ព័ត៌មានអន្ដរជាតិ
អវកាសយានិកស្រ្តីដំបូង រួមដំណើរទៅឋានព្រះចន្ទ បន្ទាប់ពីជាង៥០ឆ្នាំ
ពេលនិយាយពីវិស័យអវកាសប្រហែលមនុស្សភាគច្រើនគិតដល់បុរសមុនគេដែលស័ក្ដិសមនិងទទួលបានមុខដំណែងណាមួយក្នុងលំហមានចម្ងាយរាប់ម៉ឺនគីឡូពីភពដែនដី តែសម័យបច្ចុប្បន្នស្រ្តីជាច្រើនមានសមត្ថភាពអាចបំពេញការងារតាមក្តីស្រមៃរបស់ពួកគេបាន មិនថាខាងនយោបាយ យោធា បច្ចេកវិទ្យា និងវិស័យអវកាសនោះទេ។
សហរដ្ឋអាមេរិកមានមោទនភាពចំពោះ លោកស្រី Christina Koch ជាអវកាសយានិករបស់អង្គការ NASA កំពុងបង្កើតប្រវត្តិសាស្ត្រជាស្ត្រីដំបូងគេដែលបានធ្វើដំណើរជុំវិញឋានព្រះចន្ទ។

យោងតាមសារព័ត៌មាន ABC News ផ្សាយដើមខែមេសា ឆ្នាំ២០២៦ លោកស្រី Koch អាយុ ៤៧ ឆ្នាំ ជាម្នាក់ក្នុងចំណោមមនុស្ស៤នាក់ នឹងហោះហើរជាមួយយានអវកាស Orion សម្រាប់បេសកកម្ម Artemis II របស់ NASA ដែលបាញ់បង្ហោះទៅឋានព្រះចន្ទនៅល្ងាចថ្ងៃពុធពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ក្នុងរយៈពេល ១០ថ្ងៃនៃបេសកកម្ម។
ដំណើរដ៏វែងឆ្ងាយជាង ១ ១០២ ៤០០ គីឡូម៉ែត្រហោះឆ្លងកាត់លំហរអាកាសទៅឋានព្រះចន្ទ វាជាលើកទីមួយក្នុងរយៈពេលជាង៥០ឆ្នាំ សម្រាប់អវកាសយានិកអាមេរិកបានធ្វើដំណើរជុំវិញឋានព្រះចន្ទ។
ក្រៅពី Koch បេសកកម្មនេះក៏មានអវកាសយានិកដទៃទៀតរបស់ NASA ជាជនជាតិអាមេរិកគឺ លោក Reid Wiseman និង លោក Victor Glover ព្រមទាំងអវកាសយានិករបស់ទីភ្នាក់ងារអវកាសកាណាដា លោក Jeremy Hansen ម្នាក់ផងដែរ។
លោកស្រី Koch កើតនៅរដ្ឋ Michigan និងធំធាត់ក្នុងរដ្ឋ North Carolina ស្រ្តីរូបនេះមិនមែនជាមនុស្សចម្លែក ចំពោះបេសកកម្ម NASA ដែលបានបង្កើតកំណត់ត្រានោះទេ។ លោកស្រីត្រូវបានជ្រើសរើសជាលើកដំបូងជាអវកាសយានិក NASA ក្នុងឆ្នាំ២០១៣ ។ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ លោកស្រីបង្កើតកំណត់ត្រាសម្រាប់ការហោះហើរអវកាសយូរបំផុត ដោយចំណាយពេល ៣២៨ថ្ងៃជាប់ៗគ្នានៅក្នុងលំហ។
គួរបញ្ជាក់ថា លោកស្រី Koch បញ្ចប់ការដើរក្នុងលំហអាកាសនៅឆ្នាំ២០១៩ ចំនួន៣លើក ក្នុងនោះមានតែស្ត្រីប៉ុណ្ណោះដែលសរុបរយៈពេល៤២ ម៉ោងនិង១៥ នាទី។
អ្នកជំនាញកត់ចំណាំជីវប្រវត្តិផ្លូវការរបស់លោកស្រីថា៖ «ចំណុចសំខាន់ៗមួយចំនួនពីបេសកកម្មរបស់ Koch រួមមានការធ្វើមនុស្សយន្តដល់ភ្នាក់ងារ Alpha Magnetic Spectrometer ការដាំដុះគ្រីស្តាល់( crystals) ប្រូតេអ៊ីនសម្រាប់ការស្រាវជ្រាវឱសថនិងការសាកល្បងម៉ាស៊ីនបោះពុម្ពជីវសាស្រ្ត ៣D ក្នុងមីក្រូទំនាញ»។
មុនទទួលភារកិច្ច Artemis II, លោកស្រីបម្រើការជាប្រធានក្រុមចាត់តាំងក្នុងការិយាល័យអវកាសយានិករបស់ NASA និងជាជំនួយការសម្រាប់សមាហរណកម្មបច្ចេកទេសសម្រាប់នាយកមជ្ឈមណ្ឌលនៅមជ្ឈមណ្ឌលអវកាសទៀតផង។
ចំណែកមុនពេលក្លាយជាអវកាសយានិក ប្រវត្តិវិស្វកម្មរបស់អវកាសយានិកស្រ្តីរូបនេះ មានទាំងការអភិវឌ្ឍឧបករណ៍បេសកកម្មវិទ្យាសាស្ត្រអវកាសនិងវិស្វកម្មវាលវិទ្យាសាស្ត្រពីចម្ងាយនៅអង់តាក់ទិកនិងអាកទិក ជាអ្នកពន្លត់អគ្គិភ័យ ស្វែងរក និងជួយសង្គ្រោះនៅស្ថានីយ៍ប៉ូលអង់តាក់ទិកផងដែរ។
គួរបញ្ជាក់ថា លោកស្រី Koch ទទួលបានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិស្វកម្មអគ្គិសនីនិងរូបវិទ្យា ក៏ដូចជាសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យរដ្ឋ North Carolina សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


