អាជ្ញាធរមីនកម្ពុជា Archives - Kampuchea Thmey Daily

ជាង៣ទសវត្សរ៍ក្នុងប្រវត្តិសាស្រ្ត កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានអង្គគណៈរដ្ឋមន្រ្តីអនុម័តជាផ្លូវការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំពេញអង្គដែលដឹកនាំដោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងសម្រេចលើសេចក្តីព្រាងនេះ។

លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលបានចូលរួមកិច្ចប្រជុំនោះ បានធ្វើកំណត់មូលហេតុសង្ខេបដើម្បីឆ្លងសេចក្តីព្រាងនេះ បានគូសបញ្ជាក់ថា ជាង៣ទសវត្សរ៍ក្នុងប្រវត្តិសាស្រ្តនៃសកម្មភាពមីន កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន។លោកអះអាងថា៖« គោលនយោបាយជាតិ ធ្វើឡើងក្នុងគោលបំណងបន្តបេសកកម្មមនុស្សធម៌ និងបញ្ជាក់ជាថ្មីនូវកាតព្វកិច្ច និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានចក្ខុវិស័យ “ប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ»។

សេចក្តីព្រាងគោលនយោបាយជាតិ ត្រូវបានរៀបចំឡើងបន្តពី “ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥” ដោយបានពិនិត្យនិងបញ្ចូលនូវអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ (គោលដៅទី១៨) និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នៃអនុសញ្ញាអូតាវ៉ា។

គោលនយោបាយជាតិ បានតម្រង់ចក្ខុវិស័យយ៉ាងមុតស្រួច ដោយឈរលើការគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបញ្ចប់ការបោសសម្អាតតំបន់ដែលដឹងថាមានមីននិងគ្រាប់បែកចង្កោម កាត់បន្ថយតំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត និងគាំទ្រកិច្ចសង្រ្គោះជនរងគ្រោះ ប្រកបដោយចីរភាព និងបរិយាបន្ន។ គោលនយោបាយជាតិ ក៏បានដាក់ចេញនូវគោលដៅចំនួន៦ និងយុទ្ធសាស្ត្រចំនួន៣០ដើម្បីគាំទ្រក្នុងការសម្រេចបាននូវគោលដៅទាំង៦ និងការរៀបចំផែនការសកម្មភាពសំខាន់ៗចំនួន ០៥ ផងដែរ។

ជាមួយគ្នានេះ គោលនយោបាយជាតិ នឹងក្លាយជាផែនទីបង្ហាញផ្លូវ និងកំពុងឆ្លើយតបទៅនឹងការវិវត្តនៃវិស័យសកម្មភាពមីននាពេលបច្ចុប្បន្ននិងអនាគត និងចូលរួមដោះស្រាយបញ្ហាចម្បងដែលមានដូចជា៖ ការប្រែប្រួលនៃការគាំទ្រថវិកាពីសហគមន៍អន្តរជាតិ ការកាត់បន្ថយកងកម្លាំងបោសសម្អាតមីន ការគ្រប់បគ្រងនិងដោះស្រាយសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ក្រោយបញ្ចប់ការបោសសម្អាត និងការកែសម្រួលរចនាសម្ព័ន្ធវិស័យសកម្មភាពមីន ជាដើម។

លោក លី ធុជ បានគូសបញ្ជាក់ទៀតថា ការរៀបចំគោលនយោបាយជាតិនេះ បានឆ្លុះបញ្ចាំងអំពីដំណើររបស់កម្ពុជា ដែលបានឆ្លងកាត់ដ៏សែនវែងឆ្ងាយពីសង្គ្រាម ឆ្ពោះទៅសម្រេចបាននូវសន្តិភាព ដែលក្នុងនោះ “កម្មវិធីសកម្មភាពមីន” បានប្រែក្លាយផ្ទៃដីរងការគំរាមកំហែងដោយសារមីន ទៅជាគ្រាប់ពូជនៃក្តីសង្ឃឹម ដែលចាត់ទុកជា “ការប្រែក្លាយដីមីន ទៅជាដីមាស”។ រយៈពេលជាង ៣០ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតផ្ទៃដីរងការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណជាង ៣ ៥០០ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ជាង ៤ លានគ្រាប់។

