អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Archives - Kampuchea Thmey Daily

ការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជា បើកជើងហោះហើរជាធម្មតា ពុំមានការបិទដូចពាក្យចចាមអារ៉ាមទេ
កម្ពុជា តាមរយៈក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញមកប្រកាសថា ការធ្វើដំណើរតាមផ្លូវអាកាសចូលមកប្រទេសកម្ពុជាកំពុងបើកដំណើរការជើងហោះហើរជាធម្មតា ពុំមានការបិទជើងហោះហើរដូចការផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ចិនឡើយ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុងបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ព្រមទាំងហាមឃាត់អ្នកដំណើរបរទេស ដែលមានអាយុក្រោម៤០ឆ្នាំទាំងអស់ មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។

ជុំវិញព័ត៌មានចចាមអារ៉ាមនេះ ក្រសួងមហាផ្ទៃកម្ពុជា បានបដិសេធទាំងស្រុង និងចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាការមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ជារដ្ឋមួយពុំដែលរើសអើងជាតិសាសន៍នានាក្នុងទំនាក់ទំនងអន្តរជាតិ។

សេចក្ដីបំភ្លឺក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គឺគ្មានគោលការណ៍រឹតបន្តឹងហាមឃាត់ជនបរទេសស្របច្បាប់ដែលមានអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ។ ក្រសួង ថា គ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងអស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ជាពិសេសភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត។

តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ នៅតាមបណ្តាច្រកទ្វារអន្តរជាតិសំខាន់ៗនៅកម្ពុជា ទាំងផ្លូវអាកាស និងផ្លូវគោក កំពុងដំណើរការបំពេញបែបបទចេញ-ចូលប្រទេសជាប្រក្រតី ពោលពុំមានការផ្លាស់ប្តូរណាមួយដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញ-ចូលរបស់ជនបរទេសមកកម្ពុជាដូចការប្រឌិតឡើយ។

បន្ថែមពីការបំភ្លឺខាងលើនេះ ក្រសួងមហាផ្ទៃក៏បានលើកឡើងពីការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិនផងដែរ ដោយកម្ពុជាផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជា បើកជើងហោះហើរជាធម្មតា ពុំមានការបិទដូចពាក្យចចាមអារ៉ាមទេ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ការបើកសាកល្បងព្រលានយន្តហោះពោធិ៍ចិនតុង ជាមូលដ្ឋានវាយតម្លៃ ដើម្បីរៀបចំការងារមួយចំនួនប្រែក្លាយជាទីសាធារណៈឆាប់ៗ
សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការបើកឱ្យពលរដ្ឋចូលលេងកម្សាន្តនៅព្រលានយន្តហោះពោធិ៍ចិនតុងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ជាមូលដ្ឋាននៃការវាយតម្លៃ ដើម្បីរៀបចំការងារមួយចំនួនបន្ថែមទៀតសំដៅប្រែក្លាយទីតាំងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក ឱ្យក្លាយទៅជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅចូលទៅកម្សាន្តពេញលេញនាពេលឆាប់ខាងមុខ។ សម្ដេច ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក  នាល្ងាចថ្ងៃទី១៩ ខែមេសា​ ឆ្នាំ២០២៦។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖«ការបើកសាកល្បងក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ក៏ជាមូលដ្ឋានដែលក្រុមការងារយកធ្វើការវាយតម្លៃ ដើម្បីធ្វើការរៀបចំការងារមួយចំនួនបន្ថែម រួមទាំងការងារហេដ្ឋារចនាសម្ព័ន្ធ ការដាំដើមឈើ ។ល។ ក្នុងគោលដៅធ្វើឲ្យបរិស្ថានបរិវេណអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាន់តែប្រសើរឡើង សម្រាប់បើកជូនប្រជាពលរដ្ឋ ចូលលេងកម្សាន្ត និងហាត់ប្រាណប្រចាំថ្ងៃនៅពេលឆាប់ៗខាងមុខ តាមគោលការណ៍ដែលធ្លាប់បានបញ្ជាក់ជូនប្រជាពលរដ្ឋ៖១.មិនលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្រុមហ៊ុនឯកជនណានោះទេ។ ២. រក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រើប្រាស់ក្នុងគោលបំណងពីរគឺ: ១) ជាព្រលានយន្តហោះបម្រុង និង ២) ជាទីកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅបានចូលកំសាន្តនិងហាត់កីឡា។»។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបើកដំណើរការសាកល្បងឡើងវិញក្នុងទម្រង់ជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្តរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ របាយការណ៍ផ្លូវការ បានឱ្យដឹងថា ត្រឹមរយៈពេល៧ថ្ងៃ នៃការបើកដំណើការសាកល្បងគឺមានប្រជាពលរដ្ឋជាង១៧ម៉ឺននាក់បានចូលទៅកម្សាន្ត។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមាន​ឈ្មោះ​ដើម​ថា អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​ពោធិ៍ចិនតុង បានចាប់ផ្ដើមសាងសង់នៅ​ឆ្នាំ​១៩​៥៧ និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅឆ្នាំ​១៩៥៩។ ឆ្លងកាត់របបដឹកនាំជាច្រើនរបប និងបម្រើការហោះហើរជាង៦០ឆ្នាំ អាកាសយានដ្ឋានដ៏ចំណាស់នេះ បានបិទប្រតិបត្តិការហោះហើរទាំងស្រុងនៅថ្ងៃទីិ៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលកម្ពុជា បើកប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F នៅភាគខាងត្បូងរាជធានីភ្នំពេញ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេចធិបតី៖ការបើកសាកល្បងព្រលានយន្តហោះពោធិ៍ចិនតុង ជាមូលដ្ឋានវាយតម្លៃ ដើម្បីរៀបចំការងារមួយចំនួនប្រែក្លាយជាទីសាធារណៈឆាប់ៗ appeared first on Kampuchea Thmey Daily.

