុចមួយចំនួនគឺ ជាដំបូងត្រូវផ្សារភ្ជាប់សាច់រឿងទៅនឹងស្ថានភាពរស់នៅរបស់ប្រជាជន ដោយមិនបំភ្លៃការពិតពេកខុសពីអ្វីដែលអ្នកអានធ្លាប់ជួបឡើយ។ ក្នុងនាមជាអ្នកនិពន្ធ អ្នកស្រីថា យើងអាចបំភ្លៃ ប៉ុន្តែមិនមែនបំភ្លៃបែបមិនទំនង ធ្វើឲ្យអ្នកអានយល់ថា សាច់រឿងកុហកៗនោះទេ។ ការសរសេររឿងបែបមនោសញ្ចេតនាគេផ្ដោតលើតួអង្គជាជាងទិដ្ឋភាព តែសម្រាប់រឿងបែបភ័យរន្ធត់ឬមន្តអាគម គេផ្តោតលើទិដ្ឋភាពជាជាងតួអង្គវិញ។ អ្នកនិពន្ធបន្ថែមថា រឿងបែបមន្តអាគមអូមអាមមិនមែនជារឿងដែលអ្នកស្រីចង់ឲ្យអ្នកអានព្រឺខ្លាចទេ ត ចង់ឲ្យអ្នកបានទទួលនូវពុទ្ធិដែលពាក់ព័ន្ធនឹងជំនឿដូនតាយើង។

ម្ចាស់ស្នាដៃ “សង្វៀនផ្លូវងងឹត”  រូបនេះបាននសង្កត់ធ្ងន់ជាចុងក្រោយថា ប្រលោមលោកអបិយជំនឿ អ្នកស្រីតែងតែបញ្ចប់រឿងដោយឲ្យមនុស្សល្អនិងអំពើល្អ ឈ្នះលើសេចក្ដីអាក្រក់និងអមនុស្សជានិច្ច។ ការបញ្ចប់រឿងបែបនេះ វាមិនមែនជារសនិយមដែលអ្នកស្រីចូលចិត្តទេ ប៉ុន្តែអ្នកស្រីចង់ឆ្លុះបញ្ចាំងថា គ្រប់បញ្ហាកើតឡើងចំពោះយើងម្នាក់ៗតែងតែមានផ្លូវដោះស្រាយដរាបណាយើងមិនបោះបង់។

ភាគនិទានមន្តអាគម “សង្វៀនផ្លូវងងឹត” មាន ៤ រឿងខ្លី និយាយពី​ ជំងឺជួរសម្បួរក្នុងគ្រួសារខ្មែរ អាថ៌កំបាំងក្នុងផ្ទះគ្រូទាយម្នាក់ ការចាក់សាក់របស់តារាដែលមានឈ្មោះល្បី និងក្រុមចម្រៀងមួយក្រុមដែលខុសមាត់កជាមួយជនជាតិភាគតិចនៅភាគឦសាន។ ប្រលោមលោកនេះ ជាស្នាដៃរបស់អ្នកនិពន្ធ ពេជ្រ បណ្ឌិត ដែលបានចេញផ្សាយកាលពីដើមខែមករា ឆ្នាំ ២០២០៕

អត្ថបទ៖ សន្យា

ចុចអាន៖ ខ្លះៗជុំវិញពាក្យជួរសម្បួរដែលជាជំងឺផ្លូវងងឹតក្នុងជំនឿខ្មែរ

ចុចអាន៖ គួរឲ្យសរសើរ! អ្នកនិពន្ធ រតនា យកថវិកាពីការលក់សៀវភៅគាំទ្រសកម្មភាពសប្បុរសធម៌

The post ទស្សនៈនានាអំពីកម្រងនិទាន “សង្វៀនផ្លូវងងឹត” ដែលឆ្លុះបញ្ចាំងប្រពៃណី និងអបិយជំនឿដូនតាខ្មែរ appeared first on Kampuchea Thmey Daily.

“បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្ធ
ផ្ដើមចេញពីបទពិសោធន៍ធ្លាប់ជួបបញ្ហា ហើយត្រូវការការលើកទឹកចិត្ត សៀវភៅ “បែបណាទើបល្អ?” បានចេញផ្សាយជាស្នាដៃលើកទឹកចិត្តទី៣​ របស់អ្នកនិពន្ធ កែវ សេងរដ្ឋា​ កាលពីពេលថ្មីៗនេះ។

និយាយដល់ការសរសេរសៀវភៅលើកទឹកចិត្តមកហូរហែ អ្នកនិពន្ធ កែវ សេងរដ្ឋា ប្រាប់ថា មិនមែនលោកសរសេរតែសៀវភៅលើកទឹកចិត្តនោះទេ គ្រាន់តែលោកមានឱកាសចេញសៀវភៅលើកទឹកចិត្តមុនប៉ុណ្ណោះ។ លោកថា នាថ្ងៃមុខខ្លួនមានគម្រោងចេញសៀវភៅប្រលោមលោកដែរ។

ទន្ទឹមនឹងនេះ មូលហេតុដែលម្ចាស់ស្នាដៃ “បែបណាទើបល្អ?” សរសេរសៀវភៅលើកទឹកចិត្តកន្លងមក ដោយសារលោកខ្លួនឯងធ្លាប់ជួបបញ្ហា ហើយត្រូវការការលើកទឹកចិត្ត។

“ពេលនោះ ខ្ញុំបានទទួលការលើកទឹកចិត្តតាមរយៈសំណេររបស់អ្នកនិពន្ធខ្មែរ និងបរទេសជាច្រើន។ ក្រោយមក ដោយហេតុខ្ញុំរកឃើញថា ខ្លួនឯងស្រឡាញ់ការតែងនិពន្ធផងនោះ ខ្ញុំក៏ចាប់ផ្ដើមសរសេរអត្ថបទលើកទឹកចិត្ត ហើយក៏បានបោះពុម្ពជាសៀវភៅបន្តបន្ទាប់។”

អ្នកនិពន្ធវ័យ ២៩ ឆ្នាំរូបនេះ បានឲ្យដឹងថា សៀវភៅ “បែបណាទើបល្អ?” មានលក្ខណៈប្លែកពីសៀវភៅ “សំឡេងខ្សឹប” និង “ហឫទ័យ” បន្តិចត្រង់ថា “បែបណាទើបល្អ?” បង្ហាញពីគំនិត ក៏ដូចជាការណែនាំអ្នកអានឱ្យដឹងថា បើពួកគេជួបបញ្ហាមួយ តើត្រូវដោះស្រាយបែបណាទើបល្អ ជាជាងគ្រាន់តែលើកទឹកចិត្តប្រិយមិត្តឱ្យរឹងមាំតែម្យ៉ាង។

ដោយឡែក ស្នាដៃថ្មីចុងក្រោយនេះ អ្នកនិពន្ធប្រើពេលជាងមួយឆ្នាំក្នុងការសរសេរ ពោលគឺលោកចាប់ផ្ដើមសរសេរតាំងពីមិនទាន់បានបោះពុម្ពផ្សាយសៀវភៅ “ហឫទ័យ” មកម្ល៉េះ។ លោកមានប្រសាសន៍ថា មានការពិបាកខ្លះៗដែរក្នុងការសរសេរ “បែបណាទើបល្អ?” ព្រោះគ្រប់យ៉ាងក្នុងសៀវភៅ លោកផ្ដោតលើដំណោះស្រាយនៃបញ្ហាតាមរបៀបលើកទឹកចិត្តទៅជាមួយគ្នា។

“បែបណាទើបល្អ?” មានកម្រាស់ ២៤៥ ទំព័រ តម្លៃ ២៨០០០រៀល។ ប្រិយមិត្តអាចរកទិញបាននៅតាមបណ្ណាគារ និងហាងលក់សៀវភៅអនឡាញជាច្រើនទូទាំងប្រទេស។ ប្រសិនបើចង់ទិញដុំយកទៅលក់បន្ត អាចទាក់ទងទៅកាន់ផេក មេសា-April ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ហេតុផលសំខាន់ពីរនេះហើយ ទើបរឿង “ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ” បោះពុម្ពម្ដងទៀត

ចុចអាន៖ ខ្សែជីវិតនារីវ័យក្មេងម្នាក់កើតចេញពីគ្រួសារក្រីក្រនៅជាយដែន ត្រូវបានលាតត្រដាងក្នុងកូនសៀវភៅថ្មី

The post “បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្ធ appeared first on Kampuchea Thmey Daily.