អាស៊ីអាគ្នេយ៍ Archives - Kampuchea Thmey Daily

តើប្រទេសណាខ្លះទិញប្រេងរុស្ស៊ី ក្រោយអាមេរិកលើកទណ្ឌកម្មជាបណ្ដោះអាសន្ន?
សហរដ្ឋអាមេរិក​កាលពីថ្ងៃចន្ទ បាន​ប្រកាសពីការបន្តលើកទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ីដែលជាប់គាំងលើផ្ទៃសមុទ្ររយៈពេល ៣០ ថ្ងៃទៀត ដើម្បីឱ្យប្រទេសនានាទិញយកប្រើប្រាស់​ ចំពេលដែលទីផ្សារសកលរងសម្ពាធដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ និងការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស។

​សហរដ្ឋអាមេរិក​បាននិយាយថា ​ការលើកទណ្ឌកម្ម​ដែលនឹងផុតកំណត់នៅថ្ងៃទី ១៧ ខែមិថុនានេះ​ មានគោលបំណងរក្សាលំហូរប្រេង​នៅលើទីផ្សារពិភពលោក និងការពារការកើនឡើង​តម្លៃប្រេងឥន្ធនៈ និងអតិផរណាបន្ថែមទៀត​។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ​អាមេរិក បាននិយាយថា ការអនុញ្ញាតឱ្យរុស្ស៊ីលក់ប្រេងមួយចំនួន ​នឹងជួយផ្គត់ផ្គង់ដល់ប្រទេសដែលត្រូវការថាមពល​ខ្លាំង​បំផុត និងកាត់បន្ថយសមត្ថភាពរបស់​ចិន ក្នុងការ​ស្ដុក​ប្រេងដែលរុស្ស៊ី​លក់ឱ្យ​ថោកៗ​។

យោងតាមក្រុមហ៊ុន​ទិន្នន័យពាណិជ្ជកម្ម​ Kpler បច្ចុប្បន្ននេះ រុស្ស៊ីមានប្រេងឆៅប្រហែល ១១៣ លានបារ៉ែល ដែលដាក់លើកប៉ាល់ និងស្ថិតនៅ​​លើសមុទ្រផ្សេងៗជុំវិញពិភព​លោក​។ យ៉ាងណាមិញ ១០៦ លានបារ៉ែល ក្នុងនោះ កំពុងស្ថិតក្នុងនាវាចរណ៍ទៅកាន់ទិសដៅប្រទេសនាំចូលនានា។ ​

តើប្រទេសណាខ្លះនាំចូលប្រេងរុស្ស៊ី?

១. ឥណ្ឌា៖ ​ទោះបីមាន​សម្ពាធពីលោកខាងលិចរួមទាំងសហរដ្ឋអាមេរិកក្ដី ឥណ្ឌាបាននាំចូលប្រេងរុស្ស៊ីដ៏ច្រើនសណ្ធឹកសន្ធាប់ប្រមាណ ១,៦២ លានបារ៉ែល/ថ្ងៃ កាលពីខែកញ្ញា ឆ្នាំមុន។ បរិមាណនេះ បន្ត​កើនឡើងដល់ ១,៧២ លានបារ៉ែល/ថ្ងៃ នៅខែមីនា និងដល់ជាង ២ លានបារ៉ែល នៅខែមេសា ខណៈទិន្នន័យ Kpler ចុងក្រោយបង្ហាញថា បរិមាណនោះបាន​ហក់ឡើងដល់ ២,៣ លានបារ៉ែល/ថ្ងៃ នៅខែឧសភា។

យ៉ាងណាមិញ មិនមាន​របាយការណ៍ណាមួយបង្ហាញថា ឥណ្ឌាបានទិញប្រេងរុស្ស៊ីប៉ុន្មានលានបារ៉ែល រាប់តាំងពីអាមេរិក​ដកទណ្ឌកម្មបណ្ដោះអាសន្ន​នៅដើមខែមីនារហូតមកទល់ខែឧសភានេះនោះទេ។ ​ប៉ុន្តែនៅដើមខែមីនា Bloomberg បាន​ផ្សាយថា ឥណ្ឌាទិសប្រេងរុស្ស៊ីដែលជាប់លើសមុទ្រ ៣០ លានបារ៉ែល ភ្លាមៗក្រោយអាមេរិក​ប្រកាសលើកទណ្ឌកម្ម។

ពាក់ព័ន្ធនឹង​បញ្ហានេះ លោកស្រី Sujata Sharma លេខាធិការរងនៃក្រសួងប្រេងកាតឥណ្ឌា ថ្មីៗនេះបាន​និយាយថា ឥណ្ឌាបានទិញប្រេងរុស្ស៊ីទាំងមុខ អំឡុងពេល និងក្រោយពេលអាមេរិក​លើទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ថា ឥណ្ឌានឹងមិនប្រឈមមុខនឹងកង្វះខាតប្រេងទេ ហើយការផ្គត់ផ្គង់មានសុវត្ថិភាព ​ទោះបីអាមេរិកផ្លាស់ប្ដូរគោលនយោបាយបែបណាក៏ដោយ។

២. ចិន៖ ចិនគឺជាសម្ព័ន្ធមិត្តនយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលបាន​ជួយទិញប្រេងប្រទេសនេះយ៉ាងសណ្ធឹកសន្ធាប់​ក្នុងតម្លៃថោកៗកាត់តាមសមុទ្រ និងបំពង់បង្ហូរប្រេង ក្រោយលោកខាងលិចដាក់ទណ្ឌកម្មលើក្រុងមូស្គូ ចំពោះការឈ្លាន​ពាន​អ៊ុយក្រែន។ នៅខែមេសា ចិនបាន​នាំចូលប្រេងរុស្ស៊ី ១,០៥ លានបារ៉ែល/ថ្ងៃ ដោយធ្លាក់ចុះ ១,៣ លានបារ៉ែល/ថ្ងៃនៅខែមីនា ខណៈនៅឆ្នាំ ២០២៥ ចិនទិញប្រេងរុស្ស៊ីប្រហែល ២ លានបារ៉ែល/ថ្ងៃ​​។ ការផ្គត់ផ្គង់របស់រុស្ស៊ី រួមចំណែកជិត ២០% នៃការនាំចូលប្រេងរបស់ចិន ​បន្ទាប់មកគឺអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ម៉ាឡេស៊ី អារ៉ាប់រួម និងអូម៉ង់ជាដើម។ ​​

