ព័ត៌មានអន្ដរជាតិ
ចិនអំពាវនាវឱ្យប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដោះស្រាយដោយសន្តិវិធី និងឈប់ប្រយុទ្ធគ្នាជាបន្ទាន់
ប្រទេសចិនអំពាវនាវឱ្យប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន រក្សាភាពអត់ធ្មត់ ព្យាយាមដោះស្រាយគ្នាដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យោងតាម Global Times ចុះផ្សាយនៅថ្ងៃទី២៧ខែកុម្ភៈ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង( Mao Ning) លើកឡើងថា៖ « ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃជម្លោះប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ហើយមានការសោកស្ដាយចំពោះអ្នកស្លាប់ និងរបួស»។

បន្ថែមពីនេះ ប្រទេសចិនដើរតួនាទីជាអ្នកសម្របសម្រួលរវាងភាគីទាំងពីរតាមរយៈបណ្តាញក្នុងប្រទេសផ្ទាល់ខ្លួន និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹង កែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកស្រី Mao Ning បន្តថា៖ «ក្រសួង និងស្ថានទូតរបស់យើងនៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានកំពុងចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសទាំងពីរ។ ប្រទេសចិនស្នើសុំឱ្យប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក គម្រោង និងស្ថាប័នចិននៅក្នុងប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Asif និយាយកាលពីថ្ងៃសុក្រថា ទីក្រុងអ៊ីស្លាម៉ាបាដ( Islamabad) នឹងធ្វើសង្គ្រាមបើកចំហក្នុងពេលឥឡូវនេះ ខណៈខ្លួនអស់ការអត់ធ្មត់ជាមួយអាជ្ញាធរតាលីបង់ បន្ទាប់ពីការវាយប្រហារដោយកងកម្លាំងអាហ្វហ្គានីស្ថានប្រឆាំងនឹងទីតាំងយោធាប៉ាគីស្ថានតាមបណ្តោយតំបន់ព្រំដែនរួមរវាងប្រទេសទាំងពីរ។
ការប៉ះទង្គិចគ្នាជុំថ្មីនេះ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសសងខាង ទោះបីជាតួលេខពិតប្រាកដនៅតែមានការជជែកវែកញែកក៏ដោយ។
មិនតែប៉ុណ្ណោះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងតាមដានយ៉ាងដិតដល់នូវការប៉ះទង្គិចគ្នាឆ្លងព្រំដែនកាន់តែខ្លាំងឡើងរវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សាថ្មីៗនេះ។
លោក Guterres បានជំរុញឱ្យប្រទេសទាំងពីរប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ជាពិសេសលើច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ Al Jazeera៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