ទោះបីជាមានវឌ្ឍនភាពជាប្រវត្តិសាស្រ្តនេះក្តី បេសកកម្មផ្តល់ដីសុវត្ថិភាព និងកសាងស្នាមញញឹម នៅមិនទាន់បញ្ចប់នៅឡើយ ដោយផ្ទៃដីប្រមាណជាង ១ ៧០០ គីឡូម៉ែត្រការ៉េ បន្តរងការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៥៧ គីឡូម៉ែត្រការ៉េ គ្រាប់បែកចង្កោមចំនួន ៦៦៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀតចំនួន ៥២៩គីឡូម៉ែត្រការ៉េ ហើយប្រជាជនជាងមួយលាននាក់នៅតែបន្តរស់នៅក្នុងឬនៅជិតតំបន់ដែលមានការគំរាមកំហែងទាំងនោះ៕

The post ជាង៣ទសវត្សរ៍ក្នុងប្រវត្តិសាស្រ្ត កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីសកម្មភាពមីន appeared first on Kampuchea Thmey Daily.

អាជ្ញាធរមីន និងអង្គការ VFW Post ចុះ MoU ដើម្បីជួយជនរងគ្រោះដោយសារមីននៅកម្ពុជា
អាជ្ញាធរមីនកម្ពុជា និងអង្គការ Mayaguez Memorial VFW Post 11575 បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់នេះ រៀបចំធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ត្រូវបានចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd​ តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលចូលរួមជាអធិបតីក្នុងពិធីនេះ បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹងត្រូវអនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជាសម្រាប់សកម្មភាពមីន និងជំនួយជនរងគ្រោះ ប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជនកម្ពុជា។

លោកបានថ្លែងអំណរគុណដល់អង្គការ Mayaguez Memorial VFW Post 11575 ចំពោះការលះបង់ ទឹកចិត្តសប្បុរស និងការប្តេជ្ញាចិត្តឈរជាមួយជនរងគ្រោះកម្ពុជា។ លើសពីនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ VFW Post  ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជាដៃគូដើម្បីបង្កើនការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន។

បើតាមលោក លី ធុជ កម្ពុជាបានរស់នៅជាមួយនឹងផលវិបាកនៃសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ ខណៈគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និងបានរារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់ដល់គ្រួសារ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដោយយល់ឃើញពីផលវិបាកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចក្ខុវិស័យដឹកនាំសកម្មភាពមីនជាអាទិភាពមួយរបស់កម្ពុជា។

គោលនយោបាយរបស់សម្តេច សង្កត់ធ្ងន់លើការមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្រ្គោះ ក្នុងនោះរួមមានការផ្តល់ការថែទាំ ការគាំទ្រ និងការផ្តល់ឱកាសជាច្រើន ជាពិសេសបន្តកសាងប្រទេសកម្ពុជាមួយដែលមានសុវត្ថិភាព។

លោក លី ធុជ បញ្ជាក់ទៀតថា៖«គោលនយោបាយរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី គឺមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្រ្គោះ»៕

The post អាជ្ញាធរមីន និងអង្គការ VFW Post ចុះ MoU ដើម្បីជួយជនរងគ្រោះដោយសារមីននៅកម្ពុជា appeared first on Kampuchea Thmey Daily.

អាជ្ញាធរមីនអំពាវនាវឱ្យរាយការណ៍ករណីមីនតាមព្រំដែនដោយប្រុងប្រយ័ត្ន និងបន្តប្តេជ្ញាចិត្តតាមអនុសញ្ញាអូតាវ៉ា
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា រាល់ការរាយការណ៍ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវអនុវត្តដោយភាពប្រុងប្រយ័ត្ន មានមូលដ្ឋានច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ ដើម្បីជៀសវាងការបង្កការភាន់ច្រឡំ ឬភាពតានតឹងមិនចាំបាច់។

ក្នុងសេចក្តីថ្លែងការណ៍ដដែល អាជ្ញាធរមីនបានបញ្ជាក់ថា កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោម Ottawa Treaty (អនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស)។ កម្ពុជា មិនបានដាក់មីនថ្មីឡើយ ហើយជំហរនេះមិនមានការផ្លាស់ប្តូរ ដោយបន្តរក្សាតម្លាភាព និងភាពច្បាស់លាស់ជានិច្ច។

