អ្នកនិពន្ធ ៣ រូប ហ្វេនៗ​ស្ងើចសរសើរ​សរសេរ​រឿង​បែប​រន្ធត់​បាន​ល្អ​ខ្លាំង – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

អ្នកនិពន្ធ ៣ រូប ហ្វេនៗ​ស្ងើចសរសើរ​សរសេរ​រឿង​បែប​រន្ធត់​បាន​ល្អ​ខ្លាំង

Published

on

អ្នក​និពន្ធប្រលោមលោកគ្រប់រូប​មាន​រសនិយម​សរសេរ​សាច់រឿង​តាម​បែប​ផ្សេង​គ្នា​​ ទៅ​តាម​ទេពកោសល្យ​និង​ចំណូលចិត្ត​រៀងខ្លួន។ អ្នក​និពន្ធ​ខ្លះ​អាច​តាក់តែង​បាន​សាច់រឿងច្រើន​ប្រភេទ រី​ឯ​ខ្លះ​ទៀត​ផ្ដោត​លើ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ។

ជាទូទៅ​ប្រលោមលោកមានបែបមនោសញ្ចេតនា ភ័យរន្ធត់​ អភិនីហារ ស៊ើបអង្កេត​ និង​កំប្លែង​ដើម។ ក្នុងនោះ​យើង​មិន​អាច​ប្រៀប​ស្នាដៃ​អ្នក​និពន្ធ​ម្នាក់​ទៅម្នាក់ទៀត ថាមួយ​ណាល្អជាងមួយ​ណា​ឡើយ ព្រោះ​ពួកគាត់​មាន​រសនិយម​មិន​ដូចគ្នា រីឯអ្នក​ក៏​មានការ​ស្រឡាញ់​ចូលចិត្ត​ខុសគ្នា​ដែរ។

យ៉ាងណាមិញ អ្នកនិពន្ធ​ ៣ រូបនេះ ឆក់​បានការគាំទ្រលើសលុបពីសំណាក់ប្រិយមិត្តស្រឡាញ់​ប្រលោមលោក ដោយ​ចាត់ទុកជាកវី​ដែលសរសេររឿងរន្ធត់ប្រកបដោយភាព​លងបន្លាច ព្រឺ​ខ្លាច និង​ពុទ្ធិ​សម្រាប់​ដាស់តឿន​អ្នក​អានគ្រប់គ្នា។

១. អ្នកស្រី ម៉ីសន សុធារី

អ្នកនិពន្ធ​ ពេជ្រ បណ្ឌិត ជាម្ចាស់ស្នាដៃ​រឿងភ័យរន្ធត់និង​អបិយ​ជំនឿ​ដ៏​មាន​ប្រជាប្រិយ​ក្នុង​ចំណោម​អ្នកសេ្នហាប្រលោមលោកនានា។ សៀវភៅ​ដែល​បាន​ចេញផ្សាយ​ពី​អ្នកនិពន្ធរូបនេះ​គឺ​រឿង “សង្វៀន​ផ្លូវ​ងងឹត” និង “អាគម​បរព្រៃ” ​ព្រមទាំង​ប្រលោមលោក​ច្រើន​ទៀត​ដូចជា គារថា​បុរាណ, ផ្ទះ​គ្រូទាយ, គំនូស៤៩, យប់ទី៣១, បាតដៃ​ខ្មៅ។ល។ សុទ្ធ​សឹង​បាន​ផ្សាយ​ក្នុង e-novel។

ពេជ្រ បណ្ឌិត ដែលជានាមប៉ាកការបស់អ្នកស្រី ម៉ីសន សុធារី ត្រូវបានអ្នកអានគ្រប់មជ្ឈដ្ឋានកោតសរសើរនិងគាំទ្រលើបទនិពន្ធផ្នែកអបិយជំនឿប្រកបដោយតថ ពុទ្ធិពីប្រពៃណីដូនតាខ្មែរ និងភាពភ័យខ្លាចគ្រប់ស្នាដៃរន្ធត់របស់កវីរូបនេះ។

២. លោក ម៉ុង ម៉ានិត

លោក ម៉ុង ម៉ានិត​ មិនត្រឹម​តែ​ជា​តារាចម្រៀងល្បីល្បាញមួយរូប លោក​ក៏​ជា​អ្នកតាក់តែងចម្រៀង និង​ប្រលោមលោកដែលទទួលបានការគាំទ្រមិនស្ទើរនោះដែរ។ ត្បិត​តែ​អ្នក​និពន្ធ​ ម៉ានិត មិនផ្ដោតលើការសរសេររឿងរន្ធត់តែមួយមុខ ប៉ុន្តែ​ស្នាដៃ​របស់លោក​ក្នុងផ្នែកនេះ មានការ​ពេញចិត្តពេញថ្លើមថា ជារឿង​ដែល​ព្រឺខ្លាចខ្លាំងមែនទែន​នៅ​ពេល​បាន​អាន។

អ្នកនិពន្ធវ័យក្មេងរូបនេះ ជាម្ចាស់ស្នាដៃរឿង “ផ្ទះកណ្ដាលបឹង” រឿង “កូនទី៦” កាលពីឆ្នាំ​កន្លងទៅ។ ប្រិយមិត្តនិយមការ​អានចាត់ទុករឿងទាំងពីរនេះ​ជា​ប្រលោកមលោក​បែបរន្ធត់​គួរ​ឲ្យ​ស្ងើច​ក្នុងចំណោមស្នាដៃល្អៗប្រចាំឆ្នាំ។

៣. លោក ធឿន វុទ្ធី

អ្នកនិពន្ធក្មេងខ្ចីរូប​នេះ ទើបលេចមុខក្នុងវិស័យសំណេរមិនយូរប៉ុន្មានឡើយ ប៉ុន្តែដណ្ដើម​បានការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីសំណាក់​មហាជនដែលចំណូលការអានប្រលោមលោក។

ធឿន វុទ្ធី ជាម្ចាស់ស្នាដៃខ្សែស្រឡាយភ័យរន្ធត់រឿងអារក្សខ្មៅដ៏ល្បីដែលមាន៥ចំណងជើងរួមមាន អារក្សខ្មៅ, អារក្សខ្មៅ-បណ្ដាសា, អតីតកូន​លោកម្ចាស់, បងប្អូន​ភ្លោះ, និង​អារក្ស​ខ្មៅ-បំណុល​ឈាម។  ក្រៅពី​ខ្សែស្រឡាយ​រឿងអារក្សខ្មៅ លោក​ក៏​ម្ចាស់​ស្នាដៃ យប់​ថ្ងៃ​ព្រហស្បតិ៍ ផង​ដែរ។

កវីជំនាន់ថ្មីរូបនេះ ត្រូវ​បានអ្នកស្នេហាសៀវភៅនានាសរសើរមិនដាច់ពីមាត់ថាជា អ្នក​សរសេរ​សាច់​រឿង​លងបន្លាចបានល្អ​មិន​ចាញ់រៀមច្បងឡើយ និង​បង្កប់សារ​អប់រំ​យ៉ាង​សន្ធឹកក្នុង​ស្នាដៃ​នីមួយៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ប្រសិនចេះជ្រើសសៀវភៅ ឪពុកម្តាយ​អាចសម្រាលការស្តីប្រដៅកូនបានខ្លះ

ចុចអាន៖សៀវភៅ«ពេលវេលា»បោះពុម្ពជាលើកទីពីរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា2 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា2 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ3 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ3 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ3 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services