អ្នកវិទ្យាសាស្រ្ត Archives - Kampuchea Thmey Daily

សាស្រ្តាចារ្យខ្មែរពីររូប ឈ្នះពានមាស និងពានសំរឹទ្ធ ពីការប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តឆ្នើម
សាស្រ្តាចារ្យខ្មែរចំនួនពីររូប ទទួលបានពានមាស និងពានសំរឹទ្ធ ពីក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តឆ្នើម ២០២៦ ​របស់ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និង
នវានុវត្តន៏លើកទី៤ នៅមជ្ឃមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ សាស្រ្តាចារ្យពីររូបរួមមាន លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង ទទួលបានពានមាស និងលោកស្រីសាស្រ្តាចារ្យជំនួយ​បណ្ឌិត តាន់ រស្មី ទទួលបានពានសំរឹទ្ធ ដែលមានស្នាដៃក្នុងការស្រាវជ្រាវលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចូលរួមអបអរសាទរដល់លោកសាស្រ្តាចារ្យជំនួយទាំងពីររូប ដែលការទទួលបានពានរង្វាន់នេះ បង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្រ្តខ្មែរ ក្នុងការចូលរួមអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង បច្ចុប្បន្នជាប្រធានដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោកបានបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន ហើយបន្តថ្នាក់ក្រោយបណ្ឌិត និងបន្តជាអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសជប៉ុន រយៈពេលប្រមាណ១០ឆ្នាំ មុនមកចូលរួមអភិវឌ្ឍធនធានមនុស្សនៅសាលាតិចណូ។ លោកជាអ្នកវិទ្យាសាស្រ្តដ៏សកម្មមួយរូប។

មកដល់ពេលនេះលោកបានសរសេរនិងបោះពុម្ពអត្ថបទស្រាវជ្រាវជាង៥០ច្បាប់ ទាក់ទងប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីក ការគ្រប់គ្រងចរាចរណ៍ សុវត្ថិភាពផ្លូវថ្នល់ និងការប្រើប្រាស់បច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន។ លោកបានចូលរួមដឹកនាំសិក្សាកែសម្រួលការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វនានា ដូចជាស្តុបក្តាន់ពីរ ដោយធ្វើការប្រមូលទិន្នន័យធរណីមាត្រផ្លូវ រាប់ចរាចរណ៍ វិភាគតាមបែបវិទ្យាសាស្រ្ត និងផ្តល់ដំណោះស្រាយសមរម្យ មានប្រសិទ្ធភាព និងដែលចំណាយតិច។

ចំដោយឡែកលោកស្រីសាស្រ្តាចារ្យជំនួយ​បណ្ឌិត តាន់ រស្មី ទទួលបានពានសំរឹទ្ធ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិស្វកម្ម​ជីវសាស្រ្ត មកពីTokyo Institute of Technology នៃប្រទេសជប៉ុន សព្វថ្ងៃលោកស្រីបណ្ឌិតគឺជាអនុប្រធានមជ្ឃមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​ ការស្រាវជ្រាវរបស់លោកស្រីបណ្ឌិតគឺផ្តោតទៅលើការអភិវឌ្ឍផលិតផលអាហារ និង​ភេសជ្ជៈដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែច្នៃកាកសំណល់អាហារអោយទៅជាផលិតផល​ដែល​មាន​តម្លៃខ្ពស់ជាងមុន។​​

ថ្មីៗនេះលោកស្រីបណ្ឌិតបានអភិវឌ្ឍប្រេងគ្រំចំពុះទាដោយប្រើប្រាស់គ្រំចំពុះទា​មកពី​​ខេត្តកោះកុង ហើយផ្ទេរបច្ចេកវិទ្យាទៅឱ្យសហគ្រាសមួយនៅខេត្តតាកែវ ដោយការស្រាវជ្រាវនេះត្រូវបានគាំទ្រដោយវេទិកាបច្ចេកវិទ្យាអាហារ ការស្រាវជ្រាវ និងការច្នៃប្រឌិត (FTRIP) ក្រោមក្របខណ្ឌនៃគម្រោង CAPFish-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO)។​ លោកស្រីបណ្ឌិតក៏ទទួលបាន Encouragement Award ពី Hitachi Global Foundation Asia Innovation Award 2024ផងដែរ ទាក់ទងនឹងការអភិវឌ្ឍផលិតផលចេញពីសណ្តែកសៀងនិងកែច្នៃកាកសណ្តែកសៀងឱ្យទៅជាផលិតផលមានតម្លៃខ្ពស់។

