ព័ត៌មានជាតិ
អាជ្ញាធរមីនអំពាវនាវឱ្យរាយការណ៍ករណីមីនតាមព្រំដែនដោយប្រុងប្រយ័ត្ន និងបន្តប្តេជ្ញាចិត្តតាមអនុសញ្ញាអូតាវ៉ា
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា រាល់ការរាយការណ៍ពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវអនុវត្តដោយភាពប្រុងប្រយ័ត្ន មានមូលដ្ឋានច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ ដើម្បីជៀសវាងការបង្កការភាន់ច្រឡំ ឬភាពតានតឹងមិនចាំបាច់។

ក្នុងសេចក្តីថ្លែងការណ៍ដដែល អាជ្ញាធរមីនបានបញ្ជាក់ថា កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោម Ottawa Treaty (អនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស)។ កម្ពុជា មិនបានដាក់មីនថ្មីឡើយ ហើយជំហរនេះមិនមានការផ្លាស់ប្តូរ ដោយបន្តរក្សាតម្លាភាព និងភាពច្បាស់លាស់ជានិច្ច។

អាជ្ញាធរមីនបានលើកឡើងថា តំបន់ព្រំដែនកម្ពុជា–ថៃ នៅតែរងការគំរាមកំហែងធ្ងន់ធ្ងរពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមក។ មីន និងសំណល់ជាតិផ្ទុះត្រូវបានរកឃើញជាបន្តបន្ទាប់នៅតំបន់នេះ ទាំងនៅភាគីកម្ពុជា និងភាគីថៃ។ ដូច្នេះ ភាគីទាំងពីរគួរបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបោសសម្អាត និងដោះស្រាយបញ្ហានេះឱ្យបានមានប្រសិទ្ធភាព សម្រាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
ជាមួយគ្នានេះ អាជ្ញាធរមីនបានសង្កត់ធ្ងន់ថា ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត និងការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគី ព្រមទាំងការបង្ហាញជាសាធារណៈដោយមិនមានការផ្ទៀងផ្ទាត់រួមគ្នា មិនអាចចាត់ទុកថាជាការស្វែងរកការពិតប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈបានឡើយ។ បញ្ហាមីន គឺជាបញ្ហារសើប ដែលតម្រូវឱ្យមានការវាយតម្លៃ និងផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នា ដោយមានតម្លាភាព និងកិច្ចសហប្រតិបត្តិការ។
អាជ្ញាធរមីនបានបន្ថែមថា ការដោះស្រាយបញ្ហានេះ គួរត្រូវអនុវត្តតាមយន្តការដែលបានព្រមព្រៀងគ្នារវាងភាគីទាំងពីរ សម្រាប់ការវាយតម្លៃ និងផ្ទៀងផ្ទាត់បច្ចេកទេស។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសហការប្រកបដោយស្ថាបនា និងតម្លាភាព ដើម្បីស្រាយបំភ្លឺការពិត និងធានាសុវត្ថិភាពជូនជនស៊ីវិល និងសហគមន៍នៅតំបន់ព្រំដែន។
សេចក្តីថ្លែងការណ៍បញ្ចប់ដោយបញ្ជាក់ថា សកម្មភាពមីន មិនគួរត្រូវបានយកទៅប្រើប្រាស់ដើម្បីបម្រើគោលបំណងនយោបាយឡើយ ព្រោះវាជាកិច្ចការមនុស្សធម៌ដែលមានគោលដៅសង្គ្រោះជីវិត កាត់បន្ថយហានិភ័យ និងលើកកម្ពស់សន្តិភាព ព្រមទាំងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា បន្តកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាព និងមានការខណ្ឌសីមាច្បាស់លាស់៕





-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