៣. បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍៖  អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុនតាមដានពាណិជ្ជកម្មប្រេង Vortexa បាន​ប្រាប់បណ្ដាញព័ត៌មាន Al Jazeera ថា ការបន្តលើកទណ្ឌកម្មលើប្រេងរុស្ស៊ីរបស់អាមេរិក ​អាច​បង្កើន​ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់​អាស៊ីបន្ថែមទៀត រួមទាំងប្រ៊ុយណេ ឥណ្ឌូណេ​ស៊ី និងហ្វីលីពីន។

កាលពីចុងខែមេសា ឥណ្ឌូណេស៊ីបានប្រកាសកំណត់ការនាំចូលប្រេងពីរុស្ស៊ី ១៥០ លាន​បារ៉ែល នៅឆ្នាំនេះ​។ មុនអាមេរិកប្រកាសបន្តការលើកទណ្ឌកម្មថ្មីនៅថ្ងៃចន្ទ ឥណ្ឌូណេស៊ីបាន​និយាយកាលពីចុងសប្ដាហ៍មុនថា ខ្លួន​នឹងបន្តដំណើរការនាំចូលប្រេងរបស់រុស្ស៊ី ទោះបីជាការ​លើកទណ្ឌកម្មរបស់អាមេរិក​ផុតកំណត់នៅថ្ងៃទី ១៦ ឧសភា ក៏ដោយ។

កន្លងមក ប្រទេសថៃបាន​ឱ្យដឹងពីគម្រោង និងការចរចាទិញប្រេងរុស្ស៊ី ប៉ុន្តែវឌ្ឍនភាពយ៉ាងណានោះ មិនទាន់មាន​ការបង្ហាញជាសាធារណៈនៅឡើយទេ។ ហ្វីលីពីនឯណោះវិញ បាន​​ទិញប្រេងរុស្ស៊ី ​២,៥ លានបារ៉ែល ដោយការដឹកជញ្ជូន​តាមកប៉ាល់បាន​ទៅដល់ប្រទេសប្រជុំកោះមួយនេះនៅ​ខែមីនា។ កន្លងមក ហ្វីលីពីនបាន​សុំឱ្យអាមេរិកបន្ត​បើកផ្លូវឱ្យខ្លួននាំចូលប្រេងរុស្ស៊ី ប៉ុន្តែ​​ថាតើមាន​ការនាំចូលប៉ុន្មានបារ៉ែលហើយមកទល់ពេលនេះនោះ ​គេមិនទាន់​ឃើញ​ព័ត៌មានជាក់លាក់នៅឡើយទេ។

​វៀតណាមឯណោះវិញ កំពុងចរចាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងរយៈពេលវែងជាមួយ​រុស្ស៊ី ​ហើយ​បានទាញយកផលប្រយោជន៍ពីការលើកលែងទណ្ឌកម្មបណ្តោះអាសន្នរបស់អាមេរិក ដើម្បីទិញប្រេងឆៅរុស្ស៊ីដែលកំពុងជាប់គាំងនៅលើសមុទ្រ ដើម្បីដោះស្រាយកង្វះខាតថាមពលក្នុងស្រុក។ មិនមានទិន្នន័យស្ដីពីបរិមាណប្រេងដែលវៀតណាមបាន​ទិញនោះទេ។

៤. ប្រទេសផ្សេងៗ៖ ក្រៅពីប្រទេសខាងលើ ប្រទេសផ្សេងៗទៀតបាន​នឹង​កំពុងចរចា ឬបាន​ទិញប្រេងរុស្ស៊ីក្រោយអាមេរិកដកទណ្ឌកម្មបណ្ដោះអាសន្ន ដូចជាស្រីលង្កា ​ប៉ាគីស្ថាន និងតួកគី ជាដើម៕

The post តើប្រទេសណាខ្លះទិញប្រេងរុស្ស៊ី ក្រោយអាមេរិកលើកទណ្ឌកម្មជាបណ្ដោះអាសន្ន? appeared first on Kampuchea Thmey Daily.

ជប៉ុនប្ដេជ្ញាផ្ដល់ជំនួយ ១០ ប៊ីលាន​ដុល្លារ ដល់អាស៊ីអាគ្នេយ៍ ចំពេលមាន​វិបត្តិថាមពល
ប្រទេសជប៉ុនកាលពីថ្ងៃពុធ (១៧ មេសា) បានប្ដេជ្ញា​ផ្តល់ជំនួយហិរញ្ញវត្ថុជាង​ ១០ ប៊ីលានដុល្លារអាមេរិក​ដល់បណ្ដាប្រទេសនៅ​អាស៊ីអាគ្នេយ៍ ចំពេលមាន​វិបត្តិថាមពលក្នុងតំបន់ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗសម្រាប់ជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AFP។

គំនិតផ្តួចផ្តើមផ្ដល់ជំនួយនោះ មានឈ្មោះថា «Power Asia» ដោយ​ជប៉ុននឹង​ចូលរួមចំណែកថវិកាចំនួន ១,៦ ទ្រីលាន​យ៉េន ដល់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បី​ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថាមពលរបស់ពួកគេ និងជួយពួកគេឱ្យទទួលបានផលិតផលប្រេងឆៅ និងប្រេងសាំងឥន្ធនៈកាន់តែប្រសើរឡើង។

នាយករដ្ឋមន្ត្រី ជប៉ុន លោកស្រី Sanae Takaichi បានបើក​បង្ហាញនូវ​គំនិតផ្តួចផ្តើមនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណិតរបស់លោកស្រី ជាមួយរដ្ឋសមាជិកអាស៊ានមួយចំនួន ក្នុងក្របខ័ណ្ឌ​សហគមន៍​គ្មាន​ការ​បំភាយឧស្ម័នអាស៊ី (AZEC plus)។

លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា៖ «យើងពឹងផ្អែកលើការផ្គត់ផ្គង់ពីបណ្តាប្រទេសអាស៊ី នូវ​សម្ភារៈវេជ្ជសាស្ត្រដូចជាឧបករណ៍ដែលប្រើសម្រាប់អ្នកជំងឺលាងឈាម ក៏ដូចជាធុងសម្រាប់ដាក់សំណល់ទឹក​ និងស្រោមដៃសម្រាប់ការ​វះកាត់»។

