អវកាសយានិក Archives - Kampuchea Thmey Daily

​អវកាសយានិក​ស្រ្តី​​ដំបូង​ រួមដំណើរ​ទៅ​​​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​ជាង​៥០ឆ្នាំ​
ពេល​និយាយ​ពី​វិស័យ​អវកាស​ប្រហែល​​មនុស្សភាគច្រើន​​គិត​ដល់​បុរស​មុន​គេ​ដែល​ស័ក្ដិ​សម​​និង​ទទួល​បាន​មុខ​ដំណែង​ណាមួយ​ក្នុង​លំហមាន​ចម្ងាយ​​រាប់​ម៉ឺន​​គីឡូ​ពី​​ភព​ដែន​ដី តែ​សម័យ​បច្ចុប្បន្ន​​ស្រ្តី​ជា​ច្រើន​មាន​សមត្ថ​ភាព​​អាច​បំពេញ​ការងារ​​តាម​​ក្តី​ស្រមៃ​របស់​ពួក​គេ​បាន​ មិន​ថាខាង​នយោបាយ យោធា បច្ចេក​វិទ្យា​ និង​វិស័យ​អវកាស​​នោះ​ទេ​។

សហរដ្ឋ​អាមេរិក​មាន​មោទនភាព​ចំពោះ លោក​ស្រី Christina Koch ជា​អវកាសយានិករបស់​អង្គការ​ NASA កំពុង​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ស្ត្រី​ដំបូង​គេ​ដែលបាន​ធ្វើដំណើរជុំវិញ​ឋានព្រះចន្ទ។

លោក ស្រី​ Christina Koch និង​មិត្ត​រួម​ក្រុម​​ក្នុង​យាន​អវកាស។ រូបភាព៖ Reuters

យោង​តាមសារព័ត៌មាន​ ABC News ផ្សាយ​ដើមខែមេសា ឆ្នាំ​២០២៦ លោកស្រី Koch អាយុ ៤៧ ឆ្នាំ ​ជា​ម្នាក់​ក្នុងចំណោម​មនុស្ស​៤នាក់​ ​នឹង​​ហោះ​ហើរ​​ជា​មួយ​​យាន​អវកាស Orion សម្រាប់​បេសកកម្ម Artemis II របស់ ​NASA ដែល​បាញ់បង្ហោះ​ទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ Florida ក្នុង​រយៈពេល ១០ថ្ងៃ​នៃ​បេសកកម្ម​។

ដំណើរ​ដ៏​វែង​ឆ្ងាយ​ជាង​ ១ ១០២ ៤០០ គីឡូ​ម៉ែត្រ​ហោះ​ឆ្លង​កាត់​លំហរ​អាកាស​ទៅ​ឋាន​ព្រះ​ចន្ទ វា​ជាលើកទីមួយ​ក្នុងរយៈ​ពេលជាង៥០ឆ្នាំ សម្រាប់​អវកាស​យានិក​អាមេរិក​បាន​​ធ្វើដំណើរជុំវិញឋានព្រះចន្ទ។

ក្រៅពី Koch បេសកកម្មនេះ​ក៏មាន​អវកាសយានិកដទៃ​ទៀត​របស់ NASA ​ជា​ជន​ជាតិ​អាមេរិកគឺ លោក Reid Wiseman និង លោក Victor Glover ព្រមទាំង​អវកាសយានិករបស់​ទីភ្នាក់ងារអវកាស​កាណាដា លោក Jeremy Hansen ម្នាក់​ផងដែរ។

លោកស្រី Koch កើតនៅរដ្ឋ Michigan និងធំធាត់ក្នុងរដ្ឋ North Carolina ​ស្រ្តី​រូប​នេះ​មិន​មែនជាមនុស្សចម្លែក ចំពោះបេសកកម្ម NASA ដែលបានបង្កើតកំណត់ត្រានោះទេ។ លោកស្រីត្រូវបានជ្រើសរើស​ជាលើក​ដំបូង​ជា​អវកាសយានិក NASA ក្នុងឆ្នាំ២០១៣ ។ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ លោក​ស្រី​បង្កើតកំណត់​ត្រា​សម្រាប់​ការហោះហើរ​អវកាសយូរបំផុត​ ដោយ​ចំណាយពេល ៣២៨ថ្ងៃ​ជាប់ៗគ្នានៅក្នុងលំហ។

គួរ​បញ្ជាក់​ថា លោក​ស្រី​ Koch បញ្ចប់​ការដើរ​ក្នុងលំហអាកាស​នៅ​ឆ្នាំ​២០១៩ ចំនួន​៣​លើក ក្នុង​នោះ​មានតែ​ស្ត្រីប៉ុណ្ណោះដែលសរុប​រយៈ​ពេល៤២ ម៉ោងនិង១៥ នាទី។

