កីឡា
តាលីបង់មិនទទួលស្គាល់ក្រុមនារីរបស់ខ្លួន តំណាងអាហ្វហ្គានីស្ថាននៅអូឡាំពិក
អ្នកនាំពាក្យនាយកដ្ឋានកីឡានៃរដ្ឋាភិបាលតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន មិនទទួលស្គាល់អត្តពលិកស្រី ៣រូបដែលនឹងតំណាងឱ្យអាហ្វហ្គានីស្ថានក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសក្នុងខែនេះនោះទេ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអញ្ជើញក្រុមអត្តពលិកអាហ្វហ្គានីស្ថាន ចំនួន ៦នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងបុរស ៣នាក់ ដើម្បីពិភាក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិក ដែលត្រូវបាននិរទេសខ្លួនពីប្រទេសអាហ្វហ្គានីស្ថាន។
លោក Atal Mashwani អ្នកនាំពាក្យនៃនាយកដ្ឋានកីឡារបស់រដ្ឋាភិបាលតាលីបង់ បាននិយាយថា ៖«មានតែអត្តពលិក ៣នាក់ប៉ុណ្ណោះដែលតំណាងឱ្យប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន កីឡាសម្រាប់ស្ត្រីនៅអាហ្វហ្គានីស្ថានត្រូវបានហាមឃាត់។ នៅពេលកីឡាស្ត្រីមិនត្រូវបានហ្វឹកហាត់ តើពួកគេអាចទៅក្រុមជម្រើសជាតិបានដោយរបៀបណា? លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង។
ស្ត្រីទាំង ៣នាក់នោះ និងអត្តពលិកបុរសពីរនាក់នោះរស់នៅក្រៅប្រទេសអាហ្វហ្គានីស្ថាន។ ការហ្វឹកហាត់តែមួយគត់នៅក្នុងប្រទេសគឺអ្នកប្រយុទ្ធយូដូ ខណៈមិត្តរួមផ្សេងទៀតជាអត្តពលកម្ម និងហែលទឹក។ នារីទាំង ៣រូបនោះនឹងប្រកួតកីឡាអត្តពលកម្ម និងជិះកង់។ IOC បាននិយាយថា ខ្លួនមិនបានពិគ្រោះជាមួយមន្ត្រីតាលីបង់អំពីក្រុមនេះទេ ហើយពួកគេមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតនោះទេ។
អ្នកនាំពាក្យលោក Mark Adams កាលពីខែមុនបានបញ្ជាក់ពីគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសអាហ្វហ្គានីស្ថាន រួមទាំងប្រធាន និងអគ្គលេខាធិការដែលកំពុងរស់នៅនិរទេសខ្លួនផងដែរ នៅតែជា “អ្នកសម្របសម្រួលតែមួយគត់សម្រាប់ការរៀបចំ និងការចូលរួមរបស់ក្រុមអាហ្វហ្គានីស្ថាន”។
ប៉ុន្តែនាយកប្រតិបត្តិគណៈកម្មាធិការអាហ្វហ្គានីស្ថាន លោក Dad Mohammad Payenda Akhtari ដែលស្ថិតនៅតែក្នុងប្រទេសបាននិយាយថា ខណៈអត្តពលិកស្ត្រីត្រូវបានរៀបចំនៅក្រៅប្រទេស គណៈកម្មាធិការរបស់លោកបានសម្របសម្រួលជាមួយអាជ្ញាធរតាលីបង់លើបុរស។

Mashwani បានអះអាងថា រដ្ឋាភិបាលកំពុងជួយពួកគេក្នុងការបណ្តុះបណ្តាល និងអាហារូបករណ៍។ លោកបានប្រាប់ AFP ថា ៖«យើងទទួលខុសត្រូវចំពោះអត្តពលិកបុរស ៣នាក់ប៉ុណ្ណោះដែលចូលរួមក្នុងកីឡាអូឡាំពិក»។
អ្នកចូលរួមនឹងប្រកួតប្រជែងនៅក្រោមទង់ខ្មៅ ក្រហម និងបៃតងនៃរដ្ឋាភិបាលចាស់ដែលគាំទ្រដោយលោកខាងលិច ដែលបានដួលរលំ បន្ទាប់ពីការដកទ័ពអាមេរិកកាលពី៣ឆ្នាំមុន។ ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០២១ រដ្ឋាភិបាលតាលីបង់បានអនុវត្តការទប់ស្កាត់ការច្របាច់ស្ត្រីចេញពីកីឡា ក៏ដូចជាការសិក្សាកម្រិតអនុវិទ្យាល័យ និងសាកលវិទ្យាល័យ។
អង្គការសហប្រជាជាតិបានពណ៌នាការរឹតត្បិតនេះថាជា “ការរើសអើងភេទ”។ IOC បានហាមឃាត់អាហ្វហ្គានីស្ថានពីការប្រកួតនៅឆ្នាំ១៩៩៩ ក្នុងអំឡុងពេលដំបូងនៃការគ្រប់គ្រងរបស់តាលីបង់ រវាងឆ្នាំ១៩៩៦ និង ២០០១ នៅពេលស្ត្រីក៏ត្រូវបានហាមឃាត់ពីការលេងកីឡាផងដែរ។
អាហ្វហ្គានីស្ថានត្រូវបានស្តារឡើងវិញ បន្ទាប់ពីពួកតាលីបង់ត្រូវបានបណ្តេញចេញដោយការលុកលុយក្រោយថ្ងៃទី០៩ ខែវិច្ឆិកា ប៉ុន្តែការប្រកួតនៅទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍អូឡាំពិករដូវក្តៅដំបូងចាប់តាំងពីការត្រឡប់មកវិញរបស់ពួកគេ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