លោកស្រីបាន​បន្តយ៉ាងដូច្នេះថា៖ «រួមគ្នាជាមួយប្រជាជាតិអាស៊ី យើងនឹងធ្វើការដើម្បីកសាងក្របខ័ណ្ឌថាមពល រ៉ែសំខាន់ៗ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដើម្បីឱ្យអាស៊ីទាំងមូលអាចកាន់តែរឹងមាំ និងរីកចម្រើន»។ លោកស្រីបាន​គូសបញ្ជាក់ផងដែរថា ភាពជាដៃគូថ្មីនេះ នឹងមានផលប៉ះពាល់អវិជ្ជមានណាមួយទៅលើការផ្គត់ផ្គង់ប្រេងក្នុងស្រុករបស់ប្រទេសជប៉ុននោះទេ។

គួរគូសបញ្ជាក់ថា ការប្ដេជ្ញារបស់ជប៉ុនលើជំនួយហិរញ្ញវត្ថុទាំង ១០ ប៊ីលាន​ដុល្លារ ធ្វើឡើងចំពេលដែលអាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ កំពុងប្រឈមនឹង​ភាពស្រពេចស្រពិលនៃការផ្គត់ផ្គង់ប្រេងក្រោយ​ជម្លោះអាមេរិក-អ៊ីរ៉ង់ ដោយសារតែតំបន់នេះពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីមជ្ឈិមបូព៌ា ហើយច្រកហ័រមូហ្សត្រូវបិទខ្ទប់។ យ៉ាងណាមិញ មិនទាន់មាន​សេចក្ដីរាយការណ៍ជាក់លាក់ពីប្រទេសដែលនឹងទទួលជំនួយ ឬចំនួនជាក់លាក់នោះទេ៕

The post ជប៉ុនប្ដេជ្ញាផ្ដល់ជំនួយ ១០ ប៊ីលាន​ដុល្លារ ដល់អាស៊ីអាគ្នេយ៍ ចំពេលមាន​វិបត្តិថាមពល appeared first on Kampuchea Thmey Daily.

ហ្វីលីពីនប្រកាសអាសន្នថាមពលជាតិ​ ដោយ​សារ​តែ​ជម្លោះមជ្ឈិមបូព៌ា
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ (Ferdinand Marcos Jr) កាលពីថ្ងៃអង្គារ បានប្រកាសពី​ «អាសន្នថាមពលជាតិ» ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពល ដែលបង្កពី​សង្គ្រាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ​ដោយនិយាយថា ការផ្គត់ផ្គង់ថាមពលរបស់​ហ្វីលីពីន​កំពុង​ខិត​កាន់តែជិតគ្រោះថ្នាក់។ ​

តាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera លោក ​ម៉ាកូស ថ្លែងយ៉ាងដូច្នេះថា៖ «ការប្រកាស​អាសន្ន​ថាមពលជាតិ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល​អនុវត្តវិធានការឆ្លើយតប និងសម្របសម្រួលក្រោមច្បាប់ដែលមានស្រាប់ ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើង​ពីការរំខាន​ផ្នែក​ផ្គត់ផ្គង់ថាមពលសកល និងសេដ្ឋកិច្ចក្នុងស្រុក»។

លោក​បន្ថែមថា ជាផ្នែកមួយនៃការឆ្លើយតបក្នុងគ្រាអាសន្ន គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវ​ការផ្គត់ផ្គង់ ការចែកចាយ និង​ការអាចរកបាននៃប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងទំនិញចាំបាច់ផ្សេងទៀតប្រកបដោយសណ្តាប់ធ្នាប់។

​គួរគូសបញ្ជាក់ថា ​សេចក្ដីប្រកាសអាសន្ន ដែលនឹងនៅតែមានសុពលភាពរយៈពេល ១ ឆ្នាំ អនុញ្ញាតឱ្យរដ្ឋាភិបាលទិញប្រេងឥន្ធនៈ និងផលិតផលប្រេងកាត ដើម្បីធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលា និងគ្រប់គ្រាន់ ហើយប្រសិនបើចាំបាច់ អាចបង់ប្រាក់​ជាមុន​សម្រាប់​កិច្ចសន្យាទិញពីអ្នកផ្គត់ផ្គង់។​

សេចក្ដីប្រកាសក៏បើកអំណាចឱ្យ​អាជ្ញាធរ​​ចាត់វិធានការប្រឆាំងនឹងការស្តុកទុក ការកេងចំណេញ និង​ក្រឡុក​ការផ្គត់ផ្គង់ផលិតផលប្រេងកាតផងដែរ។

គួរគូសបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ាបាន​បង្កវិបត្តិថាមពល​ជុំវិញពិភព​លោក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើប្រភពផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា​​ ដឹកកាត់តាមច្រកសមុទ្រហ័រមូហ្ស ដែល​ត្រូវជាប់គាំង។ បណ្ដាប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ រួមទាំងហ្វីលីពីន កំពុងព្រួយបារម្ភពីកង្វះខាតផ្នែកផ្គត់ផ្គង់ ក៏ដូចជាការហក់ឡើងនៃតម្លៃប្រេង។

​កាលពីថ្ងៃអង្គារដូចគ្នា​ រដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោកស្រី Sharon Garin បានប្រាប់សន្និសីទសារព័ត៌មាន​ថា ប្រទេសនេះនៅតែមានការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រហែល ៤៥ ថ្ងៃ ដោយផ្អែកលើកម្រិតប្រើប្រាស់បច្ចុប្បន្ន។

លោកស្រី​បន្តថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីទិញប្រេងចំនួន ១ លានបារ៉ែលពីប្រទេសនានាក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតស្តុកប្រេងបម្រុងរបស់ខ្លួន ប៉ុន្តែទំនងជាមានភាពមិនប្រាកដប្រជាក្នុងការ​ទទួល​បាន​។