អ្នក​ជំនាញ​កត់​ចំណាំជីវប្រវត្តិផ្លូវការ​របស់លោក​ស្រី​ថា៖ «ចំណុច​សំខាន់ៗ​មួយ​ចំនួនពីបេសកកម្មរបស់​ Koch រួមមាន​ការធ្វើមនុស្ស​យន្តដល់ភ្នាក់​ងារ​ Alpha Magnetic Spectrometer ការដាំដុះ​គ្រីស្តាល់​( crystals) ប្រូតេអ៊ីនសម្រាប់​ការស្រាវជ្រាវ​ឱសថនិងការសាកល្បង​ម៉ាស៊ីន​បោះពុម្ពជីវសាស្រ្ត ៣D ក្នុង​មីក្រូ​ទំនាញ»។

មុនទទួលភារ​កិច្ច Artemis II, លោក​ស្រីបម្រើ​ការជាប្រធានក្រុមចាត់តាំង​ក្នុងការិយាល័យ​អវកាសយានិក​របស់ NASA និង​ជា​ជំនួយ​ការ​សម្រាប់​សមាហរណកម្មបច្ចេកទេស​សម្រាប់​នាយកមជ្ឈមណ្ឌលនៅមជ្ឈមណ្ឌលអវកាសទៀត​ផង​។​

ចំណែកមុនពេល​ក្លាយជាអវកាសយានិក ប្រវត្តិ​វិស្វកម្មរបស់អវកាសយានិក​ស្រ្តី​រូបនេះ​ ​មានទាំង​ការអភិវឌ្ឍ​ឧបករណ៍​បេសកកម្មវិទ្យាសាស្ត្រ​អវកាសនិងវិស្វកម្ម​វាល​វិទ្យាសាស្ត្រ​ពីចម្ងាយ​នៅអង់តាក់ទិកនិងអាកទិក​ ​ជា​អ្នក​ពន្លត់អគ្គិភ័យ ស្វែងរក និងជួយសង្គ្រោះនៅ​ស្ថានីយ៍​ប៉ូល​អង់តាក់ទិក​ផង​ដែរ​​។

គួរ​បញ្ជាក់​ថា លោក​ស្រី Koch ទទួលបានសញ្ញាបត្របរិញ្ញា​បត្រ​វិទ្យា​សាស្ត្រ​ផ្នែកវិស្វកម្មអគ្គិសនីនិងរូបវិទ្យា ក៏ដូចជាសញ្ញាបត្រ​អនុបណ្ឌិត​វិទ្យាសាស្ត្រផ្នែក​វិស្វកម្មអគ្គិសនី​ពីសាកលវិទ្យាល័យ​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​អវកាសយានិក​ស្រ្តី​​ដំបូង​ រួមដំណើរ​ទៅ​​​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​ជាង​៥០ឆ្នាំ​ appeared first on Kampuchea Thmey Daily.

អវកាសយានិក​អាមេរិក​២​រូប ដែល​ជាប់​ខ្លួន​ក្នុង​លំហ បោះឆ្នោត​យ៉ាង​ដូចម្ដេច?
ពលរដ្ឋ​​អាមេរិក បាន​ចាប់ផ្ដើម​​​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​ថ្មី​​ នា​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ ហើយ​សូម្បី​តែ​អវកាសយានិក​២​​រូប​ដែល​កំពុង​ជាប់​គាំង​ខ្លួន​នៅ​លើ​ស្ថានីយ​អវកាស​​​អន្តរជាតិ (ISS) ក៏​​អាច​ចូលរួម​នៅ​​ក្នុង​ការ​បោះឆ្នោត​នេះ​ផង​ដែរ។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)

លោក Barry “Butch” Wilmore និង​លោក​ស្រី Sunita “Suni” Williams ដែល​​បាន​ជួប​ប្រទះ​នឹង​បញ្ហា​បច្ចេកទេស ហើយ​កំពុង​ជាប់​ខ្លួន​នៅ​លើ​ស្ថានីយ ISS នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ពី​លើ​អវកាស​​ដូច​ទៅ​នឹង​​ពលរដ្ឋ​អាមេរិក​ផ្សេង​​អ៊ីចឹង​ដែរ។

តាម​រយៈ​​សន្និសីទ​​កាសែត​ជាមួយ​អង្គការ​ណាសា (NASA) លោកស្រី Williams បាន​និយាយ​ថា លោកស្រី​មាន​សេចក្ដី​រំភើប​ដែល​អាច​បោះឆ្នោត​ពី​លើ​គន្លង​ផែន​ដី។

