ព័ត៌មានអន្ដរជាតិ
លើកដំបូងលើលោក! អ្នកវិទ្យាសាស្រ្ត បណ្តុះពងស្វាសសិប្បនិម្មិត ជួយបុរសអារអត់កូន
ជាលើកដំបូងលើពិភពលោក ក្រុមអ្នកវិទ្យាសាស្ត្រប្រកាសកាលពីចុងសប្តាហ៍ថា ពួកគេបានបណ្តុះពងស្វាសសិប្បនិម្មិត ដែលនេះជាការវិវឌ្ឍមួយ អាចជួយព្យាបាលភាពគ្មានកូនចំពោះបុរសបាន។
យ៉ាងណា ពងស្វាសដែលបណ្តុះដោយមន្ទីរពិសោធន៍ទាំងនេះ មិនទាន់សម្រេចបានពេញលេញទេ ប៉ុន្តែគេបានបង្កើតវាឡើងក្នុងលក្ខណៈដូចគ្នា និងមានហ្សែនដូចធម្មជាតិពិតៗ។

តាមការលើកឡើងរបស់ អ្នកស្រាវជ្រាវ Nitzan Gonen នៅសាកលវិទ្យាល័យ Bar Ilan ក្នុងប្រទេសអ៊ីស្រាអែល, “យើងបានបង្កើតពងស្វាសសិប្បនិម្មិតនេះ ក្រោយការសិក្សាជាមួយសត្វកណ្តុរ ហើយលទ្ធផលបានបង្ហាញពីភាពវិជ្ជមានគួរឲ្យកត់សម្គាល់”។
ក្នុងការសិក្សានេះ ដំបូងឡើយ ក្រុមអ្នកវិទ្យាសាស្រ្ត បានយកពងស្វាសឬអំប្រ៊ីយ៉ុងពីសត្វកណ្ដុរទើបកើតទៅពិសោធន៍ ហើយដាក់វាលើចានក្នុងបន្ទប់ ដោយបែងចែកជាផ្នែកៗ រួចតាមដានរាប់សប្តាហ៍។ លទ្ធផលបង្ហាញថា ពងស្វាសទាំងនោះ បានលូតលាស់និងវិវឌ្ឍដូចធម្មជាតិពិតៗ។
ត្បិតវាមិនទាន់សម្រេចបាន១០០% ប៉ុន្តែកំពុងឈានទៅរកជោគជ័យ ហើយប្រសិនបើជោគជ័យមែន វាក៏នឹងជួយដល់អ្នកនៅរស់ពីការព្យាបាលជំងឺមហារីកដោយសារធាតុគីមី អាចមានកូនដូចគេដូចឯងដែរ។

ពាក់ព័ន្ធរឿងនេះ អ្នកវិទ្យាសាស្ត្រនឹងអាចសិក្សាច្បាស់ៗលើបញ្ហារបស់បុរសដែលគ្មានកូន និងអាចព្យាបាលពួកគេ ដោយការផលិតមេជីវិតឈ្មោលសិប្បនិម្មិត។
មិនត្រឹមប៉ុណ្ណឹង អ្នកវិទ្យាសាស្ត្រដែលដឹកនាំការងារនេះបានប្រាប់ DailyMail.com ថា លោកស្រីជឿថា ពងស្វាសសិប្បនិម្មិតទាំងនេះ ក៏អាចត្រូវបានប្រើដើម្បីសិក្សាពីឥទ្ធិពលនៃជាតិពុលផ្សេងៗលើមុខងារពងស្វាសបុរសផងដែរ។
សូមបញ្ជាក់ថា តាមទិន្នន័យ បញ្ហានៃការមានកូន គឺប៉ះពាល់ដល់បុរសពី១០ទៅ១៥ភាគរយលើពិភពលោក ហើយភាពគ្មានកូនរបស់បុរស ជាកត្តារួមចំណែកដល់ក្តីសុខសម្រាប់ជីវិតគូស្វាមីភរិយា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិទ្យាសាស្រ្តកំពុងបារម្ភ ខ្លាចផ្ទុះមេរោគ Zombie ចេញពី តំបន់ស៊ីបេរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


