ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តកំពុងបារម្ភ ខ្លាចផ្ទុះមេរោគ Zombie ចេញពី តំបន់ស៊ីបេរី
ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងបារម្ភនិងតាមដានយ៉ាងដិតដល់ជាទីបំផុត ចំពោះវីរុស Zombie សម័យដើមដែលលាក់ខ្លួននៅក្រោមផ្ទាំងទឹកកកក្នុងតំបន់ស៊ីបេរី ព្រោះថា ការឡើងកម្តៅផែនដី អាចឲ្យទឹកកករលាយ ហើយដោះលែងវីរុសដ៏សាហាវនោះចេញមក។

វីរុសនេះ ត្រូវបានរកឃើញតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយក្រុមអ្នកវិទ្យាសាស្រ្តបានបន្តតាមដានវាយ៉ាងជាប់ និងត្រៀមខ្លួនដើម្បីដោះស្រាយបើមានករណីណាមួយកើតឡើង។
តាមការចុះផ្សាយរបស់ Daily Mail ក្នុងសប្តាហ៍នេះ, ក្រុមអ្នកជំនាញបានព្រមានអំពីការកើតជំងឺរាតត្បាតថ្មីជាសកល ប្រសិនបើវីរុសអាយុកាល៤៨៥០០ឆ្នាំ ពិតជាផ្ទុះចេញដោយការរលាយទឹកកកមែន។

អ្នកជំនាញខាងហ្សែនលោក Jean-Michel Claverie នៃសាកលវិទ្យាល័យ Aix-Marseille បាននិយាយថា ពេលលោកធ្វើដំណើរទៅចុងភាគខាងជើងផែនដី លោកបានសិក្សាអំពីមេរោគនៅទីនោះ។ ពិតណាស់ មេរោគពិតជាមានឱកាសឆ្លងដល់មនុស្ស និងបង្កជាជំងឺរាតត្បាតថ្មីមែន។ អ្វីដែលជាក្តីព្រួយបារម្ភបំផុតគឺថា ប្រព័ន្ធភាពស៊ាំរបស់មនុស្ស មិនដែលស្គាល់មេរោគបែបនេះទេ នោះហើយជាបញ្ហា។
ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា ទម្រាំទឹកកកនៅតំបន់ប៉ូលរលាយនិងដោះលែងមេរោគនេះចេញមក វាអាចចំណាយពេលរាប់រយឆ្នាំទៀតឯណោះ ប៉ុន្តែយើងក៏ត្រូវរៀបចំខ្លួនឲ្យរួចរាល់ចាប់ពីឥឡូវនេះទៅដែរ។

ជាលទ្ធផល អ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើមរៀបចំផែនការបណ្តាញត្រួតពិនិត្យតំបន់អាក់ទិក ដែលនឹងរាយការណ៍ភ្លាមៗ បើមាននរណាឆ្លងជំងឺដែលបណ្តាលមកពីមេរោគសរីរាង្គសម័យបុរាណ។ បន្ថែមពីលើនេះ បណ្តាញដដែល ក៏អនុវត្តការធ្វើចត្តាឡីស័ក និងព្យាបាលអ្នកឆ្លងមេរោគដោយប្រើថ្នាំពិសេសផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល និងការពារអ្នកឆ្លងមិនឲ្យចាកចេញពីតំបន់នោះ។
សូមបញ្ជាក់ថា ការដែលអ្នកវិទ្យាសាស្រ្តនាំគ្នាហៅមេរោគនេះថា Zombie មិនមែនពេលមនុស្សឆ្លងហើយក្លាយទៅជាខ្មោច Zombie ទេ ប៉ុន្តែព្រោះ វាខ្លាំងមានសមត្ថភាពរស់នៅក្នុងទឹកកកបានយូរ មិនងាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញវីរុស Zombie នៅមានជីវិត ទោះកកអស់ពេល ៤៨,៥០០ ឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