ដំណើរការ​បោះឆ្នោត​​​របស់​អវកាសយានិក នឹង​ធ្វើ​​ឡើង​ដោយ​សម្ងាត់ និង​តាម​រយៈ​ប្រព័ន្ធ​ផ្កាយរណប។ មុន​ដំបូង អវកាសយានិក​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ «សន្លឹក​ឆ្នោត​អវត្តមាន» ដែល​​ពួក​គេ​អាច​ធ្វើ​​ការ​បំពេញ​តាម​រយៈ​សារ​អេឡិចត្រូនិច​ខណៈ​កំពុង​ស្ថិត​នៅ​លើ​​ស្ថានីយ​អវកាស​អន្តរជាតិ។ NASA នឹង​រៀបចំ​ទុក​ដាក់​ទិន្នន័យ​​នេះ​លើ​​​កុំព្យូទ័រ ហើយ​បញ្ជូន​វា​​តាម​​ភ្នាក់ងារ​ប្រព័ន្ធ​រ៉ាដា Near Space Network ​​​របស់​ខ្លួន។ បន្ទាប់​មក ទិន្នន័យ​នេះ នឹង​ផ្ញើ​បន្ត​តាម​​ប្រព័ន្ធ​ផ្កាយរណប Tracking and Data Relay Satellite System (TDRSS) ទៅ​កាន់​​មជ្ឈមណ្ឌល​ White Sands Test Facility របស់ NASA នៅ​រដ្ឋ New Mexico មុន​​ផ្ញើ​បន្ត​ទៅ​កាន់​មជ្ឈមណ្ឌល Mission Control នៅ​ទីក្រុង Houston រដ្ឋ​តិចសាស់។ ចុង​ក្រោយ ​ទិន្នន័យ​នៃ​សន្លឹក​ឆ្នោត​​របស់​អវកាសយានិក នឹង​ត្រូវ​​​បញ្ជូន​ទៅ​​កាន់​មណ្ឌល​បោះឆ្នោត​របស់​ពួក​គេ​រៀងៗ​ខ្លួន។

គួរ​​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​​ទេ ដែល​​អវកាសយានិក​អាមេរិក​ធ្វើ​ការ​បោះឆ្នោត​ពី​លំហ។ ការ​បោះឆ្នោត​ពី​លំហ​បែប​នេះ កើត​មាន​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ម៉្លេះ ហើយ​​​អវកាសយានិក​ដំបូង​គេ​ដែល​បាន​បោះឆ្នោត​ពី​លំហ គឺ​ ​លោក David Wolf។ ការ​បោះឆ្នោត​ពី​លំហ​ចុង​ក្រោយ​គេ គឺ​នៅ​អំឡុង​ឆ្នាំ​២០២០ នៅ​ពេល​​ដែល​លោកស្រី Kate Rubins កំពុង​បំពេញ​បេសកកម្ម​នៅ​លើ​ ISS៕

ដោយ៖ ឈាង

ចុច​អាន៖ ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន

The post អវកាសយានិក​អាមេរិក​២​រូប ដែល​ជាប់​ខ្លួន​ក្នុង​លំហ បោះឆ្នោត​យ៉ាង​ដូចម្ដេច? appeared first on Kampuchea Thmey Daily.

ចិន ជោគជ័យបញ្ជូនអវកាសយានិកក្មេងបំផុតទៅ ស្ថានីយអវកាស
នៅទីបំផុត ប្រទេសចិន បានទទួលជោគជ័យក្នុងការបញ្ជូន អវកាសយានិកចំនួន៣នាក់ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួន ដើម្បីបំពេញបេសកកម្មរយៈពេលប្រាំមួយខែ ដោយក្នុងនោះមាន២នាក់ ជាអវកាសយានិកវ័យក្មេងបំផុតដែលចិនមិនធ្លាប់បញ្ជូនទៅសោះ។

យានអវកាស Shenzhou-19 ត្រូវបាញ់បង្ហោះ (រូបថត៖ AP)

តាមការចុះផ្សាយរបស់ BBC, យានអវកាស Shenzhou-19 ភ្ជាប់ជាមួយរ៉ុកកែត Long March-2F បានបាញ់បង្ហោះនៅម៉ោង៤និង២៧នាទីព្រឹកថ្ងៃពុធទី៣០ខែតុលាឆ្នាំ២០២៤ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ក្នុងតំបន់ Inner Mongolia នៃខេត្ត Gansu។

អវកាសយានិកវ័យក្មេងបំផុត២នាក់ក្នុងយានអវកាសនោះ គឺ Song Lingdong អាយុ៣៤ឆ្នាំជាអតីតអ្នកបើកយន្តហោះឲ្យកងទ័ពអាកាស និង Wang Haoze អាយុ៣៤ឆ្នាំដូចគ្នា ជាវិស្វករយានអវកាស។ ចំណែកម្នាក់ទៀតនៅក្នុងនោះដែរ គឺមេបញ្ជាការ Cai Xuzhe ដែលធ្លាប់ត្រូវបានបញ្ជូនទៅបំពេញបេសកកម្ម Shenzhou-14។

(រាប់ពីឆ្វេងទៅស្តាំ) Wang Haoze, Song Lingdong និង Cai Xuzhe មុនពេលបាញ់បង្ហោះ (រូបថត៖ EFE)

ក្រុមអវកាសយានិក Shenzhou-19 នឹងចូលបន្តវេនពីក្រុមបច្ចុប្បន្នដែលមាន Ye Guangfu, Li Cong និង Li Guangsu ពីបេសកកម្ម Shenzhou-18។

(រូបថត៖ CCTV)