គួរជម្រាបថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងសទី​២៦-២៨ ខែមីនា​ ឆ្នាំ ២០២៦​ ដើម្បីបង្ហាញមាគ៌ាគោលនយោបាយយុទ្ធសាស្ត្រ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។ ព្រឹត្តិការណ៍កម្រិតថ្នាក់កំពូលនេះ បានលើកយកអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ រួមមានសុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយ​គុណ​ភាព។ តាមរយៈព្រឹត្តិការណ៍នេះ ក៏ផ្តោតលើការផ្តល់ពានរង្វាន់វិទ្យាសាស្រ្ត ដើម្បីជំរុញចំណាប់អារម្មណ៍របស់យុវជនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕

The post សាស្រ្តាចារ្យខ្មែរពីររូប ឈ្នះពានមាស និងពានសំរឹទ្ធ ពីការប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តឆ្នើម appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តយុវតីវ័យក្មេងពង្រឹងសមត្ថភាពឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ និងវិស្វករដើម្បីជួយអភិវឌ្ឍន៍ជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញលើកទឹកចិត្តដល់យុវតីវ័យក្មេង ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ និងវិស្វករដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ការលើកឡើងនេះ ធ្វើនៅក្នុងសន្និសីទស្ដីពី អំណាច និងសកម្មភាពរបស់ស្ត្រី ថ្ងៃទី៣០ ខែកញ្ញានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា «ពិតណាស់ វិទ្យាសាស្ត្រមិនមែនសម្រាប់តែបុរសទេ ការចង់ដឹងចង់ឃើញ ភាពវៃឆ្លាត និងការច្នៃប្រឌិត គឺមានលក្ខណៈជាសកល។ យុវនារីគ្រប់រូបដែលជ្រើសរើសក្លាយជាវិស្វករ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ អ្នកស្រាវជ្រាវ ឬសហគ្រិន មិនត្រឹមតែសម្រាប់អនាគតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ»។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅថ្មីៗនេះ ឃើញថាមានអត្រាសិស្សនារី ទទួលបាននិទ្ទេស A ដល់ទៅ ៥៦,៤១% នៃចំនួននិទ្ទេស A សរុប ៣០០៣នាក់។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រំពឹងថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទខាងលើ មិនត្រឹមតែជាការចែករំលែកចំណេះដឹង ផ្លាស់ប្តូរការគិតប៉ុណ្ណោះទេ តែក៏កំពុងកសាងទស្សនវិស័យរួមគ្នាមួយសម្រាប់អនាគតប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានលក្ខណៈអំណោយផល ផ្តល់ឱកាសសម្រាប់យុវតីវ័យក្មេងដែលមានសក្តានុពល ឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនិរន្តរភាព។

លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះលោកស្រី Claudie Haigneré ជាអតីតគ្រូពេទ្យ និងជាអ្នកអវកាស ដែលនេះជាគំរូឧត្តមភាពមួយ ចូលរួមជំរុញលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀត ឱ្យបន្តខិតខំប្រឹងប្រែងកសាងសមត្ថភាព និងឃើញយ៉ាងជាក់ច្បាស់ថា គ្មានឡើយដែនកំណត់សម្រាប់ស្រ្តីដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន និងសូមផ្តាំផ្ញើដល់យុវតីទាំងអស់ថាត្រូវ “ហ៊ានជឿលើក្តីសុបិន្តរបស់អ្នក ហ៊ានប្រឡូកក្នុងពិភពវិទ្យាសាស្ត្រ ហ៊ានប្រឡូកក្នុងភាពច្នៃបង្កើតថ្មី អនាគតត្រូវការអ្នកទាំងអស់គ្នា”។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថាកិច្ចសន្ទនានៃវិទ្យាសាស្ត្រ និងវប្បធម៌នាឱកាសនេះ នឹងពង្រីកទិដ្ឋភាពសម្រាប់អនាគតដល់ស្ត្រីកម្ពុជាឱ្យកាន់តែទូលំទូលាយ ព្រោះថាកម្ពុជាមានប្រពៃណីឱ្យតម្លៃខ្ពស់ដល់តួនាទីស្ត្រីក្នុងសង្គម ហើយបច្ចុប្បន្ន កម្ពុជាបានឈានចូលដល់យុគសម័យថ្មីដែលបាននិងកំពុងលើកកម្ពស់ស្ត្រី តាមរយៈការជំរុញលើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងការអភិវឌ្ឍជាតិគ្រប់រូបភាព និងជំរុញឱ្យស្ត្រីសិក្សាបានខ្ពស់ ក្លាយជាវិស្វករជាដើម ។