គេមើលឃើងថា ការប្រកាសអាសន្នថាមពលរបស់ហ្វីលីពីន​ ធ្វើឡើងខណៈ​ដែលក្រុមកម្មករដឹកជញ្ជូន អ្នកធ្វើដំណើរ និងក្រុមអ្នកប្រើប្រាស់ហ្វីលីពីន មានគម្រោងធ្វើកូដកម្មរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ​និង «ការបរាជ័យរបស់រដ្ឋបាលលោក ​ម៉ាកូស» ក្នុងការឆ្លើយតប​ឱ្យបានឆាប់រហ័សទៅនឹង​វិបត្តិថាមពល រួមទាំងការមិនទម្លាក់ពន្ធលើថាមពល។

​សហព័ន្ធសមាគមដឹកជញ្ជូនសាធារណៈហ្វីលីពីន ហៅថា Piston ​ បាន​ហៅ​ការប្រកាសអាសន្នថាមពលជាតិថាជា ​វិធីសាស្រ្តលឿនស្លន់ ដែលមិនអើពើ​ពីឬសគល់នៃវិបត្តិថាមពល។ Piston បាន​​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​​​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​មាន​បំណង​ការពារ​កម្មករ​ដឹកជញ្ជូន និង​អ្នកធ្វើដំណើរ​ពី​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​​មែននោះ នោះរដ្ឋាភិបាល​​នឹង​ផ្អាក​ពន្ធ​អាករ និង​ពន្ធ​តម្លៃ​បន្ថែម​លើ​ផលិតផល​ប្រេងឥន្ធនៈ​ជាបន្ទាន់ ដើម្បី​បញ្ចុះ​តម្លៃ​ភ្លាមៗ»៕

The post ហ្វីលីពីនប្រកាសអាសន្នថាមពលជាតិ​ ដោយ​សារ​តែ​ជម្លោះមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

វិបត្តិប្រេងធ្វើឱ្យអាស៊ីអាគ្នេយ៍ប្រុងជើងការខ្ពស់៖​បិទកន្លែងធ្វើការ កម្រិតការធ្វើដំណើរ ​
រដ្ឋាភិបាល និងអាជីវកម្ម​នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ទៅនឹង​លទ្ធភាពកង្វះខាតប្រេង ចំពេលចរាចរណ៍កាត់តាម​ច្រកសមុទ្រហ័រមូហ្ស បន្តបិទ ដោយសារតែសង្រ្គាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យប្រេង​ខ្វះការផ្កត់ផ្គង់ ហើយតម្លៃហក់ឡើង​​ខ្ពស់។

ក្នុងអត្ថបទមួយដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) បណ្ដាញព័ត៌មាន​ Al Jazeera បាន​សរសេររៀបរាប់ពីផលប៉ះពាល់ និងរបៀបដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍ប្រុងជើងការខ្ពស់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិប្រេងដែលបង្កឡើងពីជម្លោះមជ្ឈិមបូព៌ា ដែលនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នា។

រដ្ឋាភិបាលនៅហ្វីលីពីនបាន​កាត់បន្ថយថ្ងៃធ្វើការនៅការិយាល័យសម្រាប់បុគ្គលិករដ្ឋមកត្រឹម ៤ ថ្ងៃ/សប្ដាហ៍  ខណៈ​វៀតណាម និងថៃ បាន​ជំរុញឱ្យ​មន្រ្តីរបស់ខ្លួនធ្វើការពីផ្ទះ និងកម្រិតការធ្វើដំណើរដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងសាំង ហើយមីយ៉ាន់ម៉ាឯណោះវិញ ​ចេញការ​កំណត់​ថ្ងៃ​បើកបរ​ឆ្លាស់គ្នា ​ដែលសំដៅលើ​ការ​​កំណត់ការប្រើប្រាស់​យានយន្ត​ ដោយ​ផ្អែក​លើ «​លេខ​ផ្លាកលេខ» ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ​និងសន្សំសំចៃប្រេងឥន្ធនៈ។ ​

រដ្ឋាភិបាលនានាក៏កំពុងធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងទីផ្សារផងដែរ ​ដើម្បីធ្វើ​ឱ្យ​តម្លៃប្រេងឥន្ធនៈមានស្ថេរភាព។

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ បានប្រកាសពីការកំណត់តម្លៃប្រេងម៉ាស៊ូតជាបណ្តោះអាសន្ន ខណៈ​វៀតណាម​ចាប់ផ្តើមប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈរបស់ខ្លួន។

លោកស្រី Priyanka Kishore នាយិកា និងជាប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Asia Decoded ក្នុងប្រទេសសិង្ហបុរី បាន​ប្រាប់ Al Jazeera ថា វិធានការទាំងនេះបង្ហាញពីអ្វីដែលអាចកើតឡើង​ក្នុងតំបន់ ប្រសិនបើច្រកសមុទ្រ​បន្តបិទ។ លោកស្រីនិយាយយ៉ាងដូច្នេះថា៖ «ពួកគេ​ព្យាយាមគ្រប់គ្រងស្ថានភាពផ្គត់ផ្គង់ មុនពេលវាក្លាយជាបញ្ហាធ្ងន់ធ្ងរ»។

​គួរគូសបញ្ជាក់ថា អាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេង និងឧស្ម័នដែលនាំចូល ដែលភាគច្រើនឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស។

យោងតាមទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក ប្រេងឆៅប្រហែល ៨៤​% និងឧស្ម័នធម្មជាតិ​ពង្រាវ (LNG) ៨៣​% ដែល​ឆ្លងកាត់ច្រកសមុទ្រនេះក្នុងឆ្នាំ ២០២៤ ត្រូវបានដឹកជញ្ជូនទៅកាន់អាស៊ី។ ​​

អ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (ERIA) នៅទីក្រុងហ្សាកាតា ​លោក Alloysius Joko Purwanto ​បាន​និយាយថា ​ហ្វីលីពីន ថៃ ម៉ាឡេស៊ី និងប្រ៊ុយណេ ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះការរំខានប្រេងឆៅ។

លោក​គូសបញ្ជាក់ដោយស្រង់ទិន្នន័យពីគំនិតផ្តួចផ្តើមទិន្នន័យអង្គការរួម (JODI)​ ថា ប្រទេសទាំង៤ ពឹងផ្អែកខ្លាំងលើការនាំចូល ដែលរួមចំណែកប្រមាណ ៦០-៩៥% នៃការផ្គត់ផ្គង់ប្រេងឆៅរបស់ពួកគេ។ លោកបន្តថា ​​សូម្បី​តែ​​ឥណ្ឌូណេស៊ី​ដែល​ផលិត​ប្រេង​ ក៏​ពឹង​ផ្អែក​លើ​ការ​នាំ​ចូលប្រេង​ជាង ១/៣ នៃប្រេងឆៅរបស់ខ្លួនផងដែរ។ ​

