ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន បើកការវាយប្រហារតាមអាកាសជាថ្មី លើអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ១៣ និង របួស១៤នាក់
មន្រ្តីអាហ្វហ្គានីស្ថាន បានលើកឡើងនៅថ្ងៃពុធ នេះ ថា ប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសជាថ្មីទៅលើប្រទេសខ្លួន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និងរបួស ១៤នាក់។
យោងតាមភ្នាក់ងារសារព័ត៌មាន AP ផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសទាំងពីរប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែមកហើយ រួមទាំងសម្លាប់មនុស្សរាប់រយនាក់ផងដែរ។
អ្នកនាំពាក្យរបស់តាលីបង់ លោក Zabihullah Mujahid បាននិយាយថា ការវាយប្រហារតាមអាកាសចុងក្រោយបំផុត បានកំណត់គោលដៅលើខេត្ត Khost, Kunar និង Paktika របស់អាហ្វហ្គានីស្ថាន និងបានសម្លាប់កុមារ ១១នាក់ ស្ត្រីម្នាក់ និងបុរសចំណាស់ម្នាក់។

យ៉ាងណា មិនមានការបកស្រាយភ្លាមៗពីប៉ាគីស្ថាននោះទេ។
ការវាយប្រហារទាំងនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថានសង្ស័យថាបានវាយប្រហារប៉ុស្តិ៍សន្តិសុខមួយនៅក្នុងតំបន់ Hasan Khel ភាគពាយ័ព្យនៃខេត្ត Khyber Pakhtunkhwa ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ដែលមានសមាជិក ៦នាក់នៃកងរក្សាសន្តិសុខសហព័ន្ធត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមក្រសួងមហាផ្ទៃប៉ាគីស្ថាន។
អាជ្ញាធរមូលដ្ឋាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខបានសម្លាប់អ្នកវាយប្រហារចំនួន ៨នាក់ និងរារាំងការប៉ុនប៉ងឈ្លានពានប៉ុស្តិ៍ត្រួតពិនិត្យ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi និយាយថា ប្រទេសប៉ាគីស្ថាននៅតែរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ហើយប្រតិបត្តិការប្រឆាំងនឹងក្រុមដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានប្រយុទ្ធគ្នាដ៏សាហាវ ចាប់តាំងពីចុងខែកុម្ភៈ ពេលប្រទេសអាហ្វហ្គានីស្ថានបានបើកការវាយប្រហារឆ្លងកាត់ព្រំដែនទៅលើប្រទេសប៉ាគីស្ថាន ដើម្បីសងសឹក ចំពោះការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