ចូលឆ្នាំខ្មែរ មានមនុស្សខ្ទង់១៧ម៉ឺននាក់ បានទៅកម្សាន្តនៅអតីតព្រលានយន្តហោះពោធិ៍ចិនតុង
រយៈពេល៧ថ្ងៃ ពលរដ្ឋ​ និងភ្ញៀវទេសចរ​ ចំនួន១៧ម៉ឺននាក់បានទៅកម្សាន្តនៅសួនសាធារណៈអតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលត្រូវបានដាក់ឱ្យចូលលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺរាប់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឬស្គាល់ជាទូទៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបើកទ្វារស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត ដោយអមជាមួយការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេងកីឡាជុំវិញតំបន់អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើន ដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការអរគុណដល់ក្រុមការងារពាក់ព័ន្ធ ពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានរៀបចំសហការ និងបើកដំណើរការដល់ប្រជាជនខ្មែរបានចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ នាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយ:ពេល៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ១៧០ ០០០នាក់។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏ថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំទីតាំងនេះ ដោយកែប្រែពីកន្លែងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក និងបម្រើដល់គ្រប់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបំពេញសេចក្តីត្រូវការ និងបេសកកម្មរបស់ខ្លួនបានយ៉ាងសកម្ម និងជាច្រើនឆ្នាំកន្លងទៅ ក្លាយទៅជាទីតាំងសួនសាធារណ:សម្រាប់មហាជនចូលកម្សាន្តដោយសេរី ជាពិសេសសម្រាប់ជាទីលំហែសាធារណ:ដែលបម្រើដល់ការធ្វើលំហាត់ប្រាណ លើកកម្ពស់សុខភាពប្រជាជនទាំងផ្លូវកាយ និងចិត្ត។ ទីតាំងនេះ ក៏នឹងក្លាយជាទីតាំងបម្រើដល់កិច្ចប្រជុំ ការប្រគំតន្ត្រីសម្រាប់ដល់វិស័យឯកជនក្នុងការផ្តល់ការកម្សាន្ត ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៅថ្ងៃមុខផងដែរ៕

The post ចូលឆ្នាំខ្មែរ មានមនុស្សខ្ទង់១៧ម៉ឺននាក់ បានទៅកម្សាន្តនៅអតីតព្រលានយន្តហោះពោធិ៍ចិនតុង appeared first on Kampuchea Thmey Daily.