លោកស្រីរដ្ឋមន្ត្រីបានបន្តថា«ជាក់ស្តែងនៅទីនេះ យើងមានលោកស្រី Claudie Haigneré បានក្លាយជាមន្ត្រីជាន់ខ្ពស់ឡើងដល់លម្ហអវកាស ដូច្នេះសូមស្រ្តីកម្ពុជាយើងបន្តការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពឱ្យបានរឹងមាំ»។

លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានកោតសរសើរដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងបានបង្កើតនូវសមិទ្ធផលផ្នែកវិទ្យាសាស្ត្រជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍបារាំងក្នុងអំឡុង៣០ឆ្នាំមកនេះ និងបានបង្ហាញនូវក្ដីរីករាយដែលបានឃើញកំណើនស្ត្រីក្នុងវិស័យវិស្វកម្ម និងវិទ្យាសាស្ត្រនៅកម្ពុជា។ លោក ជឿជាក់ថា ស្ត្រីដែលកំពុងចូលរួមក្នុងសន្និសីទនេះ នឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឈោងចាប់ឱកាស ក្លាយជាអ្នកដឹកនាំផងដែរ៕

អត្ថបទ៖សំអឿន

The post រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តយុវតីវ័យក្មេងពង្រឹងសមត្ថភាពឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ និងវិស្វករដើម្បីជួយអភិវឌ្ឍន៍ជាតិ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្ត្រ ចិនដ៏ល្បីមួយរូប ទទួលមរណភាពក្នុងវ័យ២៨ឆ្នាំ
ការស្លាប់ភ្លាមៗរបស់អ្នកស្រាវជ្រាវ និងជាអ្នកបង្កើតថ្មីនៅសកលវិទ្យាល័យព្រីនស្តុនជនជាតិចិនដ៏ជោគជ័យម្នាក់ ក្នុងវិស័យអេឡិចត្រូនិកដើរដោយ AI បានធ្វើឲ្យសហគមន៍អ្នកសិក្សា និងបណ្តាញអនឡាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។

Li Haoran អាយុ ២៨ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់គាត់នៅ West Windsor រដ្ឋ New Jersey កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមសាកលវិទ្យាល័យ។ ការស្លាប់របស់លោក ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរដ្ឋបាលរបស់សាកលវិទ្យាល័យកាលពីថ្ងៃសុក្រ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមទៀតមិនអាចរកបានភ្លាមៗនោះទេ។

លោក Li គឺជាអ្នកមានទេពកោសល្យពិសេសម្នាក់ក្នុងវិស័យអេឡិចត្រូនិចថាមពល និងការរៀនម៉ាស៊ីន ហើយថ្មីៗនេះបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងកុំព្យូទ័រ បន្ទាប់ពីការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tsinghua ។

Li បានទទួលសញ្ញាប័ត្របរិញ្ញាបត្រពីសាកលវិទ្យាល័យ Tsinghua ក្នុងឆ្នាំ ២០១៩ ជាកន្លែងដែលគាត់ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រ (B.S.) ផ្នែកវិស្វកម្មអគ្គិសនី។ Li បានមកដល់ព្រីនស្តុនក្នុងខែសីហា ឆ្នាំ ២០១៩ ហើយទទួលបានថ្នាក់អនុបណ្ឌិតរបស់គាត់នៅឆ្នាំ ២០២១។ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់នៅក្នុងខែមិថុនា នេះបើយោងតាម ​​LinkedIn របស់គាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សារព័ត៌មានថៃ៖ ស្ត្រី​​ថៃ​ដំបូង​គេ ត្រូវតុលាការកាត់​ទោស​ប្រហារ​ជីវិត

The post អ្នកវិទ្យាសាស្ត្រ ចិនដ៏ល្បីមួយរូប ទទួលមរណភាពក្នុងវ័យ២៨ឆ្នាំ appeared first on Kampuchea Thmey Daily.

​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរកំពូលៗអ៊ីរ៉ង់យ៉ាងតិច ១៤នាក់ត្រូវ​សម្លាប់​​​ក្នុង​ការ​វាយ​ប្រហារ​​​​១២ថ្ងៃ​​
នៅក្នុង​ការ​វាយប្រហារ​​​យោធា​​ដ៏ខ្លាំង​​​លើ​ប្រទេសអ៊ីរ៉ង់​​មិនធ្លាប់មានពីមុនមក អ៊ីស្រាអែលបានសម្លាប់អ្នកវិទ្យាសាស្ត្រកំពូលៗរបស់អ៊ីរ៉ង់យ៉ាងតិច ១៤នាក់ ក្នុងគោលបំណងធ្វើឱ្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ធ្លាក់ចុះដោយការលុបបំបាត់អ្នករូបវិទ្យា វិស្វករ និងគីមីវិទូសំខាន់ៗរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី២៥ខែមិថុនា។

ទីតាំងផលិតនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់ (រូបភាព៖ AP)

អ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានសម្លាប់អ្នកវិទ្យាសាស្ត្រកំពូលៗរបស់អ៊ីរ៉ង់ចំនួន១៤នាក់ រួមទាំងអ្នកជំនាញ​រូបវិទ្យា គីមីវិទូ វិស្វករ និងអ្នកជំនាញគ្រឿងផ្ទុះ ដែលត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការបង្កើតអាវុធ​នុយក្លេអ៊ែរ។​ ពួកគេ ៩នាក់ បានស្លាប់នៅក្នុងការវាយប្រហារ​ដំបូង​របស់អ៊ីស្រាអែលកាលពីថ្ងៃទី ១៣ខែមិថុនា។

អ៊ីស្រាអែលបាននិយាយថា អ្នកជំនាញទាំងនេះមានបទពិសោធន៍ជាច្រើនឆ្នាំហើយគឺជាគន្លឹះនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកវិទ្យាសាស្ត្រម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ​ជាច្រើន​ គឺ​​ លោក Mohammad Reza Sedighi Saber ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើកក្រោយ បន្ទាប់ពីបានរួចជីវិតពីការវាយប្រហារមុនដែលបានសម្លាប់កូនប្រុសជំទង់របស់គាត់។

រដ្ឋាភិបាល​អ៊ីស្រាអែល បាន​អះអាង​ថា ប្រតិបត្តិការ​​វាយ​ប្រហារ​នេះ​នឹង​រួម​ចំណែក​​ពន្យារ​ពេល​យ៉ាង​យូរ​ដល់​​ការ​កសាង​សមត្ថភាព​របស់​អ៊ីរ៉ង់​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ បើ​ទោះ​ជា​អ្នក​វិភាគ​ព្រមាន​ថា វា​នឹង​មិន​លុប​បំបាត់​ចំណេះដឹង​វិទ្យាសាស្ត្រ​រាប់​ទសវត្សរ៍​របស់អ៊ីរ៉ង់ក៏​ដោយ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Joshua Zarka បាននិយាយថា ការបាត់បង់អ្នកជំនាញទាំងនេះបានធ្វើឱ្យកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រឡប់ទៅ​​រក​ភាព​អន់​ថយរាប់​សិបច្រើនឆ្នាំ។

អ្នកជំនាញ បាន​អះអាងថា ខណៈពេលដែលការសម្លាប់រង្គាល​លើ​អ្នកជំនាញធ្វើឲ្យដំណើរការយឺត អ៊ីរ៉ង់នៅតែមានបុគ្គលិកជំនាញ និងប្លង់មេ ដើម្បីកសាងឡើងវិញ។ យ៉ាងណាមេដឹកនាំអឺរ៉ុប បាន​ទទូចថា សកម្មភាពយោធាតែឯងមិនអាច​បញ្ចប់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ ហើយបន្តជំរុញឱ្យមានដំណោះស្រាយការទូត។

មនុស្ស​ម្នា​មើល​ការ​ខូចខាត​អគារ​នៅ​ទីលាន Nobonyad បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​។ (រូបភាព៖ Getty)

ការសម្លាប់នេះនាំឲ្យមានចម្ងល់ទាក់ទងទៅនឹងផ្លូវច្បាប់ និងសីលធម៌យ៉ាងធ្ងន់ធ្ងរ ខណៈអ្នក​ជំនាញ​ខ្លះ​និយាយ​ថា មិន​អី​ទេ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​បាន​ជួយ​បង្កើត​អាវុធ។ ប៉ុន្តែអ្នកផ្សេងទៀតព្រមានថាវាមានគ្រោះថ្នាក់ព្រោះអាចនាំឱ្យប្រទេសជាច្រើនទៀតយកគំរូតាម ខណៈអ៊ីរ៉ង់ចោទប្រកាន់អ៊ីស្រាអែលថាបានបំពានច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថាទាំងនេះគឺជាផ្នែកនៃផែនការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែល ដើម្បីធ្វើឱ្យខូចខាតដោយសម្ងាត់ និងបញ្ឈប់ការរីកចម្រើនរបស់អ៊ីរ៉ង់ ដូច្នេះអ៊ីរ៉ង់មិនអាចបង្កើតអាវុធនុយក្លេអ៊ែរបានទេ។ ប៉ុន្តែ​នេះ​ក៏​ធ្វើ​ឲ្យ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​គ្រោះថ្នាក់ និង​តានតឹង៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