ក្រុមថ្មីនេះនឹងធ្វើការពិសោធន៍ចំនួន៨៦លើកនៅក្នុងលំហ ដោយផ្តោតជាពិសេសលើវិទ្យាសាស្ត្រជីវសាស្ត្រនិងរូបវិទ្យា។ ពួកគេនឹងដំឡើងឧបករណ៍ប្រឆាំងបំណែកនៅលំហអវកាស គ្រប់គ្រងប្រតិបត្តិការនៅស្ថានីយ៍ ដើរក្នុងលំហរអាកាស និងរៀបចំឧបករណ៍នានា។

សូមបញ្ជាក់ថា ស្ថានីយអវកាស Tiangong ត្រូវសាងសង់ដោយប្រទេសចិនសុទ្ធសាធ ហើយនឹងដំណើរការយ៉ាងហោចណាស់មួយទសវត្សរ៍ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អវកាសយានិក​រុស្ស៊ី ក្លាយ​ជា​មនុស្ស​ដំបូង​គេ​រស់នៅ​​ក្នុង​លំហ​បាន ១០០០​ថ្ងៃ

The post ចិន ជោគជ័យបញ្ជូនអវកាសយានិកក្មេងបំផុតទៅ ស្ថានីយអវកាស appeared first on Kampuchea Thmey Daily.

អវកាសយានិក​រុស្ស៊ី ក្លាយ​ជា​មនុស្ស​ដំបូង​គេ​រស់នៅ​​ក្នុង​លំហ​បាន ១០០០​ថ្ងៃ
ក្រោយ​ឆ្លង​កាត់​ដំណើរ​ទៅ​កាន់​លំហ​អវកាស​​ចំនួន​៥​ដង​រួច​​មក លោក Oleg Kononenko បាន​​ក្លាយ​​ខ្លួន​​ជា​អវកាសយានិក​ដំបូង​គេ​បង្អស់​នៅលើ​ពិភលោក ដែល​បាន​រស់នៅ​ក្នុង​លំហ​អស់​រយៈពេល ១០០០​ថ្ងៃ។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​អវកាស​​រុស្ស៊ី Roscosmos កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​​កន្លង​ទៅ។

លោក Oleg Kononenko អវកាសយានិក​រុស្ស៊ី (រូបភាព៖ Reuters)

អវកាសយានិក​រុស្ស៊ី​វ័យ​៥៩​ឆ្នាំ បាន​ចាប់​ផ្ដើម​បេសកកម្ម​​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ ISS លើក​ដំបូង នៅ​ក្នុង​ឆ្នាំ​២០០៨ ហើយ​បេសកកកម្ម​ចុងក្រោយ​របស់​លោក​បាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ ដែល​​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាង​មុខ។ ដំណើរ​ទៅ​លំហ​​​របស់​លោក Kononenko លើក​នេះ មាន​ការ​ចូលរួម​ពី​អវកាសយានិក​អាមេរិក​​​មក​ពី​អង្គការ NASA គឺ​អ្នក​ស្រី Lora O’Hara និង​​​អវកាសយានិក​​សញ្ជាតិ​រុស្ស៊ី​ដូច​គ្នា​គឺ​លោក Nikolai Chub។

លោក Kononenko ធ្លាប់​បាន​បំបែក​កំណត់ត្រា​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​កាល​ណោះ រយៈពេល​ដែល​លោក​រស់នៅ​លំហ​​មាន​ចំនួន ៨៧៨​ថ្ងៃ តាម​ទាន់​មិត្ត​រួម​អាជីព​សញ្ជាតិ​រុស្ស៊ី​ដូច​គ្នា​គឺ​លោក Gennady Padlka ដែល​ធ្លាប់​​បំំបែក​កំណត់ត្រា​នេះ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៥។

បន្ថែម​ពី​នេះ ប្រសិន​បើ​បេសកកម្ម​​លើក​ទី​៥​​របស់​លោក Kononenko សម្រេច​ដូច​ការ​គ្រោង​ទុក នោះ​រយៈពេល​សរុប​នៅ​លើ​លំហ​របស់​លោក​​នឹង​កើន​ដល់​ចំនួន ១ ១១០​ថ្ងៃ។

​ស្ថានីយ​អវកាស​អន្តរជាតិ ISS (រូបភាព៖ NASA)

សូម​បញ្ជាក់​ថា ស្ថានីយ​អវកាស​អន្តរជាតិ ISS មាន​ការ​ចូលរួម​សហការ​គ្នា​​យ៉ាង​ជិត​ស្និទ្ធ​រវាង​សហ​រដ្ឋ​អាមេរិក និង​រុស្ស៊ី បើ​ទោះ​ជា​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ទាំង​២​ហាក់​មាន​ភាព​រកាំរកូស​​ខ្លាំង​ក៏​ដោយ ក្រោយ​​ពី​ផ្ទុះ​សង្គ្រាម​​នៅ​អ៊ុយក្រែន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​​២០២២។ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ធ្លាប់​​​ប្រកាស​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ថា កម្មវិធី​​អវកាស​រួម​​គ្នា​ជាមួយ​អង្គការ NASA ក្នុង​ការ​បញ្ជូន​អវកាសយានិក​​ទៅ​​​ស្ថានីយ​អវកាស​អន្តរជាតិ ISS នឹង​​នៅ​តែ​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥​ខាង​មុខ​ឯណោះ៕

ដោយ៖ ឈាង

The post អវកាសយានិក​រុស្ស៊ី ក្លាយ​ជា​មនុស្ស​ដំបូង​គេ​រស់នៅ​​ក្នុង​លំហ​បាន ១០០០​ថ្ងៃ appeared first on Kampuchea Thmey Daily.

