ព័ត៌មានអន្ដរជាតិ
សកម្មភាពចោរសមុទ្រនៅអាស៊ីអាគ្មេយ៍ កើនឡើងជាង ៨០% ឆ្នាំនេះ
ទិន្នន័យពីក្រុមប្រឆាំងចោរសមុទ្រអន្តររដ្ឋាភិបាលឈ្មោះ ReCAAP បានឱ្យដឹងថា ចោរកម្មតាមសមុទ្រ និងការប្លន់ប្រដាប់អាវុធលើកប៉ាល់នៅអាស៊ីអាគ្នេយ៍ បានកើតឡើងចំនួន ៩៣ ករណី នៅឆមាសទី១ឆ្នាំនេះ ដោយកើនឡើង ៨៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចោរកម្មសមុទ្រភាគច្រើនបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី ដែលរួមចំណែកប្រមាណ ៨០ ករណី ចន្លោះពីខែមករា ដល់ខែមិថុនា ធៀបនឹងប្រមាណត្រឹម ២១ ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងតំបន់ទាំងនេះ។ បែបនេះហើយ ទើបច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី ក្លាយជាផ្លូវទឹកគួរឱ្យព្រួយបារម្ភសម្រាប់សកម្មភាពរបស់ចោរសមុទ្រ។
ReCAAP ដែលមានឈ្មោះពេញថា «កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងនឹងចោរកម្មសមុទ្រ និងការប្លន់ប្រដាប់អាវុធលើកប៉ាល់នៅអាស៊ី បាននិយាយថា ៩ ក្នុងចំណោម ១០ ករណីចោរកម្មសមុទ្រ កើតឡើងនៅពេលយប់ងងឹត។

ក្រុមប្រឆាំងចោរសមុទ្រ ដដែល បានឱ្យដឹងទៀតថា មិនមានភស្តុតាងណាដែលបង្ហាញថា ក្រុមចោរសមុទ្រកំណត់គោលដៅនៃកប៉ាល់របស់ប្រទេសណាមួយនោះទេ ប៉ុន្តែថា ចោរកម្មភាគច្រើនមានទំនោរកើតឡើងលើកប៉ាល់ដែលបើកយឺត ឬមាននាវិកកប៉ាល់ដែលខ្វះការប្រុងប្រយ័ត្ន។
ReCAAP បានឱ្យដឹងទៀតថា ពាក់កណ្តាលនៃ ៨០ ករណី នៃចោរកម្មនៅច្រកម៉ាឡាកា និងសិង្ហបុរី ពុំមានអ្វីដែលត្រូវបានលួចនោះទេ ប៉ុន្តែ ២៩ ភាគរយ នៅក្នុងនោះ ចោរសមុទ្របានប្លន់យកគ្រឿងបន្លាស់មាស៊ីនផ្សេងៗ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