អាជ្ញាធរមីនបានលើកឡើងថា តំបន់ព្រំដែនកម្ពុជា–ថៃ នៅតែរងការគំរាមកំហែងធ្ងន់ធ្ងរពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមក។ មីន និងសំណល់ជាតិផ្ទុះត្រូវបានរកឃើញជាបន្តបន្ទាប់នៅតំបន់នេះ ទាំងនៅភាគីកម្ពុជា និងភាគីថៃ។ ដូច្នេះ ភាគីទាំងពីរគួរបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបោសសម្អាត និងដោះស្រាយបញ្ហានេះឱ្យបានមានប្រសិទ្ធភាព សម្រាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

ជាមួយគ្នានេះ អាជ្ញាធរមីនបានសង្កត់ធ្ងន់ថា ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត និងការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគី ព្រមទាំងការបង្ហាញជាសាធារណៈដោយមិនមានការផ្ទៀងផ្ទាត់រួមគ្នា មិនអាចចាត់ទុកថាជាការស្វែងរកការពិតប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈបានឡើយ។ បញ្ហាមីន គឺជាបញ្ហារសើប ដែលតម្រូវឱ្យមានការវាយតម្លៃ និងផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នា ដោយមានតម្លាភាព និងកិច្ចសហប្រតិបត្តិការ។

អាជ្ញាធរមីនបានបន្ថែមថា ការដោះស្រាយបញ្ហានេះ គួរត្រូវអនុវត្តតាមយន្តការដែលបានព្រមព្រៀងគ្នារវាងភាគីទាំងពីរ សម្រាប់ការវាយតម្លៃ និងផ្ទៀងផ្ទាត់បច្ចេកទេស។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសហការប្រកបដោយស្ថាបនា និងតម្លាភាព ដើម្បីស្រាយបំភ្លឺការពិត និងធានាសុវត្ថិភាពជូនជនស៊ីវិល និងសហគមន៍នៅតំបន់ព្រំដែន។

សេចក្តីថ្លែងការណ៍បញ្ចប់ដោយបញ្ជាក់ថា សកម្មភាពមីន មិនគួរត្រូវបានយកទៅប្រើប្រាស់ដើម្បីបម្រើគោលបំណងនយោបាយឡើយ ព្រោះវាជាកិច្ចការមនុស្សធម៌ដែលមានគោលដៅសង្គ្រោះជីវិត កាត់បន្ថយហានិភ័យ និងលើកកម្ពស់សន្តិភាព ព្រមទាំងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា បន្តកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាព និងមានការខណ្ឌសីមាច្បាស់លាស់៕

The post អាជ្ញាធរមីនអំពាវនាវឱ្យរាយការណ៍ករណីមីនតាមព្រំដែនដោយប្រុងប្រយ័ត្ន និងបន្តប្តេជ្ញាចិត្តតាមអនុសញ្ញាអូតាវ៉ា appeared first on Kampuchea Thmey Daily.

ព្រះមហាក្សត្រ៖ កម្ពុជារងការវាយប្រហារដោយទាហានថៃ បង្កើនបន្ទុកធ្ងន់ធ្ងរការបោសសម្អាតសំណល់គ្រាប់
ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រះមហាក្សត្រ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរស ជនជាតិ-អន្តរជាតិនានា បន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីននៅកម្ពុជា។ ការអំពាវនាវនេះដោយភ្ជាប់ទៅនឹងព្រឹត្តិការណ៍ឈ្លានពានពីសំណាក់យោធាថៃ បានបន្សល់ទុកសំណល់គ្រាប់យុទ្ធភណ្ឌជាច្រើននៅតាមព្រំដែន។

ព្រះរាជសារ ព្រះមហាក្សត្រ ចុះថ្ងៃទី ២៣ ខែកុម្ភៈ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើផ្ទៃប្រទេសមានបន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស ធ្លាក់ខ្លួនពិការពេញមួយជីវិត និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងព្រះរាជសារ ព្រះមហាក្សត្ស សង្កត់ធ្ងន់ថា៖«ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើងទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មានគ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិកររបស់ប្រជាជន កម្ពុជាការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបោសសម្អាតបន្ថែមទៀត»។