ចិន​កំណត់​ពេល​ដាក់​មនុស្ស​ឲ្យ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង
ការ​ដាក់​យាន​គ្មាន​មនុស្ស​បើក​នៅ​លើ​​ភព​ព្រះ​ចន្ទ ត្រូវ​បាន​មហាយក្ស​ចិនធ្វើ​បេសកកម្ម​​បញ្ចប់​ដោយ​ជោគជ័យ​ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​​សម្រាប់​ការ​បញ្ជូន​មនុស្ស​ទៅ​​ទី​នោះ​នៅ​មិន​ទាន់​បាន​ធ្វើ​នោះ​ឡើយ។

​ទីភ្នាក់ងារ​អវកាស​ចិន China Manned Space Agency (CMSA) បាន​បញ្ជាក់​ថា គម្រោង​ខាង​លើ​កំពុង​​ស្ថិត​នៅ​ក្នុង​ដំណើរការ​ ហើយ​​នឹង​សម្រេច​បាន​មុន​ចុង​ឆ្នាំ​២០៣០​ខាង​មុខ។ គម្រោង​នេះ នឹង​​បញ្ជូន​​អវកាសយានិក ២​នាក់​ឲ្យ​ទៅ​លើ​ភព​ព្រះ​ចន្ទ​រយៈពេល ៦​ម៉ោង មុន​វិល​ត្រឡប់​ចូល​​ទៅ​​​គន្លង​ព្រះ​ចន្ទ​វិញ។​​ នៅ​លើ​យាន​នឹង​មាន​​អវកាសយានិក ១​រូប​ផ្សេង​ទៀត ដែល​ជា​អ្នក​រ៉ាប់រង​​បើក​យាន​ហោះ​ចូល​មក​ផែន​ដី​វិញ។

លោក Lin Xiqiang អនុ​ប្រធាន CMSA បាន​ឲ្យ​ដឹង​ថា ផលិតផល​​សំខាន់ៗ​នៃ​​​កម្មវិធី​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​​ធ្វើ​រួចរាល់​ហើយ ដែល​មាន​ដូចជា ​រ៉ុកកែត Long March 10, យាន​អវកាសយានិក Mengzhou, យាន​សម្រាប់​ចុះ​ចត Lanyue និង​ឈុត​សម្លៀក​បំពាក់​អវកាសយានិក។ លោក Lin បាន​បន្ត​ថា ទីតាំងដែល​នឹង​ត្រូវ​បាញ់​បង្ហោះ​រ៉ុកកែត​នៃ​បេសកកម្ម​​​ដ៏​ធំ​នេះ កំពុង​ស្ថិត​ក្នុង​ការ​​សាងសង់ ដែល​មាន​ទីតាំង​នៅ​ក្បែរ​​កន្លែង​បាញ់​បង្ហោះ​​អវកាស​រាល់​ដង ក្នុង​កោះ Wenchang Hainan ប្រមាណ​ជាង ២ ២០០​គីឡូម៉ែត្រ​ពី​ក្រុង​ប៉េកាំង។

បើ​និយាយ​ពី​មហិច្ឆតា​បន្ត​ ប្រទេស​ចិន​​ក៏​គ្រោង​នឹង​សង់​ស្ថានីយ​ស្រាវជ្រាវ​អន្តរជាតិ​អចិន្ត្រៃយ៍​ផង​ដែរ​នៅ​លើ​ប៉ូល​ខាង​ត្បូង​នៃ​ភព​ព្រះ​ចន្ទ ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៤០​ខាង​មុខ។

សូម​បញ្ជាក់​ថា ទាំង​ចិន ទាំង​អាមេរិក កំពុង​នាំ​គ្នា​​ស្វះ​ស្វែង​រក​មើល​ប្រភព​ទឹក​នៅ​លើ​​ភព​ព្រះ​ចន្ទ ដែល​​​អាច​ប្រែ​ក្លាយ​វា​ទៅ​ជា​ចំហេះ​ថាមពល សម្រាប់​​​ប្រើ​បញ្ឆេះ​រ៉ុកកែត។ បើ​បាន​សម្រេច​មែន​នោះ ​រ៉ុកកែត​​នឹង​អាច​បង្ហោះ​បន្ត​ចេញ​ពី​​ព្រះ​ចន្ទ​ផ្ទាល់​តែ​ម្ដង​ទៅ​លំហ ​​កាន់​តែ​បាន​ជ្រៅ​ថែម​ទៀត។ ការ​បាញ់​រ៉ុកកែត​ចេញ​ពី​ព្រះ​ចន្ទ​​​ទៅ​លំហ​ មាន​សភាព​ងាយស្រួយ​ជាង​ការ​បាញ់​ចេញ​ពី​ផែន​ដី ក៏​ព្រោះ​តែ​​ភាព​អំណោយ​ផល​នៃ​ទំនាញ​ខ្សោយ​នៅ​លើ​​​​ភព​ព្រះ​ចន្ទ៕

ដោយ៖ ឈាង

The post ចិន​កំណត់​ពេល​ដាក់​មនុស្ស​ឲ្យ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង appeared first on Kampuchea Thmey Daily.

