ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! អ្នកវិទ្យាសាស្រ្ត រកឃើញវិធីទប់ទល់នឹងភាពចាស់
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤, ពិភពលោកទទួលបានដំណឹងល្អមួយទៀត ដែលពេលនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាលាពេទ្យ Duke-NUS ក្នុងប្រទេសសិង្ហបុរី និងមហាវិទ្យាល័យ Imperial College London នៃប្រទេសអង់គ្លេស បានរកឃើញវិធីទប់ទល់នឹងភាពចាស់។

ក្នុងអំឡុងពេលពិសោធលើសត្វកណ្តុរ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ការទប់ស្កាត់ប្រូតេអ៊ីន interleukin-11 (IL-11) បានពន្យារអាយុជីវិតរបស់ថនិកសត្វ និងការពាររោគាដែលតែងកើតឡើងដោយភាពចាស់។
តាមការរកឃើញ, ពេលវ័យកាន់តែចាស់ សរីរាង្គរបស់រាងកាយ នឹងផលិតកម្រិត IL-11 ច្រើន ជាហេតុបង្កើនជាតិខ្លាញ់ ធ្វើឲ្យបាត់បង់ម៉ាសសាច់ដុំ ជ្រុះសក់ និងកើតមហារីក។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលពិសោធ អ្នកវិទ្យាសាស្រ្តបានចាក់ថ្នាំដែលប្រើអង់ទីគ័រដើម្បីទប់ស្កាត់ IL-11 ទៅលើសត្វកណ្តុរវ័យកណ្តាលមួយក្រុម ហើយជាលទ្ធផល អាយុកាលរបស់សត្វកណ្តុរទាំងឈ្មោលនិងញី ពិតជាកើនឡើងរហូតដល់២៥%មែន។ មិនត្រឹមប៉ុណ្ណឹង សត្វដែលត្រូវចាក់ថ្នាំ មើលទៅមានសុខភាពល្អនិងស្វាហាប់ ជាងសត្វដែលមិនបានទទួលការចាក់ថ្នាំថែមទៀតផង។

អ្នកវិទ្យាសាស្រ្ត Anissa A. Widjaja មកពីសាលា Duke-NUS បានប្រាប់ទៅកាសែត The Telegraph ថា “ត្បិតការងាររបស់យើង ត្រូវបានធ្វើឡើងលើសត្វកណ្តុរក៏ពិតមែន ប៉ុន្តែយើងសង្ឃឹមថា ការរកឃើញទាំងនេះ ក៏នឹងពាក់ព័ន្ធខ្លាំងចំពោះសុខភាពមនុស្សដែរ ដោយសារយើងបានឃើញអនុភាពស្រដៀងគ្នា នៅក្នុងការសិក្សាអំពីកោសិកា និងជាលិការបស់មនុស្ស”។
ស្របពេលជាមួយគ្នានោះ វេជ្ជបណ្ឌិត Stuart Cook នៅសាលាដដែលនេះ បានបញ្ជាក់ថា “គោលបំណងរបស់យើងគឺថា នៅថ្ងៃណាមួយ ការព្យាបាលប្រឆាំង IL-11 នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យមនុស្សទូទាំងពិភពលោក អាចរស់នៅប្រកបដោយសុខភាពបានយូរ”។
បន្ទាប់ពីការពិសោធបង្ហាញពីភាពគួរឲ្យកត់សម្គាល់ខាងលើនេះ ពិភពលោកកំពុងរង់ចាំដំណឹងល្អបន្ថែមទៀតពីសាលា Duke-NUS និង មហាវិទ្យាល័យ Imperial College London ហើយសង្ឃឹមថា ការសិក្សាលើកក្រោយ នឹងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកដំបូងលើលោក! អ្នកវិទ្យាសាស្រ្ត បណ្តុះពងស្វាសសិប្បនិម្មិត ជួយបុរសអារអត់កូន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