The post ​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរកំពូលៗអ៊ីរ៉ង់យ៉ាងតិច ១៤នាក់ត្រូវ​សម្លាប់​​​ក្នុង​ការ​វាយ​ប្រហារ​​​​១២ថ្ងៃ​​ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងបញ្ជាក់ថាមានមនុស្សក្រៅភព
អ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាពីជីវិតនៅលើភពមួយក្រៅប្រព័ន្ធព្រះអាទិត្យ ដែលអ្នកវិទ្យាសាស្ត្រជឿថាជា «សូចនាករខ្លាំងបំផុត» ដែលបញ្ជាក់ថាមានជីវិតក្រៅពីនៅលើផែនដី។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត Independent​​ នៅថ្ងៃទី១៧ខែមេសានេះ។

(រូបភាព៖ Cambridge University) ភព K2-18b

ក្រុមអ្នកស្រាវជ្រាវវិភាគភព K2-18b ដែលគោចរជុំវិញ​ពិភព​​ផ្កាយមួយចម្ងាយ ១២០ឆ្នាំពន្លឺពីផែនដី បានរកឃើញ​ម៉ូលេគុល​ដែល​នៅលើផែនដីមានទំនាក់ទំនងជាមួយភាវៈរស់ក្នុងបរិយាកាសរបស់ភពK2-18b។ ការរកឃើញនេះថែមទាំង​បានឲ្យដឹងថា ភព K2-18b ត្រូវបានគ្របដណ្តប់ដោយមហាសមុទ្រ ដែលជាផ្ទះរបស់សារពាង្គកាយរស់នៅដ៏ច្រើន។

តារាវិទូលោក Nikku Madhusudhan សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Cambridge និងជាអ្នកដឹកនាំការស្រាវជ្រាវថ្មី បានប្រាប់ BBC ថា៖​«នេះគឺជាភស្តុតាងច្បាស់បំផុតដែលអាចមានជីវិតនៅទីនោះ»។

ក្រុមស្រាវជ្រាវរបស់លោក Madhusudhan បានសង្កេតឃើញសារធាតុគីមីជាច្រើន។ សារធាតុទាំងនោះនៅពេលរកឃើញនៅលើផែនដី វាត្រូវបានផលិតដោយ phytoplankton (គឺជាបន្ទះមីក្រូទស្សន៍ដែលមានសមត្ថភាពធ្វើរស្មីសំយោគដែលមាននៅក្នុងមហាសមុទ្រ សមុទ្រ និងទឹកសាប) និងបាក់តេរីសមុទ្រ ខណៈបរិមាណនៃម៉ូលេគុលទាំងនេះដែលរកឃើញនៅក្នុងបរិយាកាសរបស់ភព K2-18b គឺខ្ពស់ជាងអ្វីដែលមាននៅលើផែនដីរាប់ពាន់ដង។

លោក Madhusudhan បានប្រាប់ BBC ថា «ដូច្នេះ ប្រសិនបើការផ្សារភ្ជាប់ជាមួយនឹងជីវិតនេះគឺពិតប្រាកដ នោះភពនេះនឹងពោរពេញដោយរបស់មានជីវិតរស់នៅ» ។

(រូបភាព៖ Getty)

ជាមួយគ្នានេះលោក Mans Holmberg សហអ្នកនិពន្ធនៃការសិក្សា និងជាអ្នកស្រាវជ្រាវក្រោយបណ្ឌិតនៅវិទ្យាស្ថានវិទ្យាសាស្ត្រកែវយឺតអវកាស បានប្រាប់កាសែត Washington Post ថា ការសង្កេតបង្ហាញថា ភពK2-18b អាចមានបរិយាកាសសម្បូរអ៊ីដ្រូសែន និងមហាសមុទ្រជ្រៅជាងនៅលើផែនដី។ គាត់បាននិយាយថា «អ្វីគ្រប់យ៉ាងអំពីប្រព័ន្ធនេះគឺពិតជាមនុស្សភពក្រៅ ដោយយើងមិនមានអ្វីដូចនេះនៅក្នុងប្រព័ន្ធព្រះអាទិត្យនោះទេ» ។

ពាក់ព័ន្ធនិងការរកឃើញអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនេះបានកត់សម្គាល់លើទំហំសក្តានុពលនៃការរកឃើញនេះ ប៉ុន្តែបានជំរុញឱ្យមានការប្រុងប្រយ័ត្នមុនពេលធ្វើការសន្និដ្ឋានណាមួយ។