មកស្គាល់អវកាសយានិកស្ត្រី ចិន ដំបូងគេ ជាគំរូដល់យុវជនជំនាន់ក្រោយ
អវកាសយានិក​​ស្រ្តី​ជន​ជាតិ​ចិន​ដំបូង​គេដែល​​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ៗ បន្ទាប់​ពី​បំពេញ​បេសកកម្ម​លើលំហអាកាសបានយ៉ាងជោគជ័យនាពេលកន្លង​ទៅ, ថ្មីៗ​នេះ​លោក​ស្រី​​​នៅតែ​បន្ត​បេ្តជ្ញា​​បេសកកម្ម​ស្រាវជ្រាវ​លើ​លំហ​ថ្មីៗ​​បន្ថែម​ទៀត ​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ចិន​ CGTN ។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា អវកាស​យានិក​ស្រ្តី​ចិន​ដំបូង​គេ​បង្អស់​ គឺ​​លោក​ស្រី Liu Yang ​ថែមទាំងបាន​ប្តេជ្ញា​​ពង្រីក​បន្ថែម​នូ​វ​គុណភាព​​អភិវឌ្ឍ​លើ​ការ​ពិសោធ​ក្នុង​លំហ​របស់​ជាតិ​ចិន​​ ពោល​គឺ​ក្នុង​ទិស​ដៅ​​ស្រាវជ្រាវ​រុក​រក​អ្វី​ថ្មី​ៗ​បន្ថែម​ទៀត​ ។

ក្រោយ​ពេល​បំពេញ​បេសកកម្ម​​ជោគ​ជ័យ​លើក​ទី​ ២ ​​លើ​លំហ​​​​កាល​ពី​ឆ្នាំ​ ២០២២​ និងក្នុង​រយៈ ​៦​ ខែ​នៅ​លើ​គន្លង​អវកាស​ លោក​ស្រី​ Liu បាន​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាប់​ជា​មួ​យ​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ជា​ច្រើន​ ក្នុង​នោះ​មាន​ការ​ចែក​រំលែក​នូវ​បទ​ពិសោធ​របស់​អ្នក​ស្រីដើម្បី​ពង្រីក​វិសាល​ភាព​ និង​សម្រួច​កិច្ច​ស្រាវជ្រាវ​ក្នុង​វិស័យ​នេះ​ផង​ដែរ ។

ក្នុង​នាម​ជា​អនុប្រធានសម័យប្រជុំលើកទី ១៤ នៃសភាប្រជាជនចិន (NPC) ​ផង​ដែរ​នោះ លោក​ស្រី​ Liu ក៏​​គ្រោង​នឹង​​គាំទ្រ​ និង​ជួយ​ជា​បទ​ពិសោធ​ដល់​គម្រោង​ពិសោធ​នានា​​ក្នុង​ឆ្នាំ​ ២០២៤ ​នេះទៅ​ដល់​អ្នក​ដែល​​ចូល​ចិត្ត​វិស័យ​ស្រាវជ្រាវ​លំហ​អវកាស​ដែល​ក្នុង​នោះ​លោក​ស្រី​នឹង​គាំទ្រ​ដល់​​ការ​ចូល​រួម​ប្រកួត​​ចម្រាញ់​យក​អ្នក​​មាន​ទេព​កោសល្យ​ផ្សេង​ៗ​​នៅ​​លើ​វិស័យ​លំហ​អវកាស​នេះ​ ។

គួររំឭក​ផង​ដែរ​ថា លោក​ស្រី Liu Yang ជា​​អវកាស​យានិក​ស្រ្តី​ចិន​​​​ដំបូង​គេ​ដែល​បំពេញ​បេសកកម្ម​នៅ​លើ​អវកាស​ ដែល​ពេល​​នោះ​លោក​ស្រី​ជា​ក្រុម​ការងារ​នៃ​បេសកកម្ម​លំហ​អវកាស​ចិន Shenzhou 9 ​​​ចាប់​ផ្តើម​ការងារ​​កាល​ពី​​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១២ ​៕ ​​

​​ដោយ​៖ មាន រតនា

The post មកស្គាល់អវកាសយានិកស្ត្រី ចិន ដំបូងគេ ជាគំរូដល់យុវជនជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.

