សេដ្ឋកិច្ច
គណៈកម្មការគ្រប់គ្រងព្រលានយន្តហោះចាស់ មានភារកិច្ចពិនិត្យ និងសម្រេច លើសំណើវិនិយោគពីវិស័យឯកជន
មន្រ្តីអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីថា គណៈកម្មការអន្តរក្រសួង គ្រប់គ្រង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានភារកិច្ច ពិនិត្យ និងសម្រេចឱ្យក្រុមហ៊ុនឯកជន ដែលចង់ស្នើសុំវិនិយោគនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង មានសមាសភាព ១៤ រូប ដឹកនាំដោយលោក ឈាង វណ្ណារិទ្ធិ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអនុប្រធាន ២ រូប គឺលោក ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ផាន់ ផល្លារ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិក ១១ រូប។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីថា គណៈកម្មការគ្រប់គ្រងព្រលាសយន្តហោះអន្តរជាតិភ្នំពេញមានភារកិច្ច សំដៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដែលមានបច្ចុប្បន្ន ហើនឹងថវិកាដែលរដ្ឋប្រគល់ឱ្យដើម្បីថែរក្សាអ្វីៗដែលចាំបាច់ឱ្យដំណើរការជាប្រក្រតីឡើងវិញ ដូចជាប្រព័ន្ធ ទឹកភ្លើង លូ ស្ថានីយបូបទឹក ស្មៅ សួនច្បារ ដែលជាហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំ។
លោកបានថ្លែងបញ្ជាក់ថា៖ «ឧទារហណ៍មានក្រុមហ៊ុនឯកជនចង់ធ្វើសំណើវិនិយោគ ធ្វើអ្វីមួយ គឺក្រុមការងារជាអ្នកពិនិត្យ និងសម្រេច មិនមែនរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតែឯងទេ»។

រដ្ឋាភិបាលរំពឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅជាសួនសារធារណៈ នឹងរួចរាល់នៅក្នុងឆ្នាំ ២០២៦ ដែលនឹងចំណាយប្រមាណ ៣ លានដុល្លារក្នុងមួយឆ្នាំ ទៅលើការថែទាំ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ឱ្យដំណើរការប្រមាណជិត ៧០ ឆ្នាំ មុនពេលបិទ ដំណើរការនៅខែកញ្ញា ឆ្នាំ ២០២៥៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