សំណល់គ្រាប់ដោយសារថៃទម្លាក់គ្រាប់

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកុម្ភៈ ជាទិវាជាតិយល់ដឹងអំពីមីន នេះជាទិវាដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់ប្រជារាស្ត្រគ្រប់រូប ឱ្យយល់ដឹងកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេចគ្រាប់មីនគ្រប់ប្រភេទ ដែលមានស្តុកនៅក្នុងឃ្លាំង និងបានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រ ពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការជូនប្រជាកសិករនៅទូទាំងប្រទេស។

ព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ។

សកម្មភាពបោសសម្អាតមីនកន្លងទៅ

បើតាមរបាយការណ៍អាជ្ញាធរមីនកម្ពុជា និងអង្គភាពកម្ចាត់មីនស៊ីម៉ាក់ ក្នុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកកម្ពុជាចំនួន ២លើក បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅតាមព្រំដែន ផ្ទះសម្បែង សាលារៀន និងវត្តអារាមជាដើម។ គិតមកទល់ពេលនេះ អង្គភាពស៊ីម៉ាក់ បានបញ្ជូនមន្រ្តីជំនាញ ចុះបេសកកម្មដោះមីននៅតាមខ្នងផ្ទះពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់ ដើម្បីធានាសុវត្ថិភាពភៀសសឹកវិលត្រឡប់ទៅរស់នៅលំនៅឋានវិញ៕

The post ព្រះមហាក្សត្រ៖ កម្ពុជារងការវាយប្រហារដោយទាហានថៃ បង្កើនបន្ទុកធ្ងន់ធ្ងរការបោសសម្អាតសំណល់គ្រាប់ appeared first on Kampuchea Thmey Daily.

ពលរដ្ឋក្នុងខេត្តរតនគិរី ទទួលបានការយល់ដឹងបន្ថែមពីគ្រោះថ្នាក់ដោយសារមីន
មន្រ្តីអង្គការ Mag Cambodia ដែលធ្វើការពាក់ព័ន្ធសំណល់យុទ្ធភណ្ឌ បានចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម នៅភូមិទៀមលើ ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីបង្កើនការយល់ដឹង និងបង្ការហានិភ័យជាយថាហេតុណាមួយ។ ការចុះអប់រំនេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយមានការចូលរួមពីមន្រ្តីអង្គការ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។

ការផ្សព្វផ្សាយដល់មូលដ្ឋាន ខណៈខេត្តរតនគិរី ស្ថិតនៅភាគឦសានដែលសម្បូរដោយជនជាតិដើមភាគតិច ផ្ទៃដីនៅមានសេសសល់គ្រាប់បែកមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម និងការទម្លាក់គ្រាប់បែក។បច្ចុប្បន្ន ថ្វីត្បិតតែគ្រាប់មួយចំនួនត្រូវបានអង្គភាពជំនាញដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជាកំពុងបោសសម្អាត និងបំផ្លាញចោល ប៉ុន្តែតំបន់ខ្លះនៅក្នុងខេត្តនេះមិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ។

អ្នកស្រី វិត សារៀម មន្ត្រីទំនាក់ទំនងសហគមន៍នៃអង្គការ Mag Cambodia បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនេះដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសអំឡុងពេលទៅធ្វើស្រែចម្ការដែលអាចប្រឈមហានិភ័យ។ អ្នកស្រីបន្តថា សម្រាប់ខេត្តរតនគិរី មានក្រុមអប់រំ​ និងផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីន ដែលជាទូទៅចុះសិក្សាស្រាវជ្រាវនៅតាមស្រែចម្ការ ហើយពេលខ្លះប្រទះគ្រាប់បែកចង្កោមក៏មាន។

