ព័ត៌មានជាតិ
អាជ្ញាធរមីន និងអង្គការ VFW Post ចុះ MoU ដើម្បីជួយជនរងគ្រោះដោយសារមីននៅកម្ពុជា
អាជ្ញាធរមីនកម្ពុជា និងអង្គការ Mayaguez Memorial VFW Post 11575 បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់នេះ រៀបចំធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ត្រូវបានចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលចូលរួមជាអធិបតីក្នុងពិធីនេះ បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹងត្រូវអនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជាសម្រាប់សកម្មភាពមីន និងជំនួយជនរងគ្រោះ ប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជនកម្ពុជា។
លោកបានថ្លែងអំណរគុណដល់អង្គការ Mayaguez Memorial VFW Post 11575 ចំពោះការលះបង់ ទឹកចិត្តសប្បុរស និងការប្តេជ្ញាចិត្តឈរជាមួយជនរងគ្រោះកម្ពុជា។ លើសពីនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ VFW Post ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជាដៃគូដើម្បីបង្កើនការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន។

បើតាមលោក លី ធុជ កម្ពុជាបានរស់នៅជាមួយនឹងផលវិបាកនៃសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ ខណៈគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និងបានរារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់ដល់គ្រួសារ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដោយយល់ឃើញពីផលវិបាកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចក្ខុវិស័យដឹកនាំសកម្មភាពមីនជាអាទិភាពមួយរបស់កម្ពុជា។
គោលនយោបាយរបស់សម្តេច សង្កត់ធ្ងន់លើការមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្រ្គោះ ក្នុងនោះរួមមានការផ្តល់ការថែទាំ ការគាំទ្រ និងការផ្តល់ឱកាសជាច្រើន ជាពិសេសបន្តកសាងប្រទេសកម្ពុជាមួយដែលមានសុវត្ថិភាព។

លោក លី ធុជ បញ្ជាក់ទៀតថា៖«គោលនយោបាយរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី គឺមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្រ្គោះ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