វិបត្តិខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ បានទាក់ទាញ​ចំណាប់អារម្មណ៍ទៅលើទុនបម្រុងថាមពលដែល​មានកំណត់របស់​អាស៊ីអាគ្នេយ៍ ​ដែលអាចផ្គត់ផ្គង់តែរយៈពេលខ្លីប៉ុណ្ណោះ ក្នុងលក្ខខណ្ឌដែលច្រកហ័រមូហ្សបន្តបិទ។

​វៀតណាមបានប្រកាសពីផែនការទិញប្រេងឆៅប្រហែល ៤ លានបារ៉ែល ពីប្រទេស​ក្រៅមជ្ឈិមបូព៌ា ប៉ុន្តែអ្នកជំនាញនិយាយថា បរិមាណនេះអាច​ប្រើប្រាស់ក្នុងស្រុកត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក វៀតណាម​មាន​ប្រេងបម្រុងអាចប្រើប្រាស់បាន ២០ ថ្ងៃ ដែលធ្វើឱ្យ​ប្រទេសនេះប្រឈមមុខនឹង​កង្វះខាតប្រេង។

ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ មាន​ស្តុកបម្រុងអាចប្រើប្រាស់បាន​សម្រាប់​ ២១-២៣ ថ្ងៃ ខណៈថៃមាន​ប្រហែល ៦០ ថ្ងៃ និង​ហ្វីលីពីនមាន​ចន្លោះពី ៥០-៦០ ថ្ងៃ។ ក្រៅពីនេះ អ្នកជំនាញបាន​ចង្អុលបង្ហាញថា ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ខ្វះ ឬមានតិចតួចនៃប្រេងចម្រាញ់ ដែលបង្ខំឱ្យពួកគេត្រូវពឹងផ្អែកលើការនាំចូលពីប្រទេសក្នុងតំបន់រួមមាន​វៀតណាម ថៃ​ និងសិង្ហបុរី។ ​​

ជាផ្នែកមួយនៃការប្រុងប្រយ័ត្ន ថៃក៏រឹតបណ្ដឹងលើការនាំចេញប្រេង និងផលិតផលប្រេងរបស់ខ្លួនផងដែរ​ ដើម្បីរក្សាការផ្គត់ផ្គង់ក្នុងស្រុក។ ចិន ដែលជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់មួយទៀតសម្រាប់អាស៊ីអាគ្នេយ៍ បាន​បញ្ជាឱ្យក្រុមហ៊ុនរដ្ឋផ្អាកការនាំចេញប្រេងឥន្ធនៈ។

អ្នកជំនាញនិយាយថា ប្រសិនបើការរំខាននៅតែបន្ត ​អាស៊ីអាគ្នេយ៍ទំនង​នឹងឃើញតម្លៃប្រេងកាន់តែខ្ពស់ ហើយ​ការរឹតបន្តឹង​លើការប្រើប្រាស់ប្រេង និងឧស្ម័ន នឹង​មាន​កាន់តែច្រើន៕

The post វិបត្តិប្រេងធ្វើឱ្យអាស៊ីអាគ្នេយ៍ប្រុងជើងការខ្ពស់៖​បិទកន្លែងធ្វើការ កម្រិតការធ្វើដំណើរ ​ appeared first on Kampuchea Thmey Daily.

ការហក់ឡើងភ្លាមៗនៃតម្លៃប្រេង បង្ក​រលកនៃ​ផល​ប៉ះ​​ពាល់​ទូទាំង​អាស៊ាន ​
វិបត្តិតម្លៃប្រេងដែល​ហក់ឡើងខ្ពស់ភ្លាមៗដោយសារតែជម្លោះ​មជ្ឈិមបូព៌ា កំពុង​បង្ក​រលក​នៃផលប៉ះពាល់​ដែល​រីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ ​ដោយ​បង្កើន​ក្ដីព្រួយបារម្ភអំពីអតិផរណា និងថ្លៃថាមពលនៅទូទាំងតំបន់។ នេះបើតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី The Business Times កាលពីថ្ងៃចន្ទ (៩ មីនា)។

រលកនៃផលប៉ះពាល់ បាន​បង្ហាញឱ្យឃើញហើយថា ការហក់ឡើងនៃតម្លៃប្រេងបាន​​បង្កើន​ថ្លៃ​ដឹកជញ្ជូន និង​ផលិតកម្ម​អាហារ​នៅ​ប្រទេស​ហ្វីលីពីន គំរាមកំហែង​ដល់​តម្លៃ​អគ្គិសនី​នៅ​ថៃ បង្កើន​ការចំណាយសម្រាប់​ឧបត្ថម្ភធន​នៅ​​ម៉ាឡេស៊ី និង​ឥណ្ឌូ​ណេស៊ី និង​ជំរុញ​តម្លៃ​ប្រេងសាំងនៅស្ថានីយចាក់សាំង​នៅ​​សិង្ហបុរី​ ​ឱ្យដល់កម្រិតខ្ពស់ក្នុងឆ្នាំ ២០២២ នៅពេលពិភព​លោកប្រឈមនឹងវិបត្តិថាមពលកាលនោះ​។ ​

អ្នកវិភាគនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Nomura បាន​ព្រមាន​ថា តំបន់អាស៊ីអាគ្នេយ៍​​​ប្រឈម​នឹង​វិបត្តិ Stagflation (ការជាប់គាំងនៃកំណើន​សេដ្ឋកិច្ច ប៉ុន្តែអតិផរណាខ្ពស់) ហើយភាពធ្ងន់ធ្ងរគឺអាស្រ័យលើរយៈពេលនៃការរំខានពីជម្លោះមជ្ឈិមបូព៌ា។ ​