​សួន​សាធារណៈព្រលានយន្តហោះចាស់ នឹងបើក​ឱ្យ​ពលរដ្ឋចូលទស្សនា ​នៅចុងសប្ដាហ៍នេះ​
អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ នឹងបើកដំណើរការ​សាកល្បង​ឱ្យ​សា​ធារណ​ជនចូលទស្សនាលេងកម្សាន្ត ​ហាត់ប្រាណ ​ដោយឥតគិតថ្លៃរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ១១ មេសា ២០២៦ ដល់ថ្ងៃទី ១៩ ខែមេសា ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។​

មន្ត្រីអន្តរក្រសួងបានឱ្យដឹងថា​ ប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់ និងអាគារជាច្រើន ក្នុង​នោះមានអាគារផ្លិត និង​ប៉មបញ្ជាហោះហើរ ដែលត្រូវបានកសាងឡើងនៅទសវត្សរ៍ឆ្នាំ ១៩៥០។ ​

​រាជរដ្ឋាភិបាល​បានតុបតែងលម្អនៅតំបន់មួយចំនួន ​និង​ដាក់បដាផ្សេងៗ ​ដែល​មានរូបភាព​ជាល្បែង​ប្រពៃណី ដើម្បីអបអរបុណ្យចូលឆ្នាំ នៅក្នុងបរិវេណព្រលានយន្តហោះ។

​ការបើកសាកល្បងមានរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី ១១ ខែមេសា រហូតដល់ថ្ងៃអាទិត្យទី ១៩ មេសា ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥ ព្រឹក ហើយត្រូវចាក​ចេញ​នៅ​ម៉ោង​ ៩ យប់។ ​ការផ្ញើម៉ូតូ ​ត្រូវបង់កម្រៃ ១០០០ រៀល ​និងរថយន្ត ២០០០ ​រៀល។​

​​រាជរដ្ឋាភិបាល​បានតែងតាំង​សមាស​ភាព​ក្រុម​ការងារអន្តរក្រសួង ​ដើម្បី​អភិវឌ្ឍអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ទៅជា​សួន​សាធារណៈ ​និងមួយ​ផ្នែក​បម្រុង​ទុកការចុះចត​យន្តហោះ​ពេលមាន​អាសន្ន។ ​

​​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ត្រូវបានកសាងឡើង​នៅឆ្នាំ ​១៩៥៤ ​លើផ្ទៃដី ​៣៨៦ ​ហិកតា ស្ថិត​នៅ​ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត

The post ​សួន​សាធារណៈព្រលានយន្តហោះចាស់ នឹងបើក​ឱ្យ​ពលរដ្ឋចូលទស្សនា ​នៅចុងសប្ដាហ៍នេះ​ appeared first on Kampuchea Thmey Daily.

​គណៈកម្មការ​គ្រប់គ្រង​ព្រលានយន្តហោះ​ចាស់ ​មាន​ភារកិច្ចពិនិត្យ ​និង​សម្រេច ​លើ​សំណើ​វិនិយោគ​ពីវិស័យ​ឯកជន​
មន្រ្តីអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ​ប្រាប់កម្ពុជាថ្មីថា គណៈកម្មការអន្តរក្រសួង គ្រប់​គ្រង​ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​មានភារកិច្ច ​ពិនិត្យ និងសម្រេចឱ្យក្រុមហ៊ុនឯកជន ដែលចង់ស្នើសុំវិនិយោគ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។​

​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​បានសម្រេច​តែងតាំង​សមាស​ភាព​ក្រុម​ការ​ងារអន្តរក្រសួង មានសមាសភាព ១៤ រូប ដឹកនាំដោយលោក ឈាង វណ្ណារិទ្ធិ ​រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន និងអនុប្រធាន ២ រូប គឺលោក ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និងលោក ផាន់ ផល្លារ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ព្រមទាំងសមាជិក ១១ រូប។​

​លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ​ប្រាប់កម្ពុជាថ្មីថា ​គណៈកម្មការគ្រប់គ្រងព្រលាសយន្តហោះអន្តរជាតិភ្នំពេញមានភារកិច្ច សំដៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ​ដែល​មាន​បច្ចុប្បន្ន ​ហើនឹងថវិកាដែលរដ្ឋប្រគល់ឱ្យ​ដើម្បីថែរក្សាអ្វីៗ​ដែលចាំបាច់ឱ្យ​ដំណើរ​ការ​ជាប្រក្រតី​ឡើង​វិញ ដូចជាប្រព័ន្ធ ទឹកភ្លើង លូ ស្ថានីយបូបទឹក ស្មៅ សួនច្បារ ដែល​ជាហេដ្ឋា​រចនា​សម្ព័ន្ធ​បន្ទាប់​បន្សំ។​

​លោកបានថ្លែងបញ្ជាក់ថា៖ «ឧទារហណ៍មានក្រុមហ៊ុនឯកជនចង់ធ្វើសំណើវិនិយោគ ​ធ្វើ​អ្វីមួយ ​គឺក្រុមការងារជាអ្នកពិនិត្យ និងសម្រេច ​មិនមែនរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​តែ​ឯងទេ»។

​រដ្ឋាភិបាលរំពឹងថា ​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ​ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ទៅជាសួនសារធារណៈ ​នឹងរួចរាល់នៅក្នុងឆ្នាំ ២០២៦ ដែលនឹងចំណាយប្រមាណ ៣ លានដុល្លារ​ក្នុង​មួយឆ្នាំ ទៅលើការថែទាំ។​

​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ឱ្យដំណើរការប្រមាណជិត ៧០ ឆ្នាំ មុនពេលបិទ ដំណើរ​ការនៅខែកញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

The post ​គណៈកម្មការ​គ្រប់គ្រង​ព្រលានយន្តហោះ​ចាស់ ​មាន​ភារកិច្ចពិនិត្យ ​និង​សម្រេច ​លើ​សំណើ​វិនិយោគ​ពីវិស័យ​ឯកជន​ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ រដ្ឋាភិបាលរក្សាទុកព្រលានយន្តហោះចាស់ជាកម្មសិទ្ធិរដ្ឋគឺជាការគិតគូរវែងឆ្ងាយប្រកបដោយគតិបណ្ឌិត
អ្នកជំនាញ​សេដ្ឋកិច្ច និងទស្សនវិជ្ជា បានកោតសរសើរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាសម្បត្តិរដ្ឋ ហើយប្រែក្លាយទៅជាសួនច្បារសាធារណៈ ដោយចាត់ទុកថា គឺជាការគិតគូរវែងឆ្ងាយប្រកបដោយគតិបណ្ឌិត និងសុខមាលភាពរបស់ប្រជាជន។

ការលើកឡើងនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ បានអះអាងជាសាធារណៈថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគេស្គាល់ជាទូទៅថា អាកាសយានដ្ឋានពោធិ៍ចិនតុង មិនត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនណាមួយឡើយ ហើយនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ សម្តេចបញ្ជាក់ថា ការអភិរក្សទីតាំងនេះសម្រាប់បម្រើឱ្យគោលបំណងពីរធំៗ ដោយមួយផ្នែកសម្រាប់យន្តហោះចុះចតពេលមានអាសន្ន និងមួយផ្នែកទៀតកែច្នៃទៅជាសួនច្បារសាធារណៈសម្រាប់ប្រជាជនដើរលេងកម្សាន្ត និងផលប្រយោជន៍រួមផ្សេងៗទៀត។

