ជីវិតកម្សាន្ដ
ប៉ះគ្នាហើយ! Yura សមាជិក Girl’s Day ជាមួយ Song Hye Kyo នឹងសម្ដែងរឿងថ្មីរួមគ្នា គ្រោងចាក់ផ្សាយចុងឆ្នាំនេះ
ថ្មីៗនេះ Yura របស់ក្រុម Girl’s Day ត្រូវបានគេបញ្ជាក់ថានឹងចូលរួមសម្តែងក្នុងរឿងភាគថ្មីរបស់ SBS K-Drama ដោយមានការចូលរួមថតសម្ដែងជាមួយនឹងតារាសម្ដែង Song Hye Kyo និង Jang Ki Yong។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញពីទីភ្នាក់ងាររបស់តារាចម្រៀងស្រី Yura បានឲ្យដឹងថា នាងនឹងចូលរួមថតសម្ដែងជាមួយនឹង Song Hye Kyo, Jang Ki Yong, Choi Hee Seo, នឹង Kim Joo Hun ក្នុងរឿងភាគថ្មីឆាប់ៗនេះ។

នៅក្នុងរឿងថ្មី «We Are Breaking Up» ដែលមិនទាន់ត្រូវបានបញ្ចេញជាចំណងជើងផ្លូវការនេះ គឺជាល្ខោនរឿងប្រភេទមនោសញ្ចេតនាស្នេហា ផ្អែមល្ហែម នឹងជូរចត់គ្រប់រសជាតិដែលបង្ហាញពីដំណើរនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍និងបែកបាក់គ្នារវាងគូស្នេហ៍។
.jpg)
ហើយតារាស្រី Yura នឹងដើរជាតួអង្គ Hyerin ដែលជាកំពូលតារាល្បីក្នុងយុគសម័យដែលទាក់ទាញអ្នកគាំទ្រ និងអ្នកដើរតាមសម័យកាលថ្មីដោយមើលឃើញធម្មជាតិនិងការខិតខំខ្ពស់។ នាងគឺជាគំរូដំបូងនៃការគ្រប់គ្រងខ្លួនឯងនិងវិជ្ជាជីវៈនិងជានិមិត្តរូបរបស់ស្ត្រីទាំងអស់នៅក្នុងរឿង។
គួរបញ្ជាក់ផងដែរថា រឿងភាគថ្មីនេះគឺជាស្នាដៃនិពន្ធដោយ Jane ហើយនឹងដឹកនាំសម្ដែងដោយ Lee Gil Bok ដែលជាអ្នកផលិតរឿងមនោសញ្ចេតនា «Dr. Kim 2»។ នឹងគ្រៀងធ្វើការចាក់ផ្សាយនៅចុងឆ្នាំ ២០២១នេះ៕
អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖មិនប៉ុន្មានម៉ោងទេ! MV បទចម្រៀង «Gone» របស់ Rosé ទទួលបានការទស្សនាកើនឡើងច្រើនសន្ធឹក
ចុចអាន៖កំពូលតារាស្រី ៧រូប ជាប់ឈ្មោះ Queen ពាណិជ្ជកម្មម៉ាកល្បីៗ ២ឆ្នាំជាប់គ្នា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