Nomura បាន​និយាយយ៉ាងដូច្នេះ​ថា៖ «ប្រសិនបើ​វា​បន្ត​ទៅ​មុខ នោះ​ក្រុមហ៊ុន​នានា​អាច​ប្រឈម​នឹង​សម្ពាធ​ប្រាក់ចំណេញខ្សោយ ​និង​ការ​កាត់​បន្ថយ​ផលិតកម្ម ហើយ​អ្នកប្រើប្រាស់​អាច​ប្រឈម​នឹង​តម្លៃ​អាហារ​ខ្ពស់​ជាង​មុន»។

ការ​ហក់ឡើងនៃតម្លៃថាមពលនេះ កើតឡើងបន្ទាប់ពីការរំខានដល់ការផ្គត់ផ្គង់ប្រេងសកលពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកលប្រចាំថ្ងៃ។ ​អាស៊ី រួមទាំងអាស៊ីអាគ្នេយ៍ ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពង្រាវពីមជ្ឈិមបូព៌ា ដោយដឹកជញ្ជូនកាត់តាមច្រកហ័រមូហ្ស។

អ្នកវិភាគលើកឡើងថា ការពឹងផ្អែកបែបនេះ ធ្វើឱ្យអាស៊ីអាគ្នេយ៍ងាយរងគ្រោះទៅនឹង​ការហក់ឡើងភ្លាមៗនៃតម្លៃប្រេងសកល។ ​ពួកគេបន្តថា រដ្ឋាភិបាល​ក្នុងតំបន់អាចប្រឈមមុខនឹងការចំណាយកាន់តែច្រើនសម្រាប់ឧបត្ថម្ភធនប្រេងឥន្ធនៈ​ និងកំណើន​សម្ពាធសារពើពន្ធ ប្រសិនបើតម្លៃថាមពលនៅ​តែខ្ពស់។

ថ្លៃប្រេងឥន្ធនៈខ្ពស់ ក៏នឹងជំរុញឱ្យការចំណាយប្រតិបត្តិការអាជីវកម្ម និងថ្លៃដឹកជញ្ជូនកើនឡើង ដែលអាចនាំឱ្យមានអតិផរណាកាន់តែទូលំទូលាយ​ក្នុងតំបន់។

អ្នកសេដ្ឋកិច្ចព្រមានថា ការរំខានយូរអង្វែងចំពោះការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ថយចុះ និងបង្ហាញពីការពឹងផ្អែកជាបន្តបន្ទាប់របស់តំបន់ លើការនាំចូល​ប្រេងឥន្ធនៈហ្វូស៊ីល​៕

The post ការហក់ឡើងភ្លាមៗនៃតម្លៃប្រេង បង្ក​រលកនៃ​ផល​ប៉ះ​​ពាល់​ទូទាំង​អាស៊ាន ​ appeared first on Kampuchea Thmey Daily.

រុស្ស៊ីកំណត់គោលដៅអាស៊ីអាគ្នេយ៍ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ
ប្រទេសរុស្ស៊ីកំពុងកំណត់គោលដៅទីផ្សារធំៗនៅអាស៊ីអាគ្នេយ៍ និងតំបន់ក្បែរខាង​រួមមាន​វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងបង់ក្លាដែស សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិសម្រាប់រដូវកាលប្រមូលផល​ថ្មី ដែលចាប់ផ្ដើមតាំង​ពីថ្ងៃទី ១ កក្កដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់សម្ដី​របស់ លោក Ilya Ilyushin ប្រធានទីភ្នាក់ងារនាំចេញរបស់រដ្ឋ Agroexport នៅសប្ដាហ៍នេះ។

រុស្ស៊ី ដែលជា​ប្រទេសនាំចេញស្រូវសាលីធំជាងគេលើពិភពលោក កំពុងចង់ធ្វើពិពិធកម្មការនាំចេញកសិផល លើសពីប្រទេសអតិថិជន​ជា​ប្រពៃណី ដូចជាអេហ្ស៊ីប និងតួកគី ​ដើម្បីគាំទ្រអ្នកផលិតក្នុងស្រុក។ កាល​ពី​រដូវ​កាល​មុន រុស្ស៊ី​បាន​បង្កើន​ការ​ផ្គត់ផ្គង់​ស្រូវ​សាលី​ដល់​ប្រទេស​វៀតណាម​រហូតដល់ទៅ ៤ ​ដង។

លោក Ilyushin បាននិយាយថា៖ «ឥឡូវនេះ គោលដៅរបស់យើងគឺចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ នេះមិនត្រឹមតែវៀតណាម និងបង់ក្លាដែសប៉ុណ្ណោះទេ ប៉ុន្តែក៏មានម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។ នេះ​គឺជាប្រទេសធំៗដែលមានអំណាចទិញ និងការនាំចូលគ្រាប់ធញ្ញជាតិយ៉ាងច្រើន»។

រុស្ស៊ីរំពឹងថាការប្រមូលផលធញ្ញជាតិ​នៅឆ្នាំ ២០២៥ នឹង​កើនដល់ ១៣៥ លាន​តោន ដោយ​កើនឡើង ៤ ភាគរយ ធៀបនឹង​ឆ្នាំមុន ទោះបីជាមាន​គ្រោះរាំងស្ងួតនៅតំបន់មួយចំនួនក៏ដោយ។ ទន្ទឹមនឹង​នេះ រុស្ស៊ីមានគម្រោងនាំចេញស្រូវសាលីចំនួន ៤៥ លានតោននៅរដូវកាលនេះ ពោលគឺកើនឡើងពី ៤៤ លានតោនកាលពីរដូវកាលមុន៕

The post រុស្ស៊ីកំណត់គោលដៅអាស៊ីអាគ្នេយ៍ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ appeared first on Kampuchea Thmey Daily.