លោកបណ្ឌិត ឈត ប៊ុនថង

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា យល់ថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីកម្ពុជាលើការប្រើប្រាស់ព្រលានយន្តហោះចាស់នេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ជាការគិតវែងឆ្ងាយគ្រប់ទិដ្ឋភាព និងគិតគូរដល់សុខុមាលភាពប្រជាពលរដ្ឋ។ លើសពីនេះ ការរក្សាទុកអគារទាំងអស់នេះ គឺជាមរតកប្រវត្តិសាស្រ្តដែលបន្សល់ទុកយូរឆ្នាំមកហើយភ្ជាប់មកជាមួយប្រវត្តិនៃការដឹកនាំតាំងពីសម័យមុន ជាពិសេស សម្តេចនរោត្តមសីហនុ សម្តេចព្រះបរមរតនកោដ ដែលបានបន្សល់ស្នាដៃនេះ។ ព្រលានយន្តហោះនេះ បន្សល់ទុកនូវការចងចាំដល់ពលរដ្ឋខ្មែរ និងអ្នកធ្វើដំណើរគ្រប់ទិសទី។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង លើកទឹកចិត្តដល់រដ្ឋាភិបាលឱ្យរៀបចំជាសារមន្ទីរ ឬមហោស្របបែបទំនើបដើម្បីបង្ហាញវប្បធម៌កម្ពុជា និងជាការបណ្តុះស្មារតីស្នេហាជាតិ។ លោករំលេចថា៖«សារមន្ទីរជាកន្លែងមួយដែលបង្ហាញនូវមរតកវប្បធម៌ទាំងរូបិយ និងអរូបិយ ហើយបើសិនជាបន្ថែមពីសារមន្ទីរឱ្យទៅជាមហោស្រពបែបទំនើប សម្រាប់សម្តែង បង្ហាញនូវមរតកវប្បធម៌កម្ពុជាជារឿងប្រសើរ ដែលជាការបណ្តុះនូវគំនិតស្នេហាជាតិ ឬជាតិនិយម»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ស្របថា ការរក្សាទុកព្រលានយន្តហោះចាស់ធ្វើជាសួនច្បារសាធារណៈនេះជាចំណុចមួយដ៏ល្អប្រសើរ ស្របទៅនឹងភ្នំពេញដែលមានឈ្មោះថា ទីក្រុងស្អាត ជាពិសេសគឺបានផលប្រយោជន៍រួមទាំងអស់គ្នា។ លោកថា៖« ក្នុងន័យនេះ ការរៀបចំសួនច្បារឱ្យកាន់តែច្រើន ទើបបានបង្ហាញការរីកចម្រើននៃទីក្រុង និងការលូតលាស់នៃវិស័យសេដ្ឋកិច្ចកម្ពុជា។ អ៊ីចឹង!ចំណុចនេះខ្ញុំគាំទ្រ ចំពោះការទុកព្រលានយន្តហោះក្លាយទៅជាសួនច្បារសាធារណៈសម្រាប់មនុស្សទាំងអស់ទទួលបានផលប្រយោជន៍ទាំងអស់គ្នា»។

សម្រាប់លោក គី សេរីវឌ្ឍន៍ មើលឃើញទៀតថា ទីតាំងព្រលានចាស់នោះ បើសិនជាអាចរដ្ឋគួរកែច្នៃអគារណាមួយបង្កើតឱ្យទៅជាមជ្ឈមណ្ឌលនវានុវត្តន៍ ដើម្បីឱ្យយុវជនដែលមានទេព្យកោសល្យក្នុងការកែច្នៃ អ្វីផ្សេងៗ ទៅអង្គុយនៅទីលានដែលមានសួនច្បារស្អាតនេះ ដើម្បីផ្ចង់គំនិតបង្កើតអ្វីដែលថ្មីសម្រាប់ប្រទេសកម្ពុជា។ ព្រោះថា មជ្ឈមណ្ឌលនានុវត្តន៍នេះ អាចនឹងជួយជំរុញឱ្យការបណ្តុះបណ្តាល ការលូតលាស់នៃការបង្កើតអ្វីថ្មីៗសម្រាប់ប្រទេសកម្ពុជា។

សម្រាប់លោកបណ្ឌិតទាំងពីរ ក៏បានសម្តែងការគាំទ្រចំពោះរដ្ឋាភិបាលដែលមានគម្រោងជួលអគារក្នុងអាកាសយានដ្ឋានទៅឱ្យវិស័យឯកជនសម្រាប់ធ្វើពាណិជ្ជកម្ម ព្រោះរដ្ឋនឹងទទួលបានចំណូលពីនេះ ខណៈការថែទាំងព្រលានយន្តហោះចាស់គ្រោងចំណាយ ៣លានដុល្លារ ក្នុងមួយឆ្នាំៗ។