គួរបញ្ជាក់ថាភព K2-18b មានទំហំ ២ ដងកន្លះនៃផែនដី និងមានចម្ងាយប្រាំពីររយពាន់ពាន់លានម៉ាយពីភពដែនដី។ វាគឺជាប្រភេទភពនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលគ្មានអាណាឡូក(បុគ្គល ឬវត្ថុអាចប្រៀបធៀបនឹងអ្នកដទៃ) នៅជិតផែនដី ដែលអ្នកវិទ្យាសាស្ត្រអាចសិក្សាយ៉ាងជិតស្និទ្ធដើម្បីរកតម្រុយបាននោះទេ៕

(រូបភាព៖ Cambridge University)

អត្ថបទ៖ ប៊ុន សុភាព

The post អ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងបញ្ជាក់ថាមានមនុស្សក្រៅភព appeared first on Kampuchea Thmey Daily.

ដំណឹងល្អ! អ្នកវិទ្យាសាស្រ្ត រកឃើញវិធីទប់ទល់នឹងភាពចាស់
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤, ពិភពលោកទទួលបានដំណឹងល្អមួយទៀត ដែលពេលនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាលាពេទ្យ Duke-NUS ក្នុងប្រទេសសិង្ហបុរី និងមហាវិទ្យាល័យ Imperial College London នៃប្រទេសអង់គ្លេស បានរកឃើញវិធីទប់ទល់នឹងភាពចាស់។

(រូបថត៖ AP)

ក្នុងអំឡុងពេលពិសោធលើសត្វកណ្តុរ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ការទប់ស្កាត់ប្រូតេអ៊ីន interleukin-11 (IL-11) បានពន្យារអាយុជីវិតរបស់ថនិកសត្វ និងការពាររោគាដែលតែងកើតឡើងដោយភាពចាស់។

តាមការរកឃើញ, ពេលវ័យកាន់តែចាស់ សរីរាង្គរបស់រាងកាយ នឹងផលិតកម្រិត IL-11 ច្រើន ជាហេតុបង្កើនជាតិខ្លាញ់ ធ្វើឲ្យបាត់បង់ម៉ាសសាច់ដុំ ជ្រុះសក់ និងកើតមហារីក។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលពិសោធ អ្នកវិទ្យាសាស្រ្តបានចាក់ថ្នាំដែលប្រើអង់ទីគ័រដើម្បីទប់ស្កាត់ IL-11 ទៅលើសត្វកណ្តុរវ័យកណ្តាលមួយក្រុម ហើយជាលទ្ធផល អាយុកាលរបស់សត្វកណ្តុរទាំងឈ្មោលនិងញី ពិតជាកើនឡើងរហូតដល់២៥%មែន។ មិនត្រឹមប៉ុណ្ណឹង​ សត្វដែលត្រូវចាក់ថ្នាំ មើលទៅមានសុខភាពល្អនិងស្វាហាប់ ជាងសត្វដែលមិនបានទទួលការចាក់ថ្នាំថែមទៀតផង។

(រូបថត៖ Westend61)

អ្នកវិទ្យាសាស្រ្ត Anissa A. Widjaja មកពីសាលា Duke-NUS បានប្រាប់ទៅកាសែត The Telegraph ថា “ត្បិតការងាររបស់យើង ត្រូវបានធ្វើឡើងលើសត្វកណ្តុរក៏ពិតមែន ប៉ុន្តែយើងសង្ឃឹមថា ការរកឃើញទាំងនេះ ក៏នឹងពាក់ព័ន្ធខ្លាំងចំពោះសុខភាពមនុស្សដែរ ដោយសារយើងបានឃើញអនុភាពស្រដៀងគ្នា នៅក្នុងការសិក្សាអំពីកោសិកា និងជាលិការបស់មនុស្ស”។

ស្របពេលជាមួយគ្នានោះ វេជ្ជបណ្ឌិត Stuart Cook នៅសាលាដដែលនេះ បានបញ្ជាក់ថា “គោលបំណងរបស់យើងគឺថា នៅថ្ងៃណាមួយ ការព្យាបាលប្រឆាំង IL-11 នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យមនុស្សទូទាំងពិភពលោក អាចរស់នៅប្រកបដោយសុខភាពបានយូរ”។

បន្ទាប់ពីការពិសោធបង្ហាញពីភាពគួរឲ្យកត់សម្គាល់ខាងលើនេះ ពិភពលោកកំពុងរង់ចាំដំណឹងល្អបន្ថែមទៀតពីសាលា Duke-NUS និង មហាវិទ្យាល័យ Imperial College London ហើយសង្ឃឹមថា ការសិក្សាលើកក្រោយ នឹងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លើកដំបូងលើលោក! អ្នកវិទ្យាសាស្រ្ត បណ្តុះពងស្វាសសិប្បនិម្មិត ជួយបុរសអារអត់កូន

The post ដំណឹងល្អ! អ្នកវិទ្យាសាស្រ្ត រកឃើញវិធីទប់ទល់នឹងភាពចាស់ appeared first on Kampuchea Thmey Daily.