អ្នកស្រី វិត សារៀម កាលពីពេលកន្លងទៅ

អ្នកស្រីបញ្ជាក់ថា ៖«ចំពោះគ្រាប់បែក ដែលកំពុងមានវត្តមាននៅក្នុងដី ខ្លះបានផ្ទុះហើយ ខ្លះទៀតមិនទាន់ផ្ទុះនៅឡើយ។ ដើម្បីសម្គាល់ថា ទីតាំងណាមួយមានគ្រាប់បែក ដែលត្រូវបោសសម្អាត លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកអាស្រ័យផល ប្រទះឃើញភស្តុតាងសំបកគ្រាប់បែកមិនទាន់ផ្ទុះ រួចគាត់រាយការណ៍ទៅបុគ្គលិកអង្គការដើម្បីមកធ្វើការកម្ទេចចោល»។នាឱកាសនោះ អ្នកស្រីបានពញាក់ស្មារតីពលរដ្ឋថា ក្នុងករណីប្រទះឃើញអំបែងគ្រាប់ ឬគ្រាប់ចាស់ក៏ដោយ ត្រូវរាយការណ៍ទៅកាន់បុគ្គលិកអង្គការ ឬមន្រ្តីជំនាញ ដើម្បីចុះទៅពិនិត្យ និងឈានដល់ការបោសសម្អាតគ្រាប់ ហើយផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ។

អាជ្ញាធរមីនកម្ពុជា រួមជាមួយអាជ្ញាធរខេត្តរតនគិរី និងដៃគូអភិវឌ្ឍន៍ (ដូចជាអង្គការ MAG) បាននិងកំពុងពន្លឿនការចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់គោលដៅ ពិសេសស្រុកវើនសៃ។ កិច្ចខិតខំប្រឹងប្រែងនេះ សំដៅធានាសុវត្ថិភាពជូនពលរដ្ឋ និងការបោសសម្អាតតំបន់រងផលប៉ះពាល់។

សូមជម្រាបថា រតនគិរីក៏ជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀត ដែលរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកដោយសារសង្គ្រាម និងការទម្លាក់គ្រាប់បែកពីលើអាកាស៕

ដោយ៖ ខៀវ ចាប

The post ពលរដ្ឋក្នុងខេត្តរតនគិរី ទទួលបានការយល់ដឹងបន្ថែមពីគ្រោះថ្នាក់ដោយសារមីន appeared first on Kampuchea Thmey Daily.

អាជ្ញាធរមីនសម្តែងការព្រួយបារម្ភខ្លាំង ក្រោយឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមមួយ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួន ៣ នាក់ រងរបួសធ្ងន់ និងស្រាល។

តាមការបញ្ជាក់ ឧប្បត្តិហេតុនេះបានកើតឡើង ខណៈពេលជនរងគ្រោះកំពុងបំពេញការងារនៅក្នុងតំបន់ ហើយបានប៉ះពាល់នឹងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម។ សោកនាដកម្មនេះ បានបង្ហាញយ៉ាងច្បាស់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ និងមិនរើសអើង ដែលបន្តបង្កឡើងដោយអាវុធបន្សល់ពីសង្គ្រាម ទោះបីសង្គ្រាមបានបញ្ចប់ជាយូរមកហើយក្តី។

អាជ្ញាធរមីន បានសម្តែងនូវសមានចិត្តអាណិតអាសូរយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកដែលរងរបួស និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រការសម្របសម្រួលថែទាំវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា និងសេវាជំនួយជនរងគ្រោះផ្សេងៗ តាមតម្រូវការ។

អាជ្ញាធរមីនបានលើកឡើងថា ឧប្បត្តិហេតុនេះឆ្លុះបញ្ចាំងពីការពិតមួយ ដែលកម្ពុជាតែងតែបានលើកឡើងជាបន្តបន្ទាប់ គឺផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នឹងបន្តអូសបន្លាយជាច្រើនទសវត្សរ៍ ទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ។ សំណល់ជាតិផ្ទុះទាំងនេះ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត ប្រជាជន រំខានដល់ជីវភាពរស់នៅ និងរារាំងដល់ដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