ស្ថានីយ៍អវកាសអន្តរជាតិបញ្ជូនទាំងអ្នកជំនាញ អាមេរិក និងរុស្ស៊ី ទៅទីលំហ
ស្ថានីយ៍​អវកាស​អន្តរជាតិ​ (ISS) ​ថ្មី​ៗ​នេះ​បាន​​បាញ់​បញ្ជូន​​​យាន​កាំ​ជ្រួច​ Space X មួយ​​គ្រឿង​​​ដែល​ផ្ទុក​អវកាសយានិក ​​​​៤​ នាក់ រួម​មាន​សញ្ជាតិ​អាមេរិក​ ៣ ​នាក់ និង​រុស្ស៊ី​ម្នាក់​ចេញ​ពី​​មជ្ឈមណ្ឌល​លំហ​អវកាស​ Kennedy រដ្ឋ​ Florida សហរដ្ឋអាមេរិក​​ឆ្ពោះ​ទៅ​កាន់​ទី​​តាំង​​ស្ថានីយ៍​របស់​ ISS ​​ដែល​ស្ថិត​ក្នុង​​គន្លង​ទី​​លំហ​ ។

ប្រភព​​ព័ត៌មានពី BBC ​បាន​​ឲ្យ​ដឹង​ថា អវកាស​យានិក​ទាំង ៤ ​រូបនឹង​បំពេញ​បេសកកម្ម​របស់​ខ្លួន​លើ​លំហ​រយៈ​ពេល ​៦​ ខែ ហើយ​ក្នុង​កិច្ច​ការ​ស្រាវជា្រវ​​ពិសោធ​លើ​លំហ​អវកាស​នេះ​ គឺមិនមានជាប់​ពាក់​ព័ន្ធ​​នឹងនិន្នាការ​នយោបាយនោះឡើយ ពោល​គឺ​ទាំង​អាមេរិក​ និង​រុស្ស៊ី​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​កិច្ច​ការ​​រួម​ ។

សម្រាប់​​អ្នក​អវកាស​ទាំង​​ ៤ ​រូប​បាន​ហោះ​ចេញ​ពី​ផែន​ដីនា​វេលា​ម៉ោង ​១០ និង ៥៣ ​​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ដោយ​ជោគ​ជ័យ​​នៅ​​លើក​ទី​ ២ ពោល​គឺ​នៅ​ក្រោយ​ពី​ការ​បាញ់​បង្ហោះ​យាន​នៅ​​លើក​ទី​មួយ​ មិន​អាច​ដំណើរ​ការ​បាន ​ដោយ​សារ​ខ្យល់​បក់​​ខ្លាំង​ ។

អ្នក​អវកាស​ទាំង​ ៤ ​នាក់​រួម​មាន​លោក Matthew Dominick ជា​ប្រធាន​ក្រុម​ដឹក​នាំ​បេសកកម្ម ជា​មួយ​អវកាសយានិក​អាមេរិក​​ ២ រូប​ទៀត​គឺ Michael Barratt ជា​វេជ្ជបណ្ឌិត​​​ប្រចាំ​ការ​ព្យាបាល និង Jeanette Epps ​​ក៏​ដូច​ជា​​អ្នក​អវកាស​រុស្ស៊ី​ Alexander Grebenkin ។ សម្រាប់​អវកាសយានិក​ទាំង​ ៣ ​រូប​ គឺជា​បទ​ពិសោធ​លើក​ទី ​១ ហើយទៅ​ទី​អវកាស លើក​លែង​តែ​​លោក Michael Barratt ជា​វេជ្ជបណ្ឌិត​​​ ជា​បទ​ពិសោធ​លើក​ទី​ ៣ ​របស់​លោក​ទៅ​ទី​លំហ ។​​

ដោយ​ឡែក​សម្រាប់​បេសកកម្ម​​ខាង​លើ​នេះ អ្នក​អវកាស​ទាំង ​៤ នឹង​បំពេញ​ការងារ​ស្រាវជ្រាវ​ពិសោធ​រួម​មាន ការ​បណ្តុះ​កោសិកា​​ចម្លង​សប្បនិម្មិត​​របស់​មនុស្ស​ដើម្បី​សិក្សា​ពី​​ជំងឺ​​ ឬ​ភាព​ប្រក្រតី​ណា​មួយ​នៃ​រាង​កាយ​ដែល​មិន​ដំណើរ​ការ​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ទំនាញ​​ផែន​ដី​តិច​តួច​ ។

គួរ​រំឭក​ដែរ​ថា ស្ថានីយ៍​អវកាស​អន្តរជាតិ​ ISS ជា​ស្ថានីយ៍​ទី​តាំង​លើ​លំហ​ដែល​ជា​កិច្ច​​សហប្រត្តិការ​​រួម​ជា​​អន្តរជាតិ​​​​​នៃ​រដ្ឋាភិបាល​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភព​លោក ។ ស្ថានីយ៍​​អន្តរជាតិ​នេះគ្រប់​គ្រង​ និង​ថែរក្សា​ដោយ​ទី​ភ្នាក់​ងារ​អវកាស​នៃ​បណ្តា​ប្រទេស​រួម​មាន​សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កាណាដា និងបណ្តា​ប្រទេស​អឺរ៉ុប​​មួយ​ចំនួន​ផងដែរ ៕

ដោយ​៖ មាន រតនា

The post ស្ថានីយ៍អវកាសអន្តរជាតិបញ្ជូនទាំងអ្នកជំនាញ អាមេរិក និងរុស្ស៊ី ទៅទីលំហ appeared first on Kampuchea Thmey Daily.