លើកដំបូងលើលោក! អ្នកវិទ្យាសាស្រ្ត បណ្តុះពងស្វាសសិប្បនិម្មិត ជួយបុរសអារអត់កូន
ជាលើកដំបូងលើពិភពលោក ក្រុមអ្នកវិទ្យាសាស្ត្រប្រកាសកាលពីចុងសប្តាហ៍ថា ពួកគេបានបណ្តុះពងស្វាសសិប្បនិម្មិត ដែលនេះជាការវិវឌ្ឍមួយ អាចជួយព្យាបាលភាពគ្មានកូនចំពោះបុរសបាន។

យ៉ាងណា ពងស្វាសដែលបណ្តុះដោយមន្ទីរពិសោធន៍ទាំងនេះ មិនទាន់សម្រេចបានពេញលេញទេ ប៉ុន្តែគេបានបង្កើតវាឡើងក្នុងលក្ខណៈដូចគ្នា និងមានហ្សែនដូចធម្មជាតិពិតៗ។

(រូបថត៖ Cheli Lev)

តាមការលើកឡើងរបស់ អ្នកស្រាវជ្រាវ Nitzan Gonen នៅសាកលវិទ្យាល័យ Bar Ilan ក្នុងប្រទេសអ៊ីស្រាអែល, “យើងបានបង្កើតពងស្វាសសិប្បនិម្មិតនេះ ក្រោយការសិក្សាជាមួយសត្វកណ្តុរ ហើយលទ្ធផលបានបង្ហាញពីភាពវិជ្ជមានគួរឲ្យកត់សម្គាល់”។

ក្នុងការសិក្សានេះ ដំបូងឡើយ ក្រុមអ្នកវិទ្យាសាស្រ្ត បានយក​ពងស្វាសឬ​អំប្រ៊ីយ៉ុងពីសត្វ​កណ្ដុរ​ទើប​កើតទៅពិសោធន៍ ហើយដាក់វាលើចានក្នុងបន្ទប់ ដោយបែងចែកជាផ្នែកៗ រួចតាមដានរាប់សប្តាហ៍។ លទ្ធផលបង្ហាញថា ​ពងស្វាសទាំងនោះ បានលូតលាស់និងវិវឌ្ឍដូចធម្មជាតិពិតៗ។

ត្បិតវាមិនទាន់សម្រេចបាន១០០% ប៉ុន្តែកំពុងឈានទៅរកជោគជ័យ ហើយប្រសិនបើជោគជ័យមែន វាក៏នឹងជួយដល់អ្នកនៅរស់ពីការព្យាបាលជំងឺមហារីកដោយសារធាតុគីមី អាចមានកូនដូចគេដូចឯងដែរ។

(រូបថត៖ Daily Mail)

ពាក់ព័ន្ធរឿងនេះ អ្នកវិទ្យាសាស្ត្រនឹងអាចសិក្សាច្បាស់ៗលើបញ្ហារបស់បុរសដែលគ្មានកូន និងអាចព្យាបាលពួកគេ ដោយការផលិតមេជីវិតឈ្មោលសិប្បនិម្មិត។

មិនត្រឹមប៉ុណ្ណឹង អ្នកវិទ្យាសាស្ត្រដែលដឹកនាំការងារនេះបានប្រាប់ DailyMail.com ថា លោកស្រីជឿថា ពងស្វាសសិប្បនិម្មិតទាំងនេះ ក៏អាចត្រូវបានប្រើដើម្បីសិក្សាពីឥទ្ធិពលនៃជាតិពុលផ្សេងៗលើមុខងារពងស្វាសបុរសផងដែរ។

សូមបញ្ជាក់ថា តាមទិន្នន័យ បញ្ហានៃការមានកូន គឺប៉ះពាល់ដល់បុរសពី១០ទៅ១៥ភាគរយលើពិភពលោក ហើយភាពគ្មានកូនរបស់បុរស ជាកត្តារួមចំណែកដល់ក្តីសុខសម្រាប់ជីវិតគូស្វាមីភរិយា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកវិទ្យាសាស្រ្តកំពុងបារម្ភ ខ្លាចផ្ទុះមេរោគ Zombie ចេញពី តំបន់ស៊ីបេរី