អាជ្ញាធរមីនបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើន មិនមែនជាកងកម្លាំងយោធានោះទេ ប៉ុន្តែជាជនស៊ីវិល រួមមានកសិករ កម្មករ និងកុមារ ដែលជួបប្រទះគ្រោះថ្នាក់ ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ក្នុងបរិបទនេះ អាជ្ញាធរមីនបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលប្រតិបត្តិការនៅក្នុងតំបន់ធ្លាប់មានជម្លោះ ឬតំបន់ព្រំដែន សូមសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ និងប្រតិបត្តិករសកម្មភាពមីនផ្សេងៗ មុនពេលអនុវត្តសកម្មភាពនានា ដើម្បីធានាសុវត្ថិភាព។

អាជ្ញាធរមីនបានសង្កត់ធ្ងន់ថា ការសិក្សាស្រាវជ្រាវ ការបោសសំអាតយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់មីន នៅតែជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការការពារមិនឱ្យមានការរងគ្រោះជាបន្តបន្ទាប់។

ជាមួយគ្នានេះ កម្ពុជាបានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយកេរ្តិ៍ដំណែលនៃសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រកបដោយការទទួលខុសត្រូវ និងគោលការណ៍មនុស្សធម៌ ហើយនឹងបន្តសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារសហគមន៍ឱ្យមានសុវត្ថិភាព៕

The post អាជ្ញាធរមីនសម្តែងការព្រួយបារម្ភខ្លាំង ក្រោយឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅឧត្តរមានជ័យ appeared first on Kampuchea Thmey Daily.

អាជ្ញាធរមីន ស្នើពិភពលោកឈឺឆ្អាលករណីថៃប្រើគ្រាប់បែកចង្កោមបន្សល់ទុកសោកនាដកម្មដល់មនុស្សជំនាន់ក្រោយ
អាជ្ញាធរមីនកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះករណីដែលប្រទេសថៃបានប្រើគ្រាប់បែកចង្កោមក្នុងជម្លោះព្រំដែន ដែលអាចបន្សល់ទុកសោកនាដកម្មធ្ងន់ធ្ងរដល់មនុស្សជំនាន់ក្រោយ ជាពិសេសកុមារ។ ក្នុងអំឡុងជម្លោះព្រំដែននោះ កងយោធាថៃប្រើគ្រាប់បែកចង្កោមប្រភេទM46 និងប្រភេទគ្រាប់បែកផ្សេងៗទៀត។ ករណីនេះមិនមែនជាអាវុធធម្មតាទេ ប៉ុន្តែជាអន្ទាក់គ្រោះថ្នាក់ដ៏យូរអង្វែងសម្រាប់ជនស៊ីវិល ដែលបង្កហានិភ័យដល់ជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋក្នុងរយៈពេលវែង។

គ្រាប់បែកចង្កោមប្រភេទ M46

អាជ្ញាធរមីន ដែលមានក្រុមអ្នកជំនាញលើការងារបោសសម្អាតមីន បានពន្យល់ថា គ្រាប់បែកចង្កោកម M46 ប្រភេទនេះងាយនឹងផ្ទុះ នៅពេលប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹងចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ អាជ្ញាធរមីន បន្តថា៖«គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង កសិដ្ឋានរបស់យើង ព្រៃរបស់យើង ភូមិរបស់យើង ហើយនៅទីនោះជាយូរបន្ទាប់ពីការបាញ់ផ្លោងរួច។ សម្រាប់កសិករកម្ពុជា វាមានន័យថាជាការភ័យខ្លាចជាប្រចាំថ្ងៃដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់​ខ្លួន។សម្រាប់កុមារកម្ពុជា វាគឺជាឃាតករដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា»។

ការប្រើគ្រាប់បែកចង្កោមមកលើកម្ពុជាកនេះ វាមិនមែនជាឧបទ្ទវហេតុទេ វាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជា។ កម្ពុជាស្គាល់អាវុធទាំងនេះ ធ្លាប់រងទុក្ខពីសំណល់ និងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះគឺជនស៊ីវិលស្លូតត្រង់ សម្រាប់ឆ្នាំខាងមុខ។ ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ ប៉ុន្តែវាគឺជាការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ អាជ្ញាធរមីនស្នើឱ្យពិភពលោកត្រូវតែឈឺឆ្អាលរឿងនេះ មិនត្រូវនៅស្ងៀមឡើយ។