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីដើមមានឈ្មោះអាកាសដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ លើផ្ទៃដីសរុប ៣៨៦.៥០ ហិកតា ដែលគិតមកដល់ឆ្នាំ ២០២៥ មានអាយុកាលប្រមាណ ៧០ ឆ្នាំហើយ។ បច្ចុប្បន្ន អាកាសដ្ឋានអន្តរជាតិភ្នំពេញ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតនៅក្រោមការដឹកនាំ គ្រប់គ្រងនិងថែរក្សាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរន៍ស៊ីវិល។ ចំពោះការប្រើប្រាស់ទីតាំងអាកាសយានដ្ឋាននេះទៅអនាគត គឺអាស្រ័យលើទស្សនទានរបស់រាជរដ្ឋាភិបាល៕

The post អ្នកជំនាញ៖ រដ្ឋាភិបាលរក្សាទុកព្រលានយន្តហោះចាស់ជាកម្មសិទ្ធិរដ្ឋគឺជាការគិតគូរវែងឆ្ងាយប្រកបដោយគតិបណ្ឌិត appeared first on Kampuchea Thmey Daily.

ព្រលានយន្តហោះថ្មីសម្ពោធជាផ្លូវការ សម្ដេចធិបតី ថា ព្រលានពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍជាសួនសាធារណៈ
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ បើទោះជាកម្ពុជាមានអាកាសយានដ្ឋានថ្មីក៏ដោយ ក៏រដ្ឋាភិបាលមិនមានផែនការលក់អាកាសយានដ្ឋានចាស់ទៅឱ្យឯកជនឡើយ។ សម្ដេចធិបតីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាទីបម្រុងយន្តហោះចុះចតបន្ទាន់និងជាសួនសាធារណៈ។

ថ្លែងចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលប្រជាជនភាគច្រើនបានស្គាល់ថា ព្រលានយន្តហោះពោធិ៍ចិនតុងនោះ គឺមិនត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនណាមួយឡើយ ពោលគឺនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមការគ្របគ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ការអះអាងជាថ្មីម្ដងទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបន្ទាប់ពីមានព័ត៌មានច្រើនពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ រហូតមានមតិខ្លះ ចោទថា ព្រលានយន្តហោះចាស់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលលក់ទៅឱ្យក្រុមហ៊ុនឯកជនបាត់ទៅហើយ។ ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រលានចាស់អត់លក់ទៅណាទេ នៅតែជាអចលនទ្រព្យរបស់រដ្ឋ ការគ្របគ្រងរបស់រដ្ឋ»។

បើតាមសម្ដេចធិបតី ទោះជាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានបិទទ្វារសម្រាប់ប្រតិបត្តិការហោះហើរក៏ពិតមែន ក៏ប៉ុន្តែរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាសេនាធិការរាជរដ្ឋាភិបាល ទទួលបន្ទុកក្នុងការថែទាំអាកាសយានដ្ឋានមួយនេះ ដោយក្នុងមួយឆ្នាំ ត្រូវចំណាយថវិកាខ្ទង់៣លានដុល្លារ។

តែយ៉ាងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា មានការលើកយោបល់ និងស្នើសុំនានាក្នុងការចង់យកទីតាំងព្រលានពោធិ៍ចិនតុងនេះ ដើម្បីអភិវឌ្ឍន៍ក្នុងកម្រិតណាមួយពីវិស័យឯកជននោះ ក៏ប៉ុន្តែសំណើទាំងនេះត្រូវបានសម្ដេចបដិសេធមិនទទួលយក។

បដិសេធពីវិស័យឯកជន ពីព្រោះថារាជរដ្ឋាភិបាលកំពុងគិតគូរៀបចំផែនការអភិវឌ្ឍទីតាំងនោះដោយខ្លួនឯងក្នុងគោលដៅបម្រើជាសម្បត្តិសាធារណៈសម្រាប់ប្រជាជនគ្រប់រូបទាំងអស់។ តាមការគូសបញ្ជាក់ឱ្យដឹងពីសម្ដេចធិបតី រាជរដ្ឋាភិបាលនឹងបង្កើតក្រុមការងារអន្តរជាតិក្រសួងមួយ ដើម្បីទទួលបន្ទុកលើការរៀបចំផែនការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនេះ។ សម្ដេចធិបតីបានទម្លាយឱ្យដឹងថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺប្រើក្នុងគោលដៅសំខាន់ៗចំនួន២។

