Connect with us

ជីវិតកម្សាន្ដ

ខ្សែជីវិតនារីវ័យក្មេងម្នាក់កើតចេញពីគ្រួសារក្រីក្រនៅជាយដែន ត្រូវបានលាតត្រដាងក្នុងកូនសៀវភៅថ្មី

បានផុស

នៅ

ភាពជាស្ត្រីវ័យក្មេងម្នាក់ដែលកើតចេញពីគ្រួសារក្រីក្រ តែមានប្រាជ្ញាឆ្លាតវាងវៃ ចេះតស៊ូអត់ធ្មត់ អាចបត់បែនបានគ្រប់កាលៈទេសៈ ព្រមទាំងហ៊ានលះបង់បេះដូងខ្លួនឯងដើម្បីគ្រួសារ​ត្រូវបានលាតត្រដាងក្នុងប្រលោមលោក “ចាំស្នេហ៍វិលវិញ” របស់អ្នកនិពន្ធ ឈាង វរលក្ខណ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រលោមលោកដែលជាស្នាដៃបោះពុម្ពដោយក្រុមការងារ ហាងឆេង២៤ ( HangCheng24 ) មួយនេះ បានរៀបរាប់និយាយពីខ្សែជីវិតកម្សត់កម្រ និងការឈឺចាប់របស់ស្ត្រីឈ្មោះ នារី ដោយសារមិនអាចធ្វើតាមបេះដូង ព្រោះតែនាងជាកូនស្រីច្បងរបស់គ្រួសារក្រីក្រដែលប្រកាន់ខ្ជាប់នូវភាពកត្តញ្ញូចំពោះគ្រួសារ និងអ្នកមានគុណដែលបានជួយខ្លួន។

រឿងថ្មីដែលមានកម្រាស់ ២១០ ទំព័រដែលទើបចេញផ្សាយនាខែតុលា​ឆ្នាំ ២០២០នេះ បង្កប់ដោយតម្លៃអប់រំពីការតស៊ូ ភាពអំណត់ សេចក្តីស្មោះត្រង់ សេចក្តីស្រលាញ់ដ៏ពិតប្រាកដ និងភាពជាស្ត្រីនៅក្នុងប្រពៃណីខ្មែរ។

អ្នកនិពន្ធ ឈាង វរលក្ខណ៍

ក្រៅពីនោះ “ចាំស្នេហ៍វិលវិញ” មានចំណុចគួរឲ្យចាប់អារម្មណ៍ ៣ ផ្សេងទៀតផងដែរ៖

ទី១ ភាពជាស្ត្រីវ័យក្មេងដែលកើតចេញពីគ្រួសារក្រីក្រ តែមានប្រាជ្ញាឆ្លាតវាងវៃ ចេះតស៊ូអត់ធ្មត់ និងអាចបត់បែនបានគ្រប់កាលៈទេសៈ។

ទី២ លះបង់ស្នេហាដើម្បីគ្រួសារ និងកតញ្ញូតាធម៌របស់កូនស្រីចំពោះអ្នកមានគុណ។

ទី៣ បង្ហាញពីឈ្មោះភូមិស្រុកពិតៗ ដែលមនុស្សជាច្រើនស្ទើរតែមិនស្គាល់។

សម្រាប់ប្រិយមិត្តមិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិប្រលោមលោកមនោសញ្ចេតនាអន្លង់អន្លោចនេះទេ អាចរកជាវពីផេកផ្លូវការ  Hangcheng24  ក្នុងតម្លៃលក់ ២៨,០០០៛ ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មុខរបរអ្វីខ្លះសក្តិសមនឹងអ្នកស្រឡាញ់សៀវភៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម