សេដ្ឋកិច្ច
សួនសាធារណៈព្រលានយន្តហោះចាស់ នឹងបើកឱ្យពលរដ្ឋចូលទស្សនា នៅចុងសប្ដាហ៍នេះ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ នឹងបើកដំណើរការសាកល្បងឱ្យសាធារណជនចូលទស្សនាលេងកម្សាន្ត ហាត់ប្រាណ ដោយឥតគិតថ្លៃរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ១១ មេសា ២០២៦ ដល់ថ្ងៃទី ១៩ ខែមេសា ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។

មន្ត្រីអន្តរក្រសួងបានឱ្យដឹងថា ប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់ និងអាគារជាច្រើន ក្នុងនោះមានអាគារផ្លិត និងប៉មបញ្ជាហោះហើរ ដែលត្រូវបានកសាងឡើងនៅទសវត្សរ៍ឆ្នាំ ១៩៥០។
រាជរដ្ឋាភិបាលបានតុបតែងលម្អនៅតំបន់មួយចំនួន និងដាក់បដាផ្សេងៗ ដែលមានរូបភាពជាល្បែងប្រពៃណី ដើម្បីអបអរបុណ្យចូលឆ្នាំ នៅក្នុងបរិវេណព្រលានយន្តហោះ។
ការបើកសាកល្បងមានរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី ១១ ខែមេសា រហូតដល់ថ្ងៃអាទិត្យទី ១៩ មេសា ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩ យប់។ ការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១០០០ រៀល និងរថយន្ត ២០០០ រៀល។

រាជរដ្ឋាភិបាលបានតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅជាសួនសាធារណៈ និងមួយផ្នែកបម្រុងទុកការចុះចតយន្តហោះពេលមានអាសន្ន។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៥៤ លើផ្ទៃដី ៣៨៦ ហិកតា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