ពលរដ្ឋរងគ្រោះដោយសារគ្រាប់បែកចង្កោម

កាលពីថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោមនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់កុមារាឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងឪពុករងរបួសធ្ងន់។ គ្រាប់នេះត្រូវបានអាជ្ញាធរមីន អះអាងថាជាគ្រាប់បែកចង្កោមថ្មីៗដែលថៃប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានកម្ពុជា។

ទន្ទឹមនេះ អាជ្ញាធរមីន ថ្កោលទោសយោធាថៃដែលប្រើប្រាស់គ្រាប់បែកចង្កោម និងចាត់ទុកថា ជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ ព្រោះគ្រាប់បែកចង្កោមត្រូវ បានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច»៕

The post អាជ្ញាធរមីន ស្នើពិភពលោកឈឺឆ្អាលករណីថៃប្រើគ្រាប់បែកចង្កោមបន្សល់ទុកសោកនាដកម្មដល់មនុស្សជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.

កម្ពុជា អំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិថ្កោលទោសថៃបន្តឈ្លានពាន និងប្រើប្រាស់មីន ផ្សែងពុលនៅតំបន់ជនស៊ីវិល
អាជ្ញាធរមីនកម្ពុជា បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ចេញមុខថ្កោលទោសថៃចំពោះការបន្តឈ្លានពានមកលើកម្ពុជា និងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់មិនរើសទីតាំង រួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលនៅតំបន់ជនស៊ីវិល។

ការអំពាវនាវជាថ្មីនេះ បន្ទាប់ពីយោធាថៃបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងយោធា រួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅក្នុងតំបន់ដែលមានសហគមន៍ជនស៊ីវិលនៅក្នុងទឹកដីកម្ពុជា។ សកម្មភាពទាំងនេះបានបណ្តាលឱ្យជនស៊ីវិលរងរបួស ការភៀសខ្លួនទ្រង់ទ្រាយ​ធំនៃប្រជាជនស៊ីវិលស្លូតត្រង់ បំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនា​សម្ព័ន្ធស៊ីវិលសំខាន់ៗ។ ទង្វើបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង គោលការណ៍ជាមូលដ្ឋានបំផុតនៃច្បាប់មនុស្សធម៌អន្តរជាតិ។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីនកម្ពុជា ចុះថ្ងៃទី ២៣ ខែធ្នូនេះសង្កត់ធ្ងន់ថា៖«កម្ពុជាបញ្ជាក់ជាថ្មីនូវការព្រួយបារម្ភ អំពីការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលដោយថៃនៅក្នុង ឬនៅជិតតំបន់ស៊ីវិល។ អាវុធទាំងនេះ គឺមិនរើសអើងឡើយនិងមានផលប៉ះពាល់វែងដល់ប្រជាជន បំពុលដីជាច្រើនជំនាន់ និងនៅបន្តគំរាមកំហែងទោះបីសង្គ្រាមបានបញ្ចប់។ ការប្រើប្រាស់អាវុធបែបនេះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅ គឺជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងចាត់ទុក​ជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ»។

លើសពីនេះ យោធាថៃបង្កភាពតានតឹង ថៃបានប្រើប្រាស់បញ្ហាមីន តាមរយៈរូបភាពដែលគ្មានការ ផ្ទៀងផ្ទាត់ត្រឹមត្រូវ ឈុតឆាកដែលបានរៀបចំជាមុន និងការបំភាន់ព័ត៌មានដើម្បីបិទបាំងទង្វើរបស់ខ្លួន។ កម្ពុជាច្រានចោលដាច់ខាត ចំពោះចេតនាប្រើប្រាស់បញ្ហាមនុស្សធម៌ ដើម្បីបិទបាំងទង្វើមកលើជនស៊ីវិល និងបង្វែរចំណាប់អារម្មណ៍អន្តរជាតិ ចេញពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងទង្វើខុសច្បាប់របស់អន្តរជាតិ។

