ព័ត៌មានអន្ដរជាតិ
ពិភពលោកមិនអើពើចំពោះជម្លោះរវាងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន
បន្ទាប់ពីការផ្ទុះអាវុធទ្រង់ទ្រាយធំចាប់ពីយប់ថ្ងៃសៅរ៍មក ជម្លោះព្រំដែននៃប្រទេសមូស្លីមពីរគឺ ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន នៅតែបន្តតានតឹងខ្លាំង ប៉ុន្តែមហាអំណាចធំៗគ្មានចេញប្រតិកម្មអ្វីសោះរហូតដល់ពេលនេះ បើទោះបីជាមានការអះអាងថា ការផ្ទុះអាវុធនោះឈានដល់ការស្លាប់ទាហានច្រើនក៏ដោយ។

កាលពីថ្ងៃសៅរ៍កងកម្លាំងព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានបើកការប្រយុទ្ធគ្នាដោយការបាញ់កាំភ្លើងធំ ដាក់គ្នា និងបានចោទប្រកាន់គ្នាទៅវិញទៅមកថា «បង្កើនភាពតានតឹងនៅតាមព្រំដែន» ។ នៅថ្ងៃអាទិត្យ កងកម្លាំងអាហ្វហ្គានីស្ថានបានឲ្យដឹងថា ខ្លួនបានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥៨នាក់នៅក្នុងប្រតិបត្តិការព្រំដែនពេញមួយយប់ថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចោទប៉ាគីស្ថានថា «រំលោភបំពានម្តងហើយម្តងទៀតនៃទឹកដី និងដែនអាកាសរបស់អាហ្វហ្គានីស្ថាន»នោះ។ យោងតាម AP កងទ័ពប៉ាគីស្ថានបានបញ្ជាក់តួលេខថា ចំនួនអ្នកស្លាប់តិចជាងឆ្ងាយពីការអះអាងរបស់ភាគីសត្រូវ ដោយនិយាយថាទាហាន ២៣នាក់ត្រូវបានសម្លាប់។
រហូតមកដល់ពេលនេះ ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានអំពាវនាវឱ្យ ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបង្ហាញការអត់ធ្មត់ ប៉ុន្តែគ្មានវត្តមានមហាអំណាចណាមួយបង្ហាញពីក្តីបារម្ភនៃការផ្ទុះអាវុធរវាងប្រទេសទាំងពីរឡើយ។ ប្រទេសដែលបានបង្ហាញក្តីកង្វល់ចំពោះជម្លោះនោះ និងអំពាវនាវឲ្យមានការអត់ធ្មត់ រួមមានប្រទេស អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងប្រទេសកាតាប៉ុណ្ណោះ។
ប្រទេសអារ៉ាប៊ីសាអូឌីត ដែលប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកនាពេលថ្មីៗនេះ បានជំរុញឱ្យភាគីទាំងពីរជៀសវាងការកើនឡើង និងទទួលយកការសន្ទនា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រមូស្លីមនេះ បាននិយាយថា៖«ព្រះរាជាណាចក្រអំពាវនាវឱ្យមានការអត់ធ្មត់ ជៀសវាងការកើនឡើង និងទទួលយកការសន្ទនា និងបញ្ញា ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងការរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។ នេះយោងតាមភ្នាក់ងារសារព័ត៌មានរ៉ាប៊ីសាអូឌីត (Saudi Press Agency (SPA))។
ភ្នាក់ងារសារព័ត៌មានតូកគី Anadolu បានស្រង់ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលបានអំពាវនាវឱ្យទីក្រុង Islamabad និងទីក្រុង Kabul អនុវត្តការអត់ធ្មត់។
លោក Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ថា «ជំហររបស់យើងគឺថាភាគីទាំងពីរត្រូវតែអនុវត្តការអត់ធ្មត់» ដោយបន្ថែមថា ស្ថិរភាពរវាងប្រទេសទាំងពីររួមចំណែកដល់ស្ថិរភាពក្នុងតំបន់។
កាតាក៏បានជំរុញឱ្យភាគីទាំងពីរផ្តល់អាទិភាពដល់ការសន្ទនា ការទូត និងការអត់ធ្មត់ និងធ្វើការឆ្ពោះទៅរកការមានភាពខុសគ្នាក្នុងលក្ខណៈដែលជួយកាត់បន្ថយភាពតានតឹង និងជៀសវាងការកើនឡើង។
កាតាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ សំដៅពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាសន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
យោង AP កន្លងមក ប៉ាគីស្ថានបានវាយលុកទីតាំងនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយកំណត់គោលដៅលើអ្វីដែលខ្លួនចោទថាជាកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ ប៉ុន្តែទីតាំងទាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ភ្នំ។ ភាគីទាំងពីរក៏បានប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែននាពេលកន្លងមក។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីយប់ថ្ងៃសៅរ៍បញ្ជាក់ពីភាពតានតឹងកាន់តែជ្រៅរវាងរដ្ឋអ៊ីស្លាមទាំងពីរ៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


