ព័ត៌មានជាតិ
អាជ្ញាធរមីនសម្តែងការព្រួយបារម្ភខ្លាំង ក្រោយឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមនៅឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមមួយ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួន ៣ នាក់ រងរបួសធ្ងន់ និងស្រាល។

តាមការបញ្ជាក់ ឧប្បត្តិហេតុនេះបានកើតឡើង ខណៈពេលជនរងគ្រោះកំពុងបំពេញការងារនៅក្នុងតំបន់ ហើយបានប៉ះពាល់នឹងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម។ សោកនាដកម្មនេះ បានបង្ហាញយ៉ាងច្បាស់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ និងមិនរើសអើង ដែលបន្តបង្កឡើងដោយអាវុធបន្សល់ពីសង្គ្រាម ទោះបីសង្គ្រាមបានបញ្ចប់ជាយូរមកហើយក្តី។

អាជ្ញាធរមីន បានសម្តែងនូវសមានចិត្តអាណិតអាសូរយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកដែលរងរបួស និងក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រការសម្របសម្រួលថែទាំវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា និងសេវាជំនួយជនរងគ្រោះផ្សេងៗ តាមតម្រូវការ។
អាជ្ញាធរមីនបានលើកឡើងថា ឧប្បត្តិហេតុនេះឆ្លុះបញ្ចាំងពីការពិតមួយ ដែលកម្ពុជាតែងតែបានលើកឡើងជាបន្តបន្ទាប់ គឺផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នឹងបន្តអូសបន្លាយជាច្រើនទសវត្សរ៍ ទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ។ សំណល់ជាតិផ្ទុះទាំងនេះ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត ប្រជាជន រំខានដល់ជីវភាពរស់នៅ និងរារាំងដល់ដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

អាជ្ញាធរមីនបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើន មិនមែនជាកងកម្លាំងយោធានោះទេ ប៉ុន្តែជាជនស៊ីវិល រួមមានកសិករ កម្មករ និងកុមារ ដែលជួបប្រទះគ្រោះថ្នាក់ ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ក្នុងបរិបទនេះ អាជ្ញាធរមីនបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលប្រតិបត្តិការនៅក្នុងតំបន់ធ្លាប់មានជម្លោះ ឬតំបន់ព្រំដែន សូមសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ និងប្រតិបត្តិករសកម្មភាពមីនផ្សេងៗ មុនពេលអនុវត្តសកម្មភាពនានា ដើម្បីធានាសុវត្ថិភាព។
អាជ្ញាធរមីនបានសង្កត់ធ្ងន់ថា ការសិក្សាស្រាវជ្រាវ ការបោសសំអាតយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់មីន នៅតែជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការការពារមិនឱ្យមានការរងគ្រោះជាបន្តបន្ទាប់។
ជាមួយគ្នានេះ កម្ពុជាបានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយកេរ្តិ៍ដំណែលនៃសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រកបដោយការទទួលខុសត្រូវ និងគោលការណ៍មនុស្សធម៌ ហើយនឹងបន្តសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារសហគមន៍ឱ្យមានសុវត្ថិភាព៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