គោលដៅទី១ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងគឺទុកជាពីសបម្រុង ដែលមានន័យថា ពីសចុះចតដែលមានស្រាប់ គឺមិនត្រូវបានវាយកម្ទេចចោលឡើយ ពោលគឺទុកប្រើក្នុងករណីមានហានិភ័យបន្ទាន់ណាមួយ ជំនួសឱ្យព្រលានថ្មី។ សម្រាប់គោលដៅទី២ គឺរាជរដ្ឋាភិបាលគ្រោងរៀបចំជាសួនសាធារណៈ ដែលប្រជាពលរដ្ឋអាចប្រើប្រាស់បាន ដែលនេះសម្ដេច ថា ជាគោលដៅធំរបស់រាជរដ្ឋាភិបាលបានគិតទុក។

ដោយឡែក សំណង់អគារ នៅតែជាកម្មសិទ្ធិរបស់រដ្ឋ ក៏ប៉ុន្តែសម្ដេច ថា អាចនឹងបម្រើឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរដ្ឋទទួលបានចំណូលមួយផ្នែក ទុកចិញ្ចឹមព្រលានចាស់នោះ។ ន័យនេះ សម្ដេច បញ្ជាក់ច្បាស់ៗជាថ្មីថា មិនមែនលក់ឱ្យឯកជនឡើយ។ ដោយព្រលានពោធិ៍ចិនតុង ជាព្រលានយន្តហោះប្រវត្តិសាស្ត្រ ក្រោមស្នាមព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដិនោះ រដ្ឋាភិបាលក៏នឹងរៀបចំជាសារមន្ទីរផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post ព្រលានយន្តហោះថ្មីសម្ពោធជាផ្លូវការ សម្ដេចធិបតី ថា ព្រលានពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍជាសួនសាធារណៈ appeared first on Kampuchea Thmey Daily.

ការរុះរើព្រលានយន្តហោះភ្នំពេញជិតបញ្ចប់ មុនពេល អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី បើកដំណើរការនៅ​សប្ដាហ៍ក្រោយ
ការរុះរើផ្ទេរប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍នៅអាកាសអន្តរជាតិភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោហៀបនឹងបញ្ចប់ មុនពេលអាកាសយានដ្ឋានថ្មីបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ ទី០២ ខែកញ្ញាថា ក្រុម​​ហ៊ុនអាកាស​ចរណ៍នៅអាកាសអន្តរជាតិភ្នំពេញកំពុងរុះរើបណ្ដើរៗ ក្នុងការផ្ទេរទៅអាកាស​យាន​ដ្ឋានអន្តរជាតិតេជោដែលនឹងបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីការធ្វើតេស្តសាកល្បងហោះហើរច្រើនដងទទួលបានជោគជ័យរួចមកហើយ។

លោកបញ្ជាក់ថា៖ «សម្ភារណាដែលមានការឯកភាពនៅក្នុងកិច្ចសន្យា ដែល​អាចយកទៅ​ប្រើ​ប្រាស់​​​​នៅព្រលានថ្មី​បាន​គេ​យកទៅ ប៉ុន្តែភាគច្រើនឥវ៉ាន់គេអត់យកទៅច្រើនទេ ដោយសារ​ឧបករ​ណ៍​សម្ភារដែលបំពាក់នៅព្រលានថ្មី គឺជាឧបករណ៍ថ្មីទាំងអស់ ការផ្ទេរប្រតិ​បត្តិការ​​សំដៅ​ទៅលើ​មនុស្ស​​ ការហាត់រៀន ដែលបុគ្គលិកកំពុង​ហ្វឹកហ្វឺននៅព្រលានថ្មី»។

