ព័ត៌មានអន្ដរជាតិ
ស្ថានីយ៍អវកាសអន្តរជាតិបញ្ជូនទាំងអ្នកជំនាញ អាមេរិក និងរុស្ស៊ី ទៅទីលំហ
ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ថ្មីៗនេះបានបាញ់បញ្ជូនយានកាំជ្រួច Space X មួយគ្រឿងដែលផ្ទុកអវកាសយានិក ៤ នាក់ រួមមានសញ្ជាតិអាមេរិក ៣ នាក់ និងរុស្ស៊ីម្នាក់ចេញពីមជ្ឈមណ្ឌលលំហអវកាស Kennedy រដ្ឋ Florida សហរដ្ឋអាមេរិកឆ្ពោះទៅកាន់ទីតាំងស្ថានីយ៍របស់ ISS ដែលស្ថិតក្នុងគន្លងទីលំហ ។

ប្រភពព័ត៌មានពី BBC បានឲ្យដឹងថា អវកាសយានិកទាំង ៤ រូបនឹងបំពេញបេសកកម្មរបស់ខ្លួនលើលំហរយៈពេល ៦ ខែ ហើយក្នុងកិច្ចការស្រាវជា្រវពិសោធលើលំហអវកាសនេះ គឺមិនមានជាប់ពាក់ព័ន្ធនឹងនិន្នាការនយោបាយនោះឡើយ ពោលគឺទាំងអាមេរិក និងរុស្ស៊ីសហការគ្នាយ៉ាងជិតស្និទ្ធក្នុងកិច្ចការរួម ។
សម្រាប់អ្នកអវកាសទាំង ៤ រូបបានហោះចេញពីផែនដីនាវេលាម៉ោង ១០ និង ៥៣ នាទីព្រឹកថ្ងៃចន្ទដោយជោគជ័យនៅលើកទី ២ ពោលគឺនៅក្រោយពីការបាញ់បង្ហោះយាននៅលើកទីមួយ មិនអាចដំណើរការបាន ដោយសារខ្យល់បក់ខ្លាំង ។

អ្នកអវកាសទាំង ៤ នាក់រួមមានលោក Matthew Dominick ជាប្រធានក្រុមដឹកនាំបេសកកម្ម ជាមួយអវកាសយានិកអាមេរិក ២ រូបទៀតគឺ Michael Barratt ជាវេជ្ជបណ្ឌិតប្រចាំការព្យាបាល និង Jeanette Epps ក៏ដូចជាអ្នកអវកាសរុស្ស៊ី Alexander Grebenkin ។ សម្រាប់អវកាសយានិកទាំង ៣ រូប គឺជាបទពិសោធលើកទី ១ ហើយទៅទីអវកាស លើកលែងតែលោក Michael Barratt ជាវេជ្ជបណ្ឌិត ជាបទពិសោធលើកទី ៣ របស់លោកទៅទីលំហ ។
ដោយឡែកសម្រាប់បេសកកម្មខាងលើនេះ អ្នកអវកាសទាំង ៤ នឹងបំពេញការងារស្រាវជ្រាវពិសោធរួមមាន ការបណ្តុះកោសិកាចម្លងសប្បនិម្មិតរបស់មនុស្សដើម្បីសិក្សាពីជំងឺ ឬភាពប្រក្រតីណាមួយនៃរាងកាយដែលមិនដំណើរការនៅក្នុងបរិស្ថានដែលមានទំនាញផែនដីតិចតួច ។
គួររំឭកដែរថា ស្ថានីយ៍អវកាសអន្តរជាតិ ISS ជាស្ថានីយ៍ទីតាំងលើលំហដែលជាកិច្ចសហប្រត្តិការរួមជាអន្តរជាតិនៃរដ្ឋាភិបាលប្រទេសធំៗនៅលើពិភពលោក ។ ស្ថានីយ៍អន្តរជាតិនេះគ្រប់គ្រង និងថែរក្សាដោយទីភ្នាក់ងារអវកាសនៃបណ្តាប្រទេសរួមមានសហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កាណាដា និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនផងដែរ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


