ព័ត៌មានជាតិ
សម្ដេចធិបតី៖ការបើកសាកល្បងព្រលានយន្តហោះពោធិ៍ចិនតុង ជាមូលដ្ឋានវាយតម្លៃ ដើម្បីរៀបចំការងារមួយចំនួនប្រែក្លាយជាទីសាធារណៈឆាប់ៗ
សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការបើកឱ្យពលរដ្ឋចូលលេងកម្សាន្តនៅព្រលានយន្តហោះពោធិ៍ចិនតុងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ជាមូលដ្ឋាននៃការវាយតម្លៃ ដើម្បីរៀបចំការងារមួយចំនួនបន្ថែមទៀតសំដៅប្រែក្លាយទីតាំងដែលធ្លាប់ភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោក ឱ្យក្លាយទៅជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅចូលទៅកម្សាន្តពេញលេញនាពេលឆាប់ខាងមុខ។ សម្ដេច ហ៊ុន ម៉ាណែត លើកឡើងដូច្នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖«ការបើកសាកល្បងក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ ក៏ជាមូលដ្ឋានដែលក្រុមការងារយកធ្វើការវាយតម្លៃ ដើម្បីធ្វើការរៀបចំការងារមួយចំនួនបន្ថែម រួមទាំងការងារហេដ្ឋារចនាសម្ព័ន្ធ ការដាំដើមឈើ ។ល។ ក្នុងគោលដៅធ្វើឲ្យបរិស្ថានបរិវេណអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាន់តែប្រសើរឡើង សម្រាប់បើកជូនប្រជាពលរដ្ឋ ចូលលេងកម្សាន្ត និងហាត់ប្រាណប្រចាំថ្ងៃនៅពេលឆាប់ៗខាងមុខ តាមគោលការណ៍ដែលធ្លាប់បានបញ្ជាក់ជូនប្រជាពលរដ្ឋ៖១.មិនលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្រុមហ៊ុនឯកជនណានោះទេ។ ២. រក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រើប្រាស់ក្នុងគោលបំណងពីរគឺ: ១) ជាព្រលានយន្តហោះបម្រុង និង ២) ជាទីកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅបានចូលកំសាន្តនិងហាត់កីឡា។»។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបើកដំណើរការសាកល្បងឡើងវិញក្នុងទម្រង់ជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្តរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ របាយការណ៍ផ្លូវការ បានឱ្យដឹងថា ត្រឹមរយៈពេល៧ថ្ងៃ នៃការបើកដំណើការសាកល្បងគឺមានប្រជាពលរដ្ឋជាង១៧ម៉ឺននាក់បានចូលទៅកម្សាន្ត។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានឈ្មោះដើមថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានចាប់ផ្ដើមសាងសង់នៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ១៩៥៩។ ឆ្លងកាត់របបដឹកនាំជាច្រើនរបប និងបម្រើការហោះហើរជាង៦០ឆ្នាំ អាកាសយានដ្ឋានដ៏ចំណាស់នេះ បានបិទប្រតិបត្តិការហោះហើរទាំងស្រុងនៅថ្ងៃទីិ៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលកម្ពុជា បើកប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F នៅភាគខាងត្បូងរាជធានីភ្នំពេញ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


