Connect with us

KPT+

មិន​ធម្មតា! ប្រលោមលោក “បេះដូង​មេគង្គ” ទាក់ចិត្ត​ដល់​តួឯក​ប្រុស ស្រទន់​មន្ត​ស្នេហ៍ ស្លុង​អារម្មណ៍​តាម​សាច់រឿង

បានផុស

នៅ

បើ​និយាយ​ពី​ការ​និទាន​ដ៏​រស់រវើក​និង​ជក់ចិត្ត យើង​ច្បាស់​ជា​នឹកភ្នក​ដល់​ប្រលោមលោក​ដែលយើង​រមែង​អាន​ជារឿយៗ ហើយ​បើ​រំឭក​ដល់​ប្រលោមលោក​មនោសញ្ចេតនា ប្រាកដ​ណាស់​មិត្ត​អ្នក​អាន​ជា​ច្រើន​មិន អាច​រំលង​បាន​ឡើយ នូវ​ភាគនិទាន​ដ៏​លន្លង់លន្លោច ” ស្រទន់​មន្ត​ស្នេហ៍” របស់​អ្នក​និពន្ធ ម៉ីសន សុធារី ដែល​បាន​ខាប​យក​ដួងចិត្ត​មិត្ត​អ្នក​អាន​ជា​ច្រើន ឲ្យ​ស្រមើស្រមៃ​ដល់​តួអង្គ ដេត ភូមិន្ទ សុភាព​បុរស​ដ៏​ស្រស់​សង្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​អាជីព​លោក​ប៊ឺរី ដែល​ធ្លាប់​ចូលរួម​ក្នុងការប្រែក្លាយប្រលោមលោក​ ” ស្រទន់​មន្ត​ស្នេហ៍” ​ក្លាយ​ជា​ខ្សែ​ភាពយន្ត​ខ្មែរ​ដ៏​ល្អប្រណីត​​ បានប្រកាស​ជា​ហ្វេន​គាំទ្រ​ប្រលោមលោក​ឆ្នាំ​២០២១ រឿង ” បេះដូង​មេគង្គ” លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​លោក​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន។

ក្រោយពេលវេបសាយអានប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការរឿង “បេះដូង​មេគង្គ” ដែលជាប្រលោមលោកចំណងជើងថ្មី​ប្រចាំឆ្នាំ២០២១ តារា​សម្ដែង​រាងខ្ពស់ស្រឡះ កែវភ្នែកស្រទន់រូបនេះ​ក៏បានលើកឡើងថា៖ “បើ​និយាយ​ពី​សៀវភៅ ត្រូវតែ​អាន​ស្លុង បាន​ហៅ​ថា​រឿង​ល្អមើល បើនិយាយពីសេណារីយោ​ត្រូវ​តែ​ធ្វើ​ចេញ​ពី​សាច់​រឿង​ដែល​មាន​ចរិត​តួអង្គ​ក្នុង​ហ្នឹង​ច្បាស់​ទើប​សម្ដែង អស់​ពី​បេះដូង​បាន”។

កម្លោះ​សង្ហាបឺរីក៏បានបន្ថែមទៀតថា ” បេះដូងមេគង្គ” គ្រាន់តែចំណងជើងមុតបាត់ទៅហើយ។ ចុះ​បើសិនតួប្រុសជា Berry សម្តែង​វិញ​គិតម៉េចដែរ? រំខានជួយរកតួស្រី​ឲ្យ​ផងបានអត់?

ក្រោយការបង្ហោះសារបែបនេះ បានធ្វើ​ឲ្យ​មិត្តអ្នកអានជាច្រើនរំភើបជាខ្លាំង ទោះបី “បេះដូងមេគង្គ​” ទើប​តែ​ចេញ​ផ្សាយ​បាន​៥ភាគប៉ុណ្ណេះ។

តារា​សម្ដែង​សម្ដី​ស្រទន់​រូបនេះ​បានប្រាប់ដល់ប្រិយមិត្តដែលចូលចិត្ត​ប្រលោមលោក​ទាំង​អស់ ​កុំភ្លេច​ចូលអានស្នាដៃថ្មីបំផុតរបស់អ្នកនិពន្ធរបស់យើង តាមរយៈវេបសាយថ្មីរបស់គាត់ផ្ទាល់។

តាមដំណឹងដែល MST ទទួលបានគឺ​ដោយសារមានគាំទ្រយ៉ាងខ្លាំងចំពោះប្រលោមលោក​ថ្មីសន្លាងមួយ​នេះ ” បេះដូងមេគង្គ ” មានគេចែចូវផលិតជា​ភាពយន្តដុំ និងគ្រោងបោះពុម្ពជា​សៀវភៅខ្នាត​ Limited Editions ក្របរឹង​សម្រាប់តាំងលំអរជាអនុស្សាវរីយ៍ និង​ចែកចាយបន្ត​ផ្តាច់មុខដោយ​ប្រធានក្រុម MST កញ្ញា ស៊ុយស្រីនិច

ព័ត៌មាន​លំអិត​នឹង​ជូន​បន្ថែម​នៅ​ពេល​ក្រោយ!

កុំភ្លេចចូលអានរឿងប្រលោមលោកល្អៗជាច្រើនទៀត នៅលើវេបសាយរបស់​អ្នក​និពន្ធ ម៉ីសន សុធារី ឬតាមរយៈផេក Meysan Sotheary Digital ឬ​តាមតេលេក្រាម https://t.me/Meysanchannel ផ្ទាល់បានណា!

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​គាំទ្រ​ប្រលោមលោក រំភើប​ចិត្ត​ចំពោះ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វេបសាយ​នៃ​អ្នក​និពន្ធ​ផ្ទាល់

ចុចអាន៖ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម