អាហ្វហ្គានីស្ថាន Archives - Kampuchea Thmey Daily

ប៉ាគី​ស្ថាន ​បើក​ការ​វាយ​ប្រហារ​តាមបណ្តោយ​ព្រំដែន​ជាមួយ​​អាហ្វហ្គានីស្ថាន​ សម្លាប់​ក្រុម​សកម្ម​យុទ្ធ​ ២៩​នាក់​
មន្ត្រី​ប៉ាគី​ស្ថាន បាន​​​លើក​ឡើង​ថា កង​កម្លាំង​សន្តិសុខប៉ាគីស្ថានបាន​​បើក​ប្រតិបត្តិការ​តាម​ដី​គោក​​និង​អាកាសតាម​បណ្តោយ​ព្រំដែន​​​ជាប់​អាហ្វហ្គានីស្ថាន ដើម្បី​ឆ្លើយតបទៅនឹងការវាយ​ប្រហារមួយ​ ​​ដោយ​សម្លាប់ក្រុម​សកម្ម​ប្រយុទ្ធ​ចំនួន ២៩នាក់​ ដែល​​មាន​មូល​ដ្ឋាន​នៅអាហ្វហ្គានីស្ថាន​។ នេះ​បើ​យោង​តាម​ភ្នាក់​សារព័ត៌មាន AFP ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ក្នុងការបង្ហោះ​មួយលើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ប៉ាគីស្ថាន លោក Attaullah Tarar និយាយថា៖ « ប្រតិបត្តិការនេះ​ត្រូវ​បានចាប់ផ្តើម​ ដើម្បីឆ្លើយតបទៅ​នឹងការវាយប្រហារ​ជាច្រើន​លើក​ដោយក្រុមប្រដាប់អាវុធ​នៅទូទាំងប្រទេស​»។

កង​សន្តិសុខ​ប៉ាគីស្ថាន​។ រូបភាព៖ Reuters

លោក Tarar ​សរសេរ​លើ​បណ្តាញ​សង្គម​ X ដោយ​សំដៅទៅលើ​ខេត្ត​ចំនួនបី​ នៅភាគខាងកើត​ប្រទេសអាហ្វហ្គានីស្ថាន ថា គោលដៅ​ចំនួន​បី​នៅ Paktia, Paktika និង Kunar ត្រូវបានបំផ្លាញ​ អំឡុងពេលវាយប្រហារយ៉ាង​ជាក់លាក់។

​ទោះ​យ៉ាង​ណា​ក៏ដោយ ជុំវិញ​បញ្ហា​នេះ មិនមានការឆ្លើយតបភ្លាមៗ​ពីប្រទេសអាហ្វហ្គានីស្ថាន​ទេ។

គួរ​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នៅ​​ប្រទេសប៉ាគីស្ថាន​ ផ្តោតលើប៉ូលីស និងកង​កម្លាំង​សន្តិសុខ​​បាន​កើន​ឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗ​នេះ​។

ការ​វាយ​ប្រហារ​បាន​កើតឡើងមួយថ្ងៃ​ បន្ទាប់ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ប្រដាប់​ដោយ​កាំភ្លើង និងគ្រឿងផ្ទុះបាន​កំណត់គោលដៅទីស្នាក់ការ​កណ្តាល​តំបន់​នៃកងអនុសេនាធំយោធា​ ភាគខាងត្បូងទីក្រុងកំពង់ផែ ​Karachi ដោយបានសម្លាប់ទាហាន​ប៉ាគីស្ថាន​បីនាក់។

​មិន​តែ​ប៉ុណ្ណោះ ប្រតិបត្តិការ​ចុងក្រោយបំផុត​ទំនង​ជានឹងធ្វើឱ្យទំនាក់ទំនង​ដ៏តាន​តឹងរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងកាប៊ុលដែល​មាន​​​រួចទៅហើយ​​​ កាន់តែតាន​តឹងថែមទៀត។

ការវាយ​ប្រហារឆ្លងកាត់ព្រំដែន និងប្រតិបត្តិការ​តាម​ដី​គោក​កាលពីថ្ងៃអាទិត្យ​បានកើតឡើង​តិចជាងបីសប្តាហ៍​ បន្ទាប់ពីយោធាប៉ាគីស្ថាន​បានបើកការវាយប្រហារ​តាមអាកាសលើ​កន្លែងលាក់ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេស​ទាំង​ពីរ​បានបញ្ចប់ភាពស្ងប់ស្ងាត់​ប្រហែលមួយ​ខែ​ បន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដបាន​ពិពណ៌នាថា​ជាសង្គ្រាមបើកចំហ រវាងប្រទេស​ជិតខាង ទោះបីជាមាន​​កិច្ច​ខិតខំប្រឹងប្រែង​ពីអន្តរជាតិ ដើម្បីសម្រប​សម្រួលសន្តិភាពយូរអង្វែង​ក៏ដោយ៕

សម្រួល៖ ណឺ មិនា

The post ប៉ាគី​ស្ថាន ​បើក​ការ​វាយ​ប្រហារ​តាមបណ្តោយ​ព្រំដែន​ជាមួយ​​អាហ្វហ្គានីស្ថាន​ សម្លាប់​ក្រុម​សកម្ម​យុទ្ធ​ ២៩​នាក់​ appeared first on Kampuchea Thmey Daily.

ប៉ាគីស្ថាន ​បើក​ការ​វាយ​ប្រហារ​តាម​អាកាសជាថ្មី ​លើ​​​អាហ្វហ្គានីស្ថាន សម្លាប់​មនុស្ស​ ១៣ និង របួស​១៤នាក់​
មន្រ្តី​​អាហ្វហ្គានីស្ថាន បាន​​​លើក​ឡើង​​នៅ​ថ្ងៃ​ពុធ​ នេះ ថា ប្រទេស​ប៉ា​គីស្ថាន​បាន​បើកការវាយប្រហារ​តាមអាកាស​ជា​ថ្មី​ទៅលើប្រទេស​ខ្លួន​ ដោយសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៣នាក់ និង​របួស ១៤នាក់។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP ផ្សាយ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៦ ប្រទេសទាំងពីរ​ប្រយុទ្ធ​គ្នាអស់រយៈពេលជា​ច្រើនខែ​មក​ហើយ រួម​ទាំង​សម្លាប់​មនុស្សរាប់រយនាក់​ផង​ដែរ​។

អ្នកនាំ​ពាក្យរបស់តាលីបង់​ លោក Zabihullah Mujahid បាន​និយាយ​ថា ​ការវាយប្រហារតាមអាកាស​ចុងក្រោយបំផុត​ បានកំណត់គោលដៅលើ​ខេត្ត Khost, Kunar និង Paktika របស់អាហ្វហ្គានីស្ថាន និងបាន​សម្លាប់​កុមារ ១១នាក់ ស្ត្រីម្នាក់ និង​បុរសចំណាស់ម្នាក់​។

យន្តហោះ​ចម្បាំង​ប៉ាគីស្ថាន​។ រូបភាព៖ Swarajya

យ៉ាង​ណា មិនមានការ​បក​ស្រាយ​​ភ្លាមៗ​ពី​ប៉ាគីស្ថាន​នោះទេ។

ការវាយប្រហារទាំងនេះ​បានកើតឡើង​មួយថ្ងៃ​ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ​តាលីបង់​ប៉ាគីស្ថានសង្ស័យថាបាន​វាយប្រហារ​ប៉ុស្តិ៍សន្តិសុខ​មួយ​នៅក្នុងតំបន់ Hasan Khel ភាគពាយ័ព្យ​នៃខេត្ត Khyber Pakhtunkhwa ជាប់​ព្រំដែនអាហ្វហ្គានីស្ថាន បង្កឱ្យ​មានការប្រយុទ្ធ​គ្នាយ៉ាងខ្លាំង ដែលមាន​​សមាជិក ៦នាក់​នៃកងរក្សាសន្តិសុខសហព័ន្ធ​ត្រូវបាន​សម្លាប់ និងជាច្រើន​នាក់ទៀតរងរបួស។ នេះបើយោងតាមក្រសួងមហាផ្ទៃប៉ាគីស្ថាន។​

អាជ្ញាធរមូលដ្ឋាននិយាយកាល​ពីថ្ងៃអង្គារថា កង​កម្លាំងសន្តិសុខ​បាន​សម្លាប់​អ្នកវាយប្រហារ​ចំនួន ៨នាក់ និងរារាំង​ការប៉ុនប៉ង​ឈ្លានពាន​ប៉ុស្តិ៍ត្រួតពិនិត្យ​។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន​ លោក Mohsin Naqvi និយាយថា ប្រទេស​ប៉ាគីស្ថាន​នៅតែរួបរួមគ្នា​ក្នុងការប្រយុទ្ធប្រឆាំង​នឹងក្រុមសកម្មប្រយុទ្ធ ​ហើយ​ប្រតិបត្តិការប្រឆាំង​នឹងក្រុមដែលគំរាមកំហែង​ដល់សន្តិភាព និង​សន្តិសុខ។

គួរ​បញ្ជាក់​ថា ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន​បានប្រយុទ្ធគ្នា​ដ៏​សាហាវ​ ចាប់តាំងពីចុងខែកុម្ភៈ ពេលប្រទេសអាហ្វហ្គានីស្ថាន​បាន​បើកការវាយប្រហារ​ឆ្លងកាត់ព្រំដែនទៅ​លើប្រទេសប៉ាគីស្ថាន ដើម្បី​សងសឹក​ ចំពោះការវាយប្រហារតាមអាកាស​របស់ប៉ាគីស្ថាន​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​៕

សម្រួល៖ ណឺ មិនា

The post ប៉ាគីស្ថាន ​បើក​ការ​វាយ​ប្រហារ​តាម​អាកាសជាថ្មី ​លើ​​​អាហ្វហ្គានីស្ថាន សម្លាប់​មនុស្ស​ ១៣ និង របួស​១៤នាក់​ appeared first on Kampuchea Thmey Daily.

ប៉ាគី​ស្ថាន​​វាយ​ប្រហារ​​លើ​មន្ទី​ពេទ្យ​នៅ​អាហ្វហ្គានីស្ថានសម្លាប់​មនុស្ស​៤០០នាក់ របួស​២៥០នាក់​
អ្នក​នាំ​ពាក្យរដ្ឋាភិបាល​តាលីបង់នៅ​​អាហ្វហ្គានីស្ថាន បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​យោធា​​ប៉ាគីស្ថានបើក​ការវាយប្រហារតាម​អាកាស​​លើ​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ញៀន​ថ្នាំ​​មួយ​កន្លែងនៅ​ទីក្រុង ​​Kabul មាន​មនុស្សយ៉ាងហោចណាស់ ៤០០​ស្លាប់ ​និងរងរបួស ​២៥០ ​នាក់។ នេះ​បើយោង​តាម​ភ្នាក់​ងារ​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២៦ ។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ប៉ាគី​ស្ថាន លើ​អាហ្វហ្គានីស្ថាន។ រូបភាព៖ Reuters

ប៉ាគីស្ថានបាន​បដិសេធការអះអាងខាង​លើ​​ថា៖ «វា​​មិនពិត ជា​រឿង​​បំភាន់​! ប៉ាគីស្ថាន​បាន​កំណត់​គោលដៅយ៉ាងច្បាស់ទៅ​លើ​ទី​តាំង​យោធា និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រភេរវ​កម្មប៉ុណ្ណោះ​ នៅ​យប់​ថ្ងៃចន្ទ​»។

ចំណែក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ប៉ាគីស្ថាន លោក Attaullah Tarar បង្ហោះ​លើ​បណ្តាញ​ X ថា​៖ « ការផ្ទុះបន្ទាប់​បន្សំ​ដែលអាចមើលឃើញ​បន្ទាប់​ពីការវាយ​ប្រហារ ​បង្ហាញយ៉ាងច្បាស់ពីវត្តមាននៃឃ្លាំងគ្រាប់រំសេវធំៗ»។

គួរ​បញ្ជាក់​ថា​ការ​វាយប្រហារតាមអាកាស​នេះ​កើតឡើង​ប៉ុន្មានម៉ោង​ បន្ទាប់​ពីប្រទេសចិន​និយាយថាចិន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ដើម្បី​បន្ត​កិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតាន​តឹងរវាង​ប្រទេស​រដ្ឋ​អ៊ី​ស្លាម​អាស៊ីខាងត្បូង ​ជំរុញ​ឱ្យប្រទេសទាំងពីរ​ជៀស​វាង​ការ​ពង្រីក​សង្គ្រាម និងវិលត្រឡប់​មក​តុចរចាវិញ​។

ជម្លោះ​នេះ​បានចាប់ផ្តើមកាល​ពីខែមុន​ វា​គឺ​ជាជម្លោះ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​រវាងប្រទេសជិតខាង​ដែលមានព្រំដែន​ប្រវែង ២ ៦០០​គីឡូម៉ែត្រពី​គ្នា​។

យ៉ាង​ណា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​​បានថមថយទៅវិញ ពេលមាន​ប្រទេស​ជា​មិត្ត​ រួម​ទាំងប្រទេសចិនសម្របសម្រួល និង​បញ្ចប់ការ​ប្រយុទ្ធមុន​ពេល​ផ្ទុះ​ឡើង​ម្តង​ទៀត​។

ការ​កើនឡើង​នៃ​ភាពតានតឹង​នេះ​​កើតឡើង ​ចំពេល​​មាន​អស្ថិរភាព​​កាន់តែ​​ខ្លាំង​ក្នុង​​តំបន់​​ជិតខាង​ ជា​​កន្លែង​ដែល​មាន​​ការវាយ​ប្រហារ​​របស់​​សហរដ្ឋអាមេរិក​-​អ៊ីស្រាអែល​លើ​​អ៊ីរ៉ង់។

វា​ជា​ការ​សងសឹក​របស់​​ទីក្រុង​​តេហេរ៉ង់ទៅ​មូល​ដ្ឋាន​ទ័ព​របស់​អាមេរិក​វិញ ដែល​​​ធ្វើ​ឱ្យ​មជ្ឈិមបូព៌ា​ធ្លាក់​​ចូលទៅក្នុង​វិបត្តិ​​៕

ប្រែសម្រួល៖ ណឺ មិនា

The post ប៉ាគី​ស្ថាន​​វាយ​ប្រហារ​​លើ​មន្ទី​ពេទ្យ​នៅ​អាហ្វហ្គានីស្ថានសម្លាប់​មនុស្ស​៤០០នាក់ របួស​២៥០នាក់​ appeared first on Kampuchea Thmey Daily.

ចិន​អំពាវ​នាវ​​ឱ្យ​ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន​ ដោះ​​ស្រាយ​​​​ដោយ​​សន្តិវិធី និង​ឈប់​ប្រយុទ្ធគ្នាជា​បន្ទាន់​
ប្រទេស​ចិនអំពាវនាវឱ្យ​ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន រក្សា​ភាព​អត់​ធ្មត់​ ព្យាយាម​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី តាម​រយៈការ​សន្ទនា ការ​ចរ​ចា ​និង​បញ្ចប់​ការប្រយុទ្ធគ្នា​ឱ្យបាន​ឆាប់​តាមដែលអាចធ្វើទៅ​បាន​។ ​

យោង​តាម​ Global Times ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ខែកុម្ភៈ​, អ្នក​នាំពាក្យក្រសួងការបរទេសចិន​ លោកស្រី​ ម៉ៅ​ នីង​( Mao Ning) លើក​ឡើង​ថា​៖ « ប្រទេស​ចិន​មានការព្រួយបារម្ភយ៉ាង​ខ្លាំង​ ចំពោះ​ការកើន​ឡើងនៃជម្លោះប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ហើយ​មាន​ការ​សោក​ស្ដាយ​ចំពោះអ្នកស្លាប់ និងរបួស»។

អ្នក​នាំពាក្យក្រសួងការបរទេសចិន​ លោកស្រី​ ម៉ៅ​ នីង។ រូបភាព៖ Facebook Page៖ លោក​ស្រី​ Mao Ning

បន្ថែម​ពី​នេះ ប្រទេសចិន​ដើរ​តួ​នាទី​ជា​អ្នក​សម្រប​សម្រួល​រវាង​ភាគី​ទាំង​ពីរ​តាម​រយៈ​បណ្តាញក្នុង​ប្រទេស​ផ្ទាល់​ខ្លួន និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បន្ត​ស្ថាប​នា​ក្នុង​ការបន្ធូរបន្ថយភាពតាន​តឹង កែលម្អទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។

លោក​ស្រី​ Mao Ning បន្ត​ថា​៖ «ក្រសួង និងស្ថានទូតរបស់​យើងនៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកំពុងចូលរួមជាមួយភាគីពាក់ព័ន្ធ​ក្នុង​ប្រទេស​ទាំងពីរ។ ប្រទេសចិនស្នើសុំឱ្យប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក គម្រោង និងស្ថាប័ន​ចិន​នៅក្នុងប្រទេសទាំងពីរ»។

គួរ​​បញ្ជាក់​ថា រដ្ឋ​មន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Asif និយាយកាលពីថ្ងៃសុក្រថា ទីក្រុង​អ៊ីស្លាម៉ាបាដ​( Islamabad) នឹង​ធ្វើ​សង្គ្រាម​បើកចំហក្នុង​ពេល​ឥឡូវ​នេះ​ ខណៈខ្លួន​អស់​ការ​អត់​ធ្មត់​​ជាមួយ​អាជ្ញាធរ​តាលីបង់ បន្ទាប់​ពីការវាយប្រហារ​ដោយកងកម្លាំង​អាហ្វហ្គានីស្ថាន​ប្រឆាំង​នឹងទីតាំង​យោធាប៉ាគីស្ថានតាម​បណ្តោយ​តំបន់​ព្រំ​ដែន​រួម​រវាង​ប្រទេស​ទាំង​ពីរ​។

ការ​ប៉ះទង្គិចគ្នាជុំថ្មី​នេះ​ បណ្តាលឱ្យមានអ្នកស្លាប់​និងរបួស​​សង​ខាង ​ទោះ​បីជាតួលេខពិតប្រាកដ​នៅតែ​មាន​ការជជែកវែកញែក​​ក៏​ដោយ​។

មិន​តែ​ប៉ុណ្ណោះ លោក Antonio Guterres អគ្គលេខា​ធិការអង្គការសហប្រជាជាតិ កំពុងតាមដាន​យ៉ាងដិតដល់នូវការប៉ះទង្គិច​គ្នាឆ្លងព្រំដែន​កាន់​តែ​ខ្លាំងឡើង​រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដោយ​សម្តែង​ការព្រួយ​បារម្ភយ៉ាងខ្លាំង ចំពោះ​ការកើន​ឡើង​នៃអំពើហិង្សាថ្មីៗនេះ។

លោក Guterres បាន​ជំរុញឱ្យប្រទេសទាំងពីរប្រកាន់​ខ្ជាប់យ៉ាង​តឹង​រ៉ឹង​នូវ​កាតព្វកិច្ច​របស់ខ្លួន​ក្រោមច្បាប់អន្តរជាតិ ជា​ពិសេស​លើច្បាប់មនុស្ស​ធម៌អន្តរជាតិ។ នេះ​បើយោង​តាម​ការចុះ​ផ្សាយ​របស់ Al Jazeera៕

ប្រែសម្រួល៖ ណឺ មិនា

The post ចិន​អំពាវ​នាវ​​ឱ្យ​ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន​ ដោះ​​ស្រាយ​​​​ដោយ​​សន្តិវិធី និង​ឈប់​ប្រយុទ្ធគ្នាជា​បន្ទាន់​ appeared first on Kampuchea Thmey Daily.

ពិភពលោក​​មិនអើពើ​​ចំពោះ​​​ជម្លោះ​​រវាង​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​
​បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​ទ្រង់​ទ្រាយ​ធំ​ចាប់​ពី​យប់​ថ្ងៃ​សៅរ៍​មក ​​ជម្លោះ​ព្រំ​ដែននៃ​ប្រទេស​​​​​មូស្លីម​​​ពី​​​រគឺ ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន នៅតែ​បន្ត​​តានតឹង​ខ្លាំង​ ប៉ុន្តែ​មហា​អំណាច​ធំៗគ្មាន​ចេញ​ប្រតិកម្ម​អ្វីសោះ​រហូតដល់​ពេលនេះ បើទោះបីជា​​មាន​ការ​អះអាង​​ថា ការ​ផ្ទុះ​អាវុធ​នោះ​ឈាន​ដល់​ការ​ស្លាប់​​ទាហាន​​ច្រើនក៏ដោយ។

ប្រជាជន​​ប៉ាគីស្ថាន​​រត់ភៀសសឹក​ក្រោយ​ផ្ទះអាវុធ​ជាមួយ​អាហ្វហ្គានីស្ថាន។​ Reuters

កាលពីថ្ងៃសៅរ៍កងកម្លាំងព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ​បាន​បើក​ការ​ប្រយុទ្ធ​គ្នា​​ដោយ​ការ​បាញ់​កាំភ្លើង​ធំ ដាក់​គ្នា​ និង​បាន​ចោទប្រកាន់គ្នាទៅវិញទៅមកថា «បង្កើនភាពតានតឹងនៅតាមព្រំដែន» ។ នៅ​ថ្ងៃ​​អាទិត្យ កងកម្លាំង​អាហ្វហ្គានីស្ថានបានឲ្យ​ដឹងថា​ ខ្លួនបានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥៨​នាក់នៅក្នុងប្រតិបត្តិការព្រំដែនពេញមួយយប់ថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួន​ចោទ​​​ប៉ាគីស្ថានថា «រំលោភបំពានម្តងហើយម្តងទៀតនៃទឹកដី និងដែនអាកាសរបស់អាហ្វហ្គានីស្ថាន»នោះ​។ យោង​តាម AP កងទ័ព​ប៉ាគីស្ថាន​បាន​បញ្ជាក់​​តួលេខថា ​ចំនួន​អ្នក​ស្លាប់​តិច​ជាង​ឆ្ងាយ​​ពី​​​ការ​អះអាង​របស់​ភាគី​​​សត្រូវ ដោយ​និយាយ​ថា​ទាហាន ២៣នាក់​ត្រូវ​បាន​សម្លាប់។

រហូត​ម​ក​​​ដល់​ពេលនេះ ​ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានអំពាវនាវឱ្យ ​ប្រទេស​ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបង្ហាញការអត់ធ្មត់ ប៉ុន្តែ​​​​គ្មាន​វត្តមានមហាអំណាចណា​មួយ​​​​​បង្ហា​ញ​ពី​ក្តីបារម្ភ​​​​នៃការ​ផ្ទុះ​អាវុធ​រវាង​ប្រទេស​ទាំងពីរឡើយ​។ ប្រទេស​ដែលបាន​បង្ហាញ​​ក្តីកង្វល់​​​​ចំពោះ​ជម្លោះ​នោះ និង​​អំពាវនាវ​​ឲ្យ​មានការ​អត់ធ្មត់​ រួម​មានប្រទេស ​អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ​​និង​ប្រទេស​កាតាប៉ុណ្ណោះ។

ប្រទេស​អារ៉ាប៊ីសាអូឌីត ដែលប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារ​គ្នា​​ទៅវិញទៅមកនាពេលថ្មីៗនេះ បានជំរុញឱ្យភាគីទាំងពីរជៀសវាងការកើនឡើង និងទទួលយកការសន្ទនា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស​នៃ​ព្រះរាជាណាចក្រ​មូស្លីមនេះ បាននិយាយថា៖«ព្រះរាជាណាចក្រអំពាវនាវឱ្យមានការអត់ធ្មត់ ជៀសវាងការកើនឡើង និងទទួលយកការសន្ទនា និង​​​​បញ្ញា​ ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងការរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។ នេះ​​យោង​តាម​​ភ្នាក់ងារ​​សារ​ព័ត៌មានរ៉ាប៊ីសាអូឌីត (Saudi Press Agency (SPA))។ ​

ភ្នាក់ងារ​សារ​ព័ត៌មាន​តូកគី ​Anadolu ​បានស្រង់​ការ​ថ្លែង​​របស់​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែល​បានអំពាវនាវឱ្យទីក្រុង Islamabad និងទីក្រុង Kabul អនុវត្តការអត់ធ្មត់។

លោក Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ថា «ជំហររបស់យើងគឺថាភាគីទាំងពីរត្រូវតែអនុវត្តការអត់ធ្មត់» ដោយបន្ថែមថា ស្ថិរភាពរវាងប្រទេស​​​ទាំងពីរ​រួមចំណែកដល់ស្ថិរភាពក្នុងតំបន់។

កាតាក៏បានជំរុញឱ្យភាគីទាំងពីរផ្តល់អាទិភាពដល់ការសន្ទនា ការទូត និងការអត់ធ្មត់ និងធ្វើការឆ្ពោះទៅរកការមានភាពខុសគ្នាក្នុងលក្ខណៈដែលជួយកាត់បន្ថយភាពតានតឹង និងជៀសវាងការកើនឡើង។

កាតាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ សំដៅពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាសន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

​យោង​ AP កន្លងមក ប៉ាគីស្ថានបានវាយលុកទីតាំងនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយកំណត់គោលដៅលើអ្វីដែលខ្លួនចោទថាជាកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ ប៉ុន្តែទីតាំងទាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ភ្នំ។ ភាគី​ទាំង​ពីរ​ក៏​បាន​ប៉ះ​ទង្គិច​គ្នា​តាម​បណ្តោយ​ព្រំដែន​នាពេល​កន្លង​មក។ ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​យប់​ថ្ងៃ​សៅរ៍​បញ្ជាក់​ពី​ភាព​តាន​តឹង​កាន់​តែ​ជ្រៅ​រវាងរដ្ឋអ៊ីស្លាម​ទាំងពីរ៕​

រ៉ាន់ រើយ​

The post ពិភពលោក​​មិនអើពើ​​ចំពោះ​​​ជម្លោះ​​រវាង​ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​​​ទំនង​​អូសទាញ​រដ្ឋាភិបាល​តាលីបង់របស់​អាហ្វហ្គានីស្ថាន​​ឲ្យ​ចូលរួម​សង្គ្រាម​នៅ​អ៊ុយក្រែន​​
ខណៈ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​កំពុង​តែ​​វិវឌ្ឍ​ទៅ​រក​ភាព​ប្រឈម​​កាន់តែ​ខ្លាំង​ដែល​អ្នក​តាមដាន​​ហេតុការណ៍សកលលោក​ បាន​សន្និដ្ឋានថា «វា​ធ្លាក់​ចូល​សង្គ្រាម​លោក​​លើក​ទី​៣»ទៅហើយនោះ​ រុស្ស៊ី​​​ងាក​ទៅ​​អូសទាញ​ បង្កើត​​និង​ពង្រីក​ទំនាក់​ទំនង​ជាមួយសត្រូវ​​​ចាស់​គឺ​​អាហ្វហ្គានីស្ថានដែល​កំពុង​គ្រប់​គ្រង​​​ដោយ​រដ្ឋាភិបាល​​តាលីបង់​​ដែល​​រងទណ្ឌកម្ម​ពី​សំណាក់​បស្ចឹមប្រទេស​ស្រាប់​ទៅ​ហើយ​នោះ​។

លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Sergey Shoigu និង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ក្រុមតាលីបង់ Min Mullah Yaqub Mujahid ក្នុង​ជំនួប​កាល​ថ្ងៃចន្ទ​។ X

​នៅ​ថ្ងៃចន្ទ អតី​​ត​រដ្ឋមន្ត្រី​ការ​ពារជាតិរុស្ស៊ី និង​បច្ចុប្បន្ន​ជា​​លេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក Sergey Shoigu ​បានជួបពិភាក្សា​ជាមួយ​​ឧបនាយករដ្ឋមន្ត្រី​របស់​អាហ្វហ្គានីស្ថាន​ លោក Mohammed Abdul Kabir និង​ប្រមុខដឹកនាំ​ក្រុម​តាលីបង់​​ច្រើន​ទៀតដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តាលីបង់​ជាដើម​​ ដោយ​រុស្ស៊ីមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអាហ្វហ្គានីស្ថានក្នុងវិស័យផ្សេងៗ​រួ​មមាន​ ការ​ប្រឈមបញ្ហាសន្តិសុខ​ផង​ដែរ​​​។ នេះ​បើ​យោង​​ទីភ្នាក់ងារ​​​​ព័ត៌មាន​រុស្ស៊ី​ TASS។

ក្នុង​ដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ​លោក Shoigu បានជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស​អាហ្វហ្គា​នីស្ថាន​ ​ដោយ​បាន​​​ចរចា​​លើ​​បញ្ហា​សេដ្ឋកិច្ច ការដឹកជញ្ជូន និង​សន្តិសុខ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​​ចំនួន​៤​ផ្សេង​គ្នា​។

លោក Shoigu បាននិយាយថា៖«យើងមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងអាហ្វហ្គានីស្ថានលើវិស័យជាច្រើន។ ខ្ញុំបញ្ជាក់ពីការត្រៀមខ្លួនរបស់យើងក្នុងការបង្កើតកិច្ចពិភាក្សានយោបាយប្រកបដោយការស្ថាបនារវាងប្រទេសរបស់យើង រួមទាំងក្នុងគោលបំណងផ្តល់កម្លាំងរុញច្រានដល់ដំណើរការនៃដំណោះស្រាយផ្ទៃក្នុងអាហ្វហ្គានីស្ថាន»។

ទស្សនកិច្ច​​​របស់​​​ប្រមុខដឹកនាំ​ជាន់​ខ្ពស់រុស្ស៊ី​​នាពេល​នេះ ចំពេលដែលសង្គ្រាម​​​រុស្ស៊ី​-អ៊ុយក្រែន​​​កើន​​ឡើង​​យ៉ាង​ខ្លាំង ដោយសារ​តែ​​ការបង្កើន​​ការ​បាញ់ផ្លោង​ដោយ​មីស៊ីល​​របស់​រុស្ស៊ី​នៅ​​ទូទាំង​ប្រទេស​អ៊ុយក្រែន ជាពិសេស​ការ​ប្រើប្រាស់មីស៊ីល​​​ដ៏​មាន​ឥទ្ធិពល​​មិនធ្លាប់​ប្រើប្រាស់ គឹ​មីស៊ីល​ Oreshnik ទៅ​លើ​រោង​ចក្រ​ឧស្សាហកម្មផលិត​សម្ភារៈយោធារបស់​អ៊ុយក្រែន​កាល​ពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន​។

លោក Sergey Shoigu

​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ុលឌីមៀ ហ្សេលេនស្គី បាន​និយាយ​​នៅ​ថ្ងៃចន្ទ​ថា ប្រទេសរុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​​​បើក (ដ្រូន)​ ម៉ាក Shahed ៥០០គ្រឿង​ក្នុង​សប្តាហ៍​កន្លងទៅដើម្បី​បាញ់​ទៅលើ​ទឹកដីអ៊ុយក្រែន​។​ ដូ្រន Shahed ត្រូវ​បាន​​​ផ្តល់​ដោយ​ប្រទេស​អ៊ីរ៉ង់​​​​សម្រាប់​សង្គ្រាម​នៅអ៊ុយក្រែន។ លើសពី​នេះ រុស្ស៊ី​បាន​បង្កើត​រោងចក្រ​ចំនួន​២ ដើម្បី​ផលិត​ដ្រូន​ប្រភេទ​នេះ​សម្រាប់​សង្គ្រាម។

មិនត្រឹម​ទទួល​បាន​ការ​ផ្គត់ផ្គង់​សម្ភារៈយោធា​​ពីសម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់​នោះទេ រុស្ស៊ី​ក៏ទទួលបាន​ការ​ផ្គត់ផ្គង់​​យោធា​ពីកូរ៉េ​ខាងជើរ​ប្រមាណ​១០០០០​នាក់​សម្រាប់​សង្គ្រាម​​នៅ​​អ៊ុយក្រែនផង​ដែរ។

ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​​ របស់​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​រុស្ស៊ី​​នាពេល​នេះ ត្រូវ​បាន​អ្នក​ជំនាញ​​​កិច្ច​ការ​អន្តរជាតិ​មើល​ឃើញថា រុស្ស៊ី​​​ទំនង​​បញ្ចុះ​​បញ្ចូល​​​រដ្ឋាភិបាល​តាលីបាន ឲ្យ​បញ្ជូន​កង​ទ័ព​​​ទៅ​ជួយ​​រុស្ស៊ីថែមទៀត ខណៈ​​ក្រុម​តាលីបាន​​កំពុង​​ប្រឈម​ទណ្ឌកម្ម​របស់​លោក​ខាងលិចស្រាប់​ផង​នោះ។

ក្នុងសម័យ​កាល​អតីតសហភាព​សូវៀតចន្លោះឆ្នាំ​១៩៧៩ ដល់​១៩៨៩ អាហ្វហ្គា​នីស្ថាន​ជា​​ប្រទេស​​ប្រយុទ្ធ​ប្រឆាំង​ការ​​​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​​​ដែល​ទទួល​ការ​គាំទ្រ​​ដោយ​សហភាព​សូវៀត ហើយ​សង្គ្រាម​បាន​​​ផ្ទុះ​ឡើង​យ៉ាងខ្លាំង។ សង្គ្រាម​​របស់​សហភាព​សូវៀតណាមនៅ​អហ្វហ្គានីស្ថាន បាន​ធ្វើ​ឲ្យ​​សហភាព​សូវៀត​បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ និង​ឈាន​ទៅ​ដួល​រលំ​នៅ​ឆ្នាំ​១៩៩១ ពោល​គឺ​២ឆ្នាំ​ក្រោយ​ការ​ដក​កងទ័ព​ចេញ​ពី​​អាហ្វហ្គានីស្ថាន។

យោង​តាមឯកសារ​ប្រវត្តិសាស្ត្រ ក្នុងសង្គ្រាម​​រយៈពេល​​១​ទសវត្សរ៍​នោះ សហភាព​សូវៀត​បាន​បាត់​បង់​​កម្លាំង​យោងធា​​​ប្រមាណ​១៥០០០​នាក់ ខណៈ​ខាងភាគី​អាហ្វហ្គានីស្ថាន​ត្រូវ​គេ​រាយការណ៍ថា បាន​បាត់​បង់​បុរស​​ប្រមាណ​២លាន​នាក់៕​

ដោយ រ៉ាន់ រើយ​

ប្រព័ន្ធ​មីស៊ីល​​អាមេរិក​​រយៈចម្ងាយឆ្ងាយ ATACMS​។

The post រុស្ស៊ី​​​ទំនង​​អូសទាញ​រដ្ឋាភិបាល​តាលីបង់របស់​អាហ្វហ្គានីស្ថាន​​ឲ្យ​ចូលរួម​សង្គ្រាម​នៅ​អ៊ុយក្រែន​​ appeared first on Kampuchea Thmey Daily.

តាលីបង់មិនទទួលស្គាល់ក្រុមនារី​របស់​ខ្លួន តំណាង​​អាហ្វហ្គានីស្ថាននៅអូឡាំពិក
អ្នកនាំពាក្យនាយកដ្ឋានកីឡានៃរដ្ឋាភិបាលតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន មិនទទួលស្គាល់អត្តពលិកស្រី ៣រូប​ដែលនឹងតំណាងឱ្យអាហ្វហ្គានីស្ថាន​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសក្នុងខែនេះនោះទេ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអញ្ជើញក្រុមអត្តពលិកអាហ្វហ្គានីស្ថាន ចំនួន ៦នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងបុរស ៣នាក់ ដើម្បីពិភាក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិក ដែលត្រូវបាននិរទេសខ្លួនពីប្រទេសអាហ្វហ្គានីស្ថាន។

លោក Atal Mashwani អ្នកនាំពាក្យនៃនាយកដ្ឋានកីឡារបស់រដ្ឋាភិបាលតាលីបង់ បាននិយាយ​ថា ៖«មានតែអត្តពលិក ៣នាក់ប៉ុណ្ណោះដែលតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន កីឡាសម្រាប់ស្ត្រីនៅអាហ្វហ្គានីស្ថានត្រូវបានហាមឃាត់។ នៅពេល​កីឡាស្ត្រីមិនត្រូវបានហ្វឹកហាត់ តើពួកគេអាចទៅក្រុមជម្រើសជាតិបានដោយរបៀបណា? លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង។

ស្ត្រីទាំង ៣នាក់នោះ និងអត្តពលិកបុរសពីរនាក់នោះរស់នៅក្រៅប្រទេសអាហ្វហ្គានីស្ថាន។ ការហ្វឹកហាត់តែមួយគត់នៅក្នុងប្រទេសគឺអ្នកប្រយុទ្ធយូដូ ខណៈ​មិត្តរួម​ផ្សេង​ទៀត​ជា​​អត្តពលកម្ម និងហែលទឹក។ នារីទាំង ៣រូបនោះនឹងប្រកួតកីឡាអត្តពលកម្ម និងជិះកង់។ IOC បាននិយាយថា ខ្លួនមិនបានពិគ្រោះជាមួយមន្ត្រីតាលីបង់អំពីក្រុមនេះទេ ហើយពួកគេមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតនោះទេ។

អ្នកនាំពាក្យលោក Mark Adams កាលពីខែមុនបានបញ្ជាក់ពីគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសអាហ្វហ្គានីស្ថាន រួមទាំងប្រធាន និងអគ្គលេខាធិការដែលកំពុងរស់នៅនិរទេសខ្លួនផងដែរ នៅតែជា “អ្នកសម្របសម្រួលតែមួយគត់សម្រាប់ការរៀបចំ និងការចូលរួមរបស់ក្រុមអាហ្វហ្គានីស្ថាន”។

ប៉ុន្តែនាយកប្រតិបត្តិគណៈកម្មាធិការអាហ្វហ្គានីស្ថាន លោក Dad Mohammad Payenda Akhtari ដែលស្ថិត​នៅ​តែ​ក្នុងប្រទេសបាននិយាយថា ខណៈ​អត្តពលិកស្ត្រីត្រូវបានរៀបចំនៅក្រៅប្រទេស គណៈកម្មាធិការរបស់លោកបានសម្របសម្រួលជាមួយអាជ្ញាធរតាលីបង់លើបុរស។

Mashwani បានអះអាងថា រដ្ឋាភិបាលកំពុងជួយពួកគេក្នុងការបណ្តុះបណ្តាល និងអាហារូបករណ៍។ លោកបានប្រាប់ AFP ថា ៖«យើងទទួលខុសត្រូវចំពោះអត្តពលិកបុរស ៣នាក់ប៉ុណ្ណោះដែលចូលរួមក្នុងកីឡាអូឡាំពិក»។

អ្នកចូលរួមនឹងប្រកួតប្រជែងនៅក្រោមទង់ខ្មៅ ក្រហម និងបៃតងនៃរដ្ឋាភិបាលចាស់ដែលគាំទ្រដោយលោកខាងលិច ដែលបានដួលរលំ បន្ទាប់ពីការដកទ័ពអាមេរិកកាលពី​៣ឆ្នាំមុន។ ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០២១ រដ្ឋាភិបាលតាលីបង់បានអនុវត្តការទប់ស្កាត់ការច្របាច់ស្ត្រីចេញពីកីឡា ក៏​ដូច​ជា​ការ​សិក្សា​កម្រិត​​អនុវិទ្យាល័យ និងសាកលវិទ្យាល័យ។

អង្គការសហប្រជាជាតិបានពណ៌នាការរឹតត្បិតនេះថាជា “ការរើសអើងភេទ”។ IOC បានហាមឃាត់អាហ្វហ្គានីស្ថានពីការប្រកួតនៅឆ្នាំ១៩៩៩ ក្នុងអំឡុងពេលដំបូងនៃការគ្រប់គ្រងរបស់តាលីបង់ រវាងឆ្នាំ១៩៩៦ និង ២០០១ នៅពេល​ស្ត្រីក៏ត្រូវបានហាមឃាត់​ពី​ការ​លេងកីឡាផងដែរ។

អាហ្វហ្គានីស្ថានត្រូវបានស្តារឡើងវិញ បន្ទាប់ពីពួកតាលីបង់ត្រូវបានបណ្តេញចេញដោយការលុកលុយក្រោយថ្ងៃទី០៩ ខែវិច្ឆិកា ប៉ុន្តែការប្រកួតនៅទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍អូឡាំពិករដូវក្តៅដំបូងចាប់តាំងពីការត្រឡប់មកវិញរបស់ពួកគេ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

The post តាលីបង់មិនទទួលស្គាល់ក្រុមនារី​របស់​ខ្លួន តំណាង​​អាហ្វហ្គានីស្ថាននៅអូឡាំពិក appeared first on Kampuchea Thmey Daily.

បច្ចេកទេស​ចម្លែក​ ​រក្សា​ផ្លែឈើ​ក្នុង​ដី​ឥដ្ឋ អាចទុកហូបបានរហូត​មួយ​ឆ្នាំ
កាលពីបុរាណកាល នៅពេលបច្ចេកវិទ្យាទំនើបគ្មានវត្តមាននៅឡើយ ហើយមិនទាន់មានទូរទឹកកកប្រើប្រាស់ដូចបច្ចុប្បន្ន មនុស្សព្យាយាមរកវិធីសាស្រ្តផ្សេងៗតាមបែបធម្មជាតិ ដើម្បីរក្សាផ្លែឈើឱ្យនៅស្រស់បានយូរ។ ក្នុងនោះ ប្រទេសអាហ្វហ្គានីស្ថាន មានបច្ចេកទេសថែរក្សាផ្លែឈើបុរាណមួយដែលបានប្រគល់ទៅកូនចៅតមកដល់បច្ចុប្បន្ន ដែលបច្ចេកទេសនោះ ត្រូវបានគេហៅថា Gangina ។

Gangina គឺជាដុំដីឥដ្ឋដែលមានរាងមូលបិទជិត ទំហំប្រហាក់ប្រហែលនឹងឆ្នាំងបាយ ឬក្អមខ្មែរ ប៉ុន្តែមានរាងសំប៉ែតបន្តិច។ Gangina នីមួយៗត្រូវបានសូនដីឥដ្ឋពីរស្រទាប់ បន្ទាប់មកគេយកវាទៅដុតឆ្អិន ឬសម្ងួតឱ្យស្ងួតល្អ។ ពេលសូនវា គេទុកប្រហោង​ខាងក្នុង ​ដើម្បីអាចដាក់ផ្លែឈើ​ទុំ​ប្រហែល ១គីឡូក្រាម ដែល​ភាគ​ច្រើនគេនិយមប្រើ​សម្រាប់​រក្សា​ផ្លែ​ទំពាំងបាយជូរ។ យ៉ាងណាមិញ វិធីសាស្ត្រនេះក៏ត្រូវបានប្រើប្រាស់ចំពោះផ្លែឈើដែលមានសម្បកក្រាស់ៗផ្សេងទៀតដូចជា ចេក ផ្លែប៉ោម និងផ្លែសារីជាដើម។

បន្ទាប់ពីដាក់ផ្លែឈើចូលហើយ អ្នកស្រុកអាហ្វហ្គានីស្ថាន បិទមាត់ Gangina ឱ្យជិត រួចក៏យកទៅទុកប្រើប្រាស់ពេលត្រូវការ។ យោងទៅតាមប្រភពពី Oddity Centrals បច្ចេកទេសប្រពៃណីនេះ ប្រជាជនអាចរក្សាផ្លែឈើស្រស់បានរហូតដល់ ៨០% នៃគុណភាពដើម និងទុកបានរយៈពេល ៦ខែទៅ ១ឆ្នាំឯណោះ។ ជនជាតិអាហ្វហ្គានីស្ថានតែងតែប្រើប្រាស់វីធីសាស្ត្រនេះ ដើម្បីរក្សាផ្លែទំពាំងបាយជូរឱ្យស្រស់ល្អ ទុកហូបកំលុងរដូវរងា និងរដូវផ្ការីក ឬទុកលក់ក្នុងអំឡុងពេលបុណ្យ Nowruz។ ហើយពេលពួកគេចង់ហូបផ្លែឈើស្រស់ ពួកគេគ្រាន់តែបំបែកដីឥដ្ឋចេញ និងយកទៅលាងសម្អាត នោះជាការស្រេច។

ដោយសារប្រទេសអាស៊ីខាងត្បូងមួយនេះ មានទំនៀមទម្លាប់ដាំទំពាំងបាយជូតាំងពីឆ្នាំ ២០០០ មុនគ្រឹស្តសករាជ ដូច្នេះរឿងនេះមិនគួរឱ្យភ្ញាក់ផ្អើលប៉ុន្មានទេ ដែលពួកគេអាចបង្កើតនូវវិធីប្លែកៗជាច្រើនដើម្បីរក្សាផ្លែឈើរបស់ពួកគេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ វិធីសាស្ត្ររក្សាផ្លែឈើក្នុងដីឥដ្ឋនេះ ពិតជាហុចប្រសិទ្ធភាពខ្ពស់ខ្លាំងមិនចាញ់ទូរទឹកកកឡើយ ហើយវាត្រូវបានអ្នកសិក្សាទទួលស្គាល់ជាសាធារណៈផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបច្ចេកទេសបុរាណមួយនេះ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿងធម្មតាៗសម្រាប់ស្ត្រីទូទៅ តែស្ត្រីអាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យធ្វើដាច់ខាត

The post បច្ចេកទេស​ចម្លែក​ ​រក្សា​ផ្លែឈើ​ក្នុង​ដី​ឥដ្ឋ អាចទុកហូបបានរហូត​មួយ​ឆ្នាំ appeared first on Kampuchea Thmey Daily.