ព័ត៌មានអន្ដរជាតិ
មកស្គាល់អវកាសយានិកស្ត្រី ចិន ដំបូងគេ ជាគំរូដល់យុវជនជំនាន់ក្រោយ
អវកាសយានិកស្រ្តីជនជាតិចិនដំបូងគេដែលជាគំរូដល់យុវជនជំនាន់ក្រោយៗ បន្ទាប់ពីបំពេញបេសកកម្មលើលំហអាកាសបានយ៉ាងជោគជ័យនាពេលកន្លងទៅ, ថ្មីៗនេះលោកស្រីនៅតែបន្តបេ្តជ្ញាបេសកកម្មស្រាវជ្រាវលើលំហថ្មីៗបន្ថែមទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា អវកាសយានិកស្រ្តីចិនដំបូងគេបង្អស់ គឺលោកស្រី Liu Yang ថែមទាំងបានប្តេជ្ញាពង្រីកបន្ថែមនូវគុណភាពអភិវឌ្ឍលើការពិសោធក្នុងលំហរបស់ជាតិចិន ពោលគឺក្នុងទិសដៅស្រាវជ្រាវរុករកអ្វីថ្មីៗបន្ថែមទៀត ។
ក្រោយពេលបំពេញបេសកកម្មជោគជ័យលើកទី ២ លើលំហកាលពីឆ្នាំ ២០២២ និងក្នុងរយៈ ៦ ខែនៅលើគន្លងអវកាស លោកស្រី Liu បានបន្តកិច្ចសហប្រតិបត្តិការជាប់ជាមួយអ្នកស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើន ក្នុងនោះមានការចែករំលែកនូវបទពិសោធរបស់អ្នកស្រីដើម្បីពង្រីកវិសាលភាព និងសម្រួចកិច្ចស្រាវជ្រាវក្នុងវិស័យនេះផងដែរ ។

ក្នុងនាមជាអនុប្រធានសម័យប្រជុំលើកទី ១៤ នៃសភាប្រជាជនចិន (NPC) ផងដែរនោះ លោកស្រី Liu ក៏គ្រោងនឹងគាំទ្រ និងជួយជាបទពិសោធដល់គម្រោងពិសោធនានាក្នុងឆ្នាំ ២០២៤ នេះទៅដល់អ្នកដែលចូលចិត្តវិស័យស្រាវជ្រាវលំហអវកាសដែលក្នុងនោះលោកស្រីនឹងគាំទ្រដល់ការចូលរួមប្រកួតចម្រាញ់យកអ្នកមានទេពកោសល្យផ្សេងៗនៅលើវិស័យលំហអវកាសនេះ ។
គួររំឭកផងដែរថា លោកស្រី Liu Yang ជាអវកាសយានិកស្រ្តីចិនដំបូងគេដែលបំពេញបេសកកម្មនៅលើអវកាស ដែលពេលនោះលោកស្រីជាក្រុមការងារនៃបេសកកម្មលំហអវកាសចិន Shenzhou 9 ចាប់ផ្តើមការងារកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