សកម្មភាពចោរ​សមុទ្រនៅអាស៊ីអាគ្មេយ៍ កើនឡើងជាង ៨០% ឆ្នាំនេះ
ទិន្នន័យពីក្រុមប្រឆាំងចោរសមុទ្រអន្តររដ្ឋាភិបាលឈ្មោះ ReCAAP បានឱ្យដឹងថា ​ចោរកម្មតាមសមុទ្រ និងការប្លន់ប្រដាប់អាវុធលើកប៉ាល់នៅអាស៊ីអាគ្នេយ៍ បាន​កើតឡើងចំនួន ៩៣ ករណី នៅឆមាស​ទី​១​ឆ្នាំ​នេះ ដោយ​កើនឡើង ៨៣ ភាគរយ ធៀ​បនឹ​ងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​ចោរកម្មសមុទ្រ​ភាគច្រើនបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី ដែល​រួមចំណែកប្រមាណ ៨០ ករណី ចន្លោះពីខែមករា ដល់ខែមិថុនា ធៀប​នឹ​ងប្រមាណ​ត្រឹម ២១ ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងតំបន់ទាំង​នេះ។ បែបនេះហើយ ទើប​ច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី ក្លាយជាផ្លូវទឹកគួរឱ្យព្រួយបារម្ភសម្រាប់សកម្មភាពរបស់ចោរសមុទ្រ។

ReCAAP ដែលមាន​ឈ្មោះពេញថា «កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងនឹង​ចោរកម្មសមុទ្រ និងការប្លន់ប្រដាប់អាវុធ​លើ​កប៉ាល់នៅអាស៊ី បាន​និយាយថា ៩ ក្នុងចំណោម ១០ ករណីចោរកម្មសមុទ្រ កើតឡើងនៅពេលយប់ងងឹត​។ ​

ក្រុមប្រឆាំងចោរសមុទ្រ ដដែល​ បាន​ឱ្យដឹងទៀតថា មិន​មាន​ភស្តុតាងណាដែល​បង្ហាញថា ក្រុមចោរសមុទ្រកំណត់គោលដៅនៃកប៉ាល់របស់ប្រទេសណាមួយ​នោះទេ ប៉ុន្តែថា ចោរកម្មភាគច្រើន​មានទំនោរកើតឡើងលើកប៉ាល់ដែលបើកយឺត ឬមាន​នាវិកកប៉ាល់ដែលខ្វះការប្រុងប្រយ័ត្ន។

ReCAAP បាន​ឱ្យដឹងទៀតថា ​ពាក់កណ្តាល​នៃ ៨០ ករណី នៃចោរកម្មនៅច្រកម៉ាឡាកា និងសិង្ហបុរី  ពុំមាន​អ្វីដែលត្រូវបាន​លួចនោះទេ ប៉ុន្តែ ២៩ ភាគរយ នៅក្នុងនោះ ចោរសមុទ្របាន​ប្លន់យកគ្រឿងបន្លាស់មាស៊ីនផ្សេងៗ៕  ​

The post សកម្មភាពចោរ​សមុទ្រនៅអាស៊ីអាគ្មេយ៍ កើនឡើងជាង ៨០% ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

អាស៊ីអាគ្មេយ៍រង​ការគំរាមកំហែងថ្មីពី ត្រាំ: ពន្ធ ១០% បន្ថែម ចំពោះទំនាក់ទំនងជាមួយ​ BRICS
បណ្ដាប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗ កំពុងរង​នូវការគំរាមកំហែងថ្មីពីប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ ដែលព្រមានដាក់ «ពន្ធបន្ថែម ១០ ភាគរយ» ពីលើអត្រាពន្ធខ្ពស់ដែលមាន​ស្រាប់ ​លើប្រទេសដែល​​អនុវត្តគោលនយោបាយប្រឆាំងអាមេរិករបស់ប្លុកសេដ្ឋកិច្ច ប្ល្រីកស៍ (BRICS) ដែលមាន​រុស្ស៊ី និង​ចិន​​ជ្រោមជ្រែង។

លោក ត្រាំ បាន​សរសេរ​លើបណ្ដាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា៖ «ប្រទេសណាក៏ដោយ​ ដែលដើរតាម​​គោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹង​រងការបន្ថែមពន្ធ ១០ ភាគរយ ពីលើទៀត»។ លោក​បន្តថា៖ «វានឹង​គ្មាន​ការលើកលែង​ចំពោះគោលនយោបាយបែបនេះ​ទេ»។

ការគំរាមកំហែង​របស់លោកយ៉ាងដូច្នេះ ធ្វើឡើងខណៈលោកគ្រោងនឹង​ផ្ញើ «លិខិតស្ដីពីពន្ធ និង/ឬកិច្ចព្រមព្រៀង(ពាណិជ្ជកម្មពាក់ព័ន្ធពន្ធ)» ទៅកាន់ប្រទេសផ្សេងៗនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ពីអត្រាពន្ធខ្ពស់ដែលពួកគេជាប់ ក្រោយ​ប្រធានាធិបតីដដែលប្រកាសពីការពន្យារពេលចូលធរមាននៃពន្ធបដិការដល់​ថ្ងៃ ១ សីហា ដោយរំកិលពីកាលកំណត់ចាស់ ៩ កក្កដា។

លោក ត្រាំ មិន​បាន​បញ្ជាក់ឱ្យច្បាស់នោះទេ ថាតើលក្ខខណ្ឌបែបណា ដែលអាមេរិក​នឹង​រាប់ចូលថាជាប្រទេស «​ដើរ​តាម​គោលនបាយប្រឆាំងអាមេរិករបស់ BRICS»។ នៅអាស៊ីអាគ្នេយ៍ មាន​ប្រទេសឥណ្ឌូណេស៊ី គឺជាសមាជិក​ពេញសិទ្ធិ​របស់ BRICS ខណៈថៃ និងម៉ាឡេស៊ី គឺជាប្រទេសដៃគូផ្លូវការ ហើយ​ប្រទេសទាំងនេះកន្លងមក បាន​បង្ហាញចំណាប់អារម្មណ៍ លើការចូលជាសមាជិកពេញសិទ្ធិ។

នេះមិនមែនជាលើកទីមួយ​នោះទេ ដែលលោក​ ត្រាំ ធ្វើការគំរាមកំហែងលើ BRICS ចំពោះគោលនយោបាយប្រឆាំងអាមេរិក ដែលរួមបញ្ជូលទាំងគោលនយោបាយងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារ (​បដិដុល្លារូបនីយកម្ម)។

​យ៉ាងណាមិញ ការគំរាមកំហែងលើកនេះ ធ្វើឡើងខណៈប្រទេសផ្សេងៗនៅអាស៊ីអាគ្មេយ៍កំពុងប្រឈមមុខនឹង​ហានិភ័យពន្ធខ្ពស់ ដោយ​មិនទាន់សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាល​ ត្រាំ។ ក្នុងនោះ រួមមាន​ ថៃ (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣២ ភាគរយ) និងម៉ាឡេស៊ី (២៤ ភាគរយ)។

