ព័ត៌មានអន្ដរជាតិ
រុស្ស៊ីកំណត់គោលដៅអាស៊ីអាគ្នេយ៍ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ
ប្រទេសរុស្ស៊ីកំពុងកំណត់គោលដៅទីផ្សារធំៗនៅអាស៊ីអាគ្នេយ៍ និងតំបន់ក្បែរខាងរួមមានវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងបង់ក្លាដែស សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិសម្រាប់រដូវកាលប្រមូលផលថ្មី ដែលចាប់ផ្ដើមតាំងពីថ្ងៃទី ១ កក្កដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់ លោក Ilya Ilyushin ប្រធានទីភ្នាក់ងារនាំចេញរបស់រដ្ឋ Agroexport នៅសប្ដាហ៍នេះ។

រុស្ស៊ី ដែលជាប្រទេសនាំចេញស្រូវសាលីធំជាងគេលើពិភពលោក កំពុងចង់ធ្វើពិពិធកម្មការនាំចេញកសិផល លើសពីប្រទេសអតិថិជនជាប្រពៃណី ដូចជាអេហ្ស៊ីប និងតួកគី ដើម្បីគាំទ្រអ្នកផលិតក្នុងស្រុក។ កាលពីរដូវកាលមុន រុស្ស៊ីបានបង្កើនការផ្គត់ផ្គង់ស្រូវសាលីដល់ប្រទេសវៀតណាមរហូតដល់ទៅ ៤ ដង។
លោក Ilyushin បាននិយាយថា៖ «ឥឡូវនេះ គោលដៅរបស់យើងគឺចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ នេះមិនត្រឹមតែវៀតណាម និងបង់ក្លាដែសប៉ុណ្ណោះទេ ប៉ុន្តែក៏មានម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។ នេះគឺជាប្រទេសធំៗដែលមានអំណាចទិញ និងការនាំចូលគ្រាប់ធញ្ញជាតិយ៉ាងច្រើន»។
រុស្ស៊ីរំពឹងថាការប្រមូលផលធញ្ញជាតិនៅឆ្នាំ ២០២៥ នឹងកើនដល់ ១៣៥ លានតោន ដោយកើនឡើង ៤ ភាគរយ ធៀបនឹងឆ្នាំមុន ទោះបីជាមានគ្រោះរាំងស្ងួតនៅតំបន់មួយចំនួនក៏ដោយ។ ទន្ទឹមនឹងនេះ រុស្ស៊ីមានគម្រោងនាំចេញស្រូវសាលីចំនួន ៤៥ លានតោននៅរដូវកាលនេះ ពោលគឺកើនឡើងពី ៤៤ លានតោនកាលពីរដូវកាលមុន៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