កម្ពុជាកត់សម្គាល់ថា ការចោទប្រកាន់របស់ថៃ តែងតែពឹងផ្អែកលើការអះអាងជាឯកតោភាគីរបស់យោធា មិនមានការផ្ទៀងផ្ទាត់ឯករាជ្យ ការស៊ើបអង្កេតដោយយុត្តិធម៌ ឬយន្តការស្វែងរកការពិតដែលទទួលស្គាល់ជាអន្តរជាតិ។ រូបថត និងភស្តុតាងដែលគ្មានការផ្ទៀងផ្ទាត់ទីតាំង កាលបរិច្ឆេទ ការរក្សាទុក ឬការវាយតម្លៃ បច្ចេកទេសអព្យាក្រឹត មិនអាចចាត់ទុកជាភស្តុតាងបានទេក្រោមច្បាប់អន្តរជាតិ។ការលើកឡើងម្តងហើយ ម្តងទៀតរបស់ថៃ មិនអាចប្រែក្លាយជាការពិតឡើយ។ ការផ្សព្វផ្សាយព័ត៌មានមិនពិត ទោះផ្សាយច្រើនប៉ុណ្ណា មិនអាចបិទបាំងការពិតដែលថៃបានទម្លាក់គ្រាប់ មកលើតំបន់ជនស៊ីវិលបានឡើយ។

កម្ពុជាគឺជារដ្ឋអធិបតេយ្យដែលប្តេជ្ញាចិត្តចំពោះសន្តិភាព ច្បាប់អន្តរជាតិ និងស្ថិរភាពក្នុងតំបន់។ កម្ពុជា បានរក្សាភាពអត់ធ្មត់ខ្ពស់ក្នុងអំឡុងនៃភាពតានតឹង និងការឈ្លានពានរបស់ថៃ។ ក៏ប៉ុន្តែភាពអត់ធ្មត់មិនមែនមានន័យថាជាភាពស្ងប់ស្ងាត់នោះទេ ហើយភាពស្ងប់ស្ងាត់មិនមែនមានន័យថាជាការទទួលយកនោះដែរ។ កម្ពុជា នឹងមិនទទួលយកការឈ្លានពាន ការបង្ខូចគោលការណ៍មនុស្សធម៌ ឬការបំភាន់មតិអន្តរជាតិតាមរយៈការផ្តល់ព័ត៌មានក្លែងក្លាយ។

រណ្តៅដែលថៃទម្លាក់គ្រាប់

កម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសចំពោះការឈ្លានពានយោធារបស់ថៃមកលើកម្ពុជា និងអំពាវនាវដល់អង្គការសហប្រជាជាតិ អាស៊ាន និងយន្តការអន្តរជាតិពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារជនស៊ីវិល និងរក្សាច្បាប់អន្តរជាតិ និងអំពាវនាវដល់រដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តចំពោះសន្តិភាព និងនីតិរដ្ឋ ច្រានចោលព័ត៌មានក្លែងក្លាយ និងតម្រូវឱ្យអ្នកវាយប្រហារមកលើជនស៊ីវិល ទទួលខុសត្រូវ។ ភាពជឿជាក់នៃច្បាប់អន្តរជាតិ អាស្រ័យលើសកម្មភាព មិនមែនភាពស្ងៀមស្ងាត់ទេ។ ការបរាជ័យក្នុងការឆ្លើយតបនឹងបង្កឱ្យមានការរំលោភបំពានបន្ថែមទៀត។

អាជ្ញាធរមីនបញ្ជាក់ជាថ្មីថា៖«កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព និងកិច្ចសន្ទនា ប៉ុន្តែសន្តិភាពមិនអាចត្រូវបានកសាងឡើងតាមរយៈការវាយប្រហារតាមអាកាសមកលើជនស៊ីវិល ការឈ្លានពាន ឬការបង្កើតព្រឹត្តិការដើម្បីបិទបាំងអំពើហិង្សារបស់ខ្លួន។ សហគមន៍អន្តរជាតិត្រូវតែមើលឃើញ និយាយ និងចាត់សកម្មភាពច្បាស់លាស់។ កម្ពុជានឹងមិនរក្សាភាពស្ងៀមស្ងាត់នោះឡើយ»៕

The post កម្ពុជា អំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិថ្កោលទោសថៃបន្តឈ្លានពាន និងប្រើប្រាស់មីន ផ្សែងពុលនៅតំបន់ជនស៊ីវិល appeared first on Kampuchea Thmey Daily.