បន្ទាប់ផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មី រដ្ឋាភិបាលបានសម្រេចផ្ទេរការគ្រប់គ្រង​ព្រលានភ្នំពេញ​ ​ទៅឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានកងកម្លាំងការពារសន្តិសុខ ការពារទ្រព្យសម្បត្តិ​របស់​រដ្ឋ រួមទាំងការការពារល្បាត​ជុំវិញ និងទីតាំង ដីនៅកន្លែងនេះ នៅតែ​ជា​របស់​​រដ្ឋដដែល។

លោកបានថ្លែងបន្ថែមថា៖ «អាកាសយានដ្ឋានហ្នឹងជាកម្មសិទ្ធិរបស់រដ្ឋ ហើយរដ្ឋលេខា​ធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិលជាអ្នកទទួលបន្ទុក ថែទាំបន្ត ហើយថ្ងៃក្រោយទៀត រដ្ឋចង់​ដាក់​ឱ្យ​ដំណើរការ ឬធ្វើអាជីវកម្មអ្វី ជាគោលការណ៍របស់រដ្ឋ យើងអត់ទាន់ដឹងថា នៅពេលខាង​មុខ​យើង​យក​ប្រើប្រាស់សម្រាប់អ្វីទេ ប៉ុន្តែមិនមែនសម្រាប់ព្រលានយន្តហោះទេ សម្រាប់អ្វីទៀត​យើង​អត់​ទាន់​ដឹងទេ យើងរង់ចាំមើលការសម្រេចចិត្តរបស់រដ្ឋាភិបាល»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ថា រាជរដ្ឋាភិ​បាល​កម្ពុជា មិនដែលមានគម្រោង​លក់អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញទៅ​ឱ្យឯកជននោះទេ បើទោះ​បី​ជា​ផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មីហើយក៏ដោយ។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «គោលការណ៍ដែលយើងគ្រោង បច្ចុប្បន្ន គឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីមានចុះចតបន្ទាន់ (Emergency Landing) ការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ពិតណាស់យើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង Air Traffic Controller នៅព្រលាននេះទេ ទី២ ក៏ពាក់ព័ន្ធនឹងកិច្ចសន្យាក្នុងការគ្រប់គ្រង តែសម្រាប់បច្ចេកទេស កន្លែងនេះចុះឧត្ថម្ភាគចក្របាន ហើយបើសិនជាចាំបាច់ ក្នុងករណីមួយៗ ដែលមានអាសន្ន ទោះបីមិនមានកន្លែងបញ្ជា ក៏អ្នកបើកដែលឆែកជាមួយបច្ចេកទេសអាចប្រើជំនាញដែលគាត់ហ្វឹកហ្វឺនតាមភ្នែកដែលមើលបានអាចុះបណ្ដោះអាសន្នកន្លែងនេះ»។

គោលការណ៍ដែលគ្រោងមាន ៣ ទី១ រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ គឺមិនអោយបាត់ដែលជាអតីតព្រលានយន្តហោះ ស្នាមព្រះហស្ដ សម្តេចព្រះបាទនរោត្តម សីហនុ ដែលបានបម្រើដល់វិស័យដឹកជញ្ជូនរាប់សិបឆ្នាំ។ ទី២ គឺជម្រើសផ្ដល់ផលប្រយោជន៍ដល់សាធារណៈជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា គឺនឹងប្រែក្លាយទៅជាកន្លែងមួយ ឬទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់។ ទី៣ ទ្រព្យសម្បត្តិទាំងអស់នេះ ត្រូវធានាជាសម្បត្តិរបស់រដ្ឋ មិនមានផ្ដល់ឱ្យឯកជនទេ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥​កម្ពុជា​ទទួល​បាន​អ្នក​ដំ​ណើរ​ជាតិ​ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀប​នឹងរយៈ​ពេល​ដូចគ្នា កាលពីឆ្នាំ ២០២៤។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាស​នឹង​កើន​ដល់​​ចំនួន ៧,៥​លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

The post ការរុះរើព្រលានយន្តហោះភ្នំពេញជិតបញ្ចប់ មុនពេល អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី បើកដំណើរការនៅ​សប្ដាហ៍ក្រោយ appeared first on Kampuchea Thmey Daily.