អវកាសយានិក ចិន ផ្ញើសារអបអរ និងជូនពរឆ្នាំថ្មីដល់ជនរួមជាតិពីទីលំហ
អ្នក​អវកាស​ចិន ដែលជា​ក្រុម​ការងារ​​​ហោះ​ទៅ​ទី​លំហ​អវកាសនៃ​បេសកកម្ម​ Shenzhou-17 ​បាន​ផ្ញើ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី ឆ្នាំ​រោង​នៃ​ប្រពៃ​ណី​ជាតិ​ចិន​តាម​រយៈ​វីដេអូនៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៩ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ ទៅ​ជន​រួម​ជាតិ​របស់​ខ្លួន​ ។ នេះ​បើ​តាម​​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​​ចិន​ស៊ីនហួរ ។

អ្នក​អវកាសយានិក​​ចិន​ទាំង​បី​នាក់​រួម​មាន លោក Tang Hongbo លោក Tang Shengje និង​លោក Jiang Xinlin ដែល​កំពុង​ស្ថិត​នៅ​ស្ថានីយ​លំហ​​អវកាស​​​ចិន បាន​ផ្ញើ​សារ​ជូន​ពរ​នូវ​សុខ​សិរី​សួ​ស្តី​ដល់​ជាតិ​មាតុ​ភូមិ ក៏​ដូច​ជា​ប្រជា​ជន​ចិន​ទាំង​អស់​។ “ពួក​យើង​ពិត​ជា​រីក​រាយ និង​អបអរ​សាទរ​ឆ្នាំ​ថ្មី​​នេះ នៅ​លើ​លំហ​អវកាស​”។ នេះ​បើ​តាម​សម្តី​របស់​លោក Tang Hongbo ជា​មេ​បញ្ជាការ​​ក្នុង​ស្ថានីយ​លំហ​អវកាស​។

ដោយ​ឡែក លោក Tang Shengjie ជា​អ្នក​ទើប​នឹង​​មក​លំហ​អវកាស​លើក​ទី​១ បាន​និយាយ​ថា លោក​ពិត​ជា​នឹក​​គ្រួសារ នឹក​មាតុ​ភូមិ​កំណើត​របស់​លោក​។ វា​ជា​ប​ទ​ពិសោធ​ពិសេស​មួយ​ក្នុង​ជីវិត សម្រាប់​ខ្ញុំ​ដែល​​អប​អរ​ឆ្នាំ​ថ្មី​នេះ នៅ​ក្នុង​លំហ​អវកាស និង​ជា​លើក​ដំបូង​បំផុត​។

​​​ដោយ​ឡែក​ លោក Jiang បាន​ជូន​ពរ​ឲ្យ​​មាតុ​ភូមិ​ប្រទេស​ចិន​របស់​ខ្លួន ឲ្យ​​មាន​ភាព​រីក​ចម្រើន​ និង​​សុខ​វិបុល​ភាព និង​ទៅ​ដល់​​គ្រប់​​ប្រជាពលរដ្ឋ​ចិន មិន​ថា​ជន​ជាតិ​ភាគ​តិច​​ ឲ្យ​បាន​នូវ​សំណាង​ល្អ និង​សុខភាព​ល្អ​។

គួរ​រំឭក​ដែរ​ថា ក្រុម​ការងារ​នៃ​បេសកកម្ម​លំហ​អវកាស Shenzhou-17 ចិន បាន​ចេញ​ដំណើរ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​បាន​បញ្ជូន​អវកាសយានិក​៣​រូប​ខាង​លើ ទៅ​កាន់​ទី​​ស្ថានីយ​លំហ​អវកាស​ចិន​។ ក្រុម​​ខាង​លើ ជា​ក្រុម​ការងារ​បទ​ពិសោធ​ថ្មី​ជាង​គេ ឬ​ក្មេង​ខ្ចី​ជា​ង​គេ​ ដែល​បាន​បញ្ជូន​ទៅ​ទី​លំហ​អវកាស គិត​ចាប់​ពី​ទី​​ស្ថានីយ​​​លំហ​អវកាស​ចិន​បាន​បង្កើត​ឡើង​៕​​

https://vodpub6.v.news.cn/yqfbzx-original/20240209/202402094ddfcbe3b4e64a76b3fd37f61b3aa227_XxjfyxE007023_20240209_CBVFN0A001.mp4

ដោយ​៖ មាន រតនា

The post អវកាសយានិក ចិន ផ្ញើសារអបអរ និងជូនពរឆ្នាំថ្មីដល់ជនរួមជាតិពីទីលំហ appeared first on Kampuchea Thmey Daily.