The post លើកដំបូងលើលោក! អ្នកវិទ្យាសាស្រ្ត បណ្តុះពងស្វាសសិប្បនិម្មិត ជួយបុរសអារអត់កូន appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្តកំពុងបារម្ភ ខ្លាចផ្ទុះមេរោគ Zombie ចេញពី តំបន់ស៊ីបេរី
ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងបារម្ភនិងតាមដានយ៉ាងដិតដល់ជាទីបំផុត ចំពោះវីរុស Zombie សម័យដើមដែលលាក់ខ្លួននៅក្រោមផ្ទាំងទឹកកកក្នុងតំបន់ស៊ីបេរី ព្រោះថា ការឡើងកម្តៅផែនដី អាចឲ្យទឹកកករលាយ ហើយដោះលែងវីរុសដ៏សាហាវនោះចេញមក។

(រូបថត៖ Getty)

វីរុសនេះ ត្រូវបានរកឃើញតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយក្រុមអ្នកវិទ្យាសាស្រ្តបានបន្តតាមដានវាយ៉ាងជាប់ និងត្រៀមខ្លួនដើម្បីដោះស្រាយបើមានករណីណាមួយកើតឡើង។

តាមការចុះផ្សាយរបស់ Daily Mail ក្នុងសប្តាហ៍នេះ, ក្រុមអ្នកជំនាញបានព្រមានអំពីការកើតជំងឺរាតត្បាតថ្មីជាសកល ប្រសិនបើវីរុសអាយុកាល៤៨៥០០ឆ្នាំ ពិតជាផ្ទុះចេញដោយការរលាយទឹកកកមែន។

(រូបថត៖ Getty)

អ្នកជំនាញខាងហ្សែនលោក Jean-Michel Claverie នៃសាកលវិទ្យាល័យ Aix-Marseille បាននិយាយថា ពេលលោកធ្វើដំណើរទៅចុងភាគខាងជើងផែនដី លោកបានសិក្សាអំពីមេរោគនៅទីនោះ។ ពិតណាស់ មេរោគពិតជាមានឱកាសឆ្លងដល់មនុស្ស និងបង្កជាជំងឺរាតត្បាតថ្មីមែន។ អ្វីដែលជាក្តីព្រួយបារម្ភបំផុតគឺថា ប្រព័ន្ធភាពស៊ាំរបស់មនុស្ស មិនដែលស្គាល់មេរោគបែបនេះទេ នោះហើយជាបញ្ហា។

ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា ទម្រាំទឹកកកនៅតំបន់ប៉ូលរលាយនិងដោះលែងមេរោគនេះចេញមក វាអាចចំណាយពេលរាប់រយឆ្នាំទៀតឯណោះ ប៉ុន្តែយើងក៏ត្រូវរៀបចំខ្លួនឲ្យរួចរាល់ចាប់ពីឥឡូវនេះទៅដែរ។

លោក Jean-Michel Claverie (រូបថត៖ Bloomberg)

ជាលទ្ធផល អ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើមរៀបចំផែនការបណ្តាញត្រួតពិនិត្យតំបន់អាក់ទិក ដែលនឹងរាយការណ៍ភ្លាមៗ បើមាននរណាឆ្លងជំងឺដែលបណ្តាលមកពីមេរោគសរីរាង្គសម័យបុរាណ។ បន្ថែមពីលើនេះ បណ្តាញដដែល ក៏អនុវត្តការធ្វើចត្តាឡីស័ក និងព្យាបាលអ្នកឆ្លងមេរោគដោយប្រើថ្នាំពិសេសផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល និងការពារអ្នកឆ្លងមិនឲ្យចាកចេញពីតំបន់នោះ។

សូមបញ្ជាក់ថា ការដែលអ្នកវិទ្យាសាស្រ្តនាំគ្នាហៅមេរោគនេះថា Zombie មិនមែនពេលមនុស្សឆ្លងហើយក្លាយទៅជាខ្មោច Zombie ទេ ប៉ុន្តែព្រោះ វាខ្លាំងមានសមត្ថភាពរស់នៅក្នុងទឹកកកបានយូរ មិនងាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រកឃើញវីរុស Zombie នៅមានជីវិត ទោះកកអស់ពេល ៤៨,៥០០ ឆ្នាំ

The post អ្នកវិទ្យាសាស្រ្តកំពុងបារម្ភ ខ្លាចផ្ទុះមេរោគ Zombie ចេញពី តំបន់ស៊ីបេរី appeared first on Kampuchea Thmey Daily.