ប្រសិនបើការចរចាបរាជ័យ នោះ​ការគំរាមកំហែងរបស់លោក ត្រាំ ចុង​ក្រោយ មាន​ន័យថា ពន្ធ ១០ ភាគរយ ថ្មី នឹង​ត្រូវបន្ថែមពីលើអត្រាដែលមាន​ស្រាប់ទាំងនោះ ខណៈវៀតណាម ដែល​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយអាមេរិក​កាលពីសប្ដាហ៍មុន រងនូវពន្ធ ២០ ភាគរយ។

នាពេលនេះ បណ្ដាប្រទេសអាស៊ីអាគ្មេយ៍កំពុងប្រញាប់ប្រញាល់សម្រាប់ការចរចាជាមួយរដ្ឋបាល ត្រាំ ដែលទាមទារឱ្យ​ពួកគេផ្ដល់នូវសម្បទានល្អៗសម្រាប់អាមេរិក ជាថ្នូរនឹង​ពន្ធទាប។ ជាថ្នូរនឹង​ពន្ធ ២០ ភាគរយ វៀតណាម​បាន​យល់ព្រមបើកចំហរទីផ្សារសម្រាប់អាមេរិក ខណៈអាមេរិក​អាច​នាំចូល​វៀតណាម​​ដោយ​មិនជាប់ពន្ធ បន្ថែមពីលើលក្ខខណ្ឌផ្សេងៗទៀត រួមទាំងការបង្កើនការនាំចូលទំនិញ​អាមេរិក រឹតត្បឹត «ទំនិញ​ឆ្លងកាត់» (Transshipping goods) វៀតណាម​ និងកាត់​បន្ថយការពឹង​ផ្អែក​លើ​ចិន​​ជាដើម​។

មុនពេល​លោក ត្រាំ គំរាមពីពន្ធ ១០ភាគរយ បន្ថែមថ្មី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាន​ថ្លែង​ក្នុងបទសម្ភាសន៍មួយ​ប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យ​ថា ថៃបាន​ដាក់សំណើថ្មីទៅអាមេរិក ដែលរួមបញ្ជូលទាំង​ការបើកទីផ្សារឱ្យ​ទំនិញកសិកម្ម និងឧស្សាហកម្មរបស់​អាមេរិក ​បន្ថែមពីលើ​ការបង្កើនការទិញថាមពល និងយន្តហោះ Boeing ។ សំណើទាំងអស់នេះ មាន​គោលបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្ម ៤៦ ​ប៊ីលានដុល្លារ​ដែល​ថៃមាន​ជាមួយ​អាមេរិក(កាលពីឆ្នាំមុន​) ឱ្យ​បាន​ ៧០ ភាគរយ ក្នុងរយៈពេល ៥ ឆ្នាំ។  ​

ឥណ្ឌូណេស៊ីដែលជាសមាជិក​ BRICS មួយទៀត ក៏ដាក់សំណើទៅសហរដ្ឋអាមេរិកស្រដៀងគ្នានឹង​ថៃផងដែរ​ ជាពិសេស​លើ​ការបង្កើនការទិញទំនិញ​អាមេរិក​។ បើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ឥណ្ឌូណេស៊ី លោក Airlangga Hartarto ដែល​កំពុង​ចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល គ្រោងនឹង​ធ្វើដំណើរទៅសហរដ្ឋអាមេរិកថ្ងៃចន្ទនេះ ដើម្បីចរចាបញ្ចុះពន្ធ។

មកទល់ពេលនេះ គេមិនទាន់ឃើញ​មាន​ប្រតិកម្មណាមួយ​ ពាក់ព័ន្ធ​នឹង​​ពន្ធ ១០ ភាគរយ បន្ថែមថ្មី​ ពីសមាជិក BRICS នោះទេ។ ប៉ុន្តែគួរកត់សម្គាល់ថា ប៉ុន្មាន​ម៉ោងមុនការគំរាមកំហែងរបស់លោក ត្រាំ ប្លុក BRICS បាន​ចេញសេចក្ដីថ្លែងការណ៍រួមពីទីក្រុង Rio de Janeiro (ប្រេស៊ីល) ដោយសំដៅលើគោលនយោបាយពន្ធរបស់ ត្រាំ ប៉ុន្តែមិននិយាយឈ្មោះអាមេរិក​ចំៗ យ៉ាងដូច្នេះថា​៖ «​យើងមាន​ក្តីបារម្ភយ៉ាងខ្លាំងចំពោះ​កំណើនវិធានការ​ការពារនិយមជាឯកតោភាគី ដែល​មិនស្របនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភព​លោក​ (WTO) រួមទាំង​កំណើន​ពន្ធបដិការមិនរើសមុខ​ និងវិធានការ​មិនមែនពន្ធគយ»។

មែនទែនទៅ ប្លុក​ BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់។ ប្លុកនេះ​ហៅខ្លួនឯង​ថាជា «វេទិកាសម្របសម្រួលនយោបាយ និងការទូតសម្រាប់ប្រទេសមកពីសកលលោកខាងត្បូង និងសម្រាប់ការសម្របសម្រួល​ចម្រុះ​វិស័យ»។

BRICS មិនហៅខ្លួនឯងថាជាប្លុកប្រឆាំងលោកខាងលិចត្រង់ៗនោះទេ ប៉ុន្តែគេមើលឃើញថា វាជាកំពុងបង្កើន​ឥទ្ធិពលប្រឆាំងអំណាច​របស់​លោកខាងលិច ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នយោបាយ និង​ការទូត​សកល។ កន្លងមក សមាជិកប្លុកធំៗរួមទាំងចិន បាន​រិះគន់គោលនយោបាយពន្ធគយរបស់លោក ត្រាំ ថាខុសច្បាប់ WTO និងបង្កការខូចខាតដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល ដែលនាំទៅរកភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច៕

The post អាស៊ីអាគ្មេយ៍រង​ការគំរាមកំហែងថ្មីពី ត្រាំ: ពន្ធ ១០% បន្ថែម ចំពោះទំនាក់ទំនងជាមួយ​ BRICS appeared first on Kampuchea Thmey